ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
Appearance
ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានអនុម័តកាលពីថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០០៨ នាសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៣ ដែលមានសេចក្តីទាំងស្រុង ដូចតទៅនេះ
ជំពូកទី១ បទប្បញ្ញត្តិទូទៅ
មាត្រា ១
ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនេះ មានគោលដៅកំណត់គោលការណ៍ ជាមូលដ្ឋានសម្រាប់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុជាពិសេសសម្រាប់ជំហាននីមួយៗ នៃដំណើរការរៀបចំ អនុម័ត និង អនុវត្តថវិកា ការត្រួតពិនិត្យលទ្ធផលថវិកា ការកំណត់មុខងារ ការទទួលខុសត្រូវ ព្រមទាំងកម្មវិបាកលើកំហុសឆ្គងក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល នឹងគ្រឹះសា្ថនសាធារណៈ និង រដ្ឋបាលថ្នាក់ក្រោមជាតិ។
មាត្រា ២
មាត្រា ៣
មាត្រា ៤
សម្រាប់ប្រើប្រាស់នៅក្នុងច្បាប់នេះ វាក្យស័ព្ទខាងក្រោមមានន័យ ដូចតទៅ៖
- ច្បាប់ហិរញ្ញវត្ថុ
- ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
- ច្បាប់កែតម្រូវ
- ច្បាប់ទូទាត់ថវិកា
- ក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែល
- រយៈពេលមធ្យម
- របៀបវារៈគោលនយោបាយ
- កម្មវិធី
- ភាពគ្រប់ជ្រុងជ្រោយនៃថវិកា សំដៅដល់ថវិកាពេញលេញដែលឆ្លុះបញ្ចាំងគ្រប់ប្រភពចំណូល និង គ្រប់មុខសញ្ញាចំណាយ។
- តម្លាភាព សំដៅដល់រាល់ច្បាប់ បទប្បញ្ញត្តិ គោលការណ៍ នីតិវិធី និង ការអនុវត្តទាំងឡាយ ត្រូវផ្សព្វផ្សាយ ដោយទូលាយសម្រាប់ក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈ និង សាធារណជន។
- គណនេយ្យភាព សំដៅដល់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ឬ អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង បុគ្គល ចំពោះមុខងារ និង ភារកិច្ចដែលបានទទួលអនុវត្តតាមរយៈប្រព័ន្ធរបាយករណ៍។
- សង្គតិភាព
- សកលភាពនៃថវិកា
- សមាគតភាពនៃថវិកា
- បូរណភាព
- រដ្ឋបាលថ្នាក់ជាតិ
- រដ្ឋបាលថ្នាក់ក្រោមជាតិ
- ថវិកា សំដៅដល់សំណុំនៃគណនីដែលពិពណ៌នាសម្រាប់ឆ្នាំនីមូយៗ អំពីធនធានអចិន្រ្តៃយ៍ និង បន្ទុកអចិន្រ្តៃទាំងអស់របស់រដ្ឋ ឬ របស់ស្ថាប័ន ឬ របស់អង្គភាពណាមួយ។
- ថវិកាជាតិ ឬ ថវិការដ្ឋ
- អចលកម្មហិរញ្ញវត្ថុ សំដៅដល់ការវិនិយោគលើមូលបត្រ ឬ មូលបត្រ ដែលបានមកពីការចូលរួមទុន ជាមួយសហគ្រាស ឬ ក្រុមហ៊ុន។ អចលកម្មហិរញ្ញវត្ថុនេះ ជាទ្រព្យសកម្មហិរញ្ញវត្ថុថេរមិនចរន្ត។ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជា អចលកម្មហិរញ្ញវត្ថុ រួមមានមូលប័ត្រគ្រប់ប្រភេទទាំងអស់ វិញ្ញាបនប័ត្រផ្ញើប្រាក់ ប័ណ្ណសន្យារ៉ាប់រង ផលប័ត្រពាណិជ្ជកម្ម ប័ណ្ណសងតាមបញ្ជា រូបីយណត្តិ និង មូលប្បទានបត្រ ជាដើម។
- ផលហិរញ្ញវត្ថុ សំដៅដល់ផលហិរញ្ញវត្ថុទាំងអស់ ដែលបានមកដោយការយកអតិរេកសាច់ប្រាក់បណ្ណោះអាសន្ន ទៅវិនិយោគលើមូលបត្រ អាចជួញដូរបាន និង ក្នុងរយៈពេលខ្លី។ ផលហិរញ្ញវត្ថុនេះមានជាអាទិ៍ អត្រាការប្រាក់លើបំណុលប្រាក់ចំណេញ ដែលបានមកពីការវិនិយោគក្នុងរយៈពេលមួយយប់ លើប័ណ្ណរតនាគារបរទេស ផលដែលបានមកពីការធានាឲ្យមានសំវិធានធន និង កម្រៃដទៃទៀតដែលបានមកពីប្រតិបត្តិការហិរញ្ញវត្ថុ។