Jump to content

ប្រាសាទវត្តព្រះធាតុថ្មដា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៥:៥៥ ថ្ងៃច័ន្ទ ទី១៣ ខែតុលា ឆ្នាំ២០០៨ ដោយ Kiensvay (ការពិភាក្សា | ការរួមចំណែក) (ទំព័រថ្មី៖ '''ប្រាសាទវត្តព្រះធាតុថ្មដា'''​ជាបុរាណចំណាស់មួយស្ថិតនៅខាងកើ...)

ប្រាសាទវត្តព្រះធាតុថ្មដា​ជាបុរាណចំណាស់មួយស្ថិតនៅខាងកើតឈាងខាងត្បូងនៃទីរួមខេត្តកំពង់ចាម ក្នុងភូមិព្រះធាតុថ្មដា ឃុំព្រះធាតុ ស្រុកអូររាំងឪ។ វត្តព្រះធាតុថ្មដានេះមានចំងាយ ៣៨គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម តាមផ្លូវជាតិលេខ ៧ បត់តាមផ្លូវលេខ១១ ឆ្ពោះទៅស្រុកអូររាំងឪ បន្តតាមផ្លូវលំចំងាយ៨គីឡូម៉ែត្រទៀត។ វត្តនេះត្រូវបានកសាងឡើងលើផ្ទៃដី១៩០ម៉ែត្រ និង ទទឹង១៦០ម៉ែត្រ។ នៅទីនោះរួមមាន ប្រាសាទព្រះធាតុមួយ និង មានស្រះធំមួយ ដែលមានទទឹង១៨០ម៉ែត្រ និង បណ្តោយ៩៥០ម៉ែត្រ មានទឹកថ្លាធ្វេង ដែលគេឱ្យឈ្មោះថាទន្លេស្ងួត ។ នៅ​អម​ច្រក​ចូលប្រាសាទប៉ែកខាងស្តាំមានព្រះវិហារមួយ ឈ្មោះថាព្រះវិហារព្រះចូលនិពាន្ត គឺកាលពីមុនមានរូបព្រះចូលនិពាន្ត ប៉ុន្តែបច្ចុប្បន្នត្រូវក្រុមចោរលួចបាត់ហើយ។ ចំពោះ​រូប​សំណាក់​ដែល​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​គោរពរួមមាន រូបសំណាក់អាទិទេពវេទ្យវន្ត រូបសំណាក់អាទិទេពវេរោ រូបសំណាក់អងង្រង់ភ្លើង រូបសំណាក់អាទិទេពកងចក្រ រូបសំណាក់អាទិទេពហែកពោះ រូបសំណាក់អាទិទេពស្រីគ្រប់លក្ខ័ណ រូបសំណាក់អាទិទេពទស្សមុខ។

នៅខាងក្រោយព្រះវិហារមានមេរុ-មេណាមួយទៀតដែលត្រូវបានគេកសាងឡើងក្នុងសម័យអាណានិគមបារាំង។ ក្លោងទ្វារចូលមេរុមានផ្តែរមួយដែលគេធ្លាក់អំពីថ្មភក់​ត្រូវបាក់បែកជិតអស់ហើយ។ នៅមេរុ​មាន​រូប​ចំលាក់​ហោធី​នាង​ឧមាភវតី​ដែល​ទុក​សំរាប់​ធ្វើការ​បូជាខាងព្រហ្មមញ្ញសាសនា។ នៅក្នុងមេរុមានជំនឿថា បើយកដូងទៅទំលាក់ក្នុងរន្ធនេះ ដូងនោះ​នឹង​ផុសចេញនៅកណ្តាលបឹង។ កន្លែងដែលគេបានសង់មេរុនោះជាកន្លែងប្រាសាទចាស់។