ការពិភាក្សារបស់អ្នកប្រើប្រាស់:Thearith
ជំរាបសួរ! សូមអរគុណដែលបានចូលរួមសរសេរអត្ថបទដ៏មានសារសំខាន់។ ខ្ញុំមានកិត្តិយសដែលបានធ្វើការជាមួយលោក។ ខ្ញុំបានអាន អត្ថបទដែលអ្នកបានសរសេរ វាមានអត្ថន័យល្អណាស់។ ប៉ុន្តែ ខ្ញុំគិតថា ពាក្យថា " software" មិនគួរបកប្រែថា "ផ្នែកទន់" ទេ អ្នកគូរតែសរសេរពាក្យ software ជាភាសាខ្មែរ("សុហ្វែរ" បើតាមខ្ញុំគិត) រឺក៏ន្នកអាច សរសេរជាភាសាអង់គ្លេសដ៏ដែល។ សូមអភ័យទោស! សូមទទួលការរាប់អានពីខ្ញុំ
--T-Rithy ម៉ោង០២:១៤ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)
ពាក្យសរសេរ
សូមអគុណចំពោះការចូលរួម របស់លោក។ គំនិតរបស់អ្នកក៏វាមិនខុសដែរ តែខ្ញុំបកពាក្យ Software នេះថា ផ្នែកទន់ គឺយកទៅតាម សទ្ទានុក្រម អង់គ្លេស-ខ្មែរ សម្រាប់កុំព្យូទ័រ របស់ KhmerOS ។ មិនត្រឹមតែពាក្យនេះមួយប៉ុណ្ណោះទេ មានពាក្យជាច្រើន ដែលយើងកំណត់យកការសរសេរមិនត្រូវគ្នា ដូចជា៖ ពាក្យ Africa ខ្លះសរសេរ អាហ្វ្រិក អាព្រិក ឬ អាព្រិច ពាក្យ Pakistan ខ្លះសរសេរ ប៉ាគីស្ថាន ឬ ប៉ាគីស្តង់ ពាក្យ Soviet Union ខ្លះសរសេរ សហភាពសូវៀត ឬ សហភាព សូវៀត ជាដើម។ តាមគំនិតពាក្យទាំងអស់នេះ យើងសរសេរមួយណាក៏មិនខុសដែរព្រោះមិនមែនមានកំណើតពីភាសាខ្មែរទេ ប៉ុន្តែយើងទាំងអស់គួរតែឯកភាពគ្នាសរសេរឲ្យត្រូវគ្នាទើបជាការប្រសើរ។ បើមិនដូច្នោះទេយើងពិតជាជួបផលពិបាកមិនខាន។ ជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់បានសរសេរឡើងវិញជាច្រើននូវពាក្យមួយចំនួនមាន តំនភ្ជាប់ខាងក្នុង។
អរគុណណាស់ ចំពោះការឆ្លើយតបប្រកបដោយអត្ថន័យ។ ប៉ុន្តែ ថាតើពាក្យsoftware ត្រូវបានគេបកប្រែជាផ្លូវការជាភាសាខ្មែរហើយឬនៅ? ប្រសិនបើ softwareត្រូវបានគេបកប្រែជាភាសាខ្មែរថា ផ្នែកទន់ វាមិនត្រូវនឹងន័យដែលប្រើប្រាស់ជាមួយកុំព្យូទ័រសោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាត្រូវបានគេបកប្រែជាផ្លូការមែន ខ្ញុំមិនមានអ្វីជំទាស់ទេ។ --T-Rithy ម៉ោង១៧:៣៣ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)
ស្នាដៃ
ខ្ញុំជាអ្នកចូលរួមក្នុងវិគីភីឌាខ្មែរដូចលោកដែរ តែដោយសារខ្ញុំជាប់រវល់នឹងការសិក្សាពេក ខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីសរសេរអត្ថបទថ្មីៗទេ។ ខ្ញុំសង្កេតឃើញលោកចូលរួមយ៉ាងសកម្មក្នុងវិគីនេះ ដូចនេះខ្ញុំចង់អោយលោកធ្វើជាអភិបាលនៃវិគីនេះ តើលោកយល់យ៉ាងណាដែរ? ទទួលការប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ --T-Rithy ម៉ោង០២:០២ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
