Jump to content

ប្រាសាទធាតុនាងពញា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៦:៣៦ ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយ សុត្តន្ត សិរីហ្វុង (ការពិភាក្សា | ការរួមចំណែក)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)

ប្រាសាទធាតុនាងពញា (សៀម: ปราสาทธาตนางพญา , អង់គ្លេស : Prasat That Nang Phaya or Prasat Khu Huai That) គឺជាប្រាសាទរបស់ខ្មែរដែលមានទីតាំងស្ថិតនៅក្នុងឃុំណងសាណូ ស្រុកប៊ុនថារីក ខេត្តឧប្បលរាជធានី ប្រទេសសៀម។ប្រាសាទនេះកសាងឡើងជារចនាបថបាពួន-អង្គរវត្តធ្វើពីថ្មបាយក្រៀមនិងថ្មភក់

ប្រាសាទនេះមានទីធ្លាធំទូលាយបែរមុខទៅទិសខាងលិចមានគោបុរៈបែរមុខទៅទិសខាងកើតមានកំពែងធ្វើពីថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះទឹកមួយនៅភាគនារតី។ស្ថាបត្យកម្មនៃប្រាសាទនេះបានបង្ហាញអំពីឥទ្ធិពលនយោបាយ ការគ្រប់គ្រង និង សាសនារបស់អាណាចក្រខ្មែរនៅក្នុងតំបន់នៃខេត្តឧប្បលរាជធានី