Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Thearith

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៧:១៩ ថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០០៩ ដោយ 202.28.52.221 (ការពិភាក្សា) (google translate)

ជំរាបសួរ! សូមអរគុណដែលបានចូលរួមសរសេរអត្ថបទដ៏មានសារសំខាន់។ ខ្ញុំមានកិត្តិយសដែលបានធ្វើការជាមួយលោក។ ខ្ញុំបានអាន អត្ថបទដែលអ្នកបានសរសេរ វាមានអត្ថន័យល្អណាស់។ ប៉ុន្តែ ខ្ញុំគិតថា ពាក្យថា "​ software" មិនគួរបកប្រែថា "ផ្នែកទន់" ទេ អ្នកគូរតែសរសេរពាក្យ software ជាភាសាខ្មែរ("សុហ្វែរ" បើតាមខ្ញុំគិត) រឺក៏ន្នកអាច សរសេរជាភាសាអង់គ្លេសដ៏ដែល។ សូមអភ័យទោស! សូមទទួលការរាប់អានពីខ្ញុំ

--T-Rithy ម៉ោង០២:១៤ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)Reply

ពាក្យ​សរសេរ​

សូម​អគុណ​ចំពោះ​ការ​ចូល​រួម​ របស់​លោក​។ គំនិត​របស់​អ្នក​ក៏វា​មិនខុស​ដែរ តែ​ខ្ញុំ​បក​ពាក្យ​ Software នេះ​ថា​ ផ្នែកទន់ គឺ​យក​ទៅ​តាម​ សទ្ទានុក្រម អង់គ្លេស​-​ខ្មែរ​ សម្រាប់​កុំព្យូទ័រ​​ របស់​​ KhmerOS ។ មិន​ត្រឹម​តែ​ពាក្យនេះ​​មួយ​​ប៉ុណ្ណោះ​ទេ មាន​ពាក្យ​ជាច្រើន​ ដែល​យើង​កំណត់​យក​​ការ​សរសេរ​មិនត្រូវ​គ្នា ដូចជា​៖ ពាក្យ Africa ខ្លះ​សរសេរ អាហ្វ្រិក អាព្រិកអាព្រិច ពាក្យ Pakistan ខ្លះ​សរសេរ ប៉ាគីស្ថាន ឬ​ ប៉ាគីស្តង់ ពាក្យ Soviet Union ខ្លះ​សរសេរ សហភាព​សូវៀតសហភាព សូវៀត ជាដើម​។ តាម​គំនិត​ពាក្យ​ទាំងអស់​នេះ យើង​សរសេរ​មួយ​ណា​ក៏​មិន​ខុស​ដែរ​ព្រោះ​មិន​មែន​មាន​កំណើត​ពី​ភាសា​ខ្មែរ​ទេ​ ប៉ុន្តែ​យើង​ទាំង​អស់​គួរ​តែ​ឯកភាព​គ្នា​សរសេរ​ឲ្យ​ត្រូវ​គ្នា​ទើប​ជា​ការ​ប្រសើរ​។ បើ​មិន​ដូច្នោះ​ទេ​យើង​ពិត​ជា​ជួប​ផល​ពិបាក​មិន​ខាន​។ ជាក់​ស្ដែង​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​សរសេរ​ឡើង​វិញ​ជាច្រើន​នូវ​ពាក្យ​មួយ​ចំនួន​មាន​ តំន​ភ្ជាប់​ខាង​ក្នុង​។

អរគុណណាស់ ចំពោះការឆ្លើយតបប្រកបដោយអត្ថន័យ។​ ប៉ុន្តែ ថាតើពាក្យsoftware ត្រូវបានគេបកប្រែជាផ្លូវការជាភាសាខ្មែរហើយឬនៅ?​ ប្រសិនបើ softwareត្រូវបានគេបកប្រែជាភាសាខ្មែរថា ផ្នែកទន់ វាមិនត្រូវនឹងន័យដែលប្រើប្រាស់ជាមួយកុំព្យូទ័រសោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាត្រូវបានគេបកប្រែជាផ្លូការមែន ខ្ញុំមិនមានអ្វីជំទាស់ទេ។ --T-Rithy ម៉ោង១៧:៣៣ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)Reply

ស្នាដៃ

ខ្ញុំជាអ្នកចូលរួមក្នុងវិគីភីឌាខ្មែរដូចលោកដែរ តែដោយសារខ្ញុំជាប់រវល់នឹងការសិក្សាពេក ខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីសរសេរអត្ថបទថ្មីៗទេ។ ខ្ញុំសង្កេតឃើញលោកចូលរួមយ៉ាងសកម្មក្នុងវិគីនេះ ដូចនេះខ្ញុំចង់អោយលោកធ្វើជាអភិបាលនៃវិគីនេះ តើលោកយល់យ៉ាងណាដែរ? ទទួលការប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ --T-Rithy ម៉ោង០២:០២ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

តាម​ពិត​ទៅ​ខ្ញុំ​ក៏​ពុំ​មែន​ជា​អ្នក​ស្រាវជ្រាវ​អ្វី​វិសេសវិសាល​អ្វី​នោះទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​វិគីភីឌាខ្មែរ​មាន​ការ​សំបូរ​បែប​ដូចភាសា​ផ្សេងៗ​ទៀត ទោះជា​មិន​អាច​ដូច​ភាសាអង់គ្លេស​ក៏ដោយ តែ​បើ​យើង​ម្នាក់ៗ​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​ចូលរួម​នោះ​ភាសាខ្មែរ មុខជា​សំបូរ​បែប​ដូច​ភាសាថៃ ឬ ភាសា​វៀតណាម​មិនខាន​។ ពេល​ខ្លះ​ខ្ញុំ​គ្រាន់​តែ​បកប្រែ​ពី​ភាសាអង់គ្លេស​មកជា​ភាសាខ្មែរ​ប៉ុណ្ណោះ ដោយសារ​យើង​ខ្វះ​ឯកសារ​ជា​ភាសាជាតិ​ ទោះ​ជា​ខ្ញុំ​ពុំ​សូវ​ចេះ​ភាសាអង់គ្លេស​ជ្រៅជ្រះ​ក៏ដោយ​។ តែ​ដោយ​អ្នក​ចង់​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​អភិបាល ខ្ញុំ​មាន​សេចក្ដី​រីករាយ​នឹង​ទទួល​យក​ភារកិច្ច​នេះ​។ សូម​បញ្ជាក់​ថា​ខ្ញុំ​ទើប​តែ​ចូល​ប្រឡូក​ខ្លាំង​នាពេល​ថ្មីៗ​នេះ​ទេ ដូច្នេះ​ខ្ញុំ​មិន​ទាន់​ស្វែងយល់​ពី​កូដ​មួយ​ចំនួន​ធំ​នៅ​ឡើយ​។ សង្ឃឹម​ថា​វិគីភីឌាខ្មែរ​យើង​នឹង​សម្បូរបែប​មិន​ខាន​។

វិគីភីឌាខ្មែរ

តាម​ពិត​ទៅ​ខ្ញុំ​ក៏​ពុំ​មែន​ជា​អ្នក​ស្រាវជ្រាវ​អ្វី​វិសេសវិសាល​អ្វី​នោះទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​វិគីភីឌាខ្មែរ​មាន​ការ​សំបូរ​បែប​ដូចភាសា​ផ្សេងៗ​ទៀត ទោះជា​មិន​អាច​ដូច​ភាសាអង់គ្លេស​ក៏ដោយ តែ​បើ​យើង​ម្នាក់ៗ​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​ចូលរួម​នោះ​ភាសាខ្មែរ មុខជា​សំបូរ​បែប​ដូច​ភាសាថៃ ឬ ភាសា​វៀតណាម​មិនខាន​។ ពេល​ខ្លះ​ខ្ញុំ​គ្រាន់​តែ​បកប្រែ​ពី​ភាសាអង់គ្លេស​មកជា​ភាសាខ្មែរ​ប៉ុណ្ណោះ ដោយសារ​យើង​ខ្វះ​ឯកសារ​ជា​ភាសាជាតិ​ ទោះ​ជា​ខ្ញុំ​ពុំ​សូវ​ចេះ​ភាសាអង់គ្លេស​ជ្រៅជ្រះ​ក៏ដោយ​។ តែ​ដោយ​អ្នក​ចង់​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​អភិបាល ខ្ញុំ​មាន​សេចក្ដី​រីករាយ​នឹង​ទទួល​យក​ភារកិច្ច​នេះ​។ សូម​បញ្ជាក់​ថា​ខ្ញុំ​ទើប​តែ​ចូល​ប្រឡូក​ខ្លាំង​នាពេល​ថ្មីៗ​នេះ​ទេ ដូច្នេះ​ខ្ញុំ​មិន​ទាន់​ស្វែងយល់​ពី​កូដ​មួយ​ចំនួន​ធំ​នៅ​ឡើយ​។ សង្ឃឹម​ថា​វិគីភីឌាខ្មែរ​យើង​នឹង​សម្បូរបែប​មិន​ខាន​។

