ការពិភាក្សារបស់អ្នកប្រើប្រាស់:Thearith
ជំរាបសួរ! សូមអរគុណដែលបានចូលរួមសរសេរអត្ថបទដ៏មានសារសំខាន់។ ខ្ញុំមានកិត្តិយសដែលបានធ្វើការជាមួយលោក។ ខ្ញុំបានអាន អត្ថបទដែលអ្នកបានសរសេរ វាមានអត្ថន័យល្អណាស់។ ប៉ុន្តែ ខ្ញុំគិតថា ពាក្យថា " software" មិនគួរបកប្រែថា "ផ្នែកទន់" ទេ អ្នកគូរតែសរសេរពាក្យ software ជាភាសាខ្មែរ("សុហ្វែរ" បើតាមខ្ញុំគិត) រឺក៏ន្នកអាច សរសេរជាភាសាអង់គ្លេសដ៏ដែល។ សូមអភ័យទោស! សូមទទួលការរាប់អានពីខ្ញុំ
--T-Rithy ម៉ោង០២:១៤ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)
ពាក្យសរសេរ
សូមអគុណចំពោះការចូលរួម របស់លោក។ គំនិតរបស់អ្នកក៏វាមិនខុសដែរ តែខ្ញុំបកពាក្យ Software នេះថា ផ្នែកទន់ គឺយកទៅតាម សទ្ទានុក្រម អង់គ្លេស-ខ្មែរ សម្រាប់កុំព្យូទ័រ របស់ KhmerOS ។ មិនត្រឹមតែពាក្យនេះមួយប៉ុណ្ណោះទេ មានពាក្យជាច្រើន ដែលយើងកំណត់យកការសរសេរមិនត្រូវគ្នា ដូចជា៖ ពាក្យ Africa ខ្លះសរសេរ អាហ្វ្រិក អាព្រិក ឬ អាព្រិច ពាក្យ Pakistan ខ្លះសរសេរ ប៉ាគីស្ថាន ឬ ប៉ាគីស្តង់ ពាក្យ Soviet Union ខ្លះសរសេរ សហភាពសូវៀត ឬ សហភាព សូវៀត ជាដើម។ តាមគំនិតពាក្យទាំងអស់នេះ យើងសរសេរមួយណាក៏មិនខុសដែរព្រោះមិនមែនមានកំណើតពីភាសាខ្មែរទេ ប៉ុន្តែយើងទាំងអស់គួរតែឯកភាពគ្នាសរសេរឲ្យត្រូវគ្នាទើបជាការប្រសើរ។ បើមិនដូច្នោះទេយើងពិតជាជួបផលពិបាកមិនខាន។ ជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់បានសរសេរឡើងវិញជាច្រើននូវពាក្យមួយចំនួនមាន តំនភ្ជាប់ខាងក្នុង។
អរគុណណាស់ ចំពោះការឆ្លើយតបប្រកបដោយអត្ថន័យ។ ប៉ុន្តែ ថាតើពាក្យsoftware ត្រូវបានគេបកប្រែជាផ្លូវការជាភាសាខ្មែរហើយឬនៅ? ប្រសិនបើ softwareត្រូវបានគេបកប្រែជាភាសាខ្មែរថា ផ្នែកទន់ វាមិនត្រូវនឹងន័យដែលប្រើប្រាស់ជាមួយកុំព្យូទ័រសោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាត្រូវបានគេបកប្រែជាផ្លូការមែន ខ្ញុំមិនមានអ្វីជំទាស់ទេ។ --T-Rithy ម៉ោង១៧:៣៣ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)
ស្នាដៃ
ខ្ញុំជាអ្នកចូលរួមក្នុងវិគីភីឌាខ្មែរដូចលោកដែរ តែដោយសារខ្ញុំជាប់រវល់នឹងការសិក្សាពេក ខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីសរសេរអត្ថបទថ្មីៗទេ។ ខ្ញុំសង្កេតឃើញលោកចូលរួមយ៉ាងសកម្មក្នុងវិគីនេះ ដូចនេះខ្ញុំចង់អោយលោកធ្វើជាអភិបាលនៃវិគីនេះ តើលោកយល់យ៉ាងណាដែរ? ទទួលការប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ --T-Rithy ម៉ោង០២:០២ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
