ច្បាប់ស្តីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជន
Appearance
ច្បាប់ ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០០៧ នាសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភានីតិកាលទី៣ ដែលមានសេចក្តីទាំងស្រុងដូចតទៅ៖
ជំពូកទី១ បទប្បញ្ញត្តិទូទៅ
ជំពូកទី២ គណៈកម្មការមូលបត្រកម្ពុជា
ជំពូកទី៣ សំណើលក់មូលបត្រ និង ការបោះផ្សាយមូលបត្រ
ជំពូកទី៤ ដំណើរការរបស់ទីផ្សារមូលបត្រ
ជំពូកទី៥ អជ្ញាប័ណ្ណរបស់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ
ជំពូកទី៦ អភិបាលកិច្ច និងការគ្រប់គ្រងក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ
ជំពូកទី៧ អាកប្បកិរិយាដែលត្រូវបានហាមឃាត់ទាក់ទិនទៅនឹងមូលបត្រ
ជំពូកទី៨ ការដោះស្រាយវិវាទ និង វិធានការទណ្ឌកម្ម
ជំពូកទី៩ ទោសប្បញ្ញត្តិ
ជំពូកទី១០ អវសានប្បញ្ញត្តិ
ឧបសម្ព័ន្ឋនៃច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន សទ្ទានុក្រមសម្រាប់ប្រើប្រាស់ក្នុងច្បាប់នេះ
- ការកាន់កាប់ភាគហ៊ុនចំនួនច្រើន(Substantial Share Holding) សំដៅដល់ការការកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតរបស់បុគ្គលម្នាក់ ឬភាគីពាក់ព័ន្ឋ ឬ សមាការីរបស់បុគ្គលនោះដែលមានចំនួនចាប់ពី ៥(ប្រាំ) ភាគរយឡើងទៅ នៅក្នុងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬ នីតិបុគ្គលប្រតិស្រុត។
- កិច្ចសន្យាធានាទិញ(Underwriting Agreement) សំដៅដល់កិច្ចព្រមព្រៀងដែលធ្វើឡើងដើម្បីធានាទិញមូលបត្រទាំងអស់ ឬ មួយផ្នែកដែលលក់មិនអស់ តាមនីតិវិធីនៅកាលបរិច្ឆេទផុតកំណត់នៃសំណើលក់ជាសាធារណៈ។ កិច្ចសន្យាធានាទិញនោះ គឺរាប់បញ្ចូលទាំងកិច្ចសន្យាធានាទិញបន្តដែលធ្វើឡើងដោយបុគ្គលដែលមានការអនុញ្ញាតតាមច្បាប់នេះ។
ផុតរយៈពេលនោះឯកជនត្រូវផ្ទេរនូវសិទ្ធិ សិទ្ធិកាន់កាប់ និង ផលប្រយោជន៍ទាំងអស់លើសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណៈល្អ តាមលក្ខខណ្ឌនៃកិច្ចសន្យាមកឲ្យ ស្ថាប័នមានសមត្ថកិច្ចវិញ។
- ក្រុមហ៊ុនមូលបត្រ(Securities Firm) សំដៅដល់ក្រុមហ៊ុន ឬ ក្រុមហ៊ុនសហកម្មសិទិ្ធដែលទទួលបានអជ្ញាប័ណ្ណដើម្បីធ្វើអាជីវកម្មមូលបត្រដោយស្របទៅតាមច្បាប់នេះ។
- ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត(Public Limited Company) សំដៅដល់ក្រុមហ៊ុនដែលបង្កើតឡើង និង ចុះបញ្ជីតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មក្នុងគោលបំណងបោះផ្សាយលក់មូលបត្រជាសាធារណៈ។
- ក្រុមហ៊ុនសហកម្មសិទ្ឋិ(Partnership) សំដៅដល់សមាគមជំនួញ ដែលធ្វើអាជីវកម្មទទួលខុសត្រូវទូទៅ ឬ ទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើងដោយរូបវន្តបុគ្គលរួមគ្នា និង ចុះបញ្ជីតាមស្តីពីសហគ្រាសពាណិជ្ជកម្ម។