តាមពិតទៅខ្ញុំក៏ពុំមែនជាអ្នកស្រាវជ្រាវអ្វីវិសេសវិសាលអ្វីនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យវិគីភីឌាខ្មែរមានការសំបូរបែបដូចភាសាផ្សេងៗទៀត ទោះជាមិនអាចដូចភាសាអង់គ្លេសក៏ដោយ តែបើយើងម្នាក់ៗចំណាយពេលវេលាខ្លះដើម្បីចូលរួមនោះភាសាខ្មែរ មុខជាសំបូរបែបដូចភាសាថៃ ឬ ភាសាវៀតណាមមិនខាន។ ពេលខ្លះខ្ញុំគ្រាន់តែបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរប៉ុណ្ណោះ ដោយសារយើងខ្វះឯកសារជាភាសាជាតិ ទោះជាខ្ញុំពុំសូវចេះភាសាអង់គ្លេសជ្រៅជ្រះក៏ដោយ។ តែដោយអ្នកចង់ឱ្យខ្ញុំក្លាយជាអ្នកអភិបាល ខ្ញុំមានសេចក្ដីរីករាយនឹងទទួលយកភារកិច្ចនេះ។ សូមបញ្ជាក់ថាខ្ញុំទើបតែចូលប្រឡូកខ្លាំងនាពេលថ្មីៗនេះទេ ដូច្នេះខ្ញុំមិនទាន់ស្វែងយល់ពីកូដមួយចំនួនធំនៅឡើយ។ សង្ឃឹមថាវិគីភីឌាខ្មែរយើងនឹងសម្បូរបែបមិនខាន។
វិគីភីឌាខ្មែរ
តាមពិតទៅខ្ញុំក៏ពុំមែនជាអ្នកស្រាវជ្រាវអ្វីវិសេសវិសាលអ្វីនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យវិគីភីឌាខ្មែរមានការសំបូរបែបដូចភាសាផ្សេងៗទៀត ទោះជាមិនអាចដូចភាសាអង់គ្លេសក៏ដោយ តែបើយើងម្នាក់ៗចំណាយពេលវេលាខ្លះដើម្បីចូលរួមនោះភាសាខ្មែរ មុខជាសំបូរបែបដូចភាសាថៃ ឬ ភាសាវៀតណាមមិនខាន។ ពេលខ្លះខ្ញុំគ្រាន់តែបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរប៉ុណ្ណោះ ដោយសារយើងខ្វះឯកសារជាភាសាជាតិ ទោះជាខ្ញុំពុំសូវចេះភាសាអង់គ្លេសជ្រៅជ្រះក៏ដោយ។ តែដោយអ្នកចង់ឱ្យខ្ញុំក្លាយជាអ្នកអភិបាល ខ្ញុំមានសេចក្ដីរីករាយនឹងទទួលយកភារកិច្ចនេះ។ សូមបញ្ជាក់ថាខ្ញុំទើបតែចូលប្រឡូកខ្លាំងនាពេលថ្មីៗនេះទេ ដូច្នេះខ្ញុំមិនទាន់ស្វែងយល់ពីកូដមួយចំនួនធំនៅឡើយ។ សង្ឃឹមថាវិគីភីឌាខ្មែរយើងនឹងសម្បូរបែបមិនខាន។
ក្លាយជាអ្នកអភិបាលល្អ
អ្នកនឹងក្លាយជាអ្នកអភិបាលក្នុងពេលឆាប់ៗនេះ។
តាមពិតទៅមុននឹងក្លាយជាអ្នកអភិបាល
តាមពិតទៅមុននឹងក្លាយជាអ្នកអភិបាល គេត្រូវឆ្លងកាត់ការបោះឆ្នោតយ៉ាងសុក្រិតបំផុត តែដោយសារវិគីយើងមិនមានអ្នកចូលរួមច្រើន ការបោះឆ្នោតមិនអាចដំនើរការបានទេ ដូចនេះអ្នកនឹងទទួលបានងារជាអភិបាលតាមរយះការអោយដោយមិនបាច់បោះឆ្នោត។ --T-Rithy ម៉ោង០៦:០០ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
