Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Thearith

Page contents not supported in other languages.
ពីវិគីភីឌា

ជំរាបសួរ! សូមអរគុណដែលបានចូលរួមសរសេរអត្ថបទដ៏មានសារសំខាន់។ ខ្ញុំមានកិត្តិយសដែលបានធ្វើការជាមួយលោក។ ខ្ញុំបានអាន អត្ថបទដែលអ្នកបានសរសេរ វាមានអត្ថន័យល្អណាស់។ ប៉ុន្តែ ខ្ញុំគិតថា ពាក្យថា "​ software" មិនគួរបកប្រែថា "ផ្នែកទន់" ទេ អ្នកគូរតែសរសេរពាក្យ software ជាភាសាខ្មែរ("សុហ្វែរ" បើតាមខ្ញុំគិត) រឺក៏ន្នកអាច សរសេរជាភាសាអង់គ្លេសដ៏ដែល។ សូមអភ័យទោស! សូមទទួលការរាប់អានពីខ្ញុំ

--T-Rithy ម៉ោង០២:១៤ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)Reply

ពាក្យ​សរសេរ​

សូម​អគុណ​ចំពោះ​ការ​ចូល​រួម​ របស់​លោក​។ គំនិត​របស់​អ្នក​ក៏វា​មិនខុស​ដែរ តែ​ខ្ញុំ​បក​ពាក្យ​ Software នេះ​ថា​ ផ្នែកទន់ គឺ​យក​ទៅ​តាម​ សទ្ទានុក្រម អង់គ្លេស​-​ខ្មែរ​ សម្រាប់​កុំព្យូទ័រ​​ របស់​​ KhmerOS ។ មិន​ត្រឹម​តែ​ពាក្យនេះ​​មួយ​​ប៉ុណ្ណោះ​ទេ មាន​ពាក្យ​ជាច្រើន​ ដែល​យើង​កំណត់​យក​​ការ​សរសេរ​មិនត្រូវ​គ្នា ដូចជា​៖ ពាក្យ Africa ខ្លះ​សរសេរ អាហ្វ្រិក អាព្រិកអាព្រិច ពាក្យ Pakistan ខ្លះ​សរសេរ ប៉ាគីស្ថាន ឬ​ ប៉ាគីស្តង់ ពាក្យ Soviet Union ខ្លះ​សរសេរ សហភាព​សូវៀតសហភាព សូវៀត ជាដើម​។ តាម​គំនិត​ពាក្យ​ទាំងអស់​នេះ យើង​សរសេរ​មួយ​ណា​ក៏​មិន​ខុស​ដែរ​ព្រោះ​មិន​មែន​មាន​កំណើត​ពី​ភាសា​ខ្មែរ​ទេ​ ប៉ុន្តែ​យើង​ទាំង​អស់​គួរ​តែ​ឯកភាព​គ្នា​សរសេរ​ឲ្យ​ត្រូវ​គ្នា​ទើប​ជា​ការ​ប្រសើរ​។ បើ​មិន​ដូច្នោះ​ទេ​យើង​ពិត​ជា​ជួប​ផល​ពិបាក​មិន​ខាន​។ ជាក់​ស្ដែង​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​សរសេរ​ឡើង​វិញ​ជាច្រើន​នូវ​ពាក្យ​មួយ​ចំនួន​មាន​ តំន​ភ្ជាប់​ខាង​ក្នុង​។

អរគុណណាស់ ចំពោះការឆ្លើយតបប្រកបដោយអត្ថន័យ។​ ប៉ុន្តែ ថាតើពាក្យsoftware ត្រូវបានគេបកប្រែជាផ្លូវការជាភាសាខ្មែរហើយឬនៅ?​ ប្រសិនបើ softwareត្រូវបានគេបកប្រែជាភាសាខ្មែរថា ផ្នែកទន់ វាមិនត្រូវនឹងន័យដែលប្រើប្រាស់ជាមួយកុំព្យូទ័រសោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាត្រូវបានគេបកប្រែជាផ្លូការមែន ខ្ញុំមិនមានអ្វីជំទាស់ទេ។ --T-Rithy ម៉ោង១៧:៣៣ ថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០០៨ (UTC)Reply