ក្លាយជាអ្នកអភិបាលល្អ

អ្នកនឹងក្លាយជាអ្នកអភិបាលក្នុងពេលឆាប់ៗនេះ។​

តាមពិតទៅមុននឹងក្លាយជាអ្នកអភិបាល

តាមពិតទៅមុននឹងក្លាយជាអ្នកអភិបាល គេត្រូវឆ្លងកាត់ការបោះឆ្នោតយ៉ាងសុក្រិតបំផុត តែដោយសារវិគីយើងមិនមានអ្នកចូលរួមច្រើន ការបោះឆ្នោតមិនអាចដំនើរការបានទេ ដូចនេះអ្នកនឹងទទួលបានងារជាអភិបាលតាមរយះការអោយដោយមិនបាច់បោះឆ្នោត។ --T-Rithy ម៉ោង០៦:០០ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

សូមអបអរសាទរ

អ្នកក្លាយជាអ្នកអភិបាលហើយ។--T-Rithy ម៉ោង០៦:០៨ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

អ្នក​អភិបាល

អរគុណ​ចំពោះ​ការ​ផ្ដល់​នូវ​ទំនុកចិត្ត​របស់​លោក​ដល់​រូប​ខ្ញុំ​ក្នុង​ភាព​ជា​អ្នក​អភិបាល​។ ដំបូង​ឡើយ​ខ្ញុំ​ក៏​មាន​បំណង​ស្នើជា​អ្នកអភិបាល​ដែរ ប៉ុន្តែ​គ្រាន់តែ​គិត​ថា​ឆាប់ពេក ព្រោះ​ខ្ញុំ​ទើបតែ​ចុះ​ឈ្មោះ​ក្នុងពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ ពី​ខ្ញុំ ធារិត​។

អ្នកការិយាល័យនិងអ្នកអភិបាលក្នុងវិគីភាសាខ្មែរបច្ចុប្បន្ន

លោកអាចចូលទៅមើល ពិសេស:បញ្ជីឈ្មោះអ្នកប្រើប្រាស់/sysop ដើម្បីទាក់ទងជាមួយអ្នកអភិបាលផ្សេងទៀត​ ដើម្បីចូលរួមពិភាក្សាជួយវិគីភីឌាខ្មែរអោយរីកចំរើន។ សូមអរគុណ។--គីមស៊្រុន ម៉ោង០៩:៤១ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

តំន

ក្នុង​ប្រព័ន្ធព្រះអាទិត្យ ព្រះអាទិត្យ ព្រះចន្ទ គឺជា​សមាសភាព​នៃ​ប្រព័ន្ធ តែ​ក្នុង​វិស័យ​សាសនា​វិញ​គឺជា​ឈ្មោះ​ទេវៈ​ក្នុង​សាសនា​​ព្រាហ្មណ៍​។ ដូច្នេះ​យើង​គួរតែ​មាន​វិធីសាស្ត្រ​ចែក​ឱ្យ​ដាច់​នូវ​តំន នៃ​ពាក្យ​ទាំងនេះ​។

Google Khmer

https://www.google.com/accounts/ServiceLogin?service=transconsole&passive=true&nui=1&continue=http%3A%2F%2Fwww.google.com%2Ftransconsole&followup=http%3A%2F%2Fwww.google.com%2Ftransconsole

ជំរាបសួរ! ខ្ញុំនិងមិត្តភ័ក្រខ្ញុំបានខិតខំបកប្រែ និងកែរតំរូវនៅក្នុងgoogle khmer ពីព្រោះរាល់ការបកប្រែស្ទើតែទាំងអស់គឺខុសនឹងអត្ថន័យដើម និងមានកំហុសឆ្គងយ៉ាងខ្លាំងផ្នែកអក្ខរាវារុទ្ធ(ប្រហែលជាខ្ញុំសរសេរពាក្យនេះខុស សូមអភ័យទោស) ។ ប៉ុន្តែ ការព្យាយាមរបស់ខ្ញុំនិងមិត្តភ័ក្រមិនបានជោគជ័យទេ ព្រោះតែពាក្យ ឬឃ្លាដែលខ្ញុំនិងមិត្តភ័ក្របានកែទាំងប៉ុន្មាន គឺត្រូវបានអ្នកដែលសរសេរខុសកែទៅជាខុសដដែលជាដដែល។ ម្នាក់នោះប្រហែលជាលោកស្គាល់ ឬធ្លាប់ស្គាល់ ។ ឩទាហរណ៍ខ្លះៗ ចំពោះពាក្យដែលគាត់បានបកប្រែ ដូចជា ៖ ឩទាហរណ៍ គឺ ឩទាហរ​............ឩបករណ៍ គឺ ឩបករ ............ប្រទេសកូរ៉េ គឺ ប្រទេស ខោរា​.........ឥណ្ឌូនេស៊ី គឺ អ៊ិនដូនេស្សឹន............។ មានច្រើនទៀត​ ខ្ញុំមិនាអាចសរសេរនៅទីនេះបានទេ ពីព្រោះរាល់ពាក្យដែលគាត់បានបកប្រែគឺខុស។ ដូច្នេះ សូមលោកមេតាជួយកែតំរូវផង ឬ លោកអាចប្រាប់មិត្តភ័ក្រលោកអោយជួយបកប្រែ ។ តាមពិតវាមិនមែនជារបស់ខ្ញុំទេ តែវាជារបស់កូនខ្មែទាំងអស់ និងជារបស់អ្នកចេះនិយាយភាសាខ្មែរ។ ខ្ញុំនិងមិត្តភ័ក្រមានចិត្តជួយខ្លាំងណាស់ តែវាទៅមិនរួចព្រោះខ្ញុំរវល់រៀនផង ណាមួយសរសេរវិគីផងបកប្រែនៅgoogleផង។ អ្នកបកប្រែខុសនោះ គឺគាត់មិនស្តាប់ការពិភាក្សារបស់គេទេ គឺគាត់ធ្វើអ្វីស្រេចតែគាត់។ ខ្ញុំបានឃើញនៅក្នុងsiteរបស់គាត់ ដែលសរសេរខុសស្ទើតែទាំងអស់ តែនេះជាsiteរបស់គាត់វាជាសិទ្ធិរបស់គាត់ ខ្ញុំមិនមានអ្វីជាការជំទាស់ទេ តែgoogleវាមិនមែជាសិទ្ធិរបស់គាត់ទេ បើមានការខុសឆ្គងកន្លែងណាយើងទាំងអស់គ្នាចេះខ្មែរអាចកែតំរូវបាន។ ខ្ញុំឃើញមានគេជំទាស់នឹងគាត់ដែរតែទៅមិនរួច ព្រោះគាត់ជាមនុស្សមិនស្តាប់គេឡើយ។ សូមមេត្តាជួយ google khmer ដ៏កំសត់ផង។​ --T-Rithy ម៉ោង១៤:៥០ ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