តាមពិតទៅខ្ញុំក៏ពុំមែនជាអ្នកស្រាវជ្រាវអ្វីវិសេសវិសាលអ្វីនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យវិគីភីឌាខ្មែរមានការសំបូរបែបដូចភាសាផ្សេងៗទៀត ទោះជាមិនអាចដូចភាសាអង់គ្លេសក៏ដោយ តែបើយើងម្នាក់ៗចំណាយពេលវេលាខ្លះដើម្បីចូលរួមនោះភាសាខ្មែរ មុខជាសំបូរបែបដូចភាសាថៃ ឬ ភាសាវៀតណាមមិនខាន។ ពេលខ្លះខ្ញុំគ្រាន់តែបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរប៉ុណ្ណោះ ដោយសារយើងខ្វះឯកសារជាភាសាជាតិ ទោះជាខ្ញុំពុំសូវចេះភាសាអង់គ្លេសជ្រៅជ្រះក៏ដោយ។ តែដោយអ្នកចង់ឱ្យខ្ញុំក្លាយជាអ្នកអភិបាល ខ្ញុំមានសេចក្ដីរីករាយនឹងទទួលយកភារកិច្ចនេះ។ សូមបញ្ជាក់ថាខ្ញុំទើបតែចូលប្រឡូកខ្លាំងនាពេលថ្មីៗនេះទេ ដូច្នេះខ្ញុំមិនទាន់ស្វែងយល់ពីកូដមួយចំនួនធំនៅឡើយ។ សង្ឃឹមថាវិគីភីឌាខ្មែរយើងនឹងសម្បូរបែបមិនខាន។
វិគីភីឌាខ្មែរ
តាមពិតទៅខ្ញុំក៏ពុំមែនជាអ្នកស្រាវជ្រាវអ្វីវិសេសវិសាលអ្វីនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យវិគីភីឌាខ្មែរមានការសំបូរបែបដូចភាសាផ្សេងៗទៀត ទោះជាមិនអាចដូចភាសាអង់គ្លេសក៏ដោយ តែបើយើងម្នាក់ៗចំណាយពេលវេលាខ្លះដើម្បីចូលរួមនោះភាសាខ្មែរ មុខជាសំបូរបែបដូចភាសាថៃ ឬ ភាសាវៀតណាមមិនខាន។ ពេលខ្លះខ្ញុំគ្រាន់តែបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរប៉ុណ្ណោះ ដោយសារយើងខ្វះឯកសារជាភាសាជាតិ ទោះជាខ្ញុំពុំសូវចេះភាសាអង់គ្លេសជ្រៅជ្រះក៏ដោយ។ តែដោយអ្នកចង់ឱ្យខ្ញុំក្លាយជាអ្នកអភិបាល ខ្ញុំមានសេចក្ដីរីករាយនឹងទទួលយកភារកិច្ចនេះ។ សូមបញ្ជាក់ថាខ្ញុំទើបតែចូលប្រឡូកខ្លាំងនាពេលថ្មីៗនេះទេ ដូច្នេះខ្ញុំមិនទាន់ស្វែងយល់ពីកូដមួយចំនួនធំនៅឡើយ។ សង្ឃឹមថាវិគីភីឌាខ្មែរយើងនឹងសម្បូរបែបមិនខាន។
ក្លាយជាអ្នកអភិបាលល្អ
អ្នកនឹងក្លាយជាអ្នកអភិបាលក្នុងពេលឆាប់ៗនេះ។
តាមពិតទៅមុននឹងក្លាយជាអ្នកអភិបាល
តាមពិតទៅមុននឹងក្លាយជាអ្នកអភិបាល គេត្រូវឆ្លងកាត់ការបោះឆ្នោតយ៉ាងសុក្រិតបំផុត តែដោយសារវិគីយើងមិនមានអ្នកចូលរួមច្រើន ការបោះឆ្នោតមិនអាចដំនើរការបានទេ ដូចនេះអ្នកនឹងទទួលបានងារជាអភិបាលតាមរយះការអោយដោយមិនបាច់បោះឆ្នោត។ --T-Rithy ម៉ោង០៦:០០ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
