ការពិភាក្សារបស់អ្នកប្រើប្រាស់:ពិសិដ្ឋ
ស្វាគមន៍ការមកដល់វិគីភីឌាភាសាខ្មែរ។ យើងខ្ញុំសង្ឃឹមថាលោកនឹងរីករាយជាមួយការស្ថាបនាវិគីនេះអោយមានលក្ខណៈប្រសើរឡើង។ ប្រសិនបើលោកមានចំងល់ឬត្រូវការជំនួយ សូមទំនាក់ទំនងអ្នកអភិបាលបានគ្រប់ពេលវេលា។ សូមអរគុណ។--គីមស៊្រុន ម៉ោង១០:៣៤ ថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០០៨ (UTC)
អត្ថបទជាភាសាខ្មែរ
ខ្ញុំបានអានស្នាដៃខ្លះរបស់អ្នកបានសរសេរ ដែលដកស្រង់ពីសៀវភៅសិក្សាមានចំនួនច្រើនគ្រាន់បើ។ ដូច្នេះខ្ញុំយល់ថាអ្នកប្រហែលជាចូលចិត្តអានសៀវភៅច្រើន ខ្ញុំសូមឲ្យអ្នកជួយសរសេរក្នុង វិគីភីឌាភាសាខ្មែរនូវប្រវត្តិសាស្ត្រខ្មែរពីសម័យអាណាច្រភ្នំ (ហ្វូណន) ចេនឡា មហានគរ ... ។ អត្ថបទទាំងនេះទំនងជាមាននៅក្នុងកម្មវិធីសិក្សាដែលអ្នកបានរៀនមិនខាន ព្រោះខ្ញុំឃើញក្នុងវិគីភីឌាភាសាអង់គ្លេសមានសរសេរពីប្រវត្តិសាស្ត្រទាំងនោះ តែបែរជាខ្មែរយើងជាម្ចាស់ប្រទេសមិនមានសរសេរជាភាសារបស់ខ្លួនទៅវិញ។ --ធារិត ម៉ោង០៣:១១ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០០៨ (UTC)
Thankyou very much

- THANKYOU SO MUCH ពិសិដ្ឋ for your Superb Translation effort!
- I am very very Grateful.
- May God Bless You!
- In the future, if you want any of your favourite article to be translated into the Chinese language then I would certainly be glad help you.
- Yours Sincerely, From --Jose77 ម៉ោង០៨:១៨ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
Re:បញ្ហារូបភាព
ចំពោះបញ្ហានេះខ្ញុំក៏ពុំសូវច្បាស់ដែរ ចំពោះគោលការណ៍របស់ Wikimedia Commons ។ ប៉ុន្តែបើរូបភាពដែលយើងបានអាប់ឡូតពិតជាកម្មសិទ្ធិរបស់ ១០០% (មានន័យថាវាជាឯកសារដែលយើងជាអ្នកបង្កើតដោយខ្លួនយើងផ្ទាល់ យើងអាចមានសិទ្ធិតវ៉ាចំពោះការលុបឯកសាររបស់យើង) ។ ប្រសិនគេរកឃើញថា ឯកសារដែលយើងបានអាប់ឡូតយកពីគេហទំព័រនានា ឬ តាមរយះការស្វែងរកតាម Google ដែលមិនបានទទួលការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ក៏គេប្រហែលជាមិនអនុញ្ញាតដែរ។ តែបើជារូបភាពស្កេន (Scan) ចេញពីសៀវភៅ យើងគួរតែជ្រើសរើស License ដែលត្រូវនឹងឯកសារ និងបញ្ជាក់ថាវាអាចប្រើប្រាស់ដោយសេរីបានមិនមានការហាមឃាត់ទេ។
ឧទាហរណ៍រូបភាពដែលខ្ញុំបានស្កេន និង ពិនិត្យមើល License របស់វា។
ឯកសារ:ក្រដាសប្រាក់ ១០០០៛ (ខ្នង).jpg
និងរូបភាពស្កេនរបស់អ្នកប្រើប្រាស់ផ្សេងៗទៀត