google translate

តាមពិតទៅ ខ្ញុំ​ពុំ​បាន​ស្គាល់​ថា​អ្នកណា​ជា​អ្នក​បកប្រែ google khmer នោះទេ​។ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​មាន​កំហុស​ជាច្រើន​ផង​ដែរ​ក្នុង google khmer ។ តាម​មើល​ទៅ​លោក​ប្រហែល​ជា​បាន​ស្គាល់​អ្នក​បកប្រែ google khmer នោះ​ហើយ​។ យើង​ពុំ​អាច​ណែនាំ​គាត់​បាន ប្រហែលជា​គាត់​មាន​គោលការណ៍​ពិសេស​អ្វីមួយ​ហើយ​ ប៉ុន្តែ​ចូរ​សាកល្បង​ឱ្យ​គាត់​យក​វចនានុក្រម​ខ្មែរ​ជាគោល​ចំពោះ​ឈ្មោះ​ប្រទេស​ខ្លះ​ដែល​មាន​នៅ​ក្នុង​វចនា​នុក្រម ប្រសិនបើ​ពុំទាន់មាន​នៅ​ក្នុង​វចនានុក្រម​ទេនោះ គួរ​សរសេរ​ឱ្យ​បាន​សមស្រប​ទៅ​បាន​ហើយ​។ តាម​វចនា​នុក្រម​អក្ខរាវិរុទ្ធ​នៃ​ភាសាសខ្មែរ ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា​៖ កូរ៉េ គឺ​ឈ្មោះ​ប្រទេស​មួយ​ ដូច្នេះ​ Korea គឺ​សរសេរ កូរ៉េ ជា​ការ​ត្រឹមត្រូវ​។ វិធីចុងក្រោយ​មាន​តែ​ដាក់​សំណើ​នៅ​ក្នុង​ Forum របស់ KhmerOS ប្រហែល​ជា​មាន​សង្ឃឹម​ខ្លះ​ព្រោះ​នឹង​មាន​អ្នកជំនាញ​ច្រើន​នៅ​ទីនោះ​។

ខ្ញុំក៏មិនខុសពីអ្នទាំងងស់គ្នាដែរ ដែលអន់ចិត្តចំពោះពាក្រខ្មែរឥឡូវចេះតែផ្លាស់ប្តូរតាមតែចិត្តអ្នកសរសេរ គឺសរសេរតាមតែអំពើចិត្តខ្លួនឯង ពាក្យខ្លះយើងធ្លាប់តែសរសេរពីមុនមក របៀបនេះ គេបែរជាទៅសរសេរបែបនោះ ដូចជាៈ សុបិន្ត => សុបិន អវសាន្ត => អវសាន អាស័យដ្ឋាន => អាសយដ្ឋាន ពត៌មាន => ព័ត៌មាន អនុញ្ញាតិ => អនុញ្ញាត សន្និសិទ្ធ => សន្និសីទ សូរិយា => សុរិយា កូលាប => កុលាប និងមានពាក្យជាច្រើនទៀតដែល កំពុងតែត្រូវបានលុបបំបាត់និងផ្លាស់ប្តូរជាបន្តបន្ទាប់ ដូចជាពាក្យថាៈ “ឧបករណ៍” យើងធ្លាប់ឃើញគេសរសេបែបនេះរហូតមក តែក្មេងៗឥឡូវគេនាំគ្នាសរសេរ”ឧបករ” ខ្ញុំសូមបញ្ជាក់ថ ប្រទេសថៃ ពាក្យណាដែលគេបានយកពីខ្មែរមកប្រើ គឺគេមិនដែលលុបបំបាត់និងផ្លាស់ប្តូរឬក៏កែសម្រូលអ្វី គឺគេរក្សាទុកឲ្យនៅដូច ដើមដដែល

អរគុណណាស់ចំពោះការឆ្លើយតប

ខ្ញុំនឹងព្យាយាមស្នើkhmeros អោយគេជួយ ព្រោះនេះជាការងារយើងទាំងអស់គ្នាដែលមានលទ្ធភាពអាចជួយ។ ថ្វីត្បិតតែយើងទាំងអស់គ្នាមិនបានទទួលលុយសូម្បីតែ១សេនក៏ដោយ ក៏យើងគួរតែជួយតាមដែលអាចធ្វើបាន។ --T-Rithy ម៉ោង០២:៥៦ ថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply


*ខ្ញុំចង់ឲ្យក្រុមវិបសាយGoogleខ្មែរបញ្ចូលលំដាប់ពាក្យភាសាខ្មែរក្នុងGoogleរបស់ខ្មែរយើងអោយដូចជា វិបសាយ វិគី អញ្ចឹងដែរ ដើម្បីងាយស្រួលស្វែងរកេកសារផ្សេងៗ

ឧទាហរណ៍ៈ យើងសរសេរថា”ប្រាសាទ” នៅលើ វិគីភិឌាខ្មែរ គ្រាន់តែយើងចាប់ផ្ដើមពាក្យ “ប្រ” នោះវានឹងចេញនូវលំដាប់ពាក្យប្រផ្សេងៗឯទៀតមកឲ្យយើង ជ្រើសរើស ដូចជាៈ ប្រាសាទ , ប្រពន្ធ , ប្រយោជន៍ ....ជាដើម បន្ទាប់មកយើងពុំ ចាំបាច់សរសេរនោះទេ គឺជ្រើសរើសយកពាក្យតែម្ដង។

   បើសិនជាGoogleខ្មែរ ធ្វើបានអញ្ចឹងមែននោះវាពិតជាពិសេសណាស់សម្រាប់Google ប្រទេសយើង។ ហើយវានឹងមានស្តង់ដាដូចជាGoogle របស់ប្រទេសថៃជាមិនខាន។

ស្នើសុំយោបល់

ខ្ញុំឃើញអ្នកខ្លះសរសេរ Slovenia បកជាភាសាខ្មែរ៖ ស្លូវីនៀរ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំយល់ថាគួរតែសរសេរវាតាមភាសាបារាំង ស្លូវ៉េនី ដូចដែលខ្ញុំបានដាក់នៅក្នុង {{ទំព័រគំរូ:ប្រទេសជាសមាជិកសហភាពអឺរ៉ុប}}។ ម៉្យាងទៀតមានឈ្មោះប្រទេស ទីកន្លែងផ្សេងៗ និងពាក្យបច្ចេកទេសជាច្រើន​ដែលមិនមានការកំនត់ជាក់លាក់ក្នុងការសរសេរជាភាសាខ្មែរ។ បើតាមយោបល់លោក តើលោកយល់ឃើញយ៉ាងបែបណា? សូមជួយផ្តល់ជាយោបល់។ ដោយសេចក្តីគោរពរាប់អានអំពីខ្ញុំ។ --Kiensvay ម៉ោង០៨:០២ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

ខ្ញុំ​ពុំ​មាន​អ្វី​ជំទាស់​ទេ ចំពោះ​ឈ្មោះ​នៃ​ប្រទេស​មួយចំនួន ដែល​ពុំ​ទាន់បាន​បញ្ចូល​ក្នុង​វចនានុក្រម​ភាសាខ្មែរ​។ បើតាម​កម្មវធី OpenOffice ភាសាខ្មែរ ដែល​បកប្រែដោយ​ក្រុមការងារ KhmerOS គេ​សរសេរ​ថា ស្លូវ៉ានី ទៅវិញ​។ ខ្ញុំ​មាន​គំនិតមួយ​ចង់ឲ្យ​មាន​វេទិកា​មួយ​សម្រាប់ផ្ដោះប្ដូរ​យោបល់​គ្នា​ក្នុង​ការ​កំណត់​សរសេរ​ឈ្មោះ​ប្រទេស​ជា​ភាសាខ្មែរ ឲ្យ​មាន​ការ​ឯកភាព​គ្នា​តែមួយ​។ ឧទាហរណ៍ ករណី​ប្រទេស New Zealand (ជា​ភាសាអង់គ្លេស) ខ្មែរ​យើង​សរសេរ​តាម​ជា ញូ ហ្សេឡែនដ៍ ហើយ Nouvelle-Zélande (ជា​ភាសាបារាំង) ខ្មែរ​យើង​សរសេរ​តាម​ជា ណូវ៉ែល ហ្សេឡង់ តែ​បើ​តាម​សៀវភៅខ្លះទៀត ដែល​ខ្ញុំ​ធ្លាប់​បាន​អាន​ក៏​មាន​សរសេរជា សេឡង់ថ្មី ក៏​មាន​។ ក្រៅពីនេះ នៅ​មាន​ប្រទេស​មួយចំនួនទៀត ដូចជា Greece មាន​សរសេរ​ជា ក្រិច ខ្លះទៀត ក្រិក , Pakistan មាន​សរសេរ​ជា ប៉ាគីស្តង់, ប៉ាគិស្ថាន ខ្លះ​ទៀត ប៉ាគីស្ថាន​។ --ធារិត ម៉ោង០៩:២១ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