សូមអបអរសាទរ
អ្នកក្លាយជាអ្នកអភិបាលហើយ។--T-Rithy ម៉ោង០៦:០៨ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
អ្នកអភិបាល
អរគុណចំពោះការផ្ដល់នូវទំនុកចិត្តរបស់លោកដល់រូបខ្ញុំក្នុងភាពជាអ្នកអភិបាល។ ដំបូងឡើយខ្ញុំក៏មានបំណងស្នើជាអ្នកអភិបាលដែរ ប៉ុន្តែគ្រាន់តែគិតថាឆាប់ពេក ព្រោះខ្ញុំទើបតែចុះឈ្មោះក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។ ពីខ្ញុំ ធារិត។
អ្នកការិយាល័យនិងអ្នកអភិបាលក្នុងវិគីភាសាខ្មែរបច្ចុប្បន្ន
លោកអាចចូលទៅមើល ពិសេស:បញ្ជីឈ្មោះអ្នកប្រើប្រាស់/sysop ដើម្បីទាក់ទងជាមួយអ្នកអភិបាលផ្សេងទៀត ដើម្បីចូលរួមពិភាក្សាជួយវិគីភីឌាខ្មែរអោយរីកចំរើន។ សូមអរគុណ។--គីមស៊្រុន ម៉ោង០៩:៤១ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
តំន
ក្នុងប្រព័ន្ធព្រះអាទិត្យ ព្រះអាទិត្យ ព្រះចន្ទ គឺជាសមាសភាពនៃប្រព័ន្ធ តែក្នុងវិស័យសាសនាវិញគឺជាឈ្មោះទេវៈក្នុងសាសនាព្រាហ្មណ៍។ ដូច្នេះយើងគួរតែមានវិធីសាស្ត្រចែកឱ្យដាច់នូវតំន នៃពាក្យទាំងនេះ។
- នេះជាបញ្ហាពិបាកមួយ។ សូមចាំមើលអ្នកអភិបាលផ្សេងទៀត។--គីមស៊្រុន ម៉ោង០៩:៤១ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
Google Khmer
ជំរាបសួរ! ខ្ញុំនិងមិត្តភ័ក្រខ្ញុំបានខិតខំបកប្រែ និងកែរតំរូវនៅក្នុងgoogle khmer ពីព្រោះរាល់ការបកប្រែស្ទើតែទាំងអស់គឺខុសនឹងអត្ថន័យដើម និងមានកំហុសឆ្គងយ៉ាងខ្លាំងផ្នែកអក្ខរាវារុទ្ធ(ប្រហែលជាខ្ញុំសរសេរពាក្យនេះខុស សូមអភ័យទោស) ។ ប៉ុន្តែ ការព្យាយាមរបស់ខ្ញុំនិងមិត្តភ័ក្រមិនបានជោគជ័យទេ ព្រោះតែពាក្យ ឬឃ្លាដែលខ្ញុំនិងមិត្តភ័ក្របានកែទាំងប៉ុន្មាន គឺត្រូវបានអ្នកដែលសរសេរខុសកែទៅជាខុសដដែលជាដដែល។ ម្នាក់នោះប្រហែលជាលោកស្គាល់ ឬធ្លាប់ស្គាល់ ។ ឩទាហរណ៍ខ្លះៗ ចំពោះពាក្យដែលគាត់បានបកប្រែ ដូចជា ៖ ឩទាហរណ៍ គឺ ឩទាហរ............ឩបករណ៍ គឺ ឩបករ ............ប្រទេសកូរ៉េ គឺ ប្រទេស ខោរា.........ឥណ្ឌូនេស៊ី គឺ អ៊ិនដូនេស្សឹន............។ មានច្រើនទៀត ខ្ញុំមិនាអាចសរសេរនៅទីនេះបានទេ ពីព្រោះរាល់ពាក្យដែលគាត់បានបកប្រែគឺខុស។ ដូច្នេះ សូមលោកមេតាជួយកែតំរូវផង ឬ លោកអាចប្រាប់មិត្តភ័ក្រលោកអោយជួយបកប្រែ ។ តាមពិតវាមិនមែនជារបស់ខ្ញុំទេ តែវាជារបស់កូនខ្មែទាំងអស់ និងជារបស់អ្នកចេះនិយាយភាសាខ្មែរ។ ខ្ញុំនិងមិត្តភ័ក្រមានចិត្តជួយខ្លាំងណាស់ តែវាទៅមិនរួចព្រោះខ្ញុំរវល់រៀនផង