-Kiensvay ម៉ោង១៤:១៨ ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
សញ្ជាតិខ្មែរ
សួស្ដី ពិសិដ្ឋ! សូមអរគុណណាស់ ដែលប្អូនបានខិតខំចំណាយពេលវេលាដ៏មានតម្លៃជួយសរសេរអត្ថបទជាច្រើននៅក្នុងវិគីភីឌាភាសាខ្មែរ។ សូមឲ្យប្អូនខិតខំបន្តការសិក្សាស្រាវជ្រាវថែមទៀត ដើម្បីបង្កើនចំណេះដឹងសម្រាប់ខ្លួនឯងផង និង សម្រាប់សង្គមជាតិផង ពិសេសលើកកម្ពស់ភាសាខ្មែរ។ ប៉ុន្តែឥឡូវនេះ ខ្ញុំសូមរំលឹកប្អូនរឿងមួយគឺ៖ សញ្ជាតិខ្មែរ មិនសញ្ជាតិកម្ពុជាទេ យោងទៅតាមអ្វីដែលក្រសួងមហាផ្ទៃបានប្រកាសឲ្យប្រើ ឧទា. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម។ --ធារិត ម៉ោង១១:២១ ថៃ្ងព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
អាម៉ុក និង អាម៉ុកត្រី
អាម៉ុក និង អាម៉ុកត្រីតើខុសគ្នាដែរឬទេ? ខ្ញុំឃើញនៅវិគីអង់គ្លេសមានអត្ថអំពីអាម៉ុកត្រី (Amok trey) ។ ប្រសិនបើដូចគ្នា យើងអាចភ្ជាប់ទៅវិគីអង់គ្លេសនិងមានរូបភាពដែលអាចប្រើក្នុងវិគីខ្មែរបាន។ --Kiensvay ម៉ោង០៩:៣៨ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
សួរស្តីពិសិដ្ឋ
ពិសិដ្ឋនឹងក្លាយជាអ្នកអភិបាលក្នុងពេលឆាប់ៗនេះ។ ខ្ញុំសូមអបអរសាទរ៕ បន្ទាប់ពីពិសិដ្ឋក្លាយជាអភិបាល ពិសិដ្ឋមានសិទ្ធិជាច្រើនក្នុងការកែប្រែឬការពារឬលុប អត្ថបទ......................... សូមពិសិដ្ឋ ខំប្រឹងសរសេរអត្ថបទល្អៗបន្តទៀត......................... --T-Rithy ម៉ោង១០:៥៣ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
អត្ថបទទុំទាវ
អត្ថបទនេះនឹងត្រូវលុប ប្រសិនបើពិសិដ្ឋដាក់ទុកចោលជាភាសាបរទេស។ ក្នុងកមឡុងពេល១អាទិត្យទៅ១ខែ បើនៅដដែលវានឹងត្រូវលុប។ សូមអភ័យទោស --T-Rithy ម៉ោង១០:៥៣ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ក្លាយជាអ្នកអភិបាលហើយ
គឹមស្រ៊ុន បានផ្តល់សិទ្ឋិដល់ពិសិដ្ឋនូវងារជាអភិបាលថ្មីហើយ ។ អបអរសាទរ
--T-Rithy ម៉ោង១១:១៨ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
សូមអបអរសាទរដែលពិសិដ្ឋបានក្លាយជាអភិបាល។ ខ្ញុំសង្ឃឹមថាពិសិដ្ឋនឹងពាំនាំនូវអត្ថបទល្អៗ មកសរសេរក្នុងវិគីភីឌាខ្មែរយើង។--Phearahak ម៉ោង១២:០០ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
សួស្តីពិសិដ្ឋ។ យើងមានអត្ថបទស្តីពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួចហើយ។ សូមពិសិដ្ឋពិនិត្យនិង បញ្ចូលវាឲ្យនៅសល់តែមួយ។ ចំពោះអត្ថបទផ្សេងទៀតសូមមើលតាមចំនាត់ថ្នាក់ក្រុមប្រទេសកម្ពុជា--Phearahak ម៉ោង១០:២០ ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០០៨ (UTC)