OK, នៅពេលខ្ញុំមានពេលគ្រប់គ្រាន់នឹងជួយសរសេរអំពីឈ្មោះប្រទេសមួយចំនួន និងចូលរួមពិភាក្សាអំពីឈ្មោះប្រទេសទាំងនោះ​ជាភាសាខ្មែរដើម្បីជួយ​វិគីភីឌាភាសាខ្មែរ​អោយកាន់តែរីកចំរើនប្រកបដោយគុណភាព។ នៅពេលនេះវិគីខ្មែរហាក់បីដូចជានៅមិន​ទាន់មានសកម្មភាពខ្លាំង​និងទទួលបាន​ការចាប់អារម្មណ៍ពី​ប៉ុន្មានទេ ពីព្រោះខ្ញុំដូចជាកំរឃើញបងប្អូនយើងនៅស្រុកខ្មែរ មកចូលរួមសកម្មក្នុងវិគីនេះសោះ។ ខ្ញុំសង្កេតឃើញ​លោកបានសរសេរ​ឈ្មោះប្រទេស switzerland ជា ស្វីតហ្សឺឡែន ប៉ុន្តែខ្ញុំយល់ថាគួរតែសរសេរជា «ស្វីស» វិញទើបត្រឹមត្រូវជាង។​ ចំនែកឈ្មោះទីក្រុង Nice របស់ប្រទេសបារាំង វិញគួរសរសេរ នីស (ទីក្រុងនីស) ពីព្រោះវាមានសំលេងអាន IPA: nis មិនមែន ណាយ្ស៍ ដូចពាក្យ nice ដែលបកប្រែថា«ល្អ» ទេ។ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ។ ដោយសេចក្តីគោរពរាប់អាន ពី Kiensvay ម៉ោង១៦:១៤ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

ឈ្មោះ​ប្រទេស

តាម​ពិត​ទៅ​អត្ថបទ​ស្ដីពី​សហភាពអឺរ៉ុប​នេះ ពុំ​មែន​ជា​ការបកប្រែ​របស់​ខ្ញុំ​ទេ តែ​វាត្រូវ​បាន​បកប្រែ​ដោយ​មិត្តភក្ដិ​ខ្ញុំ​ម្នាក់​ដូច​ដែល​ខ្ញុំ​បាន​សរសេរ​នៅ​ក្នុង​ឯកសារយោង​អញ្ជឹង​។ ចំពោះ​ឈ្មោះ​ប្រទេស និង​អក្ខរាវិរុទ្ធ​មួយ​ចំនួន​ខ្ញុំ​បាន​កែប្រែ តែ​រក្សា​អត្ថន័យ​នៅដដែលទេ​។ តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​វា​មាន​កំហុស​ខ្លះ​ដូចដែល​អ្នក​បាន​ឃើញ​អញ្ជឹង ខ្ញុំ​មិន​ជំទាស់ទេ គឺ​ Switzerland គួរ​សរសេរ​ថា ស្វីស​ ជា​ការ​ត្រឹមត្រូវ​ណាស់​។ ឯ​ពាក្យ Nice ខ្ញុំ​មិន​ដឹង​ថា​អាន​ជា​ភាសា​បារាំង​យ៉ាង​ម៉េច​ដែរ ទើប​ខ្ញុំ​ពុំ​ហ៊ាន​កែប្រែ តែ​ខ្ញុំ​ជឿ​លើ​ការ​ស្រាវជ្រាវ​របស់​លោក​ ដូចនេះ​ខ្ញុំ​ពុំ​មាន​អ្វី​ជំទាស់ទេ​។ ជួយ​គ្នា​លើកកម្ពស់​ភាសា​ជាតិ​។

--ធារិត ម៉ោង០៥:៥៦ ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

និរន្តរន៍ ពិសិដ្ឋ

ចំពោះ​អត្ថបទ​​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​សម័យ​អាណាចក្រ ចេនឡា ... ខ្ញុំ​មាន​ដែរ គឺ​នៅ​សៀវ​ភៅ​កាល​ពី​ខ្ញុំ​រៀន​នៅ​បឋមសិក្សា ប៉ុន្តែ​ឥឡូវ​វា​បាត់​អស់​ទៅហើយ។ ប៉ុន្តែ​មិន​អី​ទេ ខ្ញុំ​នឹង​ព្យាយាម​រក​វា​ឡើង​វិញ ហើយ​សរសេរ​វា​ឡើង​នៅ​ទីនេះ​។

បុណ្យចូលឆ្នាំខែ្មរ

ខ្ញុំក៏យល់ឃើញអញ្ចឹងដែរ អត្ងបទទាំងពីរគួរបញ្ចូលគ្នាហើយយកចំនងជើង ពិធីបុណ្យចូលឆ្នាំខែ្មរបុណ្យចូលឆ្នាំខែ្មរ។ សូមជួយកែសំរួល ។ --Kiensvay ម៉ោង១០:៣៩ ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

កំនែ

ខ្ញុំគិតថា ពាក្យថា​ កំឡុង​​ ឬ​ កំលុង វាត្រឹមត្រូវដូចគ្នាបើយើងគិតពីសំលេង "អ" ឬ "អ៊" តែខ្ញុំមិនដែលឃើញគេសរសេរ កំលុង ទាល់តែសោះ ៕ ប្រសិនបើមានត្រង់ណាខុសឆ្គង សូមមេតាពិភាក្សាបន្ត។ សូមអរគុណ ។--T-Rithy ម៉ោង០៨:៣៤ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

កំលុង

តាម​វចនានុក្រមខ្មែរ​សម្ដេចព្រះសង្ឃរាជ​ជួនណាត មាន​សរសេរ​តែ "កំលុង" មិន​ឃើញ​មាន​ពាក្យ "កំឡុង" ទេ​។ កំលុង កំ-ល៉ុង ( ន. ) ទី, ពួក, ក្រុម, ក្រវល់ : នៅ​ក្នុង​កំលុង​ជា​មួយ​គ្នា ។ --ធារិត ម៉ោង១០:២៥ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

កំលុង និង កំឡុង សរសេរមួយណាក៏បានដែរ ស្រេចតែការពេញចិត្តរបស់អ្នកសរសេរ។ --គីមស៊្រុន ម៉ោង១១:៥៧ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

រដ្ឋធម្មនុញ្ញ​

Thanks so much. I didn't think of the point. I changed it to "រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា"--Phearahak ម៉ោង០៥:១៩ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

បុណ្យ​ភ្ជុំបិណ្ឌ

I searched before I wrote the article but it appeared nowhere. So I decided to write the new one. Anyway, thanks so much for informing me. I've combined the two article into one. Take a look at it បុណ្យ​ភ្ជុំបិណ្ឌ--Phearahak ម៉ោង០៨:៥៥ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

មូលហេតុគឺមកពី មានដកឃ្លា​រឺអត់អញ្ចឹងទេ!អរគុណច្រើនណាស់ដែលបានប្រាប់។--Phearahak ម៉ោង១០:១១ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