ណាមួយសរសេរវិគីផងបកប្រែនៅgoogleផង។ អ្នកបកប្រែខុសនោះ គឺគាត់មិនស្តាប់ការពិភាក្សារបស់គេទេ គឺគាត់ធ្វើអ្វីស្រេចតែគាត់។ ខ្ញុំបានឃើញនៅក្នុងsiteរបស់គាត់ ដែលសរសេរខុសស្ទើតែទាំងអស់ តែនេះជាsiteរបស់គាត់វាជាសិទ្ធិរបស់គាត់ ខ្ញុំមិនមានអ្វីជាការជំទាស់ទេ តែgoogleវាមិនមែជាសិទ្ធិរបស់គាត់ទេ បើមានការខុសឆ្គងកន្លែងណាយើងទាំងអស់គ្នាចេះខ្មែរអាចកែតំរូវបាន។ ខ្ញុំឃើញមានគេជំទាស់នឹងគាត់ដែរតែទៅមិនរួច ព្រោះគាត់ជាមនុស្សមិនស្តាប់គេឡើយ។ សូមមេត្តាជួយ google khmer ដ៏កំសត់ផង។ --T-Rithy ម៉ោង១៤:៥០ ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
google translate
តាមពិតទៅ ខ្ញុំពុំបានស្គាល់ថាអ្នកណាជាអ្នកបកប្រែ google khmer នោះទេ។ ប៉ុន្តែខ្ញុំក៏បានសង្កេតឃើញមានកំហុសជាច្រើនផងដែរក្នុង google khmer ។ តាមមើលទៅលោកប្រហែលជាបានស្គាល់អ្នកបកប្រែ google khmer នោះហើយ។ យើងពុំអាចណែនាំគាត់បាន ប្រហែលជាគាត់មានគោលការណ៍ពិសេសអ្វីមួយហើយ ប៉ុន្តែចូរសាកល្បងឱ្យគាត់យកវចនានុក្រមខ្មែរជាគោលចំពោះឈ្មោះប្រទេសខ្លះដែលមាននៅក្នុងវចនានុក្រម ប្រសិនបើពុំទាន់មាននៅក្នុងវចនានុក្រមទេនោះ គួរសរសេរឱ្យបានសមស្របទៅបានហើយ។ តាមវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាសខ្មែរ ចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភាកម្ពុជា៖ កូរ៉េ គឺឈ្មោះប្រទេសមួយ ដូច្នេះ Korea គឺសរសេរ កូរ៉េ ជាការត្រឹមត្រូវ។ វិធីចុងក្រោយមានតែដាក់សំណើនៅក្នុង Forum របស់ KhmerOS ប្រហែលជាមានសង្ឃឹមខ្លះព្រោះនឹងមានអ្នកជំនាញច្រើននៅទីនោះ។
អរគុណណាស់ចំពោះការឆ្លើយតប
ខ្ញុំនឹងព្យាយាមស្នើkhmeros អោយគេជួយ ព្រោះនេះជាការងារយើងទាំងអស់គ្នាដែលមានលទ្ធភាពអាចជួយ។ ថ្វីត្បិតតែយើងទាំងអស់គ្នាមិនបានទទួលលុយសូម្បីតែ១សេនក៏ដោយ ក៏យើងគួរតែជួយតាមដែលអាចធ្វើបាន។ --T-Rithy ម៉ោង០២:៥៦ ថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
ស្នើសុំយោបល់
ខ្ញុំឃើញអ្នកខ្លះសរសេរ Slovenia បកជាភាសាខ្មែរ៖ ស្លូវីនៀរ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំយល់ថាគួរតែសរសេរវាតាមភាសាបារាំង ស្លូវ៉េនី ដូចដែលខ្ញុំបានដាក់នៅក្នុង {{ទំព័រគំរូ:ប្រទេសជាសមាជិកសហភាពអឺរ៉ុប}}។ ម៉្យាងទៀតមានឈ្មោះប្រទេស ទីកន្លែងផ្សេងៗ និងពាក្យបច្ចេកទេសជាច្រើនដែលមិនមានការកំនត់ជាក់លាក់ក្នុងការសរសេរជាភាសាខ្មែរ។ បើតាមយោបល់លោក តើលោកយល់ឃើញយ៉ាងបែបណា? សូមជួយផ្តល់ជាយោបល់។ ដោយសេចក្តីគោរពរាប់អានអំពីខ្ញុំ។ --Kiensvay ម៉ោង០៨:០២ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