- ក្រុមហ៊ុន(Company) សំដៅដល់ក្រុមហ៊ុនឯកជន ឬ ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបានបង្កើត ឬ ចុះបញ្ជីតាមស្តីពីសហគ្រាសពាណិជ្ជកម្ម។
- គណៈកម្មការមូលបត្រកម្ពុជា(Securities and Exchange Commission of Cambodia) សំដៅដល់នីតិបុគ្គលដែលបង្កើតឡើងដោយច្បាប់នេះ ដើម្បីគ្រប់គ្រងនិងត្រួតពិនិត្យប្រតិបត្តិការមូលបត្រ។
- តុលាការ(Court) សំដៅដល់តុលាការមានសមត្ថកិច្ចដែលត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីបើកសវនាការ និង សម្រេចសេចក្តីដែលបណ្តឹងតាមច្បាប់នេះ។
- ភ្នាក់ងារក្រុមហ៊ុនមូលបត្រ(Securities Representative) សំដៅដល់បុគ្គលដែលបំពេញនូវមុខងារ ឬ សកម្មភាពតាមការឯកភាពរបស់ក្រុមហ៊ុនមូលបត្រដែលតម្រូវឲ្យមាន និង ត្រូវមានអជ្ញាប័ណ្ណដោយអនុលោមតាមច្បាប់នេះ។ ភ្នាក់ងារក្រុមហ៊ុនមូលបត្រត្រូវរាប់បញ្ចូលទាំងអគ្គនាយក នាយក បុគ្គលិក ឬ នយោជិករបស់ក្រុមហ៊ុន ឬ សហកម្មសិទ្ធិករដែលបំពេញមុខងារទាំងនេះក្នុងនាមក្រុមហ៊ុនមូលបត្រ។
- ទីផ្សារមូលបត្រ(Securities Market) សំដៅដល់ទីផ្សារ ឬ ទីកន្លែងជួញដូរមូលបត្រ ឬ ប្រព័ន្ធដែលផ្តល់មធ្យោបាយនៃការធ្វើសំណើលក់ ផ្ទេរ ឬ ស្វីការទិញ-លក់មូលបត្រ។
- ទម្រង់អរូបីនៃមូលបត្រ(Dematerialized Form) សំដៅដល់ទម្រង់កត់ត្រាកម្មសិទ្ធិស្របច្បាប់នៃមូលបត្រដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច ឌីជីថល ឬ កុំព្យូទ័រ ដែលអាចបើកមើលបាន និង បោះពុម្ពជាទម្រង់ដែលអាចអានបាន។
- ទិញ សំដៅដល់ការទិញតាមគ្រប់រូបភាព ដូចជាទិញដោយផ្ទាល់ ឬ ទិញតាមប្រព័ន្ធអេឡិចត្រូនិច ឬ ចុះឈ្មោះសុំទិញ(ធ្វើបរិវិសកម្ម)។
- នីតិបុគ្គលប្រតិស្រុត(Permitted Entity) សំដៅដល់នីតិបុគ្គលដែលត្រូវបានអនុញ្ញាតឲ្យបោះផ្សាយ និងធ្វើសំណើលក់មូលបត្រជាសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមច្បាប់នេះ និង បទប្បញ្ញត្តិផ្សេងៗ។ នីតិបុគ្គលនេះមិនមែនជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលត្រូវបានបង្កើតឡើងនៅព្រះជាណាចក្រកម្ពុជា។
- បុគ្គល(Person) សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គលរួមទាំងក្រុមហ៊ុន និង ក្រុមហ៊ុន។
- បុគ្គលពាក់ព័ន្ឋ(Related Entity) ទាក់ទិននឹងក្រុមហ៊ុនដែលធ្វើសំណើលក់មូលបត្រជាសាធារណៈ សំដៅដល់បុគ្គលណាមួយដូចខាងក្រោម៖
- ភាគទុនិកដែលជាស្ថាបនិកក្រុមហ៊ុន។
- សាច់ញាតិផ្ទាល់របស់ភាគទុនិកជាស្ថាបនិកក្រុមហ៊ុន។
- នាយកក្រុមហ៊ុន ឬ សាខាក្រុមហ៊ុន ឬ ក្រុមហ៊ុនហូលឌីង។
- សាច់ញាតិផ្ទាល់របស់នាយកក្រុមហ៊ុនទាំងនោះ។