ស្នាដៃ

ខ្ញុំជាអ្នកចូលរួមក្នុងវិគីភីឌាខ្មែរដូចលោកដែរ តែដោយសារខ្ញុំជាប់រវល់នឹងការសិក្សាពេក ខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីសរសេរអត្ថបទថ្មីៗទេ។ ខ្ញុំសង្កេតឃើញលោកចូលរួមយ៉ាងសកម្មក្នុងវិគីនេះ ដូចនេះខ្ញុំចង់អោយលោកធ្វើជាអភិបាលនៃវិគីនេះ តើលោកយល់យ៉ាងណាដែរ? ទទួលការប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ --T-Rithy ម៉ោង០២:០២ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

តាម​ពិត​ទៅ​ខ្ញុំ​ក៏​ពុំ​មែន​ជា​អ្នក​ស្រាវជ្រាវ​អ្វី​វិសេសវិសាល​អ្វី​នោះទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​វិគីភីឌាខ្មែរ​មាន​ការ​សំបូរ​បែប​ដូចភាសា​ផ្សេងៗ​ទៀត ទោះជា​មិន​អាច​ដូច​ភាសាអង់គ្លេស​ក៏ដោយ តែ​បើ​យើង​ម្នាក់ៗ​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​ចូលរួម​នោះ​ភាសាខ្មែរ មុខជា​សំបូរ​បែប​ដូច​ភាសាថៃ ឬ ភាសា​វៀតណាម​មិនខាន​។ ពេល​ខ្លះ​ខ្ញុំ​គ្រាន់​តែ​បកប្រែ​ពី​ភាសាអង់គ្លេស​មកជា​ភាសាខ្មែរ​ប៉ុណ្ណោះ ដោយសារ​យើង​ខ្វះ​ឯកសារ​ជា​ភាសាជាតិ​ ទោះ​ជា​ខ្ញុំ​ពុំ​សូវ​ចេះ​ភាសាអង់គ្លេស​ជ្រៅជ្រះ​ក៏ដោយ​។ តែ​ដោយ​អ្នក​ចង់​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​អភិបាល ខ្ញុំ​មាន​សេចក្ដី​រីករាយ​នឹង​ទទួល​យក​ភារកិច្ច​នេះ​។ សូម​បញ្ជាក់​ថា​ខ្ញុំ​ទើប​តែ​ចូល​ប្រឡូក​ខ្លាំង​នាពេល​ថ្មីៗ​នេះ​ទេ ដូច្នេះ​ខ្ញុំ​មិន​ទាន់​ស្វែងយល់​ពី​កូដ​មួយ​ចំនួន​ធំ​នៅ​ឡើយ​។ សង្ឃឹម​ថា​វិគីភីឌាខ្មែរ​យើង​នឹង​សម្បូរបែប​មិន​ខាន​។

វិគីភីឌាខ្មែរ

តាម​ពិត​ទៅ​ខ្ញុំ​ក៏​ពុំ​មែន​ជា​អ្នក​ស្រាវជ្រាវ​អ្វី​វិសេសវិសាល​អ្វី​នោះទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​វិគីភីឌាខ្មែរ​មាន​ការ​សំបូរ​បែប​ដូចភាសា​ផ្សេងៗ​ទៀត ទោះជា​មិន​អាច​ដូច​ភាសាអង់គ្លេស​ក៏ដោយ តែ​បើ​យើង​ម្នាក់ៗ​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​ចូលរួម​នោះ​ភាសាខ្មែរ មុខជា​សំបូរ​បែប​ដូច​ភាសាថៃ ឬ ភាសា​វៀតណាម​មិនខាន​។ ពេល​ខ្លះ​ខ្ញុំ​គ្រាន់​តែ​បកប្រែ​ពី​ភាសាអង់គ្លេស​មកជា​ភាសាខ្មែរ​ប៉ុណ្ណោះ ដោយសារ​យើង​ខ្វះ​ឯកសារ​ជា​ភាសាជាតិ​ ទោះ​ជា​ខ្ញុំ​ពុំ​សូវ​ចេះ​ភាសាអង់គ្លេស​ជ្រៅជ្រះ​ក៏ដោយ​។ តែ​ដោយ​អ្នក​ចង់​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​អភិបាល ខ្ញុំ​មាន​សេចក្ដី​រីករាយ​នឹង​ទទួល​យក​ភារកិច្ច​នេះ​។ សូម​បញ្ជាក់​ថា​ខ្ញុំ​ទើប​តែ​ចូល​ប្រឡូក​ខ្លាំង​នាពេល​ថ្មីៗ​នេះ​ទេ ដូច្នេះ​ខ្ញុំ​មិន​ទាន់​ស្វែងយល់​ពី​កូដ​មួយ​ចំនួន​ធំ​នៅ​ឡើយ​។ សង្ឃឹម​ថា​វិគីភីឌាខ្មែរ​យើង​នឹង​សម្បូរបែប​មិន​ខាន​។