ខ្ញុំពុំមានអ្វីជំទាស់ទេ ចំពោះឈ្មោះនៃប្រទេសមួយចំនួន ដែលពុំទាន់បានបញ្ចូលក្នុងវចនានុក្រមភាសាខ្មែរ។ បើតាមកម្មវធី OpenOffice ភាសាខ្មែរ ដែលបកប្រែដោយក្រុមការងារ KhmerOS គេសរសេរថា ស្លូវ៉ានី ទៅវិញ។ ខ្ញុំមានគំនិតមួយចង់ឲ្យមានវេទិកាមួយសម្រាប់ផ្ដោះប្ដូរយោបល់គ្នាក្នុងការកំណត់សរសេរឈ្មោះប្រទេសជាភាសាខ្មែរ ឲ្យមានការឯកភាពគ្នាតែមួយ។ ឧទាហរណ៍ ករណីប្រទេស New Zealand (ជាភាសាអង់គ្លេស) ខ្មែរយើងសរសេរតាមជា ញូ ហ្សេឡែនដ៍ ហើយ Nouvelle-Zélande (ជាភាសាបារាំង) ខ្មែរយើងសរសេរតាមជា ណូវ៉ែល ហ្សេឡង់ តែបើតាមសៀវភៅខ្លះទៀត ដែលខ្ញុំធ្លាប់បានអានក៏មានសរសេរជា សេឡង់ថ្មី ក៏មាន។ ក្រៅពីនេះ នៅមានប្រទេសមួយចំនួនទៀត ដូចជា Greece មានសរសេរជា ក្រិច ខ្លះទៀត ក្រិក , Pakistan មានសរសេរជា ប៉ាគីស្តង់, ប៉ាគិស្ថាន ខ្លះទៀត ប៉ាគីស្ថាន។ --ធារិត ម៉ោង០៩:២១ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
- OK, នៅពេលខ្ញុំមានពេលគ្រប់គ្រាន់នឹងជួយសរសេរអំពីឈ្មោះប្រទេសមួយចំនួន និងចូលរួមពិភាក្សាអំពីឈ្មោះប្រទេសទាំងនោះជាភាសាខ្មែរដើម្បីជួយវិគីភីឌាភាសាខ្មែរអោយកាន់តែរីកចំរើនប្រកបដោយគុណភាព។ នៅពេលនេះវិគីខ្មែរហាក់បីដូចជានៅមិនទាន់មានសកម្មភាពខ្លាំងនិងទទួលបានការចាប់អារម្មណ៍ពីប៉ុន្មានទេ ពីព្រោះខ្ញុំដូចជាកំរឃើញបងប្អូនយើងនៅស្រុកខ្មែរ មកចូលរួមសកម្មក្នុងវិគីនេះសោះ។ ខ្ញុំសង្កេតឃើញលោកបានសរសេរឈ្មោះប្រទេស switzerland ជា ស្វីតហ្សឺឡែន ប៉ុន្តែខ្ញុំយល់ថាគួរតែសរសេរជា «ស្វីស» វិញទើបត្រឹមត្រូវជាង។ ចំនែកឈ្មោះទីក្រុង Nice របស់ប្រទេសបារាំង វិញគួរសរសេរ នីស (ទីក្រុងនីស) ពីព្រោះវាមានសំលេងអាន IPA: nis មិនមែន ណាយ្ស៍ ដូចពាក្យ nice ដែលបកប្រែថា«ល្អ» ទេ។ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ។ ដោយសេចក្តីគោរពរាប់អាន ពី Kiensvay ម៉ោង១៦:១៤ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
ឈ្មោះប្រទេស
