ឧទ្យានជាតិព្រះសីហនុរាម
Appearance
ឧទ្យានជាតិព្រះសីហនុរាមមានទីតាំងស្ថិតនៅរវាងកោះថ្មី និង ក្រុងព្រះសីហនុ មានចំងាយប្រហែល ១៨គីឡូម៉ែត្រពីក្រុងព្រះសីហនុ។ ឧទ្យានជាតិនេះបានបើកនៅឆ្នាំ១៩៩៣ ដែលមានផ្ទៃដី ២១០០០ ហិចតា ដែលក្នុងនោះ ១៥០០០ ហិចតា ជាដីគោកតាមឆ្នេរសមុទ្រ និង ៦០០០ ហិចតាជាផ្ទៃទឹកសមុទ្រ។ ឧទ្យានជាតិនេះមាននូវឆ្នេរដ៏ស្រស់ស្អាត ចំការដូង ដើមកោងកាង ព្រៃភ្នំ និង សត្វស្លាបជាច្រើនប្រភេទ។