វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ប្រវត្តិវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត
បណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត
ឯកសារ:Library2.gif
បណ្ណាល័យកម្ពុជា ត្រូវបានរកឃើញដោយព្រះបាទស៊ីសុវត្ថិនៅក្នុងឆ្នាំ ១៩២១ ហើយត្រូវបានកែឈ្មោះជា រាជបណ្ណាល័យ នៅក្នុងឆ្នាំ ១៩២៥។ វាបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ដល់ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត នៅពេលដែលវិទ្យាស្ថាននេះត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩៣០។ នៅឆ្នាំ ១៩៥៣ រាជបណ្ណាល័យ បានបញ្ជូនរតនសម្បត្តិមួយចំនួនត្រឡប់ទៅ បណ្ណាល័យព្រះបរមរាជវាំង វិញ ហើយក៏ ក្លាយជា បណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត រហូតមកដល់ឆ្នាំ ១៩៧៥។ ដោយសារសង្គ្រាមផ្ទុះឡើងទូទាំងប្រទេស ចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ វិទ្យាស្ថាននេះក៏ត្រូវបិទ។ ក្រោយពីសង្គ្រាមបានរលត់ទៅ ក្នុងឆ្នាំ ១៩៧៩ ការិយាល័យរដ្ឋាភិបាលមួយត្រូវបានបង្កើតឡើង មានឈ្មោះថា ការិយាល័យ ធម្មការ និង សាសនា ។ ការិយាល័យនេះ ក៏ចាប់ផ្ដើមប្រមែប្រមូលសៀវភៅ និង ឯកសារចាស់ៗ ដែលនៅសល់។ ក្រសួងធម្មការ និង សាសនា ត្រូវបានបើកដំណើរការឡើងវិញនៅក្នុងឆ្នាំ ១៩៩២ ហើយការិយាល័យនេះក៏បានក្លាយជាផ្នែកមួយនៃក្រសួង។ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ត្រូវបានបើកឡើងវិញ ដែលមានទីតាំងបណ្ដោះអាសន្ននៅក្នុងបរិវេណ វត្តឧណ្ណាលោម ។ ដោយមានការគាំទ្រពី គណៈកម្មការជួយសង្គ្រោះជប៉ុន សូតូសូ (JSRC) ហើយនិង Heinrich Boell Foundation (HBF) នៃប្រទេសអាឡឺម៉ង់ វិទ្យស្ថាននេះក៏បានចាប់ផ្ដើមបើកដំណើរការ បណ្ណាល័យ ដើម្បីបំរើដល់អ្នកអានស្រាវជ្រាវចាប់តាំងពីពេលនោះមក។ វិទ្យស្ថាននេះបានផ្លាស់ទីទៅកាន់អគារថ្មី ដែលត្រូវបានសាងសង់ក្រោមការជួយឧបត្ថម្ភពីសំណាក់ Risho Kosei-Kai នៃប្រទេសជប៉ុន នៅជាប់នឹងសួនច្បារ ហ៊ុន សែន ក្នុងទីក្រុងភ្នំពេញ នាឆ្នាំ ១៩៩៨។
គោលបំណង
បណ្ណាល័យនេះបន្តប្រមូលឯកសារ រួមមានទាំង សាស្ត្រាស្លឹករឹត និង ច្បាប់បោះពុម្ភដែលសុទ្ធតែមានតម្លៃចំពោះជាតិ និងប្រជាពលរដ្ឋ។ បណ្ណាល័យនេះគឺជា បណ្ណាល័យពិសេសមួយ ខាងផ្នែក វប្បធម៌ និង សាសនា។ វាក៏ជាបណ្ណាល័យសាធារណៈមួយដែរ ដោយសារបណ្ណាល័យនេះបើកបំរើការមិនមែនត្រឹមតែចំពោះព្រះសង្ឃ និង អ្នកអាន ប៉ុណ្ណោះទេ ថែមទាំងរាប់បញ្ចូលនូវ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិទៀតផង។
ការពិពណ៌នា