តាមពិតទៅអត្ថបទស្ដីពីសហភាពអឺរ៉ុបនេះ ពុំមែនជាការបកប្រែរបស់ខ្ញុំទេ តែវាត្រូវបានបកប្រែដោយមិត្តភក្ដិខ្ញុំម្នាក់ដូចដែលខ្ញុំបានសរសេរនៅក្នុងឯកសារយោងអញ្ជឹង។ ចំពោះឈ្មោះប្រទេស និងអក្ខរាវិរុទ្ធមួយចំនួនខ្ញុំបានកែប្រែ តែរក្សាអត្ថន័យនៅដដែលទេ។ តែខ្ញុំទទួលស្គាល់ថាវាមានកំហុសខ្លះដូចដែលអ្នកបានឃើញអញ្ជឹង ខ្ញុំមិនជំទាស់ទេ គឺ Switzerland គួរសរសេរថា ស្វីស ជាការត្រឹមត្រូវណាស់។ ឯពាក្យ Nice ខ្ញុំមិនដឹងថាអានជាភាសាបារាំងយ៉ាងម៉េចដែរ ទើបខ្ញុំពុំហ៊ានកែប្រែ តែខ្ញុំជឿលើការស្រាវជ្រាវរបស់លោក ដូចនេះខ្ញុំពុំមានអ្វីជំទាស់ទេ។ ជួយគ្នាលើកកម្ពស់ភាសាជាតិ។
--ធារិត ម៉ោង០៥:៥៦ ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
និរន្តរន៍ ពិសិដ្ឋ
ចំពោះអត្ថបទអំពីប្រវត្តិសាស្ត្រខ្មែរនៅសម័យអាណាចក្រ ចេនឡា ... ខ្ញុំមានដែរ គឺនៅសៀវភៅកាលពីខ្ញុំរៀននៅបឋមសិក្សា ប៉ុន្តែឥឡូវវាបាត់អស់ទៅហើយ។ ប៉ុន្តែមិនអីទេ ខ្ញុំនឹងព្យាយាមរកវាឡើងវិញ ហើយសរសេរវាឡើងនៅទីនេះ។
បុណ្យចូលឆ្នាំខែ្មរ
ខ្ញុំក៏យល់ឃើញអញ្ចឹងដែរ អត្ងបទទាំងពីរគួរបញ្ចូលគ្នាហើយយកចំនងជើង ពិធីបុណ្យចូលឆ្នាំខែ្មរ ឬ បុណ្យចូលឆ្នាំខែ្មរ។ សូមជួយកែសំរួល ។ --Kiensvay ម៉ោង១០:៣៩ ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
កំនែ
ខ្ញុំគិតថា ពាក្យថា កំឡុង ឬ កំលុង វាត្រឹមត្រូវដូចគ្នាបើយើងគិតពីសំលេង "អ" ឬ "អ៊" តែខ្ញុំមិនដែលឃើញគេសរសេរ កំលុង ទាល់តែសោះ ៕ ប្រសិនបើមានត្រង់ណាខុសឆ្គង សូមមេតាពិភាក្សាបន្ត។ សូមអរគុណ ។--T-Rithy ម៉ោង០៨:៣៤ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
កំលុង
តាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួនណាត មានសរសេរតែ "កំលុង" មិនឃើញមានពាក្យ "កំឡុង" ទេ។ កំលុង កំ-ល៉ុង ( ន. ) ទី, ពួក, ក្រុម, ក្រវល់ : នៅក្នុងកំលុងជាមួយគ្នា ។ --ធារិត ម៉ោង១០:២៥ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
- កំលុង និង កំឡុង សរសេរមួយណាក៏បានដែរ ស្រេចតែការពេញចិត្តរបស់អ្នកសរសេរ។ --គីមស៊្រុន ម៉ោង១១:៥៧ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
រដ្ឋធម្មនុញ្ញ
Thanks so much. I didn't think of the point. I changed it to "រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា"--Phearahak ម៉ោង០៥:១៩ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
I searched before I wrote the article but it appeared nowhere. So I decided to write the new one. Anyway, thanks so much for informing me. I've combined the two article into one. Take a look at it បុណ្យភ្ជុំបិណ្ឌ--Phearahak ម៉ោង០៨:៥៥ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
