Jump to content

គ្រិស្តសាសនា

ពីវិគីភីឌា

ព្រះវិហារយេស៊ូគ្រិស្គពិត (ជាភាសាអង់គ្លេសTrue Jesus Church​ និង ជាភាសាចិន: 真耶穌教會) ជាព្រះវិហារឯករាជ្យមួយ ដែលត្រូវបានបង្កើតឡើង នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ១៩១៧ ។ បច្ចុប្បន្ននេះ មានសមាជិកប្រមាណ ១,៥លាននាក់ ក្នុងប្រទេសចំនួន៤៥ ។ ព្រះវិហារនេះ ស្ថិតនៅក្នុងសាសនាគ្រិស្ត និកាយ ប្រូតេសស្តង់ ដែលបានលេចរូបរាងឡើង ក្នុងអំឡុងដើមសតវត្សទី២០ ។ ចាប់តាំងពីដើមឆ្នាំ១៩៩០ ព្រះវិហារនេះ ត្រូវបានបង្កើតឡើង នៅប្រទេសកម្ពុជា ។ បុណ្យ គ្រិស្តមើស៍​បុណ្យណូអែល និង រដូវត្រណម មិនត្រូវបានប្រារព្វ ដោយព្រះវិហារនេះ ទេ ។ ពួកគេមានគោលបំណង ផ្សព្វផ្សាយព្រះបន្ទូល របស់ព្រះជីចឺស (Jesus) ជាម្ចាស់ ទៅដល់ គ្រប់ជាតិសាសន៏ទាំងអស់ មុននឹងការមកដល់ជាលើកទី២ របស់ព្រះអង្គ៕

វាជាព្រះវិហារមួយ ក្នុងចំណោមព្រះវិហារក្នុងស្រុកទាំង៣ របស់ចិន ដែលបានកកើតឡើង មុនការចូលកាន់កាប់របបកុម្មុយនិស្តចិន នាឆ្នាំ១៩៤៩ ។

ពាក្យបងៀ្រន

គេទុកចិត្តលើ១១ពាក្យបងៀ្រន:

