ការពិភាក្សារបស់អ្នកប្រើប្រាស់:Kiensvay
ពាក្យឃោសនានៅទំព័រដើម
មានអ្នកប្រើប្រាស់ខ្លះដែលបានចូលមកវីគីភីឌាភាសាខ្មែរយើងហើយ តែមិនដឹងថាវិគីនេះអាចកែប្រែនិងសរសេរអត្ថបទបន្ថែមបាន។ ហេតុនេះដើម្បីអោយគេចាប់អារម្មណ៍ចង់សរសេរអត្ថបទក្នុងវិគីយើង ខ្ញុំមានគំនិតក្នុងការដាក់ពាក្យឃោសនានៅលើទំព័រដើម ដែលមានខ្លឹមសារដូចតទៅ៖
អ្នកអាចជួយលើកស្ទួយវិគីភីឌាភាសាខ្មែរនេះអោយមានលក្ខណៈល្អប្រសើរឡើងបាន តាមរយៈការជួយសរសេរអត្ថបទថ្មីៗ កែប្រែអត្ថបទចាស់ៗដែលខ្វះខ្លឹមសារ និងផ្ទុករូបភាពឡើង។ រួមកំលាំងគ្នាដើម្បីស្ថាបនាសព្វវចនាធិប្បាយភាសាខ្មែរតែមួយគត់នៅលើអ៊ីនធឺណិតនេះ អោយមានគុណភាពសំរាប់ជាប្រភពសិក្សាសំរាប់ប្រជាជនខ្មែរគ្រប់រូប។
តើអ្នកយល់យ៉ាងណា?
P.S: អ្នកអាចកែប្រែ បន្ថែមខ្លឹមសារពាក្យឃោសនានេះតាមការគួរ។ ចំពោះស្ទីលរបស់វា ស្រេចតែអ្នកពេញចិត្តទៅចុះ។--គីមស៊្រុន ម៉ោង១២:៤៨ ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០០៨ (UTC)
- I will do soon, --Kiensvay ម៉ោង១៧:០១ ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០០៨ (UTC)
My maps of Angkor
Sua'sdey! Sok sabbai te?
Thanks for translating my map of Angkor Thom into Khmer. I have made some more. Ther is a map of Ta Som, Neak Pean and Angkor too. I am going to provide some more soon as well as city maps of Siem Reap and Phnom Penh. You can find the maps on Wikivoyage/shared: here... Feel free to use the maps or upload here. You can check out the site for more from time to time. This year I am going to finish the Phnom Penh map. Then I go on holiday - to Cambodia, of course :) (write te same text to you on commons:) -- DerFussi ម៉ោង១០:៣៨ ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០០៨ (UTC)
បុណ្យចូលឆ្នាំខែ្មរ
ប្រវត្តិបុណ្យចូលឆ្នាំ និង ពិធីបុណ្យចូលឆ្នាំខែ្មរ មានអត្ថន័យស្ទើរតែចម្លងពីគ្នាទាំងស្រុង។ យើងមិនគួរមានអត្ថបទពីរ មានអត្ថន័យដូចគ្នាយ៉ាងនេះទេ។ យើងគួរតែញែកខ្លឹមសារឲ្យដាច់ពីគ្នារវាងចំណងជើងទាំងពីរនេះ បើមិនអាចធ្វើបានទេ គួរតែរក្សាទុកតែមួយ ហើយបញ្ជូនបន្តទៅចណងជើងមួយទៀត។ តើអ្នកយល់យ៉ាងណាដែរ? ខ្ញុំពុំហ៊ានសម្រេចតែឯងទេ ព្រោះខ្លាចមានកំហុសឆ្គងណាមួយ នាំឲ្យខាតប្រយោជន៍រួមចំពោះករណីទាំងពីរខាងលើនេះ។ --ធារិត ម៉ោង១០:២៥ ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
តាត្រសក់ផ្អែម
មានអត្ថបទ៣ ដែលមានអត្ថន័យដូចគ្នាបេះបិទគឺ៖ តាត្រសក់ផ្អែម រឿងតាត្រសក់ផ្អែម និង ប្រវត្តិតាត្រសក់ផ្អែម។ តាមយោបល់ខ្ញុំ គួរតែរក្សាទុកតែអត្ថបទមួយទៅបានហើយ។ ឯចំណងជើងផ្សេងទៀត គួរតែបញ្ជូនបន្តទៅចំណងជើងដែលរក្សាទុក។ ចុះអ្នកវិញ យល់យ៉ាងណាដែរ? --ធារិត ម៉ោង០៥:៥២ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
ខ្ញុំយល់ស្រប សូមជួយកែសំរួល--Kiensvay ម៉ោង០៥:៥៦ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
បញ្ហារូបភាព
ខ្ញុំមានបញ្ហាជាមួយរូបភាពដែលខ្ញុំបានអាប់ឡូតនៅវីគីមីឌា គឺត្រូវគេលុបអស់។ ខ្ញុំចង់សួរថាហេតុអ្វីបានជាគេលុបរូបភាពរបស់ខ្ញុំ ហើយធ្វើដូចម្ដេចដើម្បីឲ្យគេមិនលុបរូបភាពរបស់យើងចេញ? --Pisethforever ម៉ោង១០:៣៤ ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)