អាហ្វហ្កានីស្ថាន
ប្រវត្តិ
ប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសអាហ្វហ្កានីស្ថានកើតឡើងដោយសារសង្គ្រាម និងការរំជើបរំជួលផ្ទៃក្នុង។ សហភាពសូវៀត បានចូលមកឈ្លានពាននៅឆ្នាំ ១៩៧៩ ប៉ុន្តែកម្លាំងដែលមកឈ្លានពានត្រូវដកចេញទៅវិញនៅរយៈពេល១០ឆ្នាំក្រោយមកដោយសារកម្លាំងតស៊ូប្រឆាំងនឹងរបបកុំមុយនីសរបស់អាហ្វហ្កានីស្ថាន។ របបកុំមុយនីសនៅក្នុងទីក្រុងកាបុល បានរលំរលាយទាំងស្រុងនៅឆ្នាំ ១៩៩២។ ការតស៊ូប្រឆាំងបានផ្ទុះឡើងជាបន្តបន្ទាប់ក្នុងចំណោមចលនាតស៊ូរបស់អាហ្វហ្កានីស្ថានផ្សេងៗគ្នា បានជួយដល់ពួកតាលីបង់ជាចលនាបណ្ដាញគាំទ្រប៉ាគីស្ថានមួយ ដែលបានតស៊ូដើម្បីបញ្ចប់ពួកជ្រុលនិយម និងសង្គ្រាមក្នុងស្រុក ដែលបានបង្រួបបង្រួមប្រទេស ជាយថាហេតុ។ ពួកតាលីបង់បានឈ្លានរឹបអូសយកទីក្រុងកាបុលបាននៅឆ្នាំ១៩៩៦ និងអាចចាប់យកប្រទេសជាច្រើនដែលនៅក្រៅជម្រកសុវត្ថិភាពនៃពួកសម្ព័ន្ធមិត្តខាងជើងបានជាដំបូងនៅភូមិភាគឦសាន។ យោងទៅតាមការវាយប្រហារដោយភារវកម្មកាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ ទាហានសហរដ្ឋអាមេរិក និង ទាហានសម្ព័ន្ធមិត្ត រួមទាំងទាហានសម្ព័ន្ធមិត្តខាងជើងបានផ្ដួលរំលំពួកតាលីបង់ដែលផ្ដល់ជម្រកដល់អូសាម៉ា ប៊ីនឡាឌែន។ នៅចុងឆ្នាំ២០០១ កិច្ចប្រជុំមួយនៅទីក្រុងប៊ុន ប្រទេសអាល្លឺម៉ង់ បានបង្កើតនូវបែបបទមួយសម្រាប់ការស្ថាបនានយោបាយឡើងវិញ ដែលផ្ដល់លទ្ធផលចុងក្រោយនៅក្នុងការស្ថាបនារដ្ឋធម្មនុញ្ញ និងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០០៤។ នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០០៤ ហាមីដ កាហ្សៃ បានក្លាយជាប្រធានាធិបតីដែលឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងបំផុតក្នុងប្រទេសអាហ្វហ្កានីស្ថាន។