  1. ព្រះវិញ្ញាណបរិសុទ្ធ។ : ការទទួលយកនួវវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ តាមរយៈការនិយាយភាសាក្នុងដួងចិត្ត គឺជាសញ្ញាបញ្ជាក់ការទទួលអាណាចក្រឋានសួគ៌របស់យើង។
  2. ការលាងបាប តាមគណៈ កាតូលិក។: "ពិធីលាងបាបដោយទឹកអម្រិត ជាពិធីប្រសិទ្ធី ដើម្បីដោះបាបកម្ម ដែលមនុស្សលោកបានធ្វើកន្លងមក ហើយក៏ ផ្តល់នូវទឹកចិត្តថ្មីបរិសុទ្ធ ចំពោះមនុស្សទាំងនោះ។ ពិធីលាងបាប ច្រើនធ្វើនៅ ទីទឹកធម្មជាតិ ដូចជា នៅទន្លេ នៅស្ទឹង នៅសមុទ្រ ឬ ​ទឹកចេញពីក្នុងដី។ អ្នកបួសសាសនាគ្រីស្ទ ជាអ្នករៀបចំពិធីលាងបាប ក្នុងនាម ព្រះជីស្សឺសគ្រិស្ត(Jesus Christ) ជាព្រះអម្ចាស់ ។ អ្នកបួសសាសនាគ្រីស្ទ ជាអ្នកដែលធ្លាប់បាន ទទួលការលាងបាប ដោយទឹកអម្រិត និង មន្តអារម្មណ៍ រួចហើយ។ អ្នកដែលទទួលការលាងបាប ត្រូវតែជ្រមុជខ្លួនទាំងស្រុង ទៅក្នុងទឹក ដោយបង្អោនក្បាល និង មុខមកក្រោម។"
  3. បុណ្យជ្រមុជទឹក
  4. ការលាងបាតជើង។: "ការប្រសិទ្ធី ដោយការលាងជើងទាំងពីរ អាចអោយគេចូលរួម ជាមួយព្រះជីស្សឺស(Jesus) ជាម្ចាស់។ នោះក៏ជា ការដាស់តឿន ដ៏ទៀងទាត់មួយ ដល់មនុស្សលោក អោយមាន សេចក្តីស្រឡាញ់, ភាពស្ងប់អារម្មណ៍, ភាពលំអោនកាយ, ភាពអត់អោន និង ភាពចេះជួយគ្នា។ មនុស្សរាល់គ្នា ដែលបានទទួលការលាងបាប ដោយទឹកអម្រិតរួចហើយ ត្រូវតែមានជើងទាំងពីរ លាងស្អាតជានិច្ច ក្នុងនាមនៃព្រះជីស្សឺសគ្រិស្ត​(Jesus Christ) ជាម្ចាស់។ ការត្រដុសជើងទាំងពីរ ជាទំលាប់គ្រប់ពេល ដើម្បីបង្ហាញភាពគួរសម។"
  5. ការអធិស្ឋាន។: "ការរួបរួមគ្នាដ៏ថ្លៃថ្លា គឺជាការប្រសិទ្ធិដើម្បីរំឮកដល់ មរណភាពនៃព្រះយេស៊ូគ្រិស្ដជាម្ចាស់នៃយើង។ វាបានផ្ដល់លទ្ធភាពដល់ពួកយើង ដើម្បីចែករំលែកសាច់ និងឈាមពីព្រះជាម្ចាស់របស់យើង ហើយនិងចូលរួមជាមួយទ្រង់ នោះយើងនឹងអាចមានជីវិតជាអនន្តភាព និងត្រូវបានងើបឈរឡើងនៅថ្ងៃចុងក្រោយ។ ការប្រសិទ្ធិនេះ នឹងត្រូវរក្សាទុកជានិច្ច តាមតែអាចធ្វើបាន។ មានតែនំប៉័ងមិនឡើងសាច់ និងទឹកទំពាំងបាយជូរតែមួយគត់ ដែលគួរតែត្រូវបានប្រើ។"
  6. ថៃ្ងសប្បាត់: "ថ្ងៃឈប់សំរាក (Sabbath day) ជាថ្ងៃ ដែលព្រះអម្ចាស់ បានប្រសិទ្ធិពរ និង បានធ្វើអោយ មនុស្សទាំងអស់ រួចផុតបាបគ្រោះទាំងឡាយ។ គេប្រារព្វ ថ្ងៃធម្មទេសនា នៅថ្ងៃទី ៧ នៃសប្តាហ៍ គឺនៅ ថ្ងៃសៅរ៍។ នោះជាការបង្ហាញ នូវភាពអនុគ្រោះ របស់ព្រះជាម្ចាស់ ដែលឧទ្ទិសដល់ កំណើត និង ការស្រោចស្រង់ ព្រមទាំងសេចក្តីសង្ឃឹម នៃភាពស្ងប់អារម្មណ៍ ជាអមតះ នៃជីវិត នៅចំពោះមុខ។"