សូមអបអរសាទរ
អ្នកក្លាយជាអ្នកអភិបាលហើយ។--T-Rithy ម៉ោង០៦:០៨ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
អ្នកអភិបាល
អរគុណចំពោះការផ្ដល់នូវទំនុកចិត្តរបស់លោកដល់រូបខ្ញុំក្នុងភាពជាអ្នកអភិបាល។ ដំបូងឡើយខ្ញុំក៏មានបំណងស្នើជាអ្នកអភិបាលដែរ ប៉ុន្តែគ្រាន់តែគិតថាឆាប់ពេក ព្រោះខ្ញុំទើបតែចុះឈ្មោះក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។ ពីខ្ញុំ ធារិត។
អ្នកការិយាល័យនិងអ្នកអភិបាលក្នុងវិគីភាសាខ្មែរបច្ចុប្បន្ន
លោកអាចចូលទៅមើល ពិសេស:បញ្ជីឈ្មោះអ្នកប្រើប្រាស់/sysop ដើម្បីទាក់ទងជាមួយអ្នកអភិបាលផ្សេងទៀត ដើម្បីចូលរួមពិភាក្សាជួយវិគីភីឌាខ្មែរអោយរីកចំរើន។ សូមអរគុណ។--គីមស៊្រុន ម៉ោង០៩:៤១ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
តំន
ក្នុងប្រព័ន្ធព្រះអាទិត្យ ព្រះអាទិត្យ ព្រះចន្ទ គឺជាសមាសភាពនៃប្រព័ន្ធ តែក្នុងវិស័យសាសនាវិញគឺជាឈ្មោះទេវៈក្នុងសាសនាព្រាហ្មណ៍។ ដូច្នេះយើងគួរតែមានវិធីសាស្ត្រចែកឱ្យដាច់នូវតំន នៃពាក្យទាំងនេះ។
- នេះជាបញ្ហាពិបាកមួយ។ សូមចាំមើលអ្នកអភិបាលផ្សេងទៀត។--គីមស៊្រុន ម៉ោង០៩:៤១ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
Google Khmer
ជំរាបសួរ! ខ្ញុំនិងមិត្តភ័ក្រខ្ញុំបានខិតខំបកប្រែ និងកែរតំរូវនៅក្នុងgoogle khmer ពីព្រោះរាល់ការបកប្រែស្ទើតែទាំងអស់គឺខុសនឹងអត្ថន័យដើម និងមានកំហុសឆ្គងយ៉ាងខ្លាំងផ្នែកអក្ខរាវារុទ្ធ(ប្រហែលជាខ្ញុំសរសេរពាក្យនេះខុស សូមអភ័យទោស) ។ ប៉ុន្តែ ការព្យាយាមរបស់ខ្ញុំនិងមិត្តភ័ក្រមិនបានជោគជ័យទេ ព្រោះតែពាក្យ ឬឃ្លាដែលខ្ញុំនិងមិត្តភ័ក្របានកែទាំងប៉ុន្មាន គឺត្រូវបានអ្នកដែលសរសេរខុសកែទៅជាខុសដដែលជាដដែល។ ម្នាក់នោះប្រហែលជាលោកស្គាល់ ឬធ្លាប់ស្គាល់ ។ ឩទាហរណ៍ខ្លះៗ ចំពោះពាក្យដែលគាត់បានបកប្រែ ដូចជា ៖ ឩទាហរណ៍ គឺ ឩទាហរ............ឩបករណ៍ គឺ ឩបករ ............ប្រទេសកូរ៉េ គឺ ប្រទេស ខោរា.........ឥណ្ឌូនេស៊ី គឺ អ៊ិនដូនេស្សឹន............