មូលហេតុគឺមកពី មានដកឃ្លារឺអត់អញ្ចឹងទេ!អរគុណច្រើនណាស់ដែលបានប្រាប់។--Phearahak ម៉ោង១០:១១ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ប្រទេសក្នុងទ្វីបអាស៊ី
អាស៊ី និងប្រទេសក្នុងទ្វីបអាស៊ី អាចមានន័យខុសគ្នា។ អាស៊ី ជាទ្វីបមួយ នៅពេលដែលលោកសរសេរតែ អាស៊ី ដូច្នេះ មានន័យថា លោកនិយាយពីទ្វីបអាស៊ី ក្នុងនោះលោកអាចបញ្ជូលប្រទេសនៅក្នុងទ្វីបអាស៊ីក៏បាន សំខាន់ឲ្យតែពាក់ព័ន្ធនឹងទ្វីបអាស៊ី ប៉ុន្តែ ប្រទេសក្នុងទ្វីបអាស៊ី គឺសំដៅតែលើប្រទេសក្នុងទ្វីបអាស៊ីមួយគត់ មិនសំដៅដល់ស្ថានភាពរបស់ទ្វីបឡើយ។ តែជាប្រទេសទៅវិញ។ និយាយឲ្យខ្លី ចំណាត់ក្រុមរបស់វាស្ថិតក្នុង ប្រទេស, ចំណែក អាស៊ី ចំណាត់ក្រុម គឺ ទ្វីប។ ដូច្នេះ អត្ថបទទាំងពីរនេះខុសគ្នាដាច់។ ចំពោះប្រទេសក្នុងទ្វីបអាស៊ីនោះខ្ញុំក៏មិនទាន់រៀបចំរួចនៅឡើយ។ --ទឹម បឿន ម៉ោង០៣:០១ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
កែប្រែ
អត្ថបទ អាស៊ី មិនបាច់លុបទេ តែគួរកែអត្ថបទខាងក្នុងវិញទើបត្រូវ។ ចំណងជើងនិយាយពីអាស៊ី ត្រូវនិយាយទូទៅពីអាស៊ី មិនមែនអាស៊ិ និយាយពីឈ្មោះប្រទេសនោះទេ។ --ទឹម បឿន ម៉ោង០៣:៣៨ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
សំណូមពរ
ធារិទ្ធ ការកែប្រែចំណងជើងទំព័រអាចប៉ះពាល់ដល់តំណផ្សេងៗ។ លោកក៏ត្រូវពិភាក្សាជាមុន ប្រសិនបើលោកចង់កែ។ ប្រទេសក្នុងទ្វីបអាស៊ី មានតំណមកពីពីរបីភាសាទៀត នៅពេលដែលលោកកែចំណងជើងទៅ ប្រទេសនៅទ្វីបអាស៊ី តំណពី វិគីភីឌា ប៉ុន្មានភាសាដែលតមកនោះ ត្រូវផ្ដាច់អស់។ ម្យ៉ាងទៀត ក្នុងការកែ លោកត្រូវប្រយ័ត្នចំពោះការដកឃ្លាពាក្យផង។ ពាក្យ ប្រទេសក្នុងទ្វីបអាស៊ី មានបីពាក្យ គឺពាក្យ ប្រទេស, ក្នុង និងទ្វីបអាស៊ី ដូច្នេះពេលសរសេរ ត្រូវសរសេរ ប្រទេស(space)ក្នុង(space)ទ្វីបអាស៊ី ។ សូមអរគុណ! --ទឹម បឿន ម៉ោង០៥:០៨ ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
Barnstar Award
![]() |
The Tireless Contributor Barnstar | |
I award the Tireless Contributor's Barnstar to Thearith for his brilliant contributions Khmer Wikipedia. --Jose77 ម៉ោង០៨:៣៣ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC) |