  7. ព្រះយេស៊ូវ គ្រីស្ទ(Jesus Christ): ព្រះយេស៊ូវ គ្រីស្ទទ្រង់យាងមកផែនដីនេះ ដើម្បីសង្រ្គោះមនុស្សទាំងអស់ឲ្យរួចពីអំពើបាប ទ្រង់មានអំណាចនិងអាចសង្រ្គោះមនុស្ស ទាំងអស់បាន ដោយទ្រង់មានព្រះចេស្តាលើសេចក្តីស្លាប់។​ ព្រះយេស៊ូវទ្រង់មានព្រះជនគង់នៅស្តានសួគ៌ ទ្រង់បានយាងចុះមក យកនិស័យជាមនុស្យ ទ្រង់បានបង្រៀនមនុស្សអំពីនរគរស្ថានសួគ៌ ហើយបានសំដែកការអស្ចារ្យជាច្រើន​ ដូចជាប្រោសមនុស្សមានជំងឺឲ្យបានជា មនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ។​​ ក្រោយមកមានមនុស្សខ្លះចង់ធ្វើគត់ព្រះអង្គ់ ហើយនៅថ្ងៃមួយទ្រង់ក៏ត្រូវគេចាប់ ហើយបានបញ្ជូនទៅដើម្បីធ្វើគត់ទ្រង់នៅលើឈើឆ្កាង ទ្រង់ក៏ត្រូវគេបញ្ចុះនៅក្នុងផ្នូរ ហើយបី​(៣)​ថ្ងៃក្រោយមក ទ្រង់ក៏មានព្រះជនរស់ឡើងវិញ។ ហើយ ៤០​ ថ្ងៃក្រោយពេលទ្រង់មានព្រះជន់រស់ឡើងវិញ ទ្រង់ក៏បានយាងឡើងទៅកាន់ឋានសួគ៌វិញ ហើយមានមនុស្សជាច្រើនបានឃើញទ្រង់ដែរ។ ទ្រង់ជាព្រះតែមួយអង្គគត់ ដែលជួយសង្រ្គោះមនុស្សជាតិ ជាអ្នកបង្កើតឋានសួគ៌និងភពផែនដី (ព្រះអតិករ)។ ទ្រង់ជាព្រះជាម្ចាស់ដ៏ពិតតែមួយ។
  8. ព្រះគម្ពីរបរិសុទ្ទ។: គឺជាព្រះបន្ទូលរបស់ព្រះ ដែលសរសេរតាមរយៈអ្នកនិពន្ធជាច្រើននាក់ ដែលព្រះវិញ្ញាណបរិសុទ្ធបន្ដាល ព្រះគម្ពីរបរិសុទ្ទ មាន៦៦សៀវភៅ ចែកជា សញ្ញាថ្មីចាស់មាន ៣៩សៀវភៅ និង​សញ្ញាថ្មីមាន ២៧សៀវភៅ។ ព្រះគម្ពីរបរិសុទ្ទ បានសរសេរមក ទុកជាសេចក្តីបង្រៀន បំភ្លឺ ដាស់ទឿន សំអាងព្រលឹងវិញ្ញាណ សំរាប់មនុស្សទាំងអស់។
  9. សេចក្តីសង្គ្រោះ។ : ការសង្រោះត្រូវបានផ្តល់អោយដោយព្រះជាម្ចាស់ តាមរយៈជំនឿ។ អ្នកដែលមានជំនឿលើទ្រង់ត្រូវតែពឹងពាក់លើវិញ្ញាណបរិសុទ្ធ ដើម្បីទទួលបានភាពបរិសុទ្ធ ដើម្បីលើកតម្កើងព្រះជាម្ចាស់ និងដើម្បីស្រលាញ់មនុស្សជាតិ។
  10. ព្រះវិហារ។: ព្រះវិហារ ដែលកស្ថាបនាដោយព្រះយេសូគ្រឹស្ត៍ តាមរយះព្រះវិញ្ញាណបរិសុទ្ធ ក្នុងរជ្ជកាលខាងមុខ គឺជាព្រះវិហារបរិសុទ្ធពិត​ក្នុងយុគសម័យសាវ័កទ្រង់៕
  11. សុភនិច័្ជចុងបំផុត: ព្រះយេសូនឹងយាងចុះមកផែនដីជាលើកទីពីរ នៅក្នុងថ្ងៃចុងក្រោយ គឺក្នុងពេលដែលទ្រង់ហោះចុងពី​ឋានសួគ៏ ដើម្បីវិនិច្ឆ័យបុណ្យបាបរបស់មនុស្សលោក៖ អស់អ្នកណាដែលប្រព្រឹត្តល្អនឹងមានជីវិតអស់កាលជានិច្ច ចំណែកអ្នកមានគំនិតអាក្រក់នឹងត្រូវធ្លាក់ឋាននរកគ្មានថ្ងៃងើបរួចឡើយ។

ak:Ỳesu Asafo Ankasaankasa