Jump to content

វិធីសាស្រ្តសរសេរប្រវត្តិសាស្រ្ត

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១១:១៨ ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០០៨ ដោយ THA LEANG ANG (ការពិភាក្សា | ការរួមចំណែក) (ពិភពភលោកមុនសម៍យបដិវត្តន៍​ឧស្សាហកម្ម)

រហូតដល់ឆ្នាំ១៨៤៨ មានតែប្រទេសមួយប៉ុណ្ណោះ ដែលមានសេដ្ឋកិច្ចឧស្សាហកម្ម នោះគឺប្រទេសអង់គ្លេស។ ដូចច្នេះហើយ ប្រទេសនេះ មានលទ្ធភាពគ្រប់គ្រងពិភពលោកទាំងមូល ។ ភាពយឺតយ៉ាវនៅក្នុងប្រទេសផ្សេងទៀតក្រៅពីអង់គ្លេស ដោយសារ ចលនារីកចំរើនផ្នែកសេដ្ឋកិច្ចនៅតែស្ឋិតនៅក្រោមចង្វាក់កសិកម្មបែបប្រពៃណីចាស់ដដែល មិនមែនដោយសារបន្ទុះឧស្សាហកម្មទេ ។

វិបត្តិសេដ្ឋកិច្ច ដែលបានបំផ្លាញសេដ្ឋកិច្ចអឺរ៉ុបអស់ជាច្រើន នៅឆ្នាំ១៨៤៦ ដល់ ១៨៤៨ គឺជាវិបត្តិ ដែលបង្កឡើងដោយប្រព័ន្ធកសិកម្មចាស់គំរិល ។ គេអាចនិយាយបានថា នេះជាវិបត្តិអាក្រក់បំផុត និងជាវិបត្តិចុងក្រោយគេក្នុងរបបសេដ្ឋកិច្ចបុរាណ ។ ចំពោះប្រទេសអង់គ្លេសវិញ ការពិតមិនមែនដូចច្នោះទេ ។ នៅអង់គ្លេសនាសម័យដំបូងនៃបដិវត្តន៌ឧស្សាហកម្ម រវាងឆ្នាំ ១៨៣៩ និងឆ្នាំ ១៨៤២ មានវិបត្តិកើតឡើងដែរ ប៉ុន្តែវាកើតឡើងដោយសារហេតុផលជឿនលឿន ស្របពេលដែលមានការធ្លាក់ចុះនៃតំលៃពោត ។ ដូចច្នេះហើយ បន្ទុះបញ្ហាសង្គម នៅអង់គ្លេសបានកើនខ្លាំងបំផុត នៅពេលមានបាតុកម្ម Chartist (Chartist general strike) នៅរដូវក្តៅឆ្នាំ១៨៤២ ដែលគេស្គាល់ថា ជាបាតុកម្មឆ្នុក(plug riots)។

ដំណាលពេលដែលវាបានរីករាលដាល នៅទ្វីបអឺរ៉ុបទាំងមូល នាឆ្នាំ១៨៤៨ ប្រទេសអង់គ្លេសកំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរពីឥទ្ធិពលនៃការធ្លាក់ចុះសេដ្ឋកិច្ច ដ៏យូរលើក ដំបូងក្នុងសម័យឈ្លានពានវីកតូរីយ៉ា (Vitoria) ។ ដូចគ្នានេះដែរ ប្រទេសបែលហ្សីកដែលជាប្រទេសមានសន្ទុះរីកចំរើនផ្នែកសេដ្ឋកិច្ចឧស្សាហកម្មប្រហាក់ប្រហែលគ្នាដែរ ក៏បានទទួលរងឥទ្ធិពលនេះ ។ ចលនាបដិវត្តន៍ទូទាំងទ្វីបបានផ្ទុះឡើង យ៉ាងខ្លាំង តែមិនមានកើតឡើងនៅ ប្រទេសអង់គ្លេស ដូចដែលលោក កាល់ម៉ាក្ស បានទស្សទាយនោះទេ។ តែអ្វីដែលលោកមិនបាន ទស្សទាយនោះគឺ របាយមិនស្មើភាពគ្នានៃការអភិវឌ្ឍន៌ក្នុងចក្រភពអង់គ្លេស និងក្នុងទ្វីបអឺរ៉ុបទាំងមូល ដែលជៀសមិនផុតធ្វើអោយទ្វីបនេះរីកចំរើនតែឯង ។ ទោះជាយ៉ាងណា អ្វីដែលសំខាន់ក្នុងកំឡុងឆ្នាំ ១៧៨៩ ដល់ឆ្នាំ ១៨៤៨ មិនមែនជាទំហំដ៏តូចនៃការប្រែប្រួលសេដ្ឋកិច្ចនៅទ្វីបអឺរ៉ុបទេប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺការប្រែប្រួលជាមូលដ្ឋានឥតវៀសវេរ...

ពួកមូលធននិយមក្នុងសេដ្ឋកិច្ចបារាំង ប្រៀបបានជាផ្នែកខាងលើឬ ដំបូល (superstructure)នៃ ពួកកសិករ និងពួកវណ្ណៈ អធន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ពួកគេ ។ កសិករ ដែលជាអ្នកជាហើយគ្មានដីធ្លី បាននាំគ្នាផ្លាស់ទីទៅកាន់ទីក្រុង ដែលជាកន្លែងមានទំនិញថោក ថែមទាំងមានស្តង់ដារ ហើយប្រការនេះរឹតតែនាំភព្វសំណាងដល់ឧស្សាហករជឿនលឿន នៅកន្លែងផ្សេងទៀត ដែលធ្លាប់តែខ្វះឱកាសពង្រីកទីផ្សាររបស់ខ្លួនអោយបានធំ ...