- សាខាក្រុមហ៊ុន ឬ ក្រុមហ៊ុនហូលឌីង ឬ សាខាក្រុមហ៊ុនហូលឌីង។
- រូបវន្តបុគ្គល ឬ នីតិបុគ្គលផ្សេងទៀតដែលត្រូវបានចែងក្នុងបទប្បញ្ញត្តិ ឬ អនុក្រឹត្យ។
- ប្រតិបត្តិកររក្សាទុកមូលបត្រ(Securities Depository) សំដៅដល់បុគ្គលមូយយល់ព្រមជាមួយបុគ្គលមួយផ្សេងទៀត ដែលជាអតិថិជនរបស់ខ្លួនថាផ្តល់សេវាកម្មដូចខាងក្រោមនេះ ទោះបីជាអតិថិជននោះធ្វើសកម្មភាពក្នុងនាមខ្លួនឯង ឬ ធ្វើសកម្មភាពក្នុងនាមបុគ្គលផ្សេងទៀតក៏ដោយ៖
- កាន់កាប់ ឬ ចុះបញ្ជីសិទិ្ធស្របច្បាប់លើមូលបត្រ ឬ ឧបករណ៍ហិរញ្ញវត្ថុដទៃទៀត ក្នុងនាមអតិថិជន ឬ បុគ្គលផ្សេងទៀតដែលអតិថិជនតែងតាំង។
- ទទូលរក្សាទុកនូវមូលបត្រ ឬ ឧបករណ៍ហិរញ្ញវត្ថុដទៃទៀត ទោះបីមានរូបភាពជាវិញ្ញាបនបត្រកម្មសិទ្ធិ ឬ ជាទម្រង់អរូបីក្តីដោយស្របទៅតាមវិធានប្រតិបត្តិការរក្សាទុកមូលបត្រក្នុងនាមអតិថិជន ឬ បុគ្គលផ្សេងទៀតដែលអតិថិជនតែងតាំង។
- ផ្តល់សេវាកម្មនិងលក្ខណៈងាយស្រួលផ្សេងៗទៀតដែលទាក់ទិននឹងការផ្តល់សេវាកម្មដូចមានចែងក្នុងកថាខណ្ឌ(ក) និង (ខ)។
- ប្រតិបត្តិការមូលបត្រអញ្ញត្រកម្ម(Exempt Securities Transaction)
- ប្រព័ន្ឋផាត់ទាត់ និងទូទាត់(Clearance and Settlement Facility)
- ផលប្រយោជន៍ក្នុងគម្រោងវិនិយោគរួម(Interest in a Managed Investment Scheme)
- ពាណិជ្ជករមូលបត្រ(Securities Dealer)
- ពាណិជ្ជករមូលបត្រអញ្ញត្រកម្ម(Exempt Securities Dealer)
- ភាគហ៊ុនមានសិទ្ឋិបោះឆ្នោត(Voting Share)
- មូលបត្រមហាជន(Non-government Securities)
- មូលបត្រកម្មសិទ្ឋិ(Equity Securities)
- មូលបត្រគាហក(Bearer Securities)
- មូលបត្រថ្មី(New Securities)
- មូលបត្របំណុល(Debt Securities)
- រដ្ឋមន្រ្តី
- វិធានប្រតិបត្តិការនៃទីផ្សារមូលបត្រ ឬនៃប្រព័ន្ឋផាត់ទាត់និងទូទាត់ ឬ នៃសេវារក្សាទុកមូលបត្រ(Operating Rules of a securities market, clearance and settlement facility, or Securities Depository)
- សហការី(Associate)
- សមាជិកគ្រួសារផ្ទាល់(Close relative)
- ស្វ័យនិយ័តករ(Self Regulatory Organization)
- សំណងព្យសនកម្ម(Damage)
- សំណើលក់មូលបត្រជាសាធារណៈ(Public Offer)
- សំណើលក់មូលបត្រជាឯកជន(Private or Personal Offer)
- សំណើលក់អញ្ញត្រកម្ម(Exempt Offer)
- អសាធនីយ(Insolvent)
- អ្នកវិនិយោគសាធារណៈ(Public Investor)
- អាជីវកម្មមូលបត្ររបស់បុគ្គលមួយ(Securities Business of Person)
- ឯកសារផ្តល់ព័ត៌មានជាប្រចាំ(Continuous Disclosure Document)
- ឯកសារផ្តល់ព័ត៌មាន(Disclosure Document)
- ឧបករណ៍និស្សន្ទ ឬឧបករណ៍ដេរីវេទីវ(Derivative Instrument)