ក្លាយជាអ្នកអភិបាលល្អ

អ្នកនឹងក្លាយជាអ្នកអភិបាលក្នុងពេលឆាប់ៗនេះ។​

តាមពិតទៅមុននឹងក្លាយជាអ្នកអភិបាល

តាមពិតទៅមុននឹងក្លាយជាអ្នកអភិបាល គេត្រូវឆ្លងកាត់ការបោះឆ្នោតយ៉ាងសុក្រិតបំផុត តែដោយសារវិគីយើងមិនមានអ្នកចូលរួមច្រើន ការបោះឆ្នោតមិនអាចដំនើរការបានទេ ដូចនេះអ្នកនឹងទទួលបានងារជាអភិបាលតាមរយះការអោយដោយមិនបាច់បោះឆ្នោត។ --T-Rithy ម៉ោង០៦:០០ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

សូមអបអរសាទរ

អ្នកក្លាយជាអ្នកអភិបាលហើយ។--T-Rithy ម៉ោង០៦:០៨ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

អ្នក​អភិបាល

អរគុណ​ចំពោះ​ការ​ផ្ដល់​នូវ​ទំនុកចិត្ត​របស់​លោក​ដល់​រូប​ខ្ញុំ​ក្នុង​ភាព​ជា​អ្នក​អភិបាល​។ ដំបូង​ឡើយ​ខ្ញុំ​ក៏​មាន​បំណង​ស្នើជា​អ្នកអភិបាល​ដែរ ប៉ុន្តែ​គ្រាន់តែ​គិត​ថា​ឆាប់ពេក ព្រោះ​ខ្ញុំ​ទើបតែ​ចុះ​ឈ្មោះ​ក្នុងពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ ពី​ខ្ញុំ ធារិត​។

អ្នកការិយាល័យនិងអ្នកអភិបាលក្នុងវិគីភាសាខ្មែរបច្ចុប្បន្ន

លោកអាចចូលទៅមើល ពិសេស:បញ្ជីឈ្មោះអ្នកប្រើប្រាស់/sysop ដើម្បីទាក់ទងជាមួយអ្នកអភិបាលផ្សេងទៀត​ ដើម្បីចូលរួមពិភាក្សាជួយវិគីភីឌាខ្មែរអោយរីកចំរើន។ សូមអរគុណ។--គីមស៊្រុន ម៉ោង០៩:៤១ ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

តំន

ក្នុង​ប្រព័ន្ធព្រះអាទិត្យ ព្រះអាទិត្យ ព្រះចន្ទ គឺជា​សមាសភាព​នៃ​ប្រព័ន្ធ តែ​ក្នុង​វិស័យ​សាសនា​វិញ​គឺជា​ឈ្មោះ​ទេវៈ​ក្នុង​សាសនា​​ព្រាហ្មណ៍​។ ដូច្នេះ​យើង​គួរតែ​មាន​វិធីសាស្ត្រ​ចែក​ឱ្យ​ដាច់​នូវ​តំន នៃ​ពាក្យ​ទាំងនេះ​។

Google Khmer

https://www.google.com/accounts/ServiceLogin?service=transconsole&passive=true&nui=1&continue=http%3A%2F%2Fwww.google.com%2Ftransconsole&followup=http%3A%2F%2Fwww.google.com%2Ftransconsole

