Jump to content

ការអុជធូប

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៩:២៧ ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០០៩ ដោយ Kienforcefidele (ការពិភាក្សា | ការរួមចំណែក) (ទំព័រថ្មី៖ == ការអុជធូប == ខ្មែរជំនាន់ដើមមានជំនឿលើបាតុភូតធម្មជាតិ តែក្រោ...)

ការអុជធូប

ខ្មែរជំនាន់ដើមមានជំនឿលើបាតុភូតធម្មជាតិ តែក្រោយមកក៏ទទួលឥទ្ធិពលពីឥណ្ឌាដោយកាន់ពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ បច្ចុប្បន្ននេះ ថ្វីត្បិតតែខ្មែរយើងកាន់ពុទ្ធសាសនាក៏ដោយ ក៏ក្នុងប្រតិបត្តិនេះ មានលាយនឹងជំនឿព្រហ្មញ្ញសាសនាដែរ។ ដើម្បីជាការដឹងគុណ ប្រជាពលរដ្ឋតែងតែបន់ស្រន់បួងសួងដោយការអុជធូប។ ព្រះសង្ឃ លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ បានឲ្យដឹងពីក្រិត្យក្រមនៃការអុជធូបមានដូចតទៅ៖

  1. ការអុជធូប ១សរសៃ តំណាងឲ្យការរំលឹកគុណគ្រូ និងតួខ្លួន។
  2. ការអុជធូប ២សរសៃ តំណាងឲ្យគុណមាតា បិតា។
  3. ការអុជធូប ៣សរសៃ គឺបូជាព្រះរតនត្រ័យដែលមាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។
  4. ការអុជធូប ៤សរសៃ តំណាងឲ្យធាតុទាំង ៤ (ទឹក ដី ភ្លើង ខ្យល់)។
  5. ការអុជធូប ៥ សរសៃ គឺបូជាព្រះទាំង ៥អង្គគឺ ព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះគោតមោមនោ (គោ) និង ព្រះសិអារ្យមេត្រី (ខ្លា)។
  6. ការអុជធូប ៧សរសៃ គឺបូជាញាតិទាំងប្រាំពីរសណ្ដានមាន ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និងបូករួមទាំងខ្លួនយើង ទាំងអស់គឺប្រាំពីរសណ្ដាន។
  7. ការអុជធូប ៩សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួនគឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និតទិសខាងលើ។
  8. ការអុជធូប ១១សរសៃ តំណាងឲ្យមេត្តាធម៌ទាំង ១១។
  9. ការអុជធូប ១២សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ។
  10. ការអុជធូប ១៩ សរសៃ គឺសម្រាប់ ពិធីហៅព្រលឹង (មនុស្សមានព្រលឹង១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច)។
  11. ការអុជធូប ២១សរសៃ គឺបូជាគុណឪពុក។
  12. ការអុជធូប ៣៣សរសៃ គឺបូជាគុណឪពុកម្ដាយ។

ឯកសារពិគ្រោះ ព្រះគ្រូឧត្ដមមុនី តែ គឹមលីន (វត្តបទុមវត្តី) អ្នកស្រី កែវ ណារុំ, លោកម៉ៅ ចាន់ថន