ប្រទេស​ក្នុង​ទ្វីបអាស៊ី

អាស៊ី និង​ប្រទេស​ក្នុង​ទ្វីបអាស៊ី អាច​មាន​ន័យ​ខុសគ្នា។ អាស៊ី ជា​ទ្វីប​មួយ នៅ​ពេល​ដែល​លោក​សរសេរ​តែ អាស៊ី ដូច្នេះ មានន័យ​ថា លោក​និយាយ​ពីទ្វីប​អាស៊ី ក្នុង​នោះ​លោក​អាច​បញ្ជូល​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី​ក៏​បាន សំខាន់​ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​ទ្វីប​អាស៊ី ប៉ុន្តែ ប្រទេស​ក្នុង​ទ្វីប​អាស៊ី គឺ​សំដៅ​តែ​លើ​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​មួយ​គត់ មិន​សំដៅ​ដល់​ស្ថានភាព​របស់​ទ្វីប​ឡើយ។ តែ​ជា​ប្រទេស​ទៅវិញ។ និយាយ​ឲ្យ​ខ្លី ចំណាត់​ក្រុម​របស់​វា​ស្ថិត​ក្នុង​ ប្រទេស, ចំណែក អាស៊ី ចំណាត់ក្រុម គឺ ទ្វីប។ ដូច្នេះ អត្ថបទ​ទាំង​ពីរ​នេះ​ខុសគ្នា​ដាច់។ ចំពោះ​ប្រទេស​ក្នុង​ទ្វីបអាស៊ី​នោះ​ខ្ញុំ​ក៏​មិន​ទាន់​រៀបចំ​រួច​នៅ​ឡើយ។ --ទឹម បឿន ម៉ោង០៣:០១ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

កែប្រែ

អត្ថបទ អាស៊ី មិនបាច់​លុប​ទេ តែ​គួរ​កែ​អត្ថបទ​ខាងក្នុង​វិញ​ទើប​ត្រូវ។ ចំណងជើង​និយាយ​ពី​អាស៊ី ត្រូវ​និយាយ​ទូទៅ​ពី​អាស៊ី មិនមែន​អាស៊ិ និយាយ​ពី​ឈ្មោះ​ប្រទេស​នោះ​ទេ។ --ទឹម បឿន ម៉ោង០៣:៣៨ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

សំណូមពរ

ធារិត ការកែប្រែ​ចំណងជើង​ទំព័រ​អាច​ប៉ះពាល់​ដល់​តំណ​ផ្សេងៗ។ ប្រទេស​ក្នុង​ទ្វីបអាស៊ី មាន​តំណ​មក​ពី​ពីរបី​ភាសា​ទៀត នៅ​ពេល​ដែល​លោក​កែ​ចំណងជើង​ទៅ ប្រទេស​នៅ​ទ្វីបអាស៊ី តំណ​ពី វិគីភីឌា ប៉ុន្មាន​ភាសា​ដែល​ត​មក​នោះ ត្រូវ​ផ្ដាច់​អស់។ ម្យ៉ាង​ទៀត ក្នុង​ការកែ លោក​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការដកឃ្លា​ពាក្យ​ផង។ ពាក្យ ប្រទេស​ក្នុង​ទ្វីបអាស៊ី មាន​បី​ពាក្យ គឺ​ពាក្យ ប្រទេស, ក្នុង និង​ទ្វីប​អាស៊ី ដូច្នេះ​ពេល​សរសេរ ត្រូវ​សរសេរ ប្រទេស(space)ក្នុង(space)ទ្វីបអាស៊ី ។ សូម​អរគុណ! --ទឹម បឿន ម៉ោង០៥:០៨ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

"ប្រទេស​នៅ​ទ្វីបអាស៊ី" ឃើញ​ថា​ល្អ​ ខ្ញុំ​យក​តាម។ --ទឹម បឿន ម៉ោង០៥:២៩ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

  1. លោក​ធារិត ខ្ញុំ​មាន​បញ្ហា​នៅពេល​សរសេរ​ដក​ឃ្លា​ពាក្យ​នៅ​ចំណងជើង។ ខ្ញុំ​មិន​អាច​ប្រើ​ "ប្រទេស​នៅ​ទ្វីបអាស៊ី" ដែល​សរសេរ "ប្រទេស(space)នៅ(space)ទ្វីបអាស៊ី" បាន​ទេ។ (space) គឺ​ចុច​ spacebar ដើម្បី​ដកឃ្លា​ពាក្យ។ ហើយ​ក៏​មិន​អាច​សរសេរ ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ដោយ​សរសេរ​ដកឃ្លា​ដូច្នេះ​ដែរ។ មើល​ទៅ​អាច​មាន​វិធី​ណា​ដោះស្រាយ​បាន​ទេ ព្រោះ​ការ​ដកឃ្លា​ពាក្យ​សំខាន់​ណាស់។ វា​ជួយ​ឲ្យ​ស្រួល​រក​តាម ហ្គូហ្គល​ និង​ត្រូវ​តាម​របៀប​វាយ​អក្សរ​ខ្មែរ​ផង។
  2. មួយ​ទៀត ខ្ញុំ​គិត​ថា ឈ្មោះ​គួរ​តែ​កាត់​ខ្លី​ដូច្នេះ​វិញ "ប្រទេស​នៅ​អាស៊ី", "ប្រទេស​នៅ​អឺរ៉ុប"។ ស្រួល​ស្ដាប់ ហើយ​ន័យ​គ្រប់គ្រាន់។ លោក​យល់​យ៉ាងណា? --ទឹម បឿន ម៉ោង០៨:១៦ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

អូខេ, អរគុណ --ទឹម បឿន ម៉ោង០៨:៤៣ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

ចំពោះចំនងជើង យើងគួរចៀសវាងប្រើការដកឃ្លាមើលមិនឃើញ ព្រោះវានាំអោយអ្នកប្រើប្រាស់ពិបាករកមើលពាក្យ តាមរយៈប្រអប់ស្វែងរករបស់វិគីភីឌា។ ការប្រើប្រាស់ដកឃ្លាមើលមិនឃើញ​ក្នុងអត្ថបទ ត្រូវបានលើកទឹកចិត្ត។ --គីមស៊្រុន ម៉ោង១២:៤០ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply


ការ​សរសេរ​មិន​កាត់ពាក្យ គឺ​ខុស​របៀប​សរសេរ​ខ្មែរ​យូនីកូដ និង​ជា​ទម្លាប់​មិន​ល្អ​មួយ ។ សរសេរ​ចំណងជើង​ដោយ​មិន​កាត់ពាក្យ​នៅ​ទីនេះ ប្រៀបដូច​បង្រៀន​អ្នក​ផ្សេង​ទៀត​ឲ្យ​នៅ​តែ​ខុស​ដែរ ។ ការសរសេរ​កាត់ពាក្យ​មាន​ប្រយោជន៍​ច្រើន។ ១ អាច​ដឹង​ពាក្យ​របស់​ខ្មែរ, ២ គេ​អាច​ចម្លង​យក​ទៅ​បោះពុម្ភ ឬ​រៀបចំ​ជា​អត្ថបទ​ស្រួល ដោយ​មិន​បាច់​សេរេ​តម្រឹម​ឲ្យ​ធ្លាក់​បន្ទាត់ ដូច​កាល​ប្រើ​ពុម្ពអក្សរ​លីមូន ឬ​អេប៊ីស៊ី កាល​ពី​មុន, ៣ អាច​ផ្ទៀង​អក្ខរាវិរុទ្ធ​នៅ​ពេល​វាយ ឬ​អាច​ចម្លង​អត្ថបទ​ទាំង​មូល​យក​ទៅ​ផ្ទៀង​អក្ខរាវិរុទ្ធ​ក៏​បាន ដែល​កុំព្យូទ័រ​ជា​អ្នក​ផ្ទៀង​ឲ្យ​ស្រាប់ ហើយ​និង​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត។ មួយ​ណា​ល្អ​ជាង គួរ​ទម្លាប់​ធ្វើ​មួយ​ឲ្យ​ស្ទាត់​មួយ​ហ្នឹង​ទៅ បើ​ទោះ​ជា​លំបាក​ជាង​បន្តិច​ក៏​ដោយ​ចុះ នោះ​នឹង​អាច​ចៀសផុត​ពី​បញ្ហា​នៅ​ពេល​ក្រោយ។ ម្យ៉ាង​យើង​ក៏​គួរ​កុំ​ទម្លាប់​ចង់​បាន​អ្វី​ដែល​ស្រួល​ពេក ខ្លាច​តែ​ស្រួល​ជ្រុល ចុងក្រោយ​ទៅ​ជា​ឥតប្រយោជន៍។ --ទឹម បឿន ម៉ោង០៣:១៩ ថៃ្ងព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)

