Jump to content

ទង់ជាតិកម្ពុជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៨:៥៣ ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០០៩ ដោយ បណ្ឌិត (ការពិភាក្សា | ការរួមចំណែក) (បានប្ដូរទីតាំង ទង់ជាតិកម្ពុជា ទៅ ទង់​ជាតិ​កម្ពុជា: យើង​គប្បី​ប្រើ​សញ្ញា​មើល​មិន​ឃើញ​ដ�)

ទង់ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ឆ្នាំ ១៩៩៣ បន្ទាប់​ពី​ការ​បោះ​ឆ្នោត ។ ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រចនា​ឡើង​តាំង​ពី ឆ្នាំ ១៨៥០ ម្លេះ ដោយ​ដាក់​រូប​ប្រាសាទអង្គរវត្ត នៅ​ចំ​ផ្ទៃ​កណ្តាល ។

ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​មាន ៣ ពណ៌ ​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​បាវចនា​ជាតិ​គឺ «​ជាតិ​ សាសនា ​ព្រះមហាក្សត្រ»
ពណ៌ស តំណាង​ឱ្យ សាសនា សន្តិភាព
ពណ៌​ក្រហម​ តំណាង​ឱ្យ ជាតិ​​គឺ​​ទឹកដី​​និង​​ប្រជាជន
ពណ៌ខៀវ តំណាង​ឱ្យ ព្រះមហាក្សត្រ​​និង​​ព្រះអគ្គមហេសី

ប្រវត្តិ​ទង់​ជាតិ

ទង់ជាតិ អំឡុង​ពេល សម័យកាល​ប្រើប្រាស់
1863-1948 ក្រោម​អាណានិគម​បារាំង
1942-1945 ក្រោម​ការ​ត្រួតត្រា​របស់​ជប៉ុន
1948-1970, 1993-បច្ចុប្បន្ន សង្គមរាស្រ្តនិយម និង សព្វថ្ងៃ
1970-1975 សាធារណរដ្ឋ
1975-1979 កម្ពុជាប្រជាធិបតេយ្យ(ប៉ុល ប៉ត)
1979-1989 សាធារណរដ្ឋប្រជាមានិត
1989-1991 រដ្ឋកម្ពុជា
1992-1993 អ៊ុន តាក់
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង: