Jump to content

ទូរទស្សន៍ជាតិកម្ពុជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៥:៣៧ ថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០០៩ ដោយ ពិសិដ្ឋ (ការពិភាក្សា | ការរួមចំណែក) (បានបន្ថែមចំនាត់ថ្នាក់ក្រុម "ទូរទស្សន៍កម្ពុជា" (ដោយប្រើ HotCat))

ទូរទស្សន៍ជាតិកម្ពុជាហៅកាត់ថាទទក គឺជាស្ថានីយ៍ទូរទស្សន៍ធំជាងគេនៅកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋ។

ឯកសារ:Tvk.jpg

ទូរទស្សន៍ជាតិកម្ពុជាចាប់កំណើតឡើងជាលើកដំបូងនៅឆ្នាំ​ ១៩៦៦ ក្រោមសម័យសង្គមរាស្ត្រនិយម ដោយធ្វើការផ្សាយរយៈពេល៤ម៉ោងក្នុង១ថ្ងៃ។ ស្ថានីយ័បន្តការផ្សាយរបស់ខ្លួនរហូតដល់ថ្ងៃទី ១៧​ មេសា ១៩៧៥ មុនពេលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយខ្មែរក្រហម។ ទទក ត្រូវបានបង្កើតជាថ្មីឡើងវិញទាំងស្រុងទាំងធនធានមនុស្ស និងសំភារៈ នៅថ្ងៃទី ៣ ធ្នូ ១៩៨៣។ ក្រោមជំនួយរបស់ ប្រជាជននិងរដ្ឋាភិបាលជប៉ុន ស្ថានីយ៍ថ្មីដ៏ទំនើបនិងបំពាក់ដោយឧបករណ៍សំភារៈទំនើបទាន់សម័យ​ត្រូវបានស្ថាបនានៅឆ្នាំ១៩៩៦​ និង​សម្ភោធដាក់ឲប្រើប្រាស់នៅឆ្នាំ ១៩៩៨ ធ្វើឲស្ថានីយ៍មាន លទ្ឋភាពពង្រីកការផ្សាយពី៤ម៉ោងរហូតដល់១៤ម៉ោងក្នុង១ថ្ងៃ។ នៅឆ្នាំ១៩៩៩ ទទក​ បានបោះជំហានថ្មីមួយក្នុងការពង្រឹងប្រព័ន្ឋផ្សព្វផ្សាយទៅកាន់ពិភពលោក​តាមរយៈផ្កាយរណបដែលផ្សព្វផ្សាយ បានទៅកាន់ប្រទេស ១២៦ នៅក្នុងតំបន់អាស៊ី អូសេអានី អឺរ៉ុប និង អាមេរិក ព្រមទាំងគ្របដណ្តប់ក្នុងផ្ទៃប្រទេស។

ប្រវត្តិសង្ខេបទទក

  • ឆ្នាំ១៩៦៦ - ទូរទស្សន៍កម្ពុជាចាប់កំនើតឡើងជាលើកដំបូងបង្អស់ក្រោម សម័យសង្គមរាស្រ្តនិយមនៃអង្គសមេ្តចឪជាព្រះប្រមុខរដ្ឋកម្ពុជា ដោយធ្វើការផ្សាយរយៈពេល ៤ ម៉ោងក្នុង១ថៃ្ង។
  • ឆ្នាំ១៩៧០ -ប្រទេសកម្ពុជាទទួលរងដោយភ្លើងសង្រ្គាម ទូរទស្សន៍កម្ពុជានៅតែបន្តការផ្សាយរហូតដល់ថៃ្ងទី17 មេសា ឆ្នាំ1975។
  • ឆ្នាំ១៩៧៥-១៩៧៩ នៅក្នុងរបបប៉ុលពត ទូរទស្សន៍កម្ពុជាត្រូវបិតទ្វារទាំងស្រុង មន្រី្តបុគ្គលិកជំនាញត្រូវបណេ្តញចេញ និងធ្វើការកាប់សំលាប់ដួចប្រជាពលរដ្ឋដទៃទៀត ឧទាបារណ៏សំភារៈបចេ្ចកទេស ត្រូវបានបំផិ្លចបំផ្លាញទាំងស្រុង។

More...