ជំរាបសួរ! ខ្ញុំនិងមិត្តភ័ក្រខ្ញុំបានខិតខំបកប្រែ និងកែរតំរូវនៅក្នុងgoogle khmer ពីព្រោះរាល់ការបកប្រែស្ទើតែទាំងអស់គឺខុសនឹងអត្ថន័យដើម និងមានកំហុសឆ្គងយ៉ាងខ្លាំងផ្នែកអក្ខរាវារុទ្ធ(ប្រហែលជាខ្ញុំសរសេរពាក្យនេះខុស សូមអភ័យទោស) ។ ប៉ុន្តែ ការព្យាយាមរបស់ខ្ញុំនិងមិត្តភ័ក្រមិនបានជោគជ័យទេ ព្រោះតែពាក្យ ឬឃ្លាដែលខ្ញុំនិងមិត្តភ័ក្របានកែទាំងប៉ុន្មាន គឺត្រូវបានអ្នកដែលសរសេរខុសកែទៅជាខុសដដែលជាដដែល។ ម្នាក់នោះប្រហែលជាលោកស្គាល់ ឬធ្លាប់ស្គាល់ ។ ឩទាហរណ៍ខ្លះៗ ចំពោះពាក្យដែលគាត់បានបកប្រែ ដូចជា ៖ ឩទាហរណ៍ គឺ ឩទាហរ​............ឩបករណ៍ គឺ ឩបករ ............ប្រទេសកូរ៉េ គឺ ប្រទេស ខោរា​.........ឥណ្ឌូនេស៊ី គឺ អ៊ិនដូនេស្សឹន............។ មានច្រើនទៀត​ ខ្ញុំមិនាអាចសរសេរនៅទីនេះបានទេ ពីព្រោះរាល់ពាក្យដែលគាត់បានបកប្រែគឺខុស។ ដូច្នេះ សូមលោកមេតាជួយកែតំរូវផង ឬ លោកអាចប្រាប់មិត្តភ័ក្រលោកអោយជួយបកប្រែ ។ តាមពិតវាមិនមែនជារបស់ខ្ញុំទេ តែវាជារបស់កូនខ្មែទាំងអស់ និងជារបស់អ្នកចេះនិយាយភាសាខ្មែរ។ ខ្ញុំនិងមិត្តភ័ក្រមានចិត្តជួយខ្លាំងណាស់ តែវាទៅមិនរួចព្រោះខ្ញុំរវល់រៀនផង ណាមួយសរសេរវិគីផងបកប្រែនៅgoogleផង។ អ្នកបកប្រែខុសនោះ គឺគាត់មិនស្តាប់ការពិភាក្សារបស់គេទេ គឺគាត់ធ្វើអ្វីស្រេចតែគាត់។ ខ្ញុំបានឃើញនៅក្នុងsiteរបស់គាត់ ដែលសរសេរខុសស្ទើតែទាំងអស់ តែនេះជាsiteរបស់គាត់វាជាសិទ្ធិរបស់គាត់ ខ្ញុំមិនមានអ្វីជាការជំទាស់ទេ តែgoogleវាមិនមែជាសិទ្ធិរបស់គាត់ទេ បើមានការខុសឆ្គងកន្លែងណាយើងទាំងអស់គ្នាចេះខ្មែរអាចកែតំរូវបាន។ ខ្ញុំឃើញមានគេជំទាស់នឹងគាត់ដែរតែទៅមិនរួច ព្រោះគាត់ជាមនុស្សមិនស្តាប់គេឡើយ។ សូមមេត្តាជួយ google khmer ដ៏កំសត់ផង។​ --T-Rithy ម៉ោង១៤:៥០ ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

google translate

តាមពិតទៅ ខ្ញុំ​ពុំ​បាន​ស្គាល់​ថា​អ្នកណា​ជា​អ្នក​បកប្រែ google khmer នោះទេ​។ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​មាន​កំហុស​ជាច្រើន​ផង​ដែរ​ក្នុង google khmer ។ តាម​មើល​ទៅ​លោក​ប្រហែល​ជា​បាន​ស្គាល់​អ្នក​បកប្រែ google khmer នោះ​ហើយ​។ យើង​ពុំ​អាច​ណែនាំ​គាត់​បាន ប្រហែលជា​គាត់​មាន​គោលការណ៍​ពិសេស​អ្វីមួយ​ហើយ​ ប៉ុន្តែ​ចូរ​សាកល្បង​ឱ្យ​គាត់​យក​វចនានុក្រម​ខ្មែរ​ជាគោល​ចំពោះ​ឈ្មោះ​ប្រទេស​ខ្លះ​ដែល​មាន​នៅ​ក្នុង​វចនា​នុក្រម ប្រសិនបើ​ពុំទាន់មាន​នៅ​ក្នុង​វចនានុក្រម​ទេនោះ គួរ​សរសេរ​ឱ្យ​បាន​សមស្រប​ទៅ​បាន​ហើយ​។ តាម​វចនា​នុក្រម​អក្ខរាវិរុទ្ធ​នៃ​ភាសាសខ្មែរ ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា​៖ កូរ៉េ គឺ​ឈ្មោះ​ប្រទេស​មួយ​ ដូច្នេះ​ Korea គឺ​សរសេរ កូរ៉េ ជា​ការ​ត្រឹមត្រូវ​។ វិធីចុងក្រោយ​មាន​តែ​ដាក់​សំណើ​នៅ​ក្នុង​ Forum របស់ KhmerOS ប្រហែល​ជា​មាន​សង្ឃឹម​ខ្លះ​ព្រោះ​នឹង​មាន​អ្នកជំនាញ​ច្រើន​នៅ​ទីនោះ​។

