ការពិភាក្សារបស់អ្នកប្រើប្រាស់:Phearahak
ជំរាបសួរភារ៉ា! ខ្ញុំសង្ឃឹមថា ភារ៉ានឹងនាំយកអត្ថបទល្អៗមកសរសេរ។ សូមអរគុណ --T-Rithy ម៉ោង១៤:២៤ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)
I am Rithy (Chiba).
ស្គាល់ ភារ៉ា ច្បាស់ណាស់។--T-Rithy ម៉ោង១៧:១៨ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)
វចនានុក្រមសម្តេចសង្ឃជួនណាត
ខ្ញុំមានបំណងយកវចនានុក្រមរបស់សម្តេចសង្ឃជួនណាតមកសរសេរក្នុងវិគីភីឌានេះ។បើសិននរណាមានចំណាប់អារម្មណ៍ដូចខ្ញុំដែរ សូមជួយសរសេរបញ្ចូលអោយបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។
ភារ៉ា
ជំរាបសួរ
ជំរាបសួរភារ៉ា! こんにちは!--Kiensvay ម៉ោង០៤:០៩ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)
ការអំពាវនាវ
ថ្មីៗនេះខ្ញុំបានអំពាវនាវទៅអ្នកដែលខ្ញុំស្គាល់អោយជួយចូលរួមក្នុងការសរសេរអត្ថបទក្នុងវិគីខ្មែរយើង។ខ្ញុំសង្ឃឹមថានឹងមានអ្នកចាប់អារម្មណ៍ច្រើន ហើយនឹងចូលរួមចំណែកអោយមានការវិវត្តន៍វិគីខ្មែរយើង។ជាពិសេសខ្ញុំសង្ឃឹមថាអ្នកដែលបានអានការអំពាវនាវខ្ញុំនេះ នឹងខិតខំអំពាវនាវបន្តបន្ថែមទៅអ្នកដែលស្គាល់អោយចូលរួមច្រើនថែមទៀត។
ភារ៉ា
ឈ្មោះពិត
ចង់ស្គាល់ឈ្មោះគេផង! ហាសហា! ឈ្មោះពិតប៊ុនលី នៅខេត្តយ៉ាមាហ្គឹឈិ។ --Kiensvay ម៉ោង០៤:៣៧ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)
- ខ្ញុំសុខសប្បាយជាទេ។ខ្ញុំក៏សប្បាយរីករាយណាស់ដែលបានជួបគ្នានៅទីនេះ។
ប៊ុនលី
ជុំរាបសួរភារ៉ា! ពាក្យ "យុទ្ឋសាសន៍" គេសរសេរ "យុទ្ឋសាស្រ្ត" ។ សូមពិនិត្យឡើងវិញ សូមអភ័យទោស! --T-Rithy ម៉ោង១៦:២៣ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)
មិនជាថ្វីទេ។--T-Rithy ម៉ោង១៦:៤៨ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០០៨ (UTC)
Invitation
I would like to invite to become an admin on the Khmer Wikipedia to develop this wiki. With admin flag you can do a lot of things such protect pages, delete and undelete pages including images, and their history, Block and unblock IP or any user account edit protect pages, protect and protect pages, etc.
Hope you can join
--Kiensvay ម៉ោង១៣:២៦ ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០០៨ (UTC)
Ok, Now You became an administrator on this wiki. I hope it will make you more easy to work. ---Kiensvay ម៉ោង០៩:១៥ ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០០៨ (UTC)
រដ្ឋធម្មនុញ្ញ
ចំពោះ ចំណងជើង "រដ្ឋធម្មនុញ្ញ" វាហាក់ដូចជាទូលាយពេកហើយ។ តាមយោបល់យើងគួរតែប្ដូរទៅជា "រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២" ឬ សរសេរយ៉ាងខ្លីថា "រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣" ព្រោះតាមខ្លឹមសារដែលអ្នកបានសរសេរ មានពាក់ព័ន្ធតែទៅនឹងរដ្ឋធម្មនុញ្ញខ្មែរឆ្នាំ១៩៩៣ មកប៉ុណ្ណោះ។ ប្រទេសកម្ពុជា មានរដ្ឋធម្មនុញ្ញច្រើនដងមកហើយ ចាប់តាំងពីឆ្នាំ១៩៤៧ មកម្ល៉េះ ហើយម្យ៉ាងទៀតបណ្ដាប្រជាជាតិឯករាជ្យលើសកលលោក សុទ្ធតែរដ្ឋធម្មនុញ្ញប្រចាំជាតិរបស់គេផ្ទាល់ ដូចជា "រដ្ឋធម្មនុញ្ញឥណ្ឌា" "រដ្ឋធម្មនុញ្ញថៃ" ... ។ --ធារិត ម៉ោង០៤:១៩ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
បុណ្យភ្ជុំបិណ្ឌ
អត្ថបទដែលអ្នកបានសរសេរបានជាន់គ្នាជមួយអត្ថបទ ដែលមានពីមុនរួចមកហើយគឺ៖ បុណ្យភ្ជុំបិណ្ឌ ។ អ្នកពិចារណារក្សាបញ្ចូលខ្លឹមសាររវាងអត្ថបទទាំងពីរនេះ ដោយរក្សាទុកតែមួយទំព័រទៅបានហើយ។ --ធារិត ម៉ោង០៧:៣១ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ជំរាបសួរភារ៉ា
ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានឃើញភារ៉ាចូលវិគីខ្មែរ ហើយសរសេរអត្ថបទល្អៗ ។ តាមពិតខ្ញុំគិតថាភារ៉ាបាយៗវិគីខ្មែរបាត់ទៅហើយ .........តែក្រោយពីត្រឡប់មកវិញភារ៉ាសរសេរច្រើន.............សប្បាយណាស់។ សូមសេចក្តីសុខនូវជាមួយអ្នកជានិច្ច។ --T-Rithy ម៉ោង១០:០៣ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ចំណងជើងផ្ទួន
តាមពិតខ្ញុំក៏មានការលំបាកដែរក្នុងការស្វែងរកចំណងជើងនានា ជាភាសាខ្មែរ ព្រោះអក្សរខ្មែរ ពុំមានសរសេរដកឃ្លាមួយពាក្យម្ដងដូចភាសាអង់គ្លេស និង ភាសាលោកខាងលិចទេ តែដើម្បីចែកពាក្យនីមួយៗពីគ្នា គេបានប្រើចន្លោះមិនឃើញ ដើម្បីសម្រួលករណីនេះដោយមិនឲ្យឃ្លាតពីគ្នា។ ជាក់ស្ដែង ចំណងជើងដែលអ្នកស្វែងរក គឺ៖ "បុណ្យភ្ជុំបិណ្ឌ" ឯ អត្ថបទដែលមានរួចមកហើយនោះគឺ៖ "បុណ្យភ្ជុំបិណ្ឌ" ហេតុនេះហើយទើបអ្នកស្វែងរកចំណងជើងនោះមិនឃើញ។ បើពិនិត្យដោយភ្នែកទទេ យើងពិតជាឃើញដូចគ្នាចំពោះករណីទាំងពីរខាងលើនេះ តែតាមការពិតវាខុសគ្នា ដោយសារចន្លោះមិនឃើញ ពោលគឺ៖ ចំណងជើងដែលអ្នកបង្កើតឡើងថ្មីមានប្រើចន្លោះមិនឃើញ។ នេះក៏ជាការលំបាកមួយដែរក្នុងភាសាខ្មែរយើង។ សង្ឃឹមថាយើងនឹងមានដំណោះស្រាយមិនខាន។ --ធារិត ម៉ោង១០:០៤ ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)