ខ្លឹមសារ រូបសញ្ញាឡូហ្គោនៃទូរទស្សន៍ជាតិកម្ពុជា TVK[]

ក្នុង​គោលបំណង​ឱ្យ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​ ​ ​ ​មាន​អត្តសញ្ញាណ​របស់​ខ្លួន​ពិតប្រាកដ​ ​និង​ ​ងាយ​ ​ស្រួល​ដល់​ទូរទស្សនិកជន​បាន​ស្គាល់​ឧបករណ៍​នៃ​ការ​ផ្សាយ​របស់​រាជរដ្ឋាភិបាល​ ​ ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ ​ ​ ​ជាតិ​កម្ពុជា​ ​បាន​បង្កើត​ជា​រូប​សញ្ញា​មួយ​ ​ដែល​មាន​ចំណុច​សំខាន់ៗ​ ​ដូច​ខាងក្រោម​ ​៖

  • រូប​សញ្ញា​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​ ​គឺ​មាន​រាង​បួន​ជ្រុង​ទ្រវែង​ ​ដោយ​មាន​ទទឹង​២​ភាគ​ ​ បណ្តោយ​៣​ភាគ​។ មាន​ពណ៌​ក្រហម​រាង​ប្រលេឡួក្រាម​ ​ពុះ​កាត់​ផ្ទៃ​ពណ៌​ខៀវ​រាង​ចតុកោណកែង​ ​នៃ​ផ្ទៃក្រឡា​ទាំងអស់​ ​។
  • ក្នុង​ទំហំ​ផ្ទៃក្រឡា​ដែល​មាន​ពណ៌​ ​ខៀវ​ ​ក្រហម​ ​មាន​អក្សរឆ្លាក់​មូល​ ​ទ​ទក​ ​ពណ៌​ ​"ស​" មាន​រឹម​ពណ៌​ខ្មៅ​ ដែល​ស្ថិត​នៅ​ក្នុង​ទំហំ​ផ្ទៃក្រឡា​១​ភាគ​នៃ​ទទឹង​ ​និង​ ​៣ភាគនៃបណ្តោយ ហើយ​អក្សរ​ឡា​តាំង​ ​TVK​ ​ ​មាន​ពណ៌​ ​"ស​" រឹម​ ពណ៌​ខ្មៅ​ ​ស្ថិត​នៅ​ក្នុង​រង្វង់​រាង​ពងក្រពើ​ ​មាន​ផ្ទៃ​ពណ៌​ ​"ស​" គែម​ពណ៌​ខ្មៅ​ ​ជា​និមិត្តរូប​ពិភពលោក​ ​ស្ថិត​នៅ​ ​១ភាគនៃទទឹងនិង ១ភាគ៣នៃបណ្តោយ ផ្នែក​ខាងក្រោម​ ​។
  • អក្សរ​ ​ទ​ទក​ ​ពណ៌​ ​"ស​" រឹម​ខ្មៅ​ ​ ​ ​អក្សរ​កាត់​ឡា​តាំង​ ​TVK​ ​ពណ៌​ ​"ស​" រឹម​ខ្មៅ​ ​ ​ជា​អក្សរ​កាត់​នៃ​ឈ្មោះ​របស់​ ស្ថានីយ៍ ​សំរាប់​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ឱ្យ​ទូរទស្សនិកជន​ស្គាល់​ ​"ទូរទស្សន៍​ជាតិ​កម្ពុជា​" ទាំង​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ ​និង​ ​លើ​ឆាក​អន្តរជាតិ​ ​។
  • ពណ៌​ ​ខៀវ​ ​ក្រហម​ ​ស​ ​ ​ ​ ​ជា​ពណ៌​របស់​ទង់ជាតិកម្ពុជា​​។

ទំនាក់ទំនង

  • អាស័យដ្ឋានលេខ៦២ មហាវិថីព្រះមុនីវង្ស្ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ
  • ទូរស័ព្ទលេខ +855-12 554 535 ទូរសារលេខ 855-430752
  • វិបសាយផ្លូវការ
  • សារអេឡិចត្រូនិច nawaddha@yahoo.com.kh

ឯកសារយោង