បណ្ណាល័យនេះចែកចេញជាពីរជាន់។ សៀវភៅទាក់ទងទៅនឹងសាសនា ត្រូវទុកនៅជាន់លើ ចំនែកសៀវភៅនៅសល់ប៉ុន្មានទៀត ទុកនៅជាន់ផ្ទាល់ដី។ ម៉ាស៊ីនត្រជាក់ត្រូវបានតំឡើងដើម្បីជាប្រយោជន៍ក្នុងការថែរក្សាឯកសារ និងផ្ដល់ផាសុកភាពដល់អ្នកអាន។ ក៏មានបញ្ជីអេឡិចត្រូនិចរាយ ឈ្មោះនិពន្ធករ ចំណងជើង លេខកូដ និង ពាក្យគន្លឺផងដែរ។ បណ្ណាល័យចាប់បើកពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១ ព្រឹក និង ពីម៉ោង ២:៣០ នាទី ដល់ម៉ោង ៥ រសៀល។
ទំនាក់ទំនង
បណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត សហការក្នុងបំលាស់ប្ដូរទៅវិញទៅមកនូវ ឯកសារ និងព័ត៌មាន ជាមួយនឹង បណ្ណាល័យជាតិ បណ្ណសារដ្ឋានជាតិ បណ្ណាល័យព្រឹទ្ធសភា បណ្ណាល័យរដ្ឋសភា បណ្ណាល័យនិងមជ្ឈមណ្ឌលព័ត៌មាននៃមជ្ឈមណ្ឌលវប្បធម៌បារាំង មជ្ឈមណ្ឌលឯកសារក្រសួងអប់រំយុវជននិងកីឡា បណ្ណាល័យហ៊ុនសែននៃរាជសកលវិទ្យាល័យភ្នំពេញ សារៈមន្ទីរជាតិ បណ្ណាល័យវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា ព្រមទាំងសហប្រតិបត្តិការទាំងក្នុងនិងក្រៅប្រទេសជាអាទិ៍ដូចជា បណ្ណាល័យវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS) ក្នុងប្រទេសសិង្ហបូរី។
ធនធានឯកសារ
ដើម្បីធ្វើឲ្យការសម្រិតសម្រាំងនេះកាន់តែមានភាពទំនើប និងដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកអាន និង អ្នកស្រាវជ្រាវទៀតនោះ បណ្ណាល័យនេះបានធ្វើការប្រមែប្រមូលនូវបណ្ដាសៀវភៅ និង ឯកសារជាច្រើនពីសំនាក់អង្គការផ្សេងៗ និង សៀវភៅជាវថ្មីៗដែលមានប្រាក់ជំនួយឧបត្ថម្ភ៖
- ការជួយឧបត្ថម្ភពី Heinrich Böll Foundation នៃប្រទេសអាឡឺម៉ង់ ធ្វើឲ្យ បណ្ណាល័យនេះមានលទ្ធភាពក្នុងការបង្កើត គណៈកម្មការជាវ សម្រាប់បណ្ណាល័យ ហើយក៏ចាប់ផ្ដើមធ្វើការជាវសៀវភៅថ្មីៗពីហាងលក់សៀវភៅជារៀងរាល់ខែ។
- បណ្ណាល័យនេះទទួលសៀវភៅពី វិទ្យាស្ថាន និង អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ព្រមទាំងសប្បុរសជននៅក្រៅប្រទេស។
- បណ្ណាល័យនេះធ្វើការផ្ដោះប្ដូរ ឯកសារ និង ព័ត៌មាន ជាមួយនឹង វិទ្យស្ថាននានា អង្គការក្រៅរដ្ឋាភិបាល ជាពិសេស បណ្ណាល័យក្នុងប្រទេសសិង្ហបូរី (ISEAS) ។
- បណ្ណាល័យនេះបានប្រមូលរាល់ច្បាប់បោះពុម្ភរបស់ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត រួមមានទាំងសំណៅបានពីវគ្គបណ្ដុះបណ្ដាល និង សន្និសីទ ដែលត្រូវបានរៀបចំដោយវិទ្យាស្ថាននេះ។
ព័ត៌មានផ្សេងៗ
បណ្ណាល័យនេះក៏មានបណ្ដុំឯកសារស្ដីពី ទនានុប្បវត្តិ ព្រឹត្តិប័ត្រ និង ទស្សនាវដ្ដី មានជាអាទិ៍ដូចជា ទស្សនាវដ្ដីរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត៖ កម្ពុជសុរិយា។ ទស្សនាវដ្ដីនេះសរសេរអំពីព័ត៌មានស្ដីពី វប្បធម៌ប្រពៃណីខ្មែរ និង គម្ពីរព្រះត្រៃបិដក ជាច្រើន ដែលមិនអាចរកជាវបាននៅទីណាផ្សេងទៀតទេ។