ទំព័រគំរូ (Template)
សួស្តីពិសិដ្ឋ! There are some help in English
ទំព័រត្រូវបានគេប្រើជាញឹកញាប់ដើម្បីបន្ថយទំហំទំព័រ ជៀសវាងការសរសេរនូវខ្លឹមសារដដែលក្នុងទំព័រច្រើនដែលប្រើកូដ ឬ ឃ្លាដដែលៗ។ ឧទហារណ៍៖ ប្រសិនបើពិសិដ្ឋបង្កើតទំព័រមួយសំរាប់ភ្ជាប់ links នៃរឿងកុលាបប៉ៃលិនដោយបង្កើតទំព័រ៖ ទំព័រគំរូ:រឿងកុលាបប៉ៃលិន ។ បន្ទាប់ពីបង្កើតទំព័រនេះរួច យើងគ្រាន់តែសរសេរ{{រឿងកុលាបប៉ៃលិន}} នោះខ្លឹមសារដែលមានក្នុងទំព័រគំរូ:រឿងកុលាបប៉ៃលិន នឹងលេចឡើងនៅគ្រប់ទំព័រឬអត្ថបទ ដែលមានបង្កប់កូដ{{រឿងកុលាបប៉ៃលិន}}។ ពិសិដ្ឋអាចសង្កេតក្នុងអត្ថបទ កំនាព្យខ្មែរ នៅផ្នែកខាងក្រោមនៃទំព័រពេលចុចកែប្រែ មានទំព័រគំរូចំនួនពីរដែលបានបង្កប់ក្នុងទំព័រនេះគឺ {{ប្រភេទកំនាព្យខ្មែរ}} និង {{កម្ពុជា}} ។ នេះជាទំព័រដែលប្រើទំព័រគំរូ:កម្ពុជា។ យើងអាចចំនេញពេលនិង អាចកាត់បន្ថយនៅទំហំទំព័រជាដោយគ្រាន់តែបង្កើតទំព័រគំរូមួយដែលចាប់ផ្តើមដោយ ទំព័រគំរូ:ឈ្មោះទំព័រដែលយើងចង់បង្កើត រួចយកវាទៅដាក់ក្នុងទំព័រឬអត្ថបទដែលចង់ដោយបញ្ចូលកូដ {{ឈ្មោះទំព័រដែលយើងចង់បង្កើត}}រូចនោះ។ --Kiensvay ម៉ោង១២:៥៧ ថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០០៨ (UTC)
Re:បង្កើតប្រអប់Info
ពិសិដ្ឋអាចប្រាប់ខ្ញុំបានទេ តើប្រអប់Infoណាមួយ? នៅក្នុងវិគីខ្មែរមានប្រអប់info ជាច្រើនដូចជា{{Infobox Musician}}, {{Infobox Person}} ជាដើម។ យើងក៏អាចសរសេរកូដទាំងនោះជាភាសាខ្មែរដែរ ប៉ុន្តែកូដនៃទំព័រគំរូទាំងនោះភាគច្រើនចំលងមកពីវិគីភាសាអង់គ្លេស។ នៅក្នុងវិគីអង់គ្លេស អ្នកបង្កើតវាជាទូទៅគេរៀបរាប់អំពីរបៀបប្រើវានៅទំព័រទាំងនោះ។ --Kiensvay ម៉ោង១២:៣៦ ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០០៨ (UTC)
ការបកស្រាយ
ខ្ញុំបានឃើញវិចាររបស់អ្នកទាំងអស់គ្នា តាមរយៈអ៊ីមែលដែលវិគីភីឌាបានផ្ញើអោយខ្ញុំ។ ដំបូងខ្ញុំសូមថ្លែងអំណរគុណដល់ធារិត ពិសិដ្ឋ និង ភារ៉ា ដែលបានស្នើសុំអោយខ្ញុំគិតម្ដងទៀតពីការសំរេចចិត្តលាលែងពីតំនែងរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាប្រហែលជាមានការយល់ច្រលំអំពីមូលហេតុដែលខ្ញុំបានលាលែងពីតំនែងនេះ។ ការចោទប្រកាន់ និង ការជេរប្រមាថពីសហគមន៍អ្នកប្រើប្រាស់ភាសាខ្មែរគឺជារឿងចៀសមិនផុត សំរាប់អ្នកដែលហ៊ានធ្វើការលើវិគីភីឌាភាសាខ្មែរនេះ។ ខ្ញុំបានត្រៀមផ្លូវចិត្តរួចជាមុនរួចទៅហើយនៅពេលខ្ញុំចាប់ផ្ដើមប្រលូក