Barnstar Award

The Tireless Contributor Barnstar
I award the Tireless Contributor's Barnstar to Thearith for his brilliant contributions Khmer Wikipedia. --Jose77 ម៉ោង០៨:៣៣ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)Reply

running bot

ប្រសិន​បើ​ធារិត​ចង់​ប្រើ bot ដើម្បី​ភ្ជាប់​ទៅ​នឹង​ភាសា​ផ្សេងៗ​ ដំបូង​ត្រូវ​មាន​កម្មវិធី​មួយ​ចំនួន​ដូច​ជា​កម្មវិធី Python ដែល​ត្រូវ​គេ​ប្រើប្រាស់​ជា​ច្រើន​ចំពោះ​ Bot Account នៅលើ​គំរោង​របស់ Wikimedia Foundation (ដូច​ជា​វិគីភីឌា​ជា​ដើម)។ បន្ទាប់​មក​ Download PyWikipediaBot នៅ គេហទំព័រ​នេះ

ចំពោះ​សេចក្តី​លំអិត​មាន​នៅ meta:Using_the_python_wikipediabot

--Kiensvay ម៉ោង០៨:១១ ថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

អរគុណ​ចំពោះ​ការ​ណែនាំ​របស់ Kiensvay ខ្ញុំ​នឹង​ព្យាយាម​ស្វែងយល់​អំពី​រូបយន្ត​នេះ​។ ប្រសិនបើ​មាន​បញ្ហា ខ្ញុំ​នឹង​សួរ​បន្ថែម​ទៀត​។ --ធារិត ម៉ោង០៧:២៧ ថៃ្ងព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០០៨ (UTC)

ការសរសេរពាក្យ

ពាក្យខ្មែរយើងមានការសរសេរតាមបែបផ្សែងគ្នា ឧទាហរណ៍: សំនួរ ឬ សំណួរ ចំងល់​ ឬ ចម្ងល់ សំរាប់ ឬ សម្រាប់ .........................ពាក្យទាំងនេះគឺអាចប្រើបានដូចគ្នា វាមិនខុសទេ។ តែបច្ចុប្បន្ន គេនិយមសរសេរ ឧទាហរណ៍: ចំរៀង ឬ ចម្រៀង គេនិយមប្រើ ចំរៀង គេមិនសូវប្រើ ចម្រៀង ទេ តែវាត្រូវដូចគ្នា វាមិនខុសទេ។ ដោយហេតុនេះហើយ ពេលធារិទ្ឋិឃើញពាក្យទាំងនោះសូមមេត្តាកុំកែ ឬ បើកែសូមមេត្តាកុំដាក់ថា ខុសអក្ខរាវិរុទ្ធ ព្រោះពាក្យដែលគេបានសរសេរទាំងនោះវាមិនខុសទេ ហើយវាជាពាក្យដែលគេប្រើនៅក្នុងសៀវភៅរបស់ក្រសួងអប់រំជាធម្មតាទៀតផង។ តែទោះយ៉ាងណាក៏ដោយក៏មានពាក្យខ្លះត្រូវបានគេសរសេរខុសដោយអចេតនាដែរ ប្រសិនបើធារិទ្ធិឃើញពាក្យទាំងនោះសូមមេត្តាកែតំរូវផង។ អរគុណ។ --T-Rithy ម៉ោង១៦:៣២ ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

ប៉ុន្តែ

ទោះយ៉ាងណាក៏ដោយ ក៏ពាក្យទាំងនោះគេប្រើស្ទើតែជាផ្លូវការទៅហើយ។ ម្យ៉ាងទៀតបើគិតទៅលើវេយ្យាករណ៍ ក៏វាមិនខុដែរ ឧទាហរណ៍ ពាក្យ ដើរ ទៅជា ដំនើរ ឬ ដំណើរ គឺមានន័យដូចតែគ្នា។ ដូច្នេះយើងគួរតែរង់ចាំការពិភាក្សា ឬ ការបញ្ចេញយោបល់ពីអ្នកដទៃទៀត ក្រែងមានដំណោះស្រាយល្អ។ --T-Rithy ម៉ោង១៤:៤៣ ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

បឿន

  • ឲ្យ​តែ​មាន​ពេល ខ្ញុំ​ចេះ​តែ​ព្យាយាម​សរសេរ​ហើយ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ដូច​ជា​អត់​កម្លាំង​ចិត្ត​សរសេរ​ផង​ដែរ ដូចជា មាន​អ្នក​មក​ជួយ​កែ​ពាក្យ​ខ្ញុំ ពេល​ខ្លះ កែ​ពី​ត្រូវ​មក​ខុស​ជាដើម ។
  • ឃើញ​ការពិភាក្សា​ខាងលើ​នេះ ដូច​ជា​នៅ​មាន​បញ្ហា​នឹង​ពាក្យ​ដែល​ប្រើ ន ឬ ណ ឬ​ពាក្យ​តម្រួត ឬ​ពាក្យ​រាយ ។ ពាក្យ ដំនើរ និង ដំណើរ មិន​ត្រូវ​ទាំង​ពីរ​ទេ ។ ពាក្យ​ដែល​ត្រូវ គឺ ដំណើរ ។ ដើរ -> ដំណើរ ។ ត្រូវ​ចាំ​ថា ពាក្យ​ណា​ដែល​ក្លាយ​ពី​ពាក្យ​​ឫស​អក្សរ ដ ឬ​សូរ អ ក្នុង​ផ្នត់ [អ'ម] ត្រូវ​សរសេរ​អក្សរ ណ មិនមែន​ ន ទេ ។ ពាក្យ​មួយៗ សុទ្ធ​តែ​មាន​ច្បាប់​ក្បួន​ច្បាស់លាស់ តែ​គួរ​ឲ្យ​ស្ដាយ ដែល​មាន​អ្នក​ខ្មែរ​និយម​ជ្រុល មក​កែ​ច្នៃ ចង់​បាន​តែ​ភាព​ងាយស្រួល មិន​បាន​គិត​ថា​នឹង​អាច​បាត់បង់​អត្តសញ្ញាណ​អក្សរ​ជាតិ​ទៅ​ថ្ងៃ​អនាគត ទើប​ចង់​លុប​ចោល​តួ​អក្សរ ណ និង ឡ ក្នុង​ភាសា​ខ្មែរ ហើយ​ថែម​ទាំង​អត់​ប្រើ ស្រៈ​ពេញ​តួ ថែម​ទៀត ដោយ​ជំនួស អក្សរ អ ។ ឥឡូវ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ភាន់ច្រឡំ និង​សរសេរ​ខុស​រាប់​មិន​អស់ ។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ការ​ប្រយ័ត្ន​ចំពោះ​ការសេសេរ​អក្ខរាវិរុទ្ធ ពិសេស ការប្រើ ន, ណ, ល, ឡ និង​ព្យាង្គ​តម្រួត និង​មិន​តម្រួត ។ --ទឹម បឿន ម៉ោង០៨:៤២ ថ្ងៃអង្គារ ទី០៩ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