អរគុណណាស់ចំពោះការឆ្លើយតប

ខ្ញុំនឹងព្យាយាមស្នើkhmeros អោយគេជួយ ព្រោះនេះជាការងារយើងទាំងអស់គ្នាដែលមានលទ្ធភាពអាចជួយ។ ថ្វីត្បិតតែយើងទាំងអស់គ្នាមិនបានទទួលលុយសូម្បីតែ១សេនក៏ដោយ ក៏យើងគួរតែជួយតាមដែលអាចធ្វើបាន។ --T-Rithy ម៉ោង០២:៥៦ ថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

ស្នើសុំយោបល់

ខ្ញុំឃើញអ្នកខ្លះសរសេរ Slovenia បកជាភាសាខ្មែរ៖ ស្លូវីនៀរ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំយល់ថាគួរតែសរសេរវាតាមភាសាបារាំង ស្លូវ៉េនី ដូចដែលខ្ញុំបានដាក់នៅក្នុង {{ទំព័រគំរូ:ប្រទេសជាសមាជិកសហភាពអឺរ៉ុប}}។ ម៉្យាងទៀតមានឈ្មោះប្រទេស ទីកន្លែងផ្សេងៗ និងពាក្យបច្ចេកទេសជាច្រើន​ដែលមិនមានការកំនត់ជាក់លាក់ក្នុងការសរសេរជាភាសាខ្មែរ។ បើតាមយោបល់លោក តើលោកយល់ឃើញយ៉ាងបែបណា? សូមជួយផ្តល់ជាយោបល់។ ដោយសេចក្តីគោរពរាប់អានអំពីខ្ញុំ។ --Kiensvay ម៉ោង០៨:០២ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

ខ្ញុំ​ពុំ​មាន​អ្វី​ជំទាស់​ទេ ចំពោះ​ឈ្មោះ​នៃ​ប្រទេស​មួយចំនួន ដែល​ពុំ​ទាន់បាន​បញ្ចូល​ក្នុង​វចនានុក្រម​ភាសាខ្មែរ​។ បើតាម​កម្មវធី OpenOffice ភាសាខ្មែរ ដែល​បកប្រែដោយ​ក្រុមការងារ KhmerOS គេ​សរសេរ​ថា ស្លូវ៉ានី ទៅវិញ​។ ខ្ញុំ​មាន​គំនិតមួយ​ចង់ឲ្យ​មាន​វេទិកា​មួយ​សម្រាប់ផ្ដោះប្ដូរ​យោបល់​គ្នា​ក្នុង​ការ​កំណត់​សរសេរ​ឈ្មោះ​ប្រទេស​ជា​ភាសាខ្មែរ ឲ្យ​មាន​ការ​ឯកភាព​គ្នា​តែមួយ​។ ឧទាហរណ៍ ករណី​ប្រទេស New Zealand (ជា​ភាសាអង់គ្លេស) ខ្មែរ​យើង​សរសេរ​តាម​ជា ញូ ហ្សេឡែនដ៍ ហើយ Nouvelle-Zélande (ជា​ភាសាបារាំង) ខ្មែរ​យើង​សរសេរ​តាម​ជា ណូវ៉ែល ហ្សេឡង់ តែ​បើ​តាម​សៀវភៅខ្លះទៀត ដែល​ខ្ញុំ​ធ្លាប់​បាន​អាន​ក៏​មាន​សរសេរជា សេឡង់ថ្មី ក៏​មាន​។ ក្រៅពីនេះ នៅ​មាន​ប្រទេស​មួយចំនួនទៀត ដូចជា Greece មាន​សរសេរ​ជា ក្រិច ខ្លះទៀត ក្រិក , Pakistan មាន​សរសេរ​ជា ប៉ាគីស្តង់, ប៉ាគិស្ថាន ខ្លះ​ទៀត ប៉ាគីស្ថាន​។ --ធារិត ម៉ោង០៩:២១ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