។ មានច្រើនទៀត ខ្ញុំមិនាអាចសរសេរនៅទីនេះបានទេ ពីព្រោះរាល់ពាក្យដែលគាត់បានបកប្រែគឺខុស។ ដូច្នេះ សូមលោកមេតាជួយកែតំរូវផង ឬ លោកអាចប្រាប់មិត្តភ័ក្រលោកអោយជួយបកប្រែ ។ តាមពិតវាមិនមែនជារបស់ខ្ញុំទេ តែវាជារបស់កូនខ្មែទាំងអស់ និងជារបស់អ្នកចេះនិយាយភាសាខ្មែរ។ ខ្ញុំនិងមិត្តភ័ក្រមានចិត្តជួយខ្លាំងណាស់ តែវាទៅមិនរួចព្រោះខ្ញុំរវល់រៀនផង ណាមួយសរសេរវិគីផងបកប្រែនៅgoogleផង។ អ្នកបកប្រែខុសនោះ គឺគាត់មិនស្តាប់ការពិភាក្សារបស់គេទេ គឺគាត់ធ្វើអ្វីស្រេចតែគាត់។ ខ្ញុំបានឃើញនៅក្នុងsiteរបស់គាត់ ដែលសរសេរខុសស្ទើតែទាំងអស់ តែនេះជាsiteរបស់គាត់វាជាសិទ្ធិរបស់គាត់ ខ្ញុំមិនមានអ្វីជាការជំទាស់ទេ តែgoogleវាមិនមែជាសិទ្ធិរបស់គាត់ទេ បើមានការខុសឆ្គងកន្លែងណាយើងទាំងអស់គ្នាចេះខ្មែរអាចកែតំរូវបាន។ ខ្ញុំឃើញមានគេជំទាស់នឹងគាត់ដែរតែទៅមិនរួច ព្រោះគាត់ជាមនុស្សមិនស្តាប់គេឡើយ។ សូមមេត្តាជួយ google khmer ដ៏កំសត់ផង។ --T-Rithy ម៉ោង១៤:៥០ ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
google translate
តាមពិតទៅ ខ្ញុំពុំបានស្គាល់ថាអ្នកណាជាអ្នកបកប្រែ google khmer នោះទេ។ ប៉ុន្តែខ្ញុំក៏បានសង្កេតឃើញមានកំហុសជាច្រើនផងដែរក្នុង google khmer ។ តាមមើលទៅលោកប្រហែលជាបានស្គាល់អ្នកបកប្រែ google khmer នោះហើយ។ យើងពុំអាចណែនាំគាត់បាន ប្រហែលជាគាត់មានគោលការណ៍ពិសេសអ្វីមួយហើយ ប៉ុន្តែចូរសាកល្បងឱ្យគាត់យកវចនានុក្រមខ្មែរជាគោលចំពោះឈ្មោះប្រទេសខ្លះដែលមាននៅក្នុងវចនានុក្រម ប្រសិនបើពុំទាន់មាននៅក្នុងវចនានុក្រមទេនោះ គួរសរសេរឱ្យបានសមស្របទៅបានហើយ។ តាមវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាសខ្មែរ ចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភាកម្ពុជា៖ កូរ៉េ គឺឈ្មោះប្រទេសមួយ ដូច្នេះ Korea គឺសរសេរ កូរ៉េ ជាការត្រឹមត្រូវ។ វិធីចុងក្រោយមានតែដាក់សំណើនៅក្នុង Forum របស់ KhmerOS ប្រហែលជាមានសង្ឃឹមខ្លះព្រោះនឹងមានអ្នកជំនាញច្រើននៅទីនោះ។
អរគុណណាស់ចំពោះការឆ្លើយតប
ខ្ញុំនឹងព្យាយាមស្នើkhmeros អោយគេជួយ ព្រោះនេះជាការងារយើងទាំងអស់គ្នាដែលមានលទ្ធភាពអាចជួយ។ ថ្វីត្បិតតែយើងទាំងអស់គ្នាមិនបានទទួលលុយសូម្បីតែ១សេនក៏ដោយ ក៏យើងគួរតែជួយតាមដែលអាចធ្វើបាន។ --T-Rithy ម៉ោង០២:៥៦ ថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
ស្នើសុំយោបល់