ការបកស្រាយ

ខ្ញុំបានឃើញ​វិចាររបស់អ្នកទាំងអស់គ្នា តាមរយៈអ៊ីមែលដែលវិគីភីឌាបានផ្ញើអោយខ្ញុំ។ ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ធារិត ពិសិដ្ឋ និង ភារ៉ា ដែលបានស្នើសុំអោយខ្ញុំគិតម្ដងទៀតពីការ​សំរេចចិត្ត​លាលែងពីតំនែង​របស់ខ្ញុំ។ អ្នកទាំងអស់គ្នាប្រហែលជាមាន​ការយល់ច្រលំអំពីមូលហេតុដែល​ខ្ញុំបានលាលែងពីតំនែងនេះ។ ការចោទប្រកាន់ និង ការជេរប្រមាថពីសហគមន៍​អ្នកប្រើប្រាស់ភាសាខ្មែរគឺជារឿងចៀសមិនផុត សំរាប់អ្នកដែលហ៊ានធ្វើការលើវិគីភីឌាភាសាខ្មែរនេះ។ ខ្ញុំបានត្រៀមផ្លូវចិត្តរួចជាមុនរួចទៅហើយនៅពេលខ្ញុំចាប់ផ្ដើមប្រលូក ក្នុងវិគីភីឌាភាសាខ្មែរនេះ ហេតុនេះខ្ញុំក៏សូមជំរាបដល់អ្នកទាំងអស់គ្នាអោយជ្រាបជាមុននិងត្រៀមផ្លូវចិត្តជាមុនផងដែរ។ សំរាប់ខ្ញុំដែលបានឆ្លងកាត់ការខ្វែងគំនិត ការជេរប្រមាថ ការរិះគន់ ទាំងមានមូលដ្ឋាននិងគ្មានមូលដ្ឋានច្បាស់លាស់ ការរិះគន់មួលបង្កាច់​នៅក្នុងប្លក់លោកទឹមបឿន មិនមានអ្វីអស្ចារ្យ​និងមានកំលាំងធ្វើអោយខ្ញុំលាឈប់ពីតំនែងទេ។ និយាយដោយត្រង់ ពួកខ្ញុំធ្លាប់មានជំលោះខ្វែងគំនិតជាងនេះទៅទៀតជាមួយខ្មែរមួយចំនួន នៅពេលពួកខ្ញុំធ្វើបដិវត្ដន៍វិគីភីឌាភាសាខ្មែរ​​ជំនាន់ទី២មកជំនាន់ទី៣នេះ បន្ទាប់ពីការពារវិគីភីឌាភាសាខ្មែរ​ពីការបំផ្លិចបំផ្លាញពីសំនាក់ជនជាតិថៃជ្រុលនិយម​មួយចំនួន។

ខ្ញុំសូមលើកយកមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើអោយខ្ញុំសំរេចចិត្តលាលែងពីតំនែង៖

១. «វិគីភីឌាភាសាខ្មែរ ជាសព្វវចនាធិប្បាយសេរី» វាមិនមែនជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទាំងអស់។ ការគ្រប់គ្រងរបស់ពួកខ្ញុំគឺផ្អែកលើអ្វីដែលពួកខ្ញុំយល់ថាត្រឹមត្រូវ។ ប៉ុន្តែពួកខ្ញុំទទួលស្គាល់ថាពួកខ្ញុំមិនមែន​មិនមានកំហុសទេ។ ហេតុនេះការលាលែងរបស់ពួកខ្ញុំអាចជាឱកាសសំរាប់អ្នកក្រោយដែលចង់មកសរសេរភាសាខ្មែរ​តាមរបៀបដែលពួកគេយល់ថាត្រឹមត្រូវ។

២. ខ្ញុំអោយតំលៃលើ​លទ្ធិប្រជាធិបតេយ្យ ថ្វីត្បិតទង្វើកន្លងមកមួយចំនួនរបស់ខ្ញុំ មានលក្ខណៈដាច់ខាតក៏ដោយ។ នៅពេលដែលអ្នកឈរជាអ្នកដឹកនាំ អ្នកនឹងយល់ថាការសំរេចអត្តនោម័ត​នឹងក្លាយជាការចាំបាច់ក្នុងកាលៈទេសៈមួយចំនួន តួយ៉ាងដូចជាការដោះ​ស្រាយជំលោះ និងការខ្វែងគំនិតគ្នាដែលមិនអាចសំរបតាមគំនិតណាមួយ នោះខ្លួនយើងផ្ទាល់ត្រូវតែដាច់ចិត្តសំរេចយកគំនិតមួយណាក្នុងចំនោមនោះដែលយើងខ្លួនឯងយល់ថាត្រឹមត្រូវ។ ជាទូទៅខ្ញុំតោងព្យាយាមធ្វើយ៉ាងណាអោយគំនិត​ទាំងឡាយឯកភាពគ្នា មុននឹងសំរេចប្រើសិទ្ធសំរេចអត្តនោម័តនេះ។ ការប្រើអំនាចបែបនេះ មិនមែនខុសឆ្គងនឹងលទ្ធិប្រជាធិបតេយ្យទេ។ ផ្ទុយទៅវិញបើយើងគិតថា នរណាក៏អាចធ្វើអ្វីៗតាមតែអំពើចិត្ត នោះប្រជាធិបតេយ្យនឹងក្លាយជាអនាធិបតេយ្យទៅវិញ។ យោងតាមលទ្ធិប្រជាធិបតេយ្យ ខ្ញុំក៏យល់ស្របថា​ការផ្ទេរសិទ្ធគ្រប់គ្រង​និងសំរេចអត្តនោម័តគួរតែធ្វើឡើងជាទៀងទាត់។ ពួកខ្ញុំបានកាន់កាប់វិគីភីឌា​ខ្មែរតាមរបៀបពួកខ្ញុំយូរហើយ ហេតុនេះវាជាពេលសមគួរសំរាប់កំនែទំរង់។

៣. កន្លងមកមជ្ឍដ្ឋានអ្នកប្រើប្រាស់វិគីភីឌាភាសាខ្មែរ មានការមិនពេញចិត្តច្រើនជាមួយពួកខ្ញុំ ដែលបានដើរលុបអត្ថបទមួយចំនួន។ពាក្យអាស្រូវមិនមែនជារឿងល្អទេ ពេលដែលវាឆ្លងពីមាត់មួយទៅមាត់មួយ។ ដើម្បីស្ដារមុខមាត់ និង ប្រជាប្រិយភាពរបស់វិគីភីឌាភាសាខ្មែរ ពួកខ្ញុំដែលជាដើមហេតុនៃរឿងអាស្រូវ គួរតែទទួលយកទំនួលខុសត្រូវនិងធ្វើពលិកម្មខ្លួនឯង ដោយការលាលែងពីតំនែងនេះ។ ធ្វើបែបនេះប្រហែលជានឹងមានអ្នកមានចិត្តចូលមកចូលរួមអភិវឌ្ឍវិគីភីឌាច្រើនជាមិនខាន។

៤. មូលហេតុផ្ទាល់ខ្លួន គឺដោយសារពេលវេលានិងកំលាំងកាយចិត្តខ្ញុំមិនអំនោយផល សំរាប់បន្តតំនែងនេះតទៅទៀត។

បន្តទៅនេះខ្ញុំសូមផ្ដល់ដំបូន្មានមួយចំនួនដល់អ្នកអភិបាលដែលនៅមានសកម្មភាពដូចតទៅ៖

១. សូមធ្វើការងារដោយអត់ធ្មត់ និងដោះស្រាយបញ្ហានិងការខ្វែងគំនិតដោយវិធីសន្តិវីធីបំផុត។ យើងជាអ្នកអភិបាល ដែលខុសពីអ្នកប្រើប្រាស់ធម្មតា ត្រូវតែមានទំនួលខុសត្រូវខ្ពស់ថា រាល់អ្វីដែលយើងធ្វើនិងសំរេច ឆ្លុះបញ្ចាំងពីឆន្ទៈវិគីភីឌាភាសាខ្មែរនេះ។

២. សូមចៀសវាងដាច់ខាតការប្រើប្រាស់ពាក្យអសុរស ប្រមាថ និងធ្វើអោយដៃគូសន្ទនាមានការខឹងសម្បាឬស្អប់គំគួន។ សេរីភាពក្នុងការបញ្ចេញមតិ​គួរតែត្រូវបានលើកតំកើង ប៉ុន្តែការប្រើពាក្យមិនសមរម្យដូចរៀបរាប់ខាងដើមនេះមិនគួរទុកអោយមាននៅក្នុងទំព័រណាមួយទាំងអស់ក្នុងវិគីនេះ។ ពួកយើងជាអ្នករៀនសូត្រ ការប្រើប្រាស់ពាក្យសំដីជាកត្តាសំខាន់បំផុត​សំរាប់អោយគេគោរពឬមិនគោរព។