មិនមានអ្វីគួរអោយឆ្ងល់ទេដែលជោគជ័យទាំងអស់នេះមានគុណវិបត្តិ បើទោះបីជាគុណវិបត្តិនេះមិនទាន់មិនរូបរាងច្បាស់លាស់ ល្មមនឹងអោយគេសង្ខេបដាក់ក្នុងបញ្ជីបាន ។ តើគេអាចរករង្វាស់បរិមាណបែបណាសំរាប់វាស់ការពិតទាំងនោះ (ដែលមនុស្សមួយចំនួន នាពេលសព្វថ្ងៃនេះអាចនឹង បដិសេធន៌) ? តើការពិតនោះ គឺជាការពិតដែលថា បដិវត្តន៌ឧស្សាហកម្មធ្វើអោយពិភពលោកក្លាយជាពិភពដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តមនុស្ស ដូចដែលក្លិនស្អុយអាក្រក់ពោរពេញដោយផ្សែងខ្មៅនៅផ្លូវ Manchester ជាតឹកតាងស្រាប់ ។ ឬថា វាជាពិភពគ្មានសុភមង្គល សូម្បីតែបន្តិចក៏គ្មានដោយសារប្តីនិងប្រពន្វជាច្រើនរាប់មិនអស់ ត្រូវបានគេបំបែកចេញពីគ្រួសារ ដោយឥតគិតពីអាយុ (ដើម្បីធ្វើជាកំលាំងពលកម្មសំរាប់ពួកមូលធននិយម)? គ្មាននរណាម្នាក់បដិសេធន៍ថាមិនមានភាពក្រីក្រ គ្រប់ផ្នែកនោះទេ ។ មនុស្សជាច្រើនយល់ថា វាកាន់តែកើនឡើងនិងចាក់ស្រេះយ៉ាងជ្រៅនៅក្នុងសង្គមមនុស្ស ។ បើទោះបីជាប្រើលក្ខណៈ វិនិច្ឆ័យបែបណាក៏ដោយ ឬវាស់ដោយអ្នកសម្ភារៈនិយមណាក៏ដោយ ក៏កំរិតរីកចំរើននៃឧស្សាហកម្ម និងវិទ្យាសាស្រ្ត តួយ៉ាងការវាស់ផ្នែក សំភារៈត្រូវបានគេគិតថាអន់ជាងពេលមុន ឬ អន់ជាងប្រទេសមិនទាន់មានឧស្សាហកម្មរីកចំរើននាពេលបច្ចុប្បន្នផង ។ ច្បាស់ណាស់គេមិនអាចបដិសេធន៌បានទេ ។ អ្នកជើងឯកផ្នែកភាពជឿនលឿនបានព្យាយាមដោះសារថា បរាជ័យទាំងនេះមិនមែនមកពីការវិវត្តិនៃសង្គមបែបសម្ភារៈនិយមទេ តែមកពីឧបសគ្គនៃសង្គមសក្តិភូមិ រាជានិយម និងអភិជនដែលនៅសេសសល់រហូតដល់សព្វថ្ងៃ ។ ផ្ទុយទៅវិញ ពួកសង្គមនិយមថ្មីអះអាងថា នេះមកពីការអនុវត្តន៍ប្រព័ន្ធថ្មីជ្រុលហួសហេតុពេក ។ ប៉ុន្តែ ក្រុមអ្នកជជែកទាំងពីរ យល់ស្របគ្នាថាមានការកើនឡើងនូវភាពឈឺចាប់នៅក្នុងសង្គម ។ ម្ខាងថាគេអាចដោះស្រាយបញ្ហានោះបាន តាមរយៈមូលធននិយម ចំណែកម្ខាងទៀតថា ការធ្វើបែបនោះទៅមិនួចទេ ។ តែទោះយ៉ាងណា ទាំងសង្ខាងជឿថា ជីវិតមនុស្សប្រឈមមុខនឹងបញ្ហាថ្មី ពោលគឺការខំប្រឹងបង្កើនសំភារៈនិយម ដើម្បីធ្វើអោយមានភាពរីកចំរើនដូចគ្នា ក្នុងការគ្រប់គ្រងលើ កំលាំងធម្មជាតិ ។

ជារួម ពិភពលោកនាទសវត្សឆ្នាំ ១៨៤០ គ្មានតុល្យភាពទេ ។ កំលាំងនៃការប្រែប្រួលសេដ្ឋកិច្ច បច្ចេកទេស និងសង្គម កាលពីកន្លះសតវត្សមុនមិនមាននរណាម្នាក់ស្មានដល់ឡើយ សូម្បីតែអ្នកសង្កេតការធម្មតាៗ ក៏មិនអាចទទួលយកភាពប្រែប្រួលនេះបានដែរ ។ ម្យ៉ាងទៀត ផលវិបាករបស់គេមានទំហំធំធេង ។ ជាឧទាហរណ៍ មុន ឬ ក្រោយ ