Jump to content

ការពិភាក្សាអំពីវិគីភីឌា:គំរោង វិគី ក្រុងព្រះសីហនុ

Page contents not supported in other languages.
ពីវិគីភីឌា

យោបល់៖ ទំព័រនេះហាក់បីដូចជាមានលក្ខណៈជាទំព័រគំរោង ដូច្នេះគួរតែប្រើលំហឈ្មោះ វិគីភីឌា​ ហើយគួរតែប្តូរទៅជា វិគីភីឌា:គំរោង​វិគី​ក្រុងព្រះសីហនុ​ ។ អរគុណ --កៀនស្វាយ(ពិភាក្សា) ០២:០៩, ១៦ ឧសភា ២០០៨ (UTC)

ប្រវត្តិនៃរបបខ្មែរក្រហម

អ្នកថតរូបជនជាតិស៊ុយអែដសោកស្ដាយដោយធ្លាប់គាំទ្ររបបខ្មែរក្រហមដោយ ឃឹម សារ៉ងទីភ្នាក់ងារ ព័ត៌មានអេ.ភី. រាយការណ៍នៅថ្ងៃអាទិត្យនេះថា ពេលដែលលោក Gunnar Bergstrom ជនជាតិស៊ុយអែដ ជាភ្ញៀវនៃរបបខ្មែរក្រហម ក្នុងខែសីហា ១៩៧៨ លោកបានចូលរួមពិសាអាហារពេលល្ងាច រៀបចំទទួលដោយរបបប៉ុលពត ដោយមានម្ហូបងាវនិងត្រីផង។យុវជនអីរ៉ុបឆ្វេងនិយម ៤រូប ដែលជាសមាជិកនៃគណៈប្រតិភូមិត្តភាពក្រៅផ្លូវការពេលនោះ បានផ្លាស់ប្តូរទស្សនៈជាមួយប៉ុលពត ដោយឃើញខ្មែរក្រហមឡើងកាន់អំណាចនោះថា ជាការបដិវត្តមួយដើម្បីកែប្រែកម្ពុជាទៅជាសង្គមមួយយុត្តិធម៌មាន គុណប្រយោជន៍ដល់អ្នកក្រ។បន្ទាប់ពីនោះមក លោក Bergstrom បានយល់ថា លោកបានយល់ច្រឡំពីរបបប៉ុលពតដ៏ឃោរឃៅ ហើយលោកចង់ធ្វើការកែតម្រូវវិញ។លោក Bergstromបានប្រាប់ទីភ្នាក់ងារព័ត៌មាន អេ.ភី. ថ្ងៃនេះថា លោកបានត្រូវបញ្ឆោតបំភ័ន្តដោយប៉ុលពតនឹងពួកខ្មែរក្រហម។ លោកបានគាំទ្រពួកឧក្រិដ្ឋករកាលនោះ។ព័ត៌មានបន្តថា ជនជាតិស៊ុយអែដ អាយុ៥៧ឆ្នាំនេះ បានមកដល់កម្ពុជា នៅថ្ងៃអាទិត្យនេះ។ ហើយនេះគឺជាលើកទី១ក្នុងរយៈពេល៣០ឆ្នាំគឺដើម្បីប្រគល់ឯកសាររបស់លោកស្តីពីដំណើរទស្សនកិច្ចកាលនោះ ហើយនិងផ្សព្វផ្សាយសៀវភៅរូបថតដែលរំឭកឡើងវិញអំពីដំណើរនៅកម្ពុជាកាលក្នុងរបបខ្មែរក្រហម៕ជប៉ុនសន្យាផ្ដល់ថវិកាគាំទ្រដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយ មុំ សុផុនប្រទេស ជប៉ុនបានសន្យានៅថ្ងៃទី១១ ខែមករានេះ នៅមុខប្រមុខរដ្ឋាភិបាលខ្មែរថា នឹងផ្តល់ថវិកាប្រមាណ២១លានដុល្លារអាមេរិកទៅអង្គការសហប្រជាជាតិ ដើម្បីបន្តការគាំទ្រដល់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម នោះ។អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបើកសវនាការលើករណីបណ្ដឹងឧទ្ធរណ៍របស់ ខៀវ សំផន កាលពីថ្ងៃ៤ ធ្នូ ២០០៨។ការសន្យានេះបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក ណាកាសូណេ ហ៊ីរ៉ូហ្វូមី (Nakasone Hirofumi) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននៅកម្ពុជា។លោកអៀសុផល្លែតអ្នកនាំពាក្យលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានថ្លែងថាគម្រោងផ្តល់ថវិកានេះរដ្ឋាភិបាលជប៉ុនបានស្នើទៅដល់រដ្ឋសភាដើម្បី ធ្វើការអនុម័តហើយ។លោក អៀង សុផល្លែត បានមានប្រសាសន៍ថា ៖ «ជាងនោះទៅទៀតលោកក៏បាន លើកឡើងពីបញ្ហាកាត់ទោសខ្មែរក្រហម។ លោកបានមានប្រសាសន៍ថាជប៉ុនបានសម្រេចផ្ដល់ជំនួយបន្ថែមប្រមាណ២១លានដុល្លារទៅដល់អង្គការសហប្រជាជាតិដើម្បីបន្តក្នុងការគាំទ្រនូវការកាត់ទោសខ្មែរក្រហមនេះ ហើយលោកក៏បានមានប្រសាសន៍ថា លោកនិងរាជរដ្ឋាភិបាលជប៉ុនបានគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាល កម្ពុជាលើបញ្ហាកាត់ទោសខ្មែរក្រហមនេះ។ ការកាត់ទោសនៃរបបខ្មែរក្រហម ឥឡូវហ្នឹងថវិកាប្រមាណ២១លានដុល្លារហ្នឹងគឺពង្រាងដាក់ទៅជូនសភានៅប្រទេសជប៉ុនហើយមិនទាន់បានសម្រេចទេប៉ុន្តែសង្ឃឹមថាសភានឹងសម្រេចថវិកាជំនួយនៅក្នុងពេលឆាប់ៗនេះ»។លោក អៀង សុផល្លែត បានមានប្រសាសន៍បន្ថែមទៀតថា នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសជប៉ុននោះ លោកនាយករដ្ឋមន្ត្រីបានសុំឲ្យរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយដល់ រដ្ឋាភិបាលកម្ពុជាក្នុងករណីកាត់ទោសខ្មែរក្រហមនេះផងដែរ។លោក អៀង សុផល្លែត បានបញ្ជាក់ថា ៖ «សម្ដេចក៏បានថ្លែងអំណរគុណជូន រាជរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់លុយបន្ថែមប្រមាណ២១លានដុល្លារ ដើម្បីការកាត់ទោសខ្មែរក្រហមនេះ។ ជាងនោះទៅទៀតសម្ដេចក៏បានស្នើសុំឲ្យជប៉ុនជួយពិចារណាធ្វើយ៉ាងណា អាចជួយកម្ពុជាខាងវិស័យថវិកាសម្រាប់ការកាត់ទោសខ្មែរក្រហមនេះផងដែរ ចំពោះភាគីកម្ពុជាផ្ទាល់តែម្ដង។ក្រៅពីគម្រោងជួយដល់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនោះរដ្ឋាភិបាលជប៉ុនកំពុងតែសិក្សាប្លង់ដើម្បីសាងសង់ស្ពានអ្នកលឿងនិងផ្លូវជាតិលេខ១ពីចំណុចផ្សារគគីរដល់ស្ពានព្រះមុន្នីវង្ស។នៅក្នុងជំនួបដោយឡែកមួយទៀតនៅថ្ងៃអាទិត្យនេះដែររវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសកម្ពុជា និងលោក ណាកាសូណេ ហ៊ីរ៉ូហ្វូមី រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននោះក៏មានចុះហត្ថលេខាលើលិខិត ប្តូរសារជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន២៥៥លានយ៉េនដើម្បី អនុវត្តលើគម្រោងចំនួនពីរគឺគម្រោងត្រួតពិនិត្យជំងឺឆ្លងនិងគម្រោង ជួសជុលទ្វារទឹកមេរលាំងជ្រៃ។នៅក្នុងពិធីនោះដែររដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនក៏បាន ប្រគល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ដែលមានតម្លៃចំនួន៤៨៤លានយ៉េន ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាផងដែរ៕ ក្នុងខែមេសា ឆ្នាំ ១៩៧៥ គឺភ្លាមៗ បន្ទាប់ពីប្រជាជន ជាងពីរលាននាក់ ត្រូវបានបង្ខំឱ្យជម្លៀស ចេញអស់ ពីទីក្រុងភ្នំពេញ កម្មាភិបាលកុម្មុយនីស្តកម្ពុជា ជាន់ខ្ពស់ បានវិលត្រលប់ មកកាន់ រដ្ឋធានី ដែលបានបោះបង់ចោល នេះវិញ ក្រោមការត្រួតពិនិត្យ យាមកាមយ៉ាងតឹងរ៉ឹង ។អ្នកខ្លះ ដូចជា ប៉ុល ពត និង អៀង សារី បានឃ្លាតឆ្ងាយ ពីទីក្រុង អស់រយៈពេល ១២ ឆ្នាំហើយ ។ ពីរបីសប្តាហ៍ បន្ទាប់មក ពួកគេបានយកទីក្រុងភ្នំពេញ ធ្វើជាទីបញ្ជាការរបស់គេ ហើយបង្កើត ស្ថាប័នរដ្ឋបាលជាតិសំខាន់ៗ ។ការសម្រេចចិត្តទីមួយរបស់ពួកគេ គឺការកម្ចាត់គំនរសំរាម ដែលបានគរដូចភ្នំ ក្នុងអំឡុងពេល ប៉ុន្មានខែចុងក្រោយ នៃសង្គ្រាមស៊ីវិល ។ ការសម្រេចមួយទៀត គឺត្រូវដឹកជញ្ជូន ទំនិញសំខាន់ៗ ដូចជា កង់ និងម៉ាស៊ីនដេរ ទៅកាន់តំបន់ផ្សេងៗ ។លោក ជុំ ម៉ាញ បានប្រាប់នៅក្នុងបទសម្ភាសន៍ ជាមួយ មជ្ឈមណ្ឌល ឯកសារកម្ពុជា ឱ្យដឹងដូច្នេះថា លោកត្រូវអង្គការ ដាក់ទិស ឱ្យដើរប្រមូលម៉ាស៊ីនដេរ នៅក្នុង ទីក្រុងភ្នំពេញ មុនពេលដែលលោក ត្រូវចាប់ខ្លួនបញ្ជូន ទៅគុកទួលស្លែង ។

តាមសំដីរបស់អ្នកដែលបានឆ្លងកាត់របបនោះ

លោក ជុំ ម៉ាញ បានមានប្រសាសន៍ថា ៖ šដំបូងហ្នឹង វាឱ្យប្រមូលសម្ភារៈ ។ ដល់ប្រមូលសម្ភារៈ បានគ្រប់គ្រាន់ អស់ហើយ វាថា ឥឡូវ អង្គការ ដាក់ទិសឱ្យជួសជុល ម៉ាស៊ីនដេរវិញ ។ ប្រមូលម៉ាស៊ីនដេរទាំងអស់ មួយភ្នំពេញហ្នឹង ប្រមូលមកទាំងអស់› ។នៅភាគខាងត្បូង និងខាងលិចរដ្ឋធានីភ្នំពេញ ពួកយោធា ខ្មែរក្រហម បានរុះរើ ទីក្រុងខ្ទម ដែលកាលពី ពេលថ្មីៗនោះ ធ្លាប់ជាជម្រក របស់ជនភៀសខ្លួន រាប់សែននាក់ ដែលភៀសខ្លួន ចេញពី ការទម្លាក់គ្រាប់បែក និងការវាយប្រយុទ្ធគ្នា រវាង កងទ័ពខ្មែរក្រហម និងទាហាន របបសាធារណរដ្ឋខ្មែរ នៅតាមតំបន់ ជុំវិញរដ្ឋធានីភ្នំពេញនេះ ។លោក ម៉ី សុវណ្ណារ៉ា អ្នករស់នៅក្នុងទីក្រុងភ្នំពេញ រហូត ដល់ថ្ងៃខ្មែរក្រហម បណ្តេញចេញ នៅខែមេសា ឆ្នាំ ១៩៧៥ បានបញ្ជាក់ឱ្យដឹងថា ៖ šជនភៀសខ្លួន មានតាំងពីមុន ១៩៧៣ មានខ្លះ រត់មកពីស្រុក ស្រែស្រុកអីហ្នឹងហើយ ។ ខ្ញុំមានបងប្អូន ដែលរត់ពីខាងកំពង់ស្ពឺ ស្រុកកណ្តាលស្ទឹង ដើម្បីគេចពី ការវាយប្រយុទ្ធគ្នា នៅតាមជនបទនោះ ព្រោះខ្មែរក្រហម មកកៀកៗ មែនទែនហើយ តំបន់អស់ហ្នឹង ។ រដ្ឋាភិបាល លន់ នល់ ពេលហ្នឹង គេរៀបចំ តំបន់មួយ សម្រាប់ឱ្យ ជនភៀសខ្លួនហ្នឹងនៅ ដូចជា នៅខាងអូរបែកក្អមនេះ ម្តុំត្រឹម ពេទ្យលោកសង្ឃនេះ ។ គឺថាមួយវាល ធំហ្នឹង គេសម្រាប់ដាក់ ជនភៀសខ្លួនហើយ ។ គឺធ្វើផ្ទះស្លឹក ផ្ទះអីអ៊ីចឹងទៅ ។ អ្នកខ្លះ គេមានថវិកា គេទិញឈើ វ៉ៃជញ្ជាំងឈើទៅ ។ អ្នកខ្លះគ្នាអត់ គ្នាយកជញ្ជាំងស្លឹក យកមកកៀបអ៊¥ចឹងទៅ ។ មានគេរៀបចំសាលា អីអ៊ីចឹងដែរ សាលាធ្វើ អំពីឫស្សីឈើអីតិចតួច ធ្វើម៉េចឱ្យក្មេងៗ បានរៀន បានសូត្រអីអ៊ីចឹងទៅ› ។ស័ង្កសីដែលជាដំបូល របស់ខ្ទមទាំងនោះ ត្រូវបានគេ យកទៅប្រើប្រាស់ ធ្វើជារបងហ៊ុមព័ទ្ធ ទីតាំងសំខាន់ៗនានា។

ភាពក្រលំបាក

ហើយឈើត្រូវគេយកទៅសង់រោងហូបបាយរួមនៅក្នុងទីក្រុង។ផ្ទុយទៅនឹងពាក្យចចាមឤរ៉ាមដែលបានលេចឮក្រោយមកនោះខ្មែរក្រហមមិនបានលួចឬក៏បំផ្លាញព្រះបរមរាជវាំង និង សារមន្ទីរជាតិទេ ។ វត្តព្រះពុទ្ធសាសនា ទាំងឡាយ នៅក្នុង ទីក្រុងភ្នំពេញ នៅតែឈរជង្គ្រឹងដដែល បើទោះជាត្រូវបិទទ្វារ ក៏ដោយ ។ ទោះជាយ៉ាងនេះក្តី នៅចុងឆ្នាំ ១៩៧៥ មហាវិហារកាតូលិក ត្រូវបានរុះរើ ហើយ វិហារកាតូលិក ផ្សេងៗទៀត ត្រូវគេបំផ្លាញចោល ។ការបំផ្លាញនេះ ឤចមកពីហេតុផលថា វិហារទាំងនេះ ជាប់ពាក់ព័ន្ធនឹង អ្នកគោរពបូជា ជាពួកបស្ចិមប្រទេស និងវៀតណាម ហើយមិនមានអ្វី ដែលពាក់ព័ន្ធនឹង ជនជាតិខ្មែរទេ ។ ការឆក់លួចផ្សេងៗ ដែលកើតមានក្រោយពី ជ័យជម្នះ របស់ខ្មែរក្រហម នាប៉ុន្មានថ្ងៃដំបូងនោះ ត្រូវបានបញ្ឈប់ លែងឱ្យមាន ។ក្រោយមកបន្តិច នៅឆ្នាំ ១៩៧៥ ដដែល កម្មកររោងចក្រ រាប់រយនាក់ ដែលគេបានជម្លៀស ចេញពី ក្រុងភ្នំពេញ ត្រូវបានពួកខ្មែរក្រហម អំពាវនាវ និងប្រមូលមកឱ្យធ្វើការ នៅតាម រោងចក្រក្នុងទីក្រុងវិញ ។អ្នកស្រី ឯម ប៉ិច អតីតកម្មកររោងចក្រកៅស៊ូកង់ បាននិយាយថា អ្នកស្រី ត្រូវបានអង្គការ ខ្មែរក្រហម យកមកឱ្យធ្វើការ នៅរោងចក្រឯភ្នំពេញវិញ មិនយូរប៉ុន្មាន ក្រោយពីអ្នកស្រី បានជម្លៀស ទៅដល់ខេត្តកណ្តាល ។អ្នកស្រី ឯម ប៉ិច បានមានប្រសាសន៍ថា ៖ šកងទ័ពគេហ្នឹង ក៏ហៅឱ្យ អ្នកណាធ្វើការ នៅរោងចក្រណា គេយកមកដាក់ រោងចក្រហ្នឹង ។ បានប្រហែលជា មួយឤទិត្យ បានគេ ប្រមូលយកមក យកខ្ញុំមកដាក់នៅរោង ចក្រកៅស៊ូកង់ទីពីរ ហៅរោងចក្រ គឹម ឆៃហាង ក្បាលថ្នល់ហ្នឹង ។ គេជ្រើសរើស ព្រោះខ្ញុំ ពីសង្គមចាស់ ខ្ញុំធ្វើកម្មករ រោងចក្រកៅស៊ូកង់ ។ ដល់ពេលហ្នឹង ខ្ញុំចេះខាងហ្នឹង ក៏គេយកមក ធ្វើការ ។ គេឱ្យខ្ញុំ មកនៅក្បាលថ្នល់ ទល់មុខ ពេទ្យការងារ តាមអ្នកមានគ្រួសារ នៅតាមគ្រួសារ អ្នកណាអត់មានគ្រួសារ នៅដោយឡែក តាមនារី ដែលអត់មានគ្រួសារ ។ គេដាក់ម្តុំអ៊ីចឹង ចែកគ្នា នៅអ៊ីចឹងទៅ› ។អ្នកស្រី លុយ ហ៊ី ក៏ដូចអ្នកស្រី ឯម ប៉ិច ដែរ អ្នកស្រី បានវិលមកធ្វើការ នៅឯភ្នំពេញវិញ ដោយសារតែ ប្តីរបស់អ្នកស្រី អតីតជាកម្មកររោងចក្រ ធ្វើថ្មពិល ៖ š៧៥ ហ្នឹង ខ្ញុំទៅដល់វត្ត និរោធ យប់តែម្តង ដេកនៅហ្នឹង ។ ដល់ឤពត គេចូលមក គេប្រកាសថា មានបងប្អូន កម្មករណា ចេះធ្វើកម្មករថ្មពិល ចូលទៅវិញ ។ ដល់ហើយគ្រួសារខ្ញុំ គាត់ផ្ទះនៅទីហ្នឹង ទល់មុខ សុកម៉ិក គាត់ចេះធ្វើថ្មពិល គាត់ថា “ខ្ញុំចេះ ធ្វើថ្មពិល” ហើយខ្ញុំឆ្លើយថា “ខ្ញុំអត់ចេះទេ” ។ គាត់ថា “មិនអីទេ... ខ្ញុំចេះធ្វើហើយ ។ គាត់ ឯងទៅ រៀបថ្មដាក់ឡូ” ។ គាត់ប្រាប់ថា ឱ្យខ្ញុំទៅរៀបថ្ម ដាក់ឡូឱ្យគេ ។ ក៏ឆ្លើយមក បានបកមកវិញ មក... រើសកម្មករហ្នឹង ដឹកមកវិញ ។ ដឹកមកវិញ ខ្ញុំចូលនៅម្តុំឡឥដ្ឋភូមិ ១ នេះ គេឱ្យមួយគ្រួសារ នៅផ្ទះមួយ ។ កាលណា ផ្ទះធំ គេឱ្យគ្រួសារច្រើន នៅទៅ› ។កងកម្លាំងយោធា ក៏ត្រូវបានដាក់ពង្រាយ ក្នុងក្រុងដែរ ដើម្បីផ្តល់សន្តិសុខ សម្រាប់ថ្នាក់ដឹកនាំ ។

នាសម័យនោះ

កងយោធា ក៏ដូចជា កម្មកររោងចក្រដែរ ត្រូវបានជំរុញឱ្យមាន ការដាំដុះដំណាំផ្សេងៗ សម្រាប់ ជាស្បៀង ផ្គត់ផ្គង់ខ្លួនឯង ហើយនៅឆ្នាំ ១៩៧៦ នៅក្នុងទីក្រុងភ្នំពេញ មានដើមចេក ដុះទ្រុបទ្រុល តាមដងផ្លូវនានា ដែលគេបោះបង់ចោល ។លោក ញៀន សារ៉េត អតីតបុគ្គលិក ក្រសួងការបរទេស នៃរបបខ្មែរក្រហម បាននិយាយថា ទីក្រុងភ្នំពេញ នាពេលនោះ មានសភាពស្ងាត់ជ្រងំ ៖ šស្ងាត់ដែរតើបង ។ ព្រោះពីដើម ខ្ញុំមិនដែលមក ខ្ញុំមិនដឹងថា មនុស្សរបៀបណាទេ ។ ប៉ុន្តែខ្ញុំប៉ាន់ទៅ ថា មនុស្សច្រើនហើយ ព្រោះផ្ទះ វាណែនណាន់ តាន់តាប់ ហើយជឿថា មនុស្សច្រើនហើយ ។ ប៉ុន្តែ ដល់សម័យរំដោះហើយ ប្រជាជនចេញអស់ទៅដល់ ចូលមកនៅអ៊ីចឹងតិច ស្ងាត់តើបង ។ យប់ឡើងអីស្ងាត់ច្រៀប... ។ មានតែភ្លើង ភ្លើងមានតែ កន្លែងយើងនៅ កន្លែងអត់ យើងនៅ គេផ្តាច់ចោលអស់› ។លោកស្រី ឡូងរ៉ង់ ពិច ជនជាតិបារាំង និយមកុម្មុយនីស្ត និង ជាអ្នកស្រឡាញ់គាំទ្រ បដិវត្តន៍ ខ្មែរក្រហម ក្រោយថ្ងៃរំដោះ ខែមេសា ឆ្នាំ ១៩៧៥ លោកស្រី បានតាមស្វាមី របស់លោកស្រី គឺលោក ស៊ួង ស៊ីគឿន ជាអ្នកជំនួយការ របស់ អៀង សារី មករស់នៅក្នុង ទីក្រុងភ្នំពេញ ។តាមរយៈសៀវភៅរបស់លោកស្រី ដែលមានចំណងជើងថា šឆ្ងាយហួសពីជើងមេឃ› លោកស្រី ឡូងរ៉ង់ ពិច ក្រៅពីបានរៀបរាប់អំពី ការខកចិត្តយ៉ាងខ្លាំង ចំពោះ កុម្មុយនីស្តជ្រុលនិយម របស់ខ្មែរក្រហម និងបដិវត្តន៍ តឹងរ៉ឹងនិយម របស់លោក ស៊ួង ស៊ីគឿន ស្វាមី របស់លោកស្រីនោះ លោកស្រី បានទទួលការងារ ជាអ្នកបកប្រែភាសា នៅក្នុងក្រសួង ការបរទេសផង និងដាំបន្លែផង ។លោកស្រីបានឱ្យដឹងថា ទោះជានៅក្នុងក្រុងក៏ដោយ អង្គការ តម្រូវឱ្យខិតខំ បង្កបង្កើនផល ដោយត្រូវដាំដុះ បន្លែផ្លែឈើ គ្រប់ទីកន្លែង ដែលឤចធ្វើទៅបាន ។ លោកស្រី បានរែកដី ជាច្រើនអំរែក មកចាក់លើកម្រាលស៊ីម៉ងត៍ ដើម្បីដាំបន្លែ សម្រាប់ផ្គត់ផ្គង់ សមូហភាព ។ លោកស្រី ឡូងរ៉ង់ ពិច បានរួចជីវិតពីរបបនោះ ហើយសព្វថ្ងៃ រស់នៅឯប្រទេសបារាំង ។នៅគ្រានោះ ចំនួនប្រជាជននៅទីក្រុងភ្នំពេញ សរុបទាំងអស់ ទំនងជា មិនលើសពី ប្រាំម៉ឺននាក់ទេ ហើយពួកគេទាំងអស់ ជាបុគ្គលិករដ្ឋ របស់របបនោះ ។ ចំនួននេះ មិនរាប់បញ្ចូល អ្នកការទូតបរទេសផងទេ ៕

ប្រវត្តិនៃរបបខ្មែរក្រហម

ព្រះរាជាណាចក្រកម្ពុជា
ទង់ជាតិកម្ពុជា ទង់សាសនា
រាជធានី ភ្នំពេញ
ប្រមុខរដ្ឋ​ ព្រះមហាក្សត្រនរោត្តមសីហមុនី
ភាសា​ផ្លូវ​ការ​ ភាសាខ្មែរ
ភ្លេង​ជាតិ​ នគររាជ
បាវចនា​
ផ្ទៃដី​

១៨១,០៣៥ គម

ចំនួន​ប្រជាជន​
 – ដង់ស៊ីតេ/គម²
១៤,០៧១,០០០(លេខទី ៦៣)
 ៧៨ នាក់/គម²
រូបបិយប័ណ្ណ រៀល (KHR)
ល្វែង​ម៉ោង​ UTC +៧
កូដទូរស័ព្ទប្រទេស +៨៥៥
កូដកម្មសិទ្ធិប្រទេស
(TLD:Top Level Domain)
.kh

ព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ មានប្រជាជនប្រមាណជាង ១៣លាននាក់ បន្តពីអាណាចក្រខ្មែរ ដែលមានឥទ្ធិពល យ៉ាងខ្លាំងក្លា គ្រប់គ្រងស្ទើរតែពាសពេញ ឧបទ្វីបឥណ្ឌូចិន ចន្លោះសតវត្សទី១១​ និង១៤។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធហីនយាន​ ហើយក៏មានលាយឡំ ផងដែរនូវ ជនជាតិចាម (ខ្មែរឥស្លាម) និង​ ជនជាតិភាគតិចដទៃ ច្រើនទៀតរស់នៅតាម តំបន់ភ្នំដាច់ស្រយាល។

ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានព្រំដែនជាប់ ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម)​ ជាប់ប្រទេសឡាវ (៥៤១គ.ម) ខាងជើង និងជាប់ប្រទេសវៀតណាម (១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅ ភាគខាងនិរតីនៃប្រទេស។ ព្រំប្រទល់ទឹក លាតសន្ធឹង ប្រវែង ៤៤៣គ.ម តាមបណ្តោយ ឈូងសមុទ្រថៃ។ ទន្លេមេគង្គដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។

ទីតាំងភូមិសាស្ដ្រ និង លក្ខណៈទូទៅ

     ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន ។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការេ ក្នុងចំណោមប្រទេសទាំង ១០​។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាង និង លើពិភពលោក។

     ដោយយោងទៅលើកូអរដោនេភូមិសាស្ដ្រ ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយះទទឹងខាងជើង និង ត្រង់ចន្លោះខ្សែបណ្តោយទី១០២ និង១០៨ នៃរយះបណ្តោយខាងកើត។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិក គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សំបូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲប្រទេសយើង មានលក្ខណៈល្អក្នុង ការអភិវិឌ្ឍន៍លើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ ។

  1. ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។
    1. ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
    2. ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិក ជំរៅមធ្យមសំបូរ ជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ជឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយលំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្សល់អាកាសបរិសុទ្ធ។
  2. ទ្រង់ទ្រាយ និង​ទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១ ០៣៥គ.ម មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង​៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲមានការលំបាក ដល់ការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។
  3. សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោលទៅតាម គោលការណ៍អភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖
    1. តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង​ ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចំរុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង​ ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ក្រែកមេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ​ រួមមានជនជាតិកួយ និង ស្ទៀង។
    2. តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តពោធិសាត់ និង​ ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង​ សំរ៉ែជាដើម។
    3. តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ក្រុងកែប ។ ខេត្តក្រុងទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ក្រុងព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពងរាប​ វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន ។ល។ ជាពិសេស តំបន់នេះសំបូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ក្រុងព្រះសីហនុ មាន២២ និងក្រុងកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម។ ឈូងសមុទ្រកម្ពុជាមាន ជំរៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ។ ជំរៅទឹកជាមធ្យម ៥០ម៉ែត្រ ជំរៅគិតជា អតិបរមាមិនលើស​ ពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះ ខ័ណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម ក្រុងកែប មាន ៣៣៦គ.ម ខេត្តកំពត មាន ៤៨៧៣ គ.ម និង ខេត្តកោះកុង មាន ១១១៦០គ.ម
    4. តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ប្រជាជនដែលមានននៅក្នុងតំបន់ខ្ពង់រាប និង​ភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។[]

សេដ្ឋកិច្ច

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ ១៩៩៩​ ផលិតផលសរុបក្នុងស្រុក របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលកុ្នងជំលោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍន៍ឧស្សាហកម្មដោយកំលាំងពលកម្មភាគ ច្រើនស្ថិតក្នុងផែ្នកកសិកម្ម ។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្អូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខែ្មរក្រហមពីឆ្នាំ ១៩៧៥ - ១៩៧៩ និងសង្រ្គាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ នៅអំឡុងឆ្នាំ ១៩៧៤ នៃពេលសង្រ្គាម អង្ករត្រូវបាននាំចូលពី ខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជា ដែលពីមុនអំណោយផល ដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាង គំហុក។ ភាពវឹកវរផៃ្ទក្នុងបាន ធ្វើអោយប៉ះពាល់ដល់ ឧស្សាហកម្មកែឆៃ្នរបស់កម្ពុជា ដែលនៅកេ្មងខ្ចីនៅឡើយ និងបាន បំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគ និងផ្លូវដែក។ កុ្នងឆ្នាំ ១៩៧៥របបថ្មីខែ្មរក្រហមបានធ្វើជាតូនីយកម្ម នូវរាល់មធ្យោបាយ ផលិតក្នុងប្រទេសកម្ពុជា។ លុយ និងកម្មសិទ្ធិ ឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួន ត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ ។ ផែនការ ៤ ឆ្នាំរបស់ខែ្មរក្រហម ដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាង ក្នុងឆ្នាំ ១៩៧៦ បានឆ្លុះបញ្ចាំងពីការ ធ្វើស្រូវច្រើនរដូវ និងការពង្រីកអាយបានធំទូលាយ នូវប្រព័ន្ធធារាសាស្រ្ត។ គំរោង ផែនការនេះ មានបំណងបង្កើនចំណូល ដែលបានមកពីការនាំចេញអង្ករ និងផលិតផលផេ្សងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគឿ្រងចក្រ ដែលប្រើប្រាស់សំរាប់បំរើ ដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គំរោងផែនការ ៤ឆ្នាំ នេះ ត្រូវបានបង្កើតឡើងដោយ ពុំបានពិចារណាអោយបានស៊ីជំរៅ និងត្រូវបាន បង្ខំអោយអនុវត្តដោយឃោឃៅ និងពុំ ទទួលបានជោគជ័យឡើយ ។ ផលិតស្រូវកើនឡើង តិចតួច តែមានមនុស្ស រាប់រយពាន់នាក់ បានស្លាប់រវាង ឆ្នាំ១៩៧៦-១៩៧៨ ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកំលាំង និងជំងឺដង្កាត់ដែលពុំបាន យកចិត្តទុកដាក់ព្យាបាល និងពិនិត្យរោគសញ្ញា ខុស ពួកខែ្មរក្រហម បានប្រហារជីវិតមនុស្ស រាប់រយពាន់នាក់ដោយ ចោទពួកគេថាជាសត្រុ្វវរបស់អង្គការ។ អំពើឃោឃៅ របស់របបខែ្មរ ក្រហមបានសំលាប់ រង្គាលកំលាំងពលកម្ម កម្ពុជាយ៉ាងច្រើន។ បន្ទាប់ពី របបរខែ្មរក្រហម ត្រូវដួលរលំ កុ្នងដើមឆ្នាំ ១៩៧៩ មក រដ្ឋាភិបាលបានបើកទូលាយ លើវិស័យកសិកម្ម ប្រជាជន កម្ពុជារាប់លាននាក់ បានប្រកបការងារ ជាកសិករបែបគ្រួសារ។ ក្នុងអំឡុង ពាក់កណា្តលទសវត្ស ៩០ ទើបកម្ពុជាអាចមាន ផលិតផលអង្ករគ្រប់គ្រាន់ សំរាប់ទ្រទ្រង់ខ្លួនឯងបាន និងចាប់ផ្តើមនាំចេញ បានបន្តិចបន្តួច។ ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសបាន កែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផែ្អក លើជំនួយបរទេស។ តែវិស័យផេ្សងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចំរើននៅឡើយទេ ។ ក្នុងឆ្នាំ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកំរិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះបើ បៀ្របធៀប ទៅនឹងមុនឆ្នាំ ១៩៧០ សំរាប់អ្នកមកទស្សនានៅ ប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចំរើនដែលគេ មើលឃើញនៅភ្នំពេញ[]

ប្រព័ន្ធគមនាគមន៍ជាតិ

     ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងក្នុងប្រទេស និង​ ក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែក និង ផ្លូវអាកាស។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេ គឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាព និងប្រវែង។

      ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជា មានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖

ផ្លូវខេត្តមានប្រវែង ៣៦៧៥ គ.ម ដែលតភ្ជាប់ពីទីរួមខេត្ត ទៅទីប្រជុំជនស្រុក នានាក្នុងខេត្ត។ ផ្លូវខេត្ត កសាងឡើង និង ជួសជុលដោយថវិកា​ ខេត្តផ្ទាល់។ ស្ពានគ្រប់ប្រភេទទៅតាម ផ្លូវជាតិមានចំនួន ៤០២៧ កន្លែង។

      ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវេងសរុប ៦៤៩ គ.ម និង ទទឹង ១ ម៉ែត្រ និង មានស្ពានគ្រប់ប្រភេទ ប្រវែង ៩៩០ គ.ម។ ប្រព័ន្ធផ្លូវដែកមាន៖

  • ភ្នំពេញ - ប៉ោយប៉ែត ប្រវែង ៣៨៦ គ.ម កសាង ឆ្នាំ ១៩២៧។
  • ភ្នំពេញ - ក្រុងព្រះសីហនុ ប្រវែង ២៦៤ គ.ម កសាងនៅឆ្នាំ ១៩៥៨។

      ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជា មានអាកាសយានអន្តរជាតិពីរ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួលយន្តហោះគ្រប់ប្រភេទឲចុះចតបាន និង អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកទស្សនា ប្រាសាទអង្គរ និង ប្រាសាទផ្សេងៗទៀត ក្នុងខេត្តសៀមរាប។ អាកាសយាន្តដ្ឋានត្រូវបានរៀបចំ និង កែលំអដោយក្រុមហ៊ុនវិនិយោគបរទេស មកពីប្រទេសបារាំង ។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយាន្តដ្ឋានក្នុងស្រុកចំនួន ៦កន្លែងទៀត គឺនៅក្នុង ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

      ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយផ្លូវទឹកណាស់។ គេបែងចែកផ្លូវទឹកនេះ ជាបីប្រព័ន្ធគឺ

  1. ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.ម និង ដៃទន្លេទាំងអស់ របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយះកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០​គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
    1. របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា ៣៤ ០០០ ម ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
    2. ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
  2. ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំង មានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសំបូរកូនកោះណាស់) ។
    1. របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំនែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម។ នៅរដូវទឹកសំរក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជំរៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយះកំពស់ទាបជាងដងទន្លេមេគង្គ។
    2. ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ្ឌ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរ។
    3. ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
  3. ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវ៉ាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲមានទឹកជំនន់ ក្នុងរយះពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស។
  • កំពងផែ៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង​ កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជំរៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។[]

ប្រវត្តិសាស្ត្រ

សូមមើលផងដែរ សង្ខេប​ប្រវត្តិសាស្ត្រ​កម្ពុជា

បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានប្រហែល១០០ពាន់ឆ្នាំ។ មនុស្សនៅពេលនោះបានជានាយព្រានព្រៃនិងបរកជនបុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាម៉ាលិសតែឥណ្ឌូចិន បានទទួលមនុស្សដែលមកពីខាងជិងនិងធើ្វជាតិពន្ទុខែ្មរ។

ប្រទេសឥណ្ឌា

សតវត្សរ៏ទី១​គ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលតាំងលំនៅជាមួយមនុស្សមុនគេ។គេឲ្យសាសនា, វប្ឃកិច្ទ,ភាសា។ល។

អាណាចក្រភ្នំ និង ចេនឡា

អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពី សតវត្សទីមួយ មកម្ល៉េះ។ រវាងសតវត្សទី៣ ទី៤ និងទី៥ អាណាចក្រភ្នំ និង ចេនឡា បានគ្រប់គ្រង ជាបន្តបន្ទាប់ លើទឹកដី ជ្រោយសុវណ្ណភូមិ រហូតដល់កំនើត អាណាចក្រខ្មែរ ដែលជា ប្រវត្តិសាស្ត្រ ដ៏រុងរឿងមួយនៅ អាស៊ី ពីសតវត្សទី៩ ដល់ សតវត្សទី១៣។

អង្គរវត្ត

ព្រះបាទជ័យវរ្ម័នទី៧

ទោះបីជា អាណាចក្រ ខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។

ក្រោយពីការ វាយលុកដណ្តើមទឹកដី ជាបន្តបន្ទាប់ សៀម បានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ រាជវង្សានុវង្ស បានប្តូរទៅ រាជធានី លង្វែក ហើយនៅតែរង ការវាយប្រហារជានិច្ចជាកាល ពីសំនាក់ សៀម និង យួន រហូតឈានទៅដល់ ការបែកបាក់បន្ទាយលង្វែក នៅឆ្នាំ ១៥៩៤។

នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលបានតែងតាំងជា មហាក្សត្រ ដោយពួកសៀម បានស្វែងរកការ ការពារពីបារាំង។ ឆ្នាំ១៨៦៧ ស្តេចសៀម បានចុះហត្ថលេខាលើ សន្ធិសញ្ញា ជាមួយបារាំងអនុញ្ញាតិ អោយគ្រប់គ្រងប្រទេសកម្ពុជាដោយប្តូរជាមួយនឹងការទទួលស្គាល់ជាផ្លូវការថាខេត្តបាត់ដំបង និង សៀមរាប ជាខេត្តរបស់សៀមថៃ បច្ចុប្បន្ន។ ខេត្តទាំងនេះត្រូវបានប្រគល់មកឱយខ្មែរវិញ តាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៦រវាងបារាំង ថៃ។

អាណាព្យាបាល បារាំង

កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាទាមទារឯករាជ្យបានពីបារាំងថ្ងៃទី ៩ វិច្ឆិកា ១៩៥៣​ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ

ព្រះបាទនរោត្តមសីហនុ

ឆ្នាំ១៩៥៥ សីហនុបានដាក់រាជ្យថ្វាយបិតាព្រះអង្គ ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ នៅពេលព្រះ បិតាសោយទីវង្គត ព្រះបាទសីហនុបានក្លាយជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ដោយសារ សង្គ្រាមវៀតណាម ចេះតែបន្ត ព្រះអង្គបាន ប្រកាន់នយោបាយ ឯករាជ្យមិនចូលបក្សសំព័ន្ធរហូតដល់ ការបណេ្តញចេញ ពីតំនែងដោយ រដ្ឋប្រហារ យោធា ឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ នៅពេលព្រះអង្គយាងចេញក្រៅប្រទេស។ សីហនុបានរៀបចំជាថ្មី ជាមួយក្រុមកុម្មុយនិស្ត ខ្មែរក្រហម ដោយវាយបានជាបន្តបន្ទាប់តំបន់ខ្ពង់រាបនិងជំរុញបន្ថែមការ ទំលាក់រដ្ឋាភិបាលលន់ ណុល ហើយបានក្លាយជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល

ខ្មែរក្រហម

ក្រោយ ការឡើងកាន់អំនាច ដោយ រដ្ឋាភិបាល លន់ ណុល សហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុងខ្មែរក្រហម វាយចូលក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥ ហើយប្តូរឈ្មោះប្រទេសជាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំ ដោយ ប៉ុល ពត

វៀតណាម

ខែវិច្ឆិការ ១៩៧៨ វៀតណាម វាយចូលកម្ពុជា ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ ការស្វែងរក សន្តិភាពចាប់ផ្តើម នៅឆ្នាំ១៩៨៩ នៅទីក្រុងចារការតា(ប្រទេសឥណ្ឌូណេស៊ី) តែមិនបានសំរេច រួចនៅទីក្រុងប៉ារីស ហើយសំរេចជោគជ័យនៅខែតុលា ១៩៩១ ដោយកំណត់អោយមាន ការបោះសកល តាមលទ្ធិប្រជាធិបតេយ្យ ជាលើងដំបូង ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ អង្គការសហប្រជាជាតិ​ត្រូវបានផ្តល់អំណាច ក្នុងការស្វែងរកបទឈប់បាញ់នៅកម្ពុជា និងដោះស្រាយ កិច្ចការ ជនអន្តោប្រវេសន៍ និង ការកាត់បន្ថយសព្វាវុធ។

ព្រះរាជាណាចក្រកម្ពុជា

ក្រោយពីការមិនចុះសំរុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសំព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល ។

នយោបាយ

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន បួនអំណាចធំៗ ៖ អំណាចនិតិប្រតិបត្តិ អំណាចនិតិបញ្ញតិ អំណាចតុលាការ និង អំណាចសាពត៌មាន។

អំណាចនិតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនិតិបញ្ញតិ ជាអំណាចអនុមតិ/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសាពត៌មាន​ ជាអំណាចបញ្ចេញមតិ។

អំណាចនិតិប្រតិបត្តិ ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។​រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (និតិប្រតិបត្តិ) ដោយចេញជាក្រិត្យ អនុក្រិត្យផ្សេងៗ ដើម្បីអោយបុគ្គលគ្រប់រូបអនុវត្តតាម។

អំណាចនិតិបញ្ញត្តិ ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា​ និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសំរេចអនុមតិច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។

អំណាចតុលាការ ថិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គល តាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី គ្រប់រដ្ឋមន្ត្រីទៀតផង។

អំណាចសាពត៌មាន​ ជាអំណាចរបស់មហាជន ថិតនៅក្រោមស្ថាប័នបណ្តាញពត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រពត៌មាន ...។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតំរង់អោយដើរតាមគន្លងច្បាប់ដែលបានចែង។

ព្រឹត្តិការសំខាន់

ព្រះអង្គម្ចាស់នរោត្តមសីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ងក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តមសីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសំរេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុង គណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំនូលរបស់ប្រជាជន។

រចនាសម័្ពន្ច

រចនាសម្ព័ន្ធនៅព្រះរាជាអាណាចក្រកម្ពុជា មាន៖

  • ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
  • រដ្ឋសភា និង ព្រឺទ្ធសភា ទទួល អំណាចនិតិបញ្ញាតិ (មានតួនាទី អនុម័តច្បាប់)
  • រដ្ឋាភិបាល ទទួល អំណាចនិតិប្រតិបត្តិ​ (ព្រៀងច្បាប់ និងអនុវត្តច្បាប់ ដែលបានសំរេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
  • តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)

បំណែងចែករដ្ឋបាលខេត្ត និង ក្រុង

ប្រទេសកម្ពុជាត្រូវបានចែកជា ២០ខេត្ត និង ក្រុង និងបែងចែកជាបន្តបន្ទាប់ទៀតជាស្រុក ឃុំ ភូមិ និង កោះ

ភ្នំពេញជាមណ្ឌលដែលមានប្រជាជនច្រើនជាងគេប្រហែល ១លាននាក់ ក្នុងចំនោមប្រជាជនកម្ពុជាទាំង អស់១៣លាននាក់។ មណ្ឌលគិរី ជាខេត្តធំជាងគេតែមានប្រជាជនតិចជាងគេ ស្ថិតនៅតំបន់ខ្ពង់រាប ភាគឥសានជាប់ព្រំដែនវៀតណាម។

ផែនទីប្រទេសកម្ពុជា

តារាងទំហំខេត្ត ក្រុង រាជធានី[]

លេខរៀង ខេត្ត/ក្រុង/រាជធានី ទំហំ(គ.ម) ចំនួនស្រុក/ខណ្ឌ ចំនួនឃុំ/សង្កាត់ ចំនួនភូមិ
ក្រុងភ្នំពេញ ២៩០ ៧៦ ៦៣៧
ខេត្តកណ្តាល ៣៥៦៨ ១១ ១៤៧ ១០៨៧
ខេត្តតាកែវ ៣៥៦៣ ១០ ១០០ ១១១៦
ខេត្តកំពង់ចាម ៩៧៩៩ ១៦ ១៧៣ ១៧៥៨
ខេត្តកំពង់ធំ ១៣៨១៤ ៨១ ៧៣២
ខេត្តសៀមរាប ១០២៩៩ ១២ ១០០ ៨៧៥
ខេត្តព្រះវិហារ ១៣៧៨៨ ៤៩ ២០៨
ខេត្តឧត្ដរមានជ័យ ៦១៥៨ ២៤ ២៣១
ខេត្តបន្ទាយមានជ័យ ៦៦៧៩ ៦៤ ៦២៣
១០ ខេត្តបាត់ដំបង ១១៧០២ ១៣ ៩៦ ៧៣៣
១១ ក្រុងប៉ៃលិន ៨០៣ ៧៩
១២ ខេត្តពោធិ៍សាត់ ១២៦៩២ ៤៩ ៥០១
១៣ ខេត្តកំពង់ឆ្នាំង ៥៥២១ ៦៩ ៥៥៣
១៤ ខេត្តកំពង់ស្ពឺ ៧០១៧ ៨៧ ១៣០៨
១៥ ខេត្តកោះកុង ១១១៦០ ៣៣ ១៣០
១៦ ក្រុងព្រះសីហនុ ៨៦៨ ២២ ៩៤
១៧ ខេត្តកំពត ៤៨៧៣,២ ៩២ ៤៧៨
១៨ ក្រុងកែប ៣៣៥,៨ ១៦
១៩ ខេត្តព្រៃវែង ៤៨៨៣ ១២ ១១៦ ១១៣៧
២០ ខេត្តស្វាយរៀង ២៩៦៦ ៨០ ៦៩០
២១ ខេត្តក្រចេះ ១១០៩៤ ៤៦ ២៥០
២២ ខេត្តស្ទឹងត្រែង ១១០៩២ ៣៤ ១២៨
២៣ ខេត្តរតនគិរី ១០៧៨២ ៤៩ ២៤០
២៤ ខេត្តមណ្ឌលគិរី ១៤២៨៨ ២១ ៩០
២៥ បឹងទន្លេសាប ៣០០០
សរុប ១៨១ ០៣៥ ១៨៣ ១៦០៩ ១៣៤០៦

ទំនាក់ទំនងអន្តរជាតិ

ប្រទេសកម្ពុជាជាសមាជិក នៃអង្គការសហប្រជាជាតិតាំង​ពី​ថ្ងៃ​ទី ១៤ ធ្នូ ឆ្នាំ ១៩៥៥​មក​ម្ល៉េះ​ (UN: United Nations) និងជាភ្នាក់ងារជំនាញដទៃទៀតដូចជា ធនាគារ ពិភពលោក (WB:World Bank) និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF: International Monetary Fund)។​ ហើយក៏ជាសមាជិកផងដែរ នៃធនាគារអភិវឌ្ឍអាស៊ី អាស៊ាន (ADB:Asean Development Bank) និង​ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO:World Trade Union) នៅថ្ងៃទី ១៣ តុលា ២០០៤។ កម្ពុជាបានចូលរួម កិច្ចប្រជុំកំពូលនៃអាស៊ីខាងកើត នៅឆ្នាំ ២០០៥។ កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃ ទី ៣០ ខែ​ មេសា ឆ្នាំ ១៩៩៩ ។

បន្ទាប់ពីលំនឹងនយោបាយមក កម្ពុជាបានខិតខំកសាងនយោបាយការទូតជាមួយប្រទេសជាច្រើន រួមមាន​ប្រទេសចូលរួម សំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចិន សហគមអឺរ៉ុប ជប៉ុន និង រុស្សី ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី ​រួមមាន សាធារណរដ្ឋប្រជាមានិត្យចិន សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋប្រជាមានិត្យលាវ, សាធារណរដ្ឋកូរេខាងត្បូង, សាធារណរដ្ឋប្រជាមានិត្យកូរេខាងជើង និងរាជាណាចក្រថៃឡង់។

ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទស្សវត្សបានកន្លងផុតទៅ ជំលោះព្រំដែនរវាងកម្ពុជានិង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និង​ព្រំប្រទល់ខ្លះទៅក្នុងប្រទេស វៀតណាមនិង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់និងតំបន់ព្រំដែនខាងប្រទេសថៃ។

ខែ មករា ២០០៣ កុបកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃ ស៊ុវណាន់ ខុងយិង លើ ប្រាសាទអង្គរវត្ត ផ្សព្វផ្សាយ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រី ហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា​ និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។​ ព្រំដែនត្រូវបានបើកឱយ ដំនើរការឡើងវិញនៅថ្ងៃទី ២១ ខែ មិនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបាន​ចំនាយ ៦លានដូល្លា អាមេរិច ដើម្បីជាសំនងការខូចខាតស្ថានទូតថៃ និង យល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។

ជំលោះអន្តរជាតិ

បណ្តាកោះ និង បណ្តាផ្នែកខ្លះ នៅក្នុងសមុទ្រ នៃព្រំដែនជាប់ជាមួយវៀតណាម កំពុងថិតក្នុងវិវាទនៅឡើយ; ព្រំដែនសមុទ្រជាមួយវៀតណាម មិនទាន់ត្រូវបានកំណត់; ផ្នែកខ្លះនៃព្រំដែនគោក ជាមួយប្រទេសថៃឡង់ មិនបានកំណត់ទាល់តែសោះ; ព្រំដែនសមុទ្រជាមួយថៃឡង់ មិនបានកំណត់ច្បាស់លាស់។

ភូមិសាស្ត្រ

ប្រទេសកម្ពុជាមានផ្ទៃដី ប្រហែល១៨១ ០៣៥ គីឡូម៉ែតការេ មានព្រំដែនដីគោក ខាងជើង និង​ខាងលិច ជាប់ប្រទេសថៃ ៨០០គ.ម ជាប់ប្រទេសឡាវ៥៤១គ.មភាគខាងឥសាន និងជាប់ប្រទេសវៀតណាម១២២៨គ.មភាគខាងកើតនិងអាគ្នេយ៍ ។ ព្រំដែនសមុទ្រលាតសន្ធឹងលើឈូងសមុទ្រថៃ ប្រវែង៤៤៣ គ.ម។

ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ ដោយសារជំនន់បឹងទន្លេសាបដែលមានទំហំ ២៥៩០គម២ នៅខែប្រាំង និងលាតសន្ធឹងដល់២៤៦០៥គម២ នៅរដូវវស្សា។ ទីទំនាបនេះបង្ករ លក្ខណៈសម្បត្តិយ៉ាងប្រសើរសំរាប់ការស្រោចស្រពស្រែចំការជារៀងរាល់ឆ្នាំ។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង១០០ម លើនីវ៉ូទឹកសមុទ្រ​ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០ ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឥសានប្រទេសថៃ។ ភ្នំឱរ៉ាល់មាន កំពស់ខ្ពស់ជាងគេ(១៨១៣ម) ស្ថិតនៅក្បែរខេត្តពោធិ៍សាត់។ សីតុណ្ហភាពស្ថិតនៅចន្លោះ១០ទៅ១៥អង្សារសេ និង​ទទួលឥទ្ធិពលខ្យល់មូសុង។ មូសុងនិរតីបក់ នាំយកខ្យល់សើមពីឈូងសមុទ្រថៃ និង​មហាសមុទ្រឥណ្ឌា ពីខែឧសភាដល់តុលា បណ្តាលឱយ មានភ្លៀងធ្លាក់ច្រើននៅខែកញ្ញា និង តុលា។ មូសុងអាគ្នេយ៍នាំមកនូវរដូវប្រាំងពីខែវិច្ឆិកាដល់មិនា ហើយស្ងួតខ្លាំងនៅខែមករា​ និង​កុម្ភៈ។ ហេតុអ្វី្?

សេដ្ឋកិច្ច

ទោះបីជាមានការរីកចំរើនថ្មីៗក៏ដោយ សេដ្ឋកិច្ច​ប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាម ស៊ីវិល ជំលោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំនូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកំរិត ទាបនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ប្រជាជនភាគច្រើនពឹងផ្អែកលើ កសិកម្ម។​ ស្រូវ ត្រី ឈើ វាយនភ័ណ និង កៅស៊ូជាវត្ថុនាំចេញជាចំបង។ ដៃគូសេដ្ឋកិច្ចសំខាន់ៗ សំរាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូនេស៊ី និង ម៉ាលេស៊ី។

អាកាសធាតុ

ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវអាកាសធាតុត្រូពិកក្តៅ ហើយសើម។ សីតុណ្ហភាពមធ្យមអតិបរមា គឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ(ក្តៅជាងគេ គឺខែមេសា) និងសីតុណ្ហភាពមធ្យមអប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅខែធ្នូ)។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។ យោងតាមប្រភពពី គេហទំព័រ http://www.weather.com អាកាសធាតុ ប្រទេសកម្ពុជា នៅទីក្រុង ភ្នំពេញ បង្ហាញដូចតារាង ខាងក្រោម[]

ខែ មករា កុម្ភះ មីនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ
សីតុណ្ហភាពអតិបរមា (°C) ៣១ ៣៣ ៣៤ ៣៥ ៣៤ ៣៣ ៣២ ៣២ ៣១ ៣១ ៣០ ៣០
សីតុណ្ហភាពមធ្យម (°C) ២៦ ២៧ ២៨ ២៩ ២៩ ២៨ ២៨ ២៨ ២៨ ២៧ ២៧ ២៦
សីតុណ្ហភាពអប្បបរមា (°C) ២២ ២២ ២៣ ២៤ ២៤ ២៤ ២៤ ២៤ ២៤ ២៤ ២៣ ២២
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) ៧,៦ ១០,២ ៣៥,៦ ៧៨,៧ ១៤៤,៨ ១៤៧,៣ ១៥២,៤ ១៥៤,៩ ២២៦,១ ២៥១,៥ ១៣៩,៧ ៤៣,២

ប្រជាជន

របាំជូនពរ

ប្រជាពលរដ្ឋ ៨៥% ជាអ្នកធ្វើស្រែចំការ។ បើគិតមកដល់់ឆ្នាំ ២០០៧ ចំនួនប្រជាជនកម្ពុជា មានប្រហែល១៤ លាននាក់​(ភេទប្រុស ៦៣៤៨១១២ និងភេទស្រី ៦៧៥១៣៦០​)​ តាមជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។

  • ៩៥%គឺជាជាតិពន្ឋុខ្មែរ។
  • ​៥%គឺជាជាតិពន្ឋុដទៃដូចជា ចិន យួន ចាម ... ។

តាមការប៉ាន់ស្មានប្រមាណពី ៨៥% ទៅ៩០% នៃប្រជាជនរស់នៅទីជនបទ។ ប្រហែល ៩០%នៃចំនួនប្រជាជនដែលមាន ដើមកំណើតជាខែ្មរ ចំនួន៥% ជាជនជាតិចិន និងវៀតណាម និងមួយចំនួនតូចជាកុលសម្ពន្ធ័ភ្នំចាម និងភូមា។ ភាសាខែ្មរជា ភាសាផ្លូវការរបស់ជាតិ។ ភាសាខែ្មរមានអ្នកប្រើចំនួនជាង ៩៥%នៃចំនួនប្រជាជន។ រីឯភាសាបារាំងជាភាសាទី២ ហើយ ត្រូវបានគេនិយាយផងដែរ តែភាគច្រើនមនុស្សចាស់ៗប្រើ។ ភាសាអង់គេ្លសត្រូវបានគេនិយាយជាទូទៅដោយកេ្មងៗជំនាន់ក្រោយ។ ប្រជាជនកម្ពុជាបង្អាញលក្ខណៈពិសេសសំខាន់ៗជា ច្រើន។ ទី១ដោយសារការរីកឡើងយ៉ាងរហស័របស់កេ្មងៗក្រោយឆ្នាំ ១៩៧៩ ដែលវាជាចំនួនប្រជាជនកេ្មងមានយ៉ាងហោច ណាស់ពាក់កណ្តាលអាយុក្រោម១៨ឆ្នាំនៃអាយុសព្វថៃ្ងនេះ។ ទី២ សមាមាត្រចំនួននារីជាមួយប្រជាជនពេញវ័យគឺខ្ពស់ រហូត៥០%នៃប្រជាជនទាំងនោះ ដែលមានអាយុ១៨ឆ្នាំ ឬក៏ភាគច្រើនជាស្រ្តី ។ ជាលទ្ធផលនៃសង្រ្គាមមានចំនួនសមាមាត្រ ខ្ពស់គួរសមនៃស្រ្តីនៅផ្ទះយ៉ាងហោចណាស់២៥% យោងតាមយូនីសេហ្វ។

ប្រជាជនកម្ពុជា និងឡាវ ត្រូវបានគេមើលឃើញថាមានចំនួនតិច ដោយសារចំនួនប្រជាជនវៀតណាមនិងថៃ និងដោយ ដង់ស៊ីតេប្រជាជនជាមធ្យមនៅក្នុងប្រទេសតូចជាង គឺតិចជាងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម។ តំបន់ប្រជាជនរស់នៅ យ៉ាងច្រើននៅក្នុង ប្រទេសកម្ពុជាមិនមានច្រើនដូចជាការប្រមូលផ្តុំនៃប្រជាជនដែលគេបានរក ឃើញនៅតាមដងទនេ្ល ក្រហម និងទនេ្លមេគង្គក្នុងប្រទេសវៀតណាម។

ប្រជាជនកម្ពុជាមានចំនួន ១២ ៤៩១ ៥០១នាក់(ការប៉ាន់ស្មានក្នុងឆ្នាំ២០០១) ។ ប្រជាជនកើនឡើងប្រហែលចំនួន២,៣% ក្នុងមួយឆ្នាំ ជាប្រទេសមួយ ដែលមាន អត្រាកំណើនខចំនួនខ្ពស់ផងដែរ។ ដង់ស៊ីតេប្រជាជនគឺ 69 នាក់ក្នុងមួយ គីឡូម៉ែត្រការេ ដោយប្រមូលផ្តុំនៅតាមតំបន់ទំនាបកណ្តាល ។ តំបន់ភ្នំនៃប្រទេស មានជំងឺគ្រុនចាញ់ដែលធ្វើអោយ ប្រជាជនរស់នៅតំបន់នោះមាន ចំនួនតិចហើយមិនមានទឹកគ្រប់គ្រាន់ នៅខេត្តភាគខាងជើង អំឡុងទសវត្សឆ្នាំ ១៩៧០ ក្រោម របបឃោឃៅខែ្មរក្រហម ទីក្រុងរបស់ប្រទេសកម្ពុជាទាំងអស់គ្មានប្រជាជនរស់នៅ ហើយលំនៅដ្ឋានទាំងឡាយត្រូវបានគេ។[]

ប្រតិទិនឈប់សំរាក ប្រចាំឆ្នាំ ២០០៨

ប្រតិទិនឈប់សំរាកប្រចាំឆ្នាំ២០០៨  ព្រះរាជាណាចក្រកម្ពុជា
 ការបរិច្ឆេទ ថ្ងៃបុណ្យ
 ថ្ងៃទី០១ ខែមករា ទិវាចូលឆ្នាំសកល
 ថ្ងៃទី០៧ ខែមករា ទិវាជ័យជំនះលើ របបប្រល័យពូជសាសន៏
 ថ្ងៃទី២១ ខែកុម្ភះ ពិធីបុណ្យមាឃបូជា
 ថ្ងៃទី0៨ ខែមិនា ទិវាសិទ្ធិនារីអន្តរជាតិ
 ថ្ងៃទី១៣,១៤,១៥ ខែមេសា ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ
 ថ្ងៃទី០១ ខែឧសភា ទិវាពលកម្មអន្តរជាតិ
 ថ្ងៃទី១៣,១៤,១៥ ខែឧសភា ព្រះរាជពិធីបុណ្យចំរើន ព្រះជនព្រះបរមនាថនរោត្តមសីហមុនី
 ថ្ងៃទី១៩ ខែឧសភា ពិធីបុណ្យវិសាខបូជា
 ថ្ងៃទី២៣ ខែឧសភា ពិធីបុណ្យច្រត់ព្រះនង្គ័ល
 ថ្ងៃទី០១ ខែមិថុនា ទិវាកុមារអន្តរជាតិ
 ថ្ងៃទី១៨ ខែមិថុនា ព្រះរាជពិធីបុណ្យចំរើន ព្រះជននរោត្តមមនីនាថសីហនុ
 ថ្ងៃទី២៤ ខែកញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ
 ថ្ងៃទី២៨,២៩,៣០ ខែកញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ
 ថ្ងៃទី២៣ ខែតុលា ទិវាសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស
 ថ្ងៃទី២៩ ខែតុលា ព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះបរមនាថនរោត្តមសីហមុនី
 ថ្ងៃទី៣១ ខែតុលា ព្រះរាជពិធីបុណ្យចំរើនព្រះជន ព្រះបាទសម្តេចព្រះបាទនរោត្តមសីហនុ
 ថ្ងៃទី០៩ ខែវិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ
 ថ្ងៃទី១១,១២,១៣ ខែវិច្ឆិកា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ
 ថ្ងៃទី១០ ខែធ្នូ ទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិ


មើលបន្ថែម

ឯកសារយោង

  1. ដកស្រង់ចេញពីសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាត្រង់ទីតាំងភូមិសាស្រ្ត និង លក្ខណៈទូទៅ ដោយលោក កែវ ភួង
  2. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖សេដ្ឋកិច្ច
  3. ដកស្រង់ចេញពីសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាត្រង់ប្រព័ន្ធគមនាគមន៍ជាតិ ដោយលោក កែវ ភួង
  4. យោងតាមឯកសារពីក្រសួងមហាផ្ទៃ
  5. អាកាសធាតុនៅទីក្រុង ភ្នំពេញ តាមប្រភពពីគេហទំព័រ http://www.weather.com
  6. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖ប្រជាជនកម្ពុជា
  • ​​​ប្រវត្តិសាស្ត្រខ្មែរដើមសតវត្ស៍ទី ២១ ​ចេញផ្សាយលើកទី១។cks។២០០៥ ដោយ​លោកដេវិឌចាណ្ឌល័រ។
  • Cambodia in the Early 21st Century, Published and Printed by MBNi nd Promo-Khmer under the Ausplices of the Royal Government of Cambodia.

ទំព័រភ្ជាប់ផ្សេងៗ


ទំព័រគំរូ:Link FA ទំព័រគំរូ:Link FA

af:Kambodja als:Kambodscha an:Cambocha ar:كمبوديا as:কম্বোডিয়া ast:Camboya az:Kamboca bat-smg:Kambuodža be:Камбоджа be-x-old:Камбоджа bg:Камбоджа bn:কম্বোডিয়া bo:ཅིའན་ཕུ་ཀྲེ bpy:কম্বোডিয়া br:Kambodja bs:Kambodža ca:Cambodja ceb:Cambodia crh:Kamboçiya cs:Kambodža cv:Камбоджа cy:Cambodia da:Cambodja de:Kambodscha diq:Kamboçya dsb:Kambodža dv:ކެންބޯޑިއާ dz:ཀམ་བོ་ཌི་ཡ་ el:Καμπότζη en:Cambodia eo:Kamboĝo es:Camboya et:Kambodža eu:Kanputxea fa:کامبوج fi:Kambodža fr:Cambodge frp:Cambodg·e fy:Kambodja ga:An Chambóid gd:Cambuidea gl:Camboxa - កម្ពុជា gv:Yn Chamboyd ha:Kambodiya hak:Kham-phú-soi he:קמבודיה hi:कम्बोडिया hr:Kambodža hsb:Kambodźa ht:Kanbòdj hu:Kambodzsa hy:Կամբոջա ia:Cambodgia id:Kamboja ie:Cambodja ilo:Cambodia io:Kambodja is:Kambódía it:Cambogia ja:カンボジア jv:Kamboja ka:კამბოჯა kk:Кәмпучия kn:ಕಾಂಬೋಡಿಯ ko:캄보디아 ks:कम्बोदिया ku:Kembodja kw:Kamboji la:Cambosia lb:Kambodscha li:Cambodja ln:Kamboji lt:Kambodža lv:Kambodža mi:Cambodia mk:Камбоџа ml:കംബോഡിയ mr:कंबोडिया ms:Kemboja my:ကမ္ဘောဒီးယားနိုင်ငံ na:Cambodja nah:Camboya nds:Kambodscha nl:Cambodja nn:Kambodsja no:Kambodsja nov:Kambodia oc:Cambòtja os:Камбоджæ pam:Cambodia pl:Kambodża pms:Cambògia ps:کمبوډيا pt:Camboja qu:Kambuya ro:Cambodgia ru:Камбоджа sah:Камбодьа scn:Camboggia se:Kampučea sh:Kambodža simple:Cambodia sk:Kambodža sl:Kambodža sq:Kamboxhia sr:Камбоџа su:Kamboja sv:Kambodja sw:Kamboja szl:Kambodža ta:கம்போடியா te:కంబోడియా tg:Камбоҷа th:ประเทศกัมพูชา tk:Kamboçiýa tl:Kambodya tr:Kamboçya udm:Камбоджа uk:Камбоджа ur:کمبوڈیا vi:Campuchia vo:Kambocän war:Camboya wo:Kamboodi wuu:柬埔寨 yo:Kàmbódìà zh:柬埔寨 zh-classical:柬埔寨 zh-min-nan:Kampuchea zh-yue:柬埔寨