OK, នៅពេលខ្ញុំមានពេលគ្រប់គ្រាន់នឹងជួយសរសេរអំពីឈ្មោះប្រទេសមួយចំនួន និងចូលរួមពិភាក្សាអំពីឈ្មោះប្រទេសទាំងនោះ​ជាភាសាខ្មែរដើម្បីជួយ​វិគីភីឌាភាសាខ្មែរ​អោយកាន់តែរីកចំរើនប្រកបដោយគុណភាព។ នៅពេលនេះវិគីខ្មែរហាក់បីដូចជានៅមិន​ទាន់មានសកម្មភាពខ្លាំង​និងទទួលបាន​ការចាប់អារម្មណ៍ពី​ប៉ុន្មានទេ ពីព្រោះខ្ញុំដូចជាកំរឃើញបងប្អូនយើងនៅស្រុកខ្មែរ មកចូលរួមសកម្មក្នុងវិគីនេះសោះ។ ខ្ញុំសង្កេតឃើញ​លោកបានសរសេរ​ឈ្មោះប្រទេស switzerland ជា ស្វីតហ្សឺឡែន ប៉ុន្តែខ្ញុំយល់ថាគួរតែសរសេរជា «ស្វីស» វិញទើបត្រឹមត្រូវជាង។​ ចំនែកឈ្មោះទីក្រុង Nice របស់ប្រទេសបារាំង វិញគួរសរសេរ នីស (ទីក្រុងនីស) ពីព្រោះវាមានសំលេងអាន IPA: nis មិនមែន ណាយ្ស៍ ដូចពាក្យ nice ដែលបកប្រែថា«ល្អ» ទេ។ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ។ ដោយសេចក្តីគោរពរាប់អាន ពី Kiensvay ម៉ោង១៦:១៤ ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply

ឈ្មោះ​ប្រទេស

តាម​ពិត​ទៅ​អត្ថបទ​ស្ដីពី​សហភាពអឺរ៉ុប​នេះ ពុំ​មែន​ជា​ការបកប្រែ​របស់​ខ្ញុំ​ទេ តែ​វាត្រូវ​បាន​បកប្រែ​ដោយ​មិត្តភក្ដិ​ខ្ញុំ​ម្នាក់​ដូច​ដែល​ខ្ញុំ​បាន​សរសេរ​នៅ​ក្នុង​ឯកសារយោង​អញ្ជឹង​។ ចំពោះ​ឈ្មោះ​ប្រទេស និង​អក្ខរាវិរុទ្ធ​មួយ​ចំនួន​ខ្ញុំ​បាន​កែប្រែ តែ​រក្សា​អត្ថន័យ​នៅដដែលទេ​។ តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​វា​មាន​កំហុស​ខ្លះ​ដូចដែល​អ្នក​បាន​ឃើញ​អញ្ជឹង ខ្ញុំ​មិន​ជំទាស់ទេ គឺ​ Switzerland គួរ​សរសេរ​ថា ស្វីស​ ជា​ការ​ត្រឹមត្រូវ​ណាស់​។ ឯ​ពាក្យ Nice ខ្ញុំ​មិន​ដឹង​ថា​អាន​ជា​ភាសា​បារាំង​យ៉ាង​ម៉េច​ដែរ ទើប​ខ្ញុំ​ពុំ​ហ៊ាន​កែប្រែ តែ​ខ្ញុំ​ជឿ​លើ​ការ​ស្រាវជ្រាវ​របស់​លោក​ ដូចនេះ​ខ្ញុំ​ពុំ​មាន​អ្វី​ជំទាស់ទេ​។ ជួយ​គ្នា​លើកកម្ពស់​ភាសា​ជាតិ​។

--ធារិត ម៉ោង០៥:៥៦ ថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០០៨ (UTC)Reply