៣. ការសរសេររបស់ភាសាខ្មែរមានការវិវត្តន៍។ វចនានុក្រមសម្ដេចជួនណាតជាគោលសំខាន់មែនហើយ ប៉ុន្តែយើងក៏មិនគួរអភិរក្សពេកដែរ។ ជាធម្មតាភាសាណាក៏ដោយតែងតែ​មានការវិវត្តន៍តាមសម័យកាល ដោយយោងតាមការស្រនុកសរសេរ​និងអានរបស់មនុស្ស។ គួរកត់សំគាល់ត្រង់នេះផងដែរណា មួលហេតុនេះជាដើមហេតុចំបង​គេរបស់មនុស្សក្នុងការបង្កើតអក្សរ។ បុព្វបុរសបង្កើតអក្សរសំរាប់អ្វី? គឺសំរាប់ងាយស្រួលកត់ត្រាសំលេង។ ច្បាប់ក្បួនគ្រឹះតោងតែមានហើយ តែការវិវត្តន៍ក៏មិនអាចបដិសេដទាំងស្រុងបានដែរ។ បើគ្មានការវិវត្តន៍ទេ ម៉្លេះសមខ្មែរយើងប្រើប្រាស់អក្សរខ្មែរបុរាណ​តាំងពីសម័យអង្គរមកម៉្លេះ។ បញ្ហាថ្មីកើតឡើងនៅពេលដែលការវិវត្តន៍ជ្រុលហួស។ យើងអ្នកអភិបាលជាចាំបាច់ត្រូវមានវិចារណញ្ញាណក្នុងការសំរេច​និងថ្លឹងថ្លែងរកលំនឹងរវាងការវិវត្តន៍និងការអភិរក្សនេះ។ ថ្ងៃក្រោយទៅក្រៅពីវចនានុក្រមសម្ដេចជួនណាត វិគីភីឌាភាសាខ្មែរក៏អាចក្លាយជាគោល ជាឯកសារយោងសំរាប់ការសរសេរភាសាខ្មែរទៅថ្ងៃមុខដែរ។ ខ្ញុំសូមបញ្ចេញមតិផ្ទាល់ខ្លួនពីការសរសេរបែបសម្ដេចជួនណាត និងការសរសេរតាមរបៀបថ្មីដែលឆ្លងកាត់​ខេមរយានកម្ម។ របៀបសរសេរទាំង២ មិនមានមួយណាខុសទេ។ គួរតែគោរពយកការសរសេរទាំង២។ ការសរសេរបែបព្យាង្គតំរួត ឬ ការសរសេរ មិនគិតសំលេង អ ឬ អ៊ ដែលនាំមុខ ជាលក្ខណៈសំគាល់ការសរសេរភាសាខ្មែរ​សម័យដើមសតវត្សរ៍ទី២០។ ការសរសេរព្យាង្គរាយជាការសរសេរបែបទំនើប ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ​នៅក្នុងសៀវភៅសិក្សា កាសែត និងឯកសារផ្លូវការរួមទាំងរដ្ឋធម្មនុញ្ញផងដែរ។ គេអាចដឹងពីសម័យកាលរបស់អត្ថបទមួយ តាមរយៈការសង្កេតរបៀបសរសេររបស់វា។ វាជារសជាតិដែលបង្កប់ បន្ថែមលើអត្ថន័យរបស់អត្ថបទមួយ។ ជារួមខ្ញុំសូមអោយអ្នកអភិបាលទាំងអស់មានភាពទន់ភ្លន់ផ្នែកគំនិត ដោយមិនប្រកាន់ខ្ជាប់ពេកដោយសំរេចយកតែការសរសេរមួយគត់នោះ។ វចនានុក្រមសម្ដេចជួនណាត ត្រូវបានបង្កើតតាំងពីយូរហើយ ហេតុនេះពាក្យមួយចំនួនដែលបង្កើតថ្មី អាចថាខុសដែរឬទេ?។ ត្រង់នេះគឺវិគីភីឌាភាសាខ្មែរនេះហើយដែលគួរចូលខ្លួន មកធ្វើជាឃ្លាំងកត់ត្រាទុកពាក្យបង្កើតថ្មីទាំងនេះ។ វិគីភីឌាភាសាខ្មែរជាវចនានុក្រមទំនើប ហេតុនេះការសរសេរក៏គួរប្រើរបៀបសរសេរទំនើប ដែលការណ៍នេះឆ្លុះបញ្ចាំងពីសម័យកាល​របស់វិគីភីឌាភាសាខ្មែរនេះ។ លើកលែងតែអត្ថបទសរសេរពីសម័យមុន គួររក្សាទុកអោយដូចឯកសារដើម។

ជាចុងបញ្ចប់ ខ្ញុំសូមបង្ហាញការសោកស្តាយជាខ្លាំង ក្នុងការលាលែងពីតំនែងនេះ។ និងសូមអភ័យម្ដងទៀតដែលធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។ ខ្ញុំលាលែងពីតំនែងជាអភិបាលមែន ប៉ុន្តែមិនមែនមានន័យថាខ្ញុំបោះបង់ចោលវិគីភីឌាភាសាខ្មែរទេ។ ខ្ញុំនឹងបន្តរួមចំនែកក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់ ប៉ុន្តែខ្ញុំសូមដកខ្លួនពីសិទ្ធស្វ័យសំរេចផ្សេងៗ។ សូមទទួលយកសេចក្ដីរាប់អានអំពីខ្ញុំ។ (បញ្ជាក់៖ ការបញ្ចេញមតិយោបល់ខាងលើជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំសូមបដិសេដមិនទទួលយកការពិភាក្សាបន្ថែមវែងឆ្ងាយតទៅទៀតទេ។ លោកអ្នកអាចយល់ស្រប ឬ មិនខ្វល់ខ្វាយពីវា តាមតែការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់លោកអ្នក)។ --គីមស៊្រុន ម៉ោង១៤:៣២ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

អរគុណ

ខ្ញុំពិតជាស្គាល់ពួកគេទាំង២ ការចាកចេញពីវិគីរបស់ពួកគេ ក៏ដោយសារតែពួកគេជាប់រវល់នឹងការសិក្សា។ ខ្ញុំបានសួរពួកគេទាំង២ហើយ។ មិនថាពួកគេទេ ខ្ញុំក៏រវល់នឹងការសិក្សាណាស់ដែរ ដូច្នេះហើយបានជាខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីសរសេរអត្ថបទថ្មីៗ។ ខ្ញុំសង្ឃឹមថានឹងមានខ្មែរយើងសរសេរអត្ថបទថ្មីៗល្អៗ ជាច្រើនទៀតមិនខានឡើយ។ --T-Rithy ម៉ោង០៩:១៣ ថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០០៩ (UTC)Reply

អរគុណ

យើងទាំងអស់គ្នា ពិតជារវល់នឹងការសិក្សា​។ ខ្ញុំសង្ឃឹមថា នឹងមានអ្នកចូលរួមថ្មីៗជាច្រើនទៀត​ ដើម្បីជួយអភិវឌ្ឍន៍វិគីខ្មែរយើង។ ខ្ញុំក៏សង្ឃឹមថាធារិ និង ពិសិដ្ធនឹងក្លាយជាអ្នកការិយាល័យ ដូចភារ៉ាដែរ។ សូមជួនពរ។ --T-Rithy ម៉ោង១០:១៦ ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០០៩ (UTC)Reply

Dear Thearith!!!
Long time no talk. How are you doing? Would you like to be a Bureaucrat which will extend your right in promote someone to be an administrator of Khmer Wikipedia? I hope you will accept the promotion.--Phearahak ម៉ោង០២:០៧ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០០៩ (UTC)Reply

អបអរ​សាទរ

សួស្តី​ធារិត!!! សូម​អបអរសាទរ​ចំពោះ​ការ​​ក្លាយ​ជា​អ្នក​ការិយាល័យ​​​ក្នុង​​វិគីភីឌា​ខ្មែរ ដែល​ធារិត​អាច​មាន​សិទ្ឋិ​តែង​តាំង​​អ្នក​ប្រើប្រាស់​ណា​ម្នាក់​ដែល​សកម្ម​ឲ្យ​ក្លាយ​ជា​អភិបាល​។ យើង​នឹង​សហការ​គ្នា​​​​តទៅ​ទៀត​ដើម្បី​ការ​រីក​ចំរើន​លូត​លាស់​នៃ​វិគីភីឌា​ខ្មែរ​យើង។--Phearahak ម៉ោង០៩:៣៧ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០០៩ (UTC)Reply