ក្នុងវិគីភីឌាភាសាខ្មែរនេះ ហេតុនេះខ្ញុំក៏សូមជំរាបដល់អ្នកទាំងអស់គ្នាអោយជ្រាបជាមុននិងត្រៀមផ្លូវចិត្តជាមុនផងដែរ។ សំរាប់ខ្ញុំដែលបានឆ្លងកាត់ការខ្វែងគំនិត ការជេរប្រមាថ ការរិះគន់ ទាំងមានមូលដ្ឋាននិងគ្មានមូលដ្ឋានច្បាស់លាស់ ការរិះគន់មួលបង្កាច់នៅក្នុងប្លក់លោកទឹមបឿន មិនមានអ្វីអស្ចារ្យនិងមានកំលាំងធ្វើអោយខ្ញុំលាឈប់ពីតំនែងទេ។ និយាយដោយត្រង់ ពួកខ្ញុំធ្លាប់មានជំលោះខ្វែងគំនិតជាងនេះទៅទៀតជាមួយខ្មែរមួយចំនួន នៅពេលពួកខ្ញុំធ្វើបដិវត្ដន៍វិគីភីឌាភាសាខ្មែរជំនាន់ទី២មកជំនាន់ទី៣នេះ បន្ទាប់ពីការពារវិគីភីឌាភាសាខ្មែរពីការបំផ្លិចបំផ្លាញពីសំនាក់ជនជាតិថៃជ្រុលនិយមមួយចំនួន។
ខ្ញុំសូមលើកយកមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើអោយខ្ញុំសំរេចចិត្តលាលែងពីតំនែង៖
១. «វិគីភីឌាភាសាខ្មែរ ជាសព្វវចនាធិប្បាយសេរី» វាមិនមែនជាកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទាំងអស់។ ការគ្រប់គ្រងរបស់ពួកខ្ញុំគឺផ្អែកលើអ្វីដែលពួកខ្ញុំយល់ថាត្រឹមត្រូវ។ ប៉ុន្តែពួកខ្ញុំទទួលស្គាល់ថាពួកខ្ញុំមិនមែនមិនមានកំហុសទេ។ ហេតុនេះការលាលែងរបស់ពួកខ្ញុំអាចជាឱកាសសំរាប់អ្នកក្រោយដែលចង់មកសរសេរភាសាខ្មែរតាមរបៀបដែលពួកគេយល់ថាត្រឹមត្រូវ។
២. ខ្ញុំអោយតំលៃលើលទ្ធិប្រជាធិបតេយ្យ ថ្វីត្បិតទង្វើកន្លងមកមួយចំនួនរបស់ខ្ញុំ មានលក្ខណៈដាច់ខាតក៏ដោយ។ នៅពេលដែលអ្នកឈរជាអ្នកដឹកនាំ អ្នកនឹងយល់ថាការសំរេចអត្តនោម័តនឹងក្លាយជាការចាំបាច់ក្នុងកាលៈទេសៈមួយចំនួន តួយ៉ាងដូចជាការដោះស្រាយជំលោះ និងការខ្វែងគំនិតគ្នាដែលមិនអាចសំរបតាមគំនិតណាមួយ នោះខ្លួនយើងផ្ទាល់ត្រូវតែដាច់ចិត្តសំរេចយកគំនិតមួយណាក្នុងចំនោមនោះដែលយើងខ្លួនឯងយល់ថាត្រឹមត្រូវ។ ជាទូទៅខ្ញុំតោងព្យាយាមធ្វើយ៉ាងណាអោយគំនិតទាំងឡាយឯកភាពគ្នា មុននឹងសំរេចប្រើសិទ្ធសំរេចអត្តនោម័តនេះ។ ការប្រើអំនាចបែបនេះ មិនមែនខុសឆ្គងនឹងលទ្ធិប្រជាធិបតេយ្យទេ។ ផ្ទុយទៅវិញបើយើងគិតថា នរណាក៏អាចធ្វើអ្វីៗតាមតែអំពើចិត្ត នោះប្រជាធិបតេយ្យនឹងក្លាយជាអនាធិបតេយ្យទៅវិញ។ យោងតាមលទ្ធិប្រជាធិបតេយ្យ ខ្ញុំក៏យល់ស្របថាការផ្ទេរសិទ្ធគ្រប់គ្រងនិងសំរេចអត្តនោម័តគួរតែធ្វើឡើងជាទៀងទាត់។ ពួកខ្ញុំបានកាន់កាប់វិគីភីឌាខ្មែរតាមរបៀបពួកខ្ញុំយូរហើយ ហេតុនេះវាជាពេលសមគួរសំរាប់កំនែទំរង់។
៣. កន្លងមកមជ្ឍដ្ឋានអ្នកប្រើប្រាស់វិគីភីឌាភាសាខ្មែរ មានការមិនពេញចិត្តច្រើនជាមួយពួកខ្ញុំ ដែលបានដើរលុបអត្ថបទមួយចំនួន។ពាក្យអាស្រូវមិនមែនជារឿងល្អទេ ពេលដែលវាឆ្លងពីមាត់មួយទៅមាត់មួយ។ ដើម្បីស្ដារមុខមាត់ និង ប្រជាប្រិយភាពរបស់វិគីភីឌាភាសាខ្មែរ ពួកខ្ញុំដែលជាដើមហេតុនៃរឿងអាស្រូវ គួរតែទទួលយកទំនួលខុសត្រូវនិងធ្វើពលិកម្មខ្លួនឯង ដោយការលាលែងពីតំនែងនេះ។ ធ្វើបែបនេះប្រហែលជានឹងមានអ្នកមានចិត្តចូលមកចូលរួមអភិវឌ្ឍវិគីភីឌាច្រើនជាមិនខាន។
៤. មូលហេតុផ្ទាល់ខ្លួន គឺដោយសារពេលវេលានិងកំលាំងកាយចិត្តខ្ញុំមិនអំនោយផល សំរាប់បន្តតំនែងនេះតទៅទៀត។
បន្តទៅនេះខ្ញុំសូមផ្ដល់ដំបូន្មានមួយចំនួនដល់អ្នកអភិបាលដែលនៅមានសកម្មភាពដូចតទៅ៖
១. សូមធ្វើការងារដោយអត់ធ្មត់ និងដោះស្រាយបញ្ហានិងការខ្វែងគំនិតដោយវិធីសន្តិវីធីបំផុត។ យើងជាអ្នកអភិបាល ដែលខុសពីអ្នកប្រើប្រាស់ធម្មតា ត្រូវតែមានទំនួលខុសត្រូវខ្ពស់ថា រាល់អ្វីដែលយើងធ្វើនិងសំរេច ឆ្លុះបញ្ចាំងពីឆន្ទៈវិគីភីឌាភាសាខ្មែរនេះ។
២. សូមចៀសវាងដាច់ខាតការប្រើប្រាស់ពាក្យអសុរស ប្រមាថ និងធ្វើអោយដៃគូសន្ទនាមានការខឹងសម្បាឬស្អប់គំគួន។ សេរីភាពក្នុងការបញ្ចេញមតិគួរតែត្រូវបានលើកតំកើង ប៉ុន្តែការប្រើពាក្យមិនសមរម្យដូចរៀបរាប់ខាងដើមនេះមិនគួរទុកអោយមាននៅក្នុងទំព័រណាមួយទាំងអស់ក្នុងវិគីនេះ។ ពួកយើងជាអ្នករៀនសូត្រ ការប្រើប្រាស់ពាក្យសំដីជាកត្តាសំខាន់បំផុតសំរាប់អោយគេគោរពឬមិនគោរព។
៣. ការសរសេររបស់ភាសាខ្មែរមានការវិវត្តន៍។ វចនានុក្រមសម្ដេចជួនណាតជាគោលសំខាន់មែនហើយ ប៉ុន្តែយើងក៏មិនគួរអភិរក្សពេកដែរ។ ជាធម្មតាភាសាណាក៏ដោយតែងតែមានការវិវត្តន៍តាមសម័យកាល ដោយយោងតាមការស្រនុកសរសេរនិងអានរបស់មនុស្ស។ គួរកត់សំគាល់ត្រង់នេះផងដែរណា មួលហេតុនេះជាដើមហេតុចំបងគេរបស់មនុស្សក្នុងការបង្កើតអក្សរ។ បុព្វបុរសបង្កើតអក្សរសំរាប់អ្វី? គឺសំរាប់ងាយស្រួលកត់ត្រាសំលេង។ ច្បាប់ក្បួនគ្រឹះតោងតែមានហើយ តែការវិវត្តន៍ក៏មិនអាចបដិសេដទាំងស្រុងបានដែរ។ បើគ្មានការវិវត្តន៍ទេ ម៉្លេះសមខ្មែរយើងប្រើប្រាស់អក្សរខ្មែរបុរាណតាំងពីសម័យអង្គរមកម៉្លេះ។ បញ្ហាថ្មីកើតឡើងនៅពេលដែលការវិវត្តន៍ជ្រុលហួស។ យើងអ្នកអភិបាលជាចាំបាច់ត្រូវមានវិចារណញ្ញាណក្នុងការសំរេចនិងថ្លឹងថ្លែងរកលំនឹងរវាងការវិវត្តន៍និងការអភិរក្សនេះ។ ថ្ងៃក្រោយទៅក្រៅពីវចនានុក្រមសម្ដេចជួនណាត វិគីភីឌាភាសាខ្មែរក៏អាចក្លាយជាគោល ជាឯកសារយោងសំរាប់ការសរសេរភាសាខ្មែរទៅថ្ងៃមុខដែរ។ ខ្ញុំសូមបញ្ចេញមតិផ្ទាល់ខ្លួនពីការសរសេរបែបសម្ដេចជួនណាត និងការសរសេរតាមរបៀបថ្មីដែលឆ្លងកាត់ខេមរយានកម្ម។ របៀបសរសេរទាំង២ មិនមានមួយណាខុសទេ។ គួរតែគោរពយកការសរសេរទាំង២។ ការសរសេរបែបព្យាង្គតំរួត ឬ ការសរសេរ មិនគិតសំលេង អ ឬ អ៊ ដែលនាំមុខ ជាលក្ខណៈសំគាល់ការសរសេរភាសាខ្មែរសម័យដើមសតវត្សរ៍ទី២០។ ការសរសេរព្យាង្គរាយជាការសរសេរបែបទំនើប ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសៀវភៅសិក្សា កាសែត និងឯកសារផ្លូវការរួមទាំងរដ្ឋធម្មនុញ្ញផងដែរ។ គេអាចដឹងពីសម័យកាលរបស់អត្ថបទមួយ តាមរយៈការសង្កេតរបៀបសរសេររបស់វា។ វាជារសជាតិដែលបង្កប់ បន្ថែមលើអត្ថន័យរបស់អត្ថបទមួយ។ ជារួមខ្ញុំសូមអោយអ្នកអភិបាលទាំងអស់មានភាពទន់ភ្លន់ផ្នែកគំនិត ដោយមិនប្រកាន់ខ្ជាប់ពេកដោយសំរេចយកតែការសរសេរមួយគត់នោះ។ វចនានុក្រមសម្ដេចជួនណាត ត្រូវបានបង្កើតតាំងពីយូរហើយ ហេតុនេះពាក្យមួយចំនួនដែលបង្កើតថ្មី អាចថាខុសដែរឬទេ?។ ត្រង់នេះគឺវិគីភីឌាភាសាខ្មែរនេះហើយដែលគួរចូលខ្លួន មកធ្វើជាឃ្លាំងកត់ត្រាទុកពាក្យបង្កើតថ្មីទាំងនេះ។ វិគីភីឌាភាសាខ្មែរជាវចនានុក្រមទំនើប ហេតុនេះការសរសេរក៏គួរប្រើរបៀបសរសេរទំនើប ដែលការណ៍នេះឆ្លុះបញ្ចាំងពីសម័យកាលរបស់វិគីភីឌាភាសាខ្មែរនេះ។ លើកលែងតែអត្ថបទសរសេរពីសម័យមុន គួររក្សាទុកអោយដូចឯកសារដើម។
ជាចុងបញ្ចប់ ខ្ញុំសូមបង្ហាញការសោកស្តាយជាខ្លាំង ក្នុងការលាលែងពីតំនែងនេះ។ និងសូមអភ័យម្ដងទៀតដែលធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល។ ខ្ញុំលាលែងពីតំនែងជាអភិបាលមែន ប៉ុន្តែមិនមែនមានន័យថាខ្ញុំបោះបង់ចោលវិគីភីឌាភាសាខ្មែរទេ។ ខ្ញុំនឹងបន្តរួមចំនែកក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់ ប៉ុន្តែខ្ញុំសូមដកខ្លួនពីសិទ្ធស្វ័យសំរេចផ្សេងៗ។ សូមទទួលយកសេចក្ដីរាប់អានអំពីខ្ញុំ។ (បញ្ជាក់៖ ការបញ្ចេញមតិយោបល់ខាងលើជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំសូមបដិសេដមិនទទួលយកការពិភាក្សាបន្ថែមវែងឆ្ងាយតទៅទៀតទេ។ លោកអ្នកអាចយល់ស្រប ឬ មិនខ្វល់ខ្វាយពីវា តាមតែការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់លោកអ្នក)។ --គីមស៊្រុន ម៉ោង១៤:៣៤ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)
Can you please
review this changes on your own? Thanks and sorry for the trouble, ABF ម៉ោង១៧:៣១ ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩ (UTC)
សួស្តីពិសិដ្ឋ
សព្វថ្ងៃវិគីខ្មែរ មានគេសរសេរអត្ថបទមិនមានន័យ ដូច្នេះបើពិសិដ្ឋឃើញសូមជួមលុបផង ព្រោះខ្ញុំរវល់នឹងការសិក្សា។ អរគុណ! --T-Rithy ម៉ោង០២:៥៦ ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០០៩ (UTC)