ខ្ញុំឃើញអ្នកខ្លះសរសេរ Slovenia បកជាភាសាខ្មែរ៖ ស្លូវីនៀរ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំយល់ថាគួរតែសរសេរវាតាមភាសាបារាំង ស្លូវ៉េនី ដូចដែលខ្ញុំបានដាក់នៅក្នុង {{ទំព័រគំរូ:ប្រទេសជាសមាជិកសហភាពអឺរ៉ុប}}។ ម៉្យាងទៀតមានឈ្មោះប្រទេស ទីកន្លែងផ្សេងៗ និងពាក្យបច្ចេកទេសជាច្រើនដែលមិនមានការកំនត់ជាក់លាក់ក្នុងការសរសេរជាភាសាខ្មែរ។ បើតាមយោបល់លោក តើលោកយល់ឃើញយ៉ាងបែបណា? សូមជួយផ្តល់ជាយោបល់។ ដោយសេចក្តីគោរពរាប់អានអំពីខ្ញុំ។ --Kiensvay ម៉ោង០៨:០២ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
ខ្ញុំពុំមានអ្វីជំទាស់ទេ ចំពោះឈ្មោះនៃប្រទេសមួយចំនួន ដែលពុំទាន់បានបញ្ចូលក្នុងវចនានុក្រមភាសាខ្មែរ។ បើតាមកម្មវធី OpenOffice ភាសាខ្មែរ ដែលបកប្រែដោយក្រុមការងារ KhmerOS គេសរសេរថា ស្លូវ៉ានី ទៅវិញ។ ខ្ញុំមានគំនិតមួយចង់ឲ្យមានវេទិកាមួយសម្រាប់ផ្ដោះប្ដូរយោបល់គ្នាក្នុងការកំណត់សរសេរឈ្មោះប្រទេសជាភាសាខ្មែរ ឲ្យមានការឯកភាពគ្នាតែមួយ។ ឧទាហរណ៍ ករណីប្រទេស New Zealand (ជាភាសាអង់គ្លេស) ខ្មែរយើងសរសេរតាមជា ញូ ហ្សេឡែនដ៍ ហើយ Nouvelle-Zélande (ជាភាសាបារាំង) ខ្មែរយើងសរសេរតាមជា ណូវ៉ែល ហ្សេឡង់ តែបើតាមសៀវភៅខ្លះទៀត ដែលខ្ញុំធ្លាប់បានអានក៏មានសរសេរជា សេឡង់ថ្មី ក៏មាន។ ក្រៅពីនេះ នៅមានប្រទេសមួយចំនួនទៀត ដូចជា Greece មានសរសេរជា ក្រិច ខ្លះទៀត ក្រិក , Pakistan មានសរសេរជា ប៉ាគីស្តង់, ប៉ាគិស្ថាន ខ្លះទៀត ប៉ាគីស្ថាន។ --ធារិត ម៉ោង០៩:២១ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
- OK, នៅពេលខ្ញុំមានពេលគ្រប់គ្រាន់នឹងជួយសរសេរអំពីឈ្មោះប្រទេសមួយចំនួន និងចូលរួមពិភាក្សាអំពីឈ្មោះប្រទេសទាំងនោះជាភាសាខ្មែរដើម្បីជួយវិគីភីឌាភាសាខ្មែរអោយកាន់តែរីកចំរើនប្រកបដោយគុណភាព។ នៅពេលនេះវិគីខ្មែរហាក់បីដូចជានៅមិនទាន់មានសកម្មភាពខ្លាំងនិងទទួលបានការចាប់អារម្មណ៍ពីប៉ុន្មានទេ ពីព្រោះខ្ញុំដូចជាកំរឃើញបងប្អូនយើងនៅស្រុកខ្មែរ មកចូលរួមសកម្មក្នុងវិគីនេះសោះ។ ខ្ញុំសង្កេតឃើញលោកបានសរសេរឈ្មោះប្រទេស switzerland ជា ស្វីតហ្សឺឡែន ប៉ុន្តែខ្ញុំយល់ថាគួរតែសរសេរជា «ស្វីស» វិញទើបត្រឹមត្រូវជាង។ ចំនែកឈ្មោះទីក្រុង Nice របស់ប្រទេសបារាំង វិញគួរសរសេរ នីស (ទីក្រុងនីស) ពីព្រោះវាមានសំលេងអាន IPA: nis មិនមែន ណាយ្ស៍ ដូចពាក្យ nice ដែលបកប្រែថា«ល្អ» ទេ។ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ។ ដោយសេចក្តីគោរពរាប់អាន ពី Kiensvay ម៉ោង១៦:១៤ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
ឈ្មោះប្រទេស
តាមពិតទៅអត្ថបទស្ដីពីសហភាពអឺរ៉ុបនេះ ពុំមែនជាការបកប្រែរបស់ខ្ញុំទេ តែវាត្រូវបានបកប្រែដោយមិត្តភក្ដិខ្ញុំម្នាក់ដូចដែលខ្ញុំបានសរសេរនៅក្នុងឯកសារយោងអញ្ជឹង។ ចំពោះឈ្មោះប្រទេស និងអក្ខរាវិរុទ្ធមួយចំនួនខ្ញុំបានកែប្រែ តែរក្សាអត្ថន័យនៅដដែលទេ។ តែខ្ញុំទទួលស្គាល់ថាវាមានកំហុសខ្លះដូចដែលអ្នកបានឃើញអញ្ជឹង ខ្ញុំមិនជំទាស់ទេ គឺ Switzerland គួរសរសេរថា ស្វីស ជាការត្រឹមត្រូវណាស់។ ឯពាក្យ Nice ខ្ញុំមិនដឹងថាអានជាភាសាបារាំងយ៉ាងម៉េចដែរ ទើបខ្ញុំពុំហ៊ានកែប្រែ តែខ្ញុំជឿលើការស្រាវជ្រាវរបស់លោក ដូចនេះខ្ញុំពុំមានអ្វីជំទាស់ទេ។ ជួយគ្នាលើកកម្ពស់ភាសាជាតិ។
--ធារិត ម៉ោង០៥:៥៦ ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០០៨ (UTC)
និរន្តរន៍ ពិសិដ្ឋ
ចំពោះអត្ថបទអំពីប្រវត្តិសាស្ត្រខ្មែរនៅសម័យអាណាចក្រ ចេនឡា ... ខ្ញុំមានដែរ គឺនៅសៀវភៅកាលពីខ្ញុំរៀននៅបឋមសិក្សា ប៉ុន្តែឥឡូវវាបាត់អស់ទៅហើយ។ ប៉ុន្តែមិនអីទេ ខ្ញុំនឹងព្យាយាមរកវាឡើងវិញ ហើយសរសេរវាឡើងនៅទីនេះ។
បុណ្យចូលឆ្នាំខែ្មរ
ខ្ញុំក៏យល់ឃើញអញ្ចឹងដែរ អត្ងបទទាំងពីរគួរបញ្ចូលគ្នាហើយយកចំនងជើង ពិធីបុណ្យចូលឆ្នាំខែ្មរ ឬ បុណ្យចូលឆ្នាំខែ្មរ។ សូមជួយកែសំរួល ។ --Kiensvay ម៉ោង១០:៣៩ ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
កំនែ
ខ្ញុំគិតថា ពាក្យថា កំឡុង ឬ កំលុង វាត្រឹមត្រូវដូចគ្នាបើយើងគិតពីសំលេង "អ" ឬ "អ៊" តែខ្ញុំមិនដែលឃើញគេសរសេរ កំលុង ទាល់តែសោះ ៕ ប្រសិនបើមានត្រង់ណាខុសឆ្គង សូមមេតាពិភាក្សាបន្ត។ សូមអរគុណ ។--T-Rithy ម៉ោង០៨:៣៤ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
កំលុង
តាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួនណាត មានសរសេរតែ "កំលុង" មិនឃើញមានពាក្យ "កំឡុង" ទេ។ កំលុង កំ-ល៉ុង ( ន. ) ទី, ពួក, ក្រុម, ក្រវល់ : នៅក្នុងកំលុងជាមួយគ្នា ។ --ធារិត ម៉ោង១០:២៥ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)
- កំលុង និង កំឡុង សរសេរមួយណាក៏បានដែរ ស្រេចតែការពេញចិត្តរបស់អ្នកសរសេរ។ --គីមស៊្រុន ម៉ោង១១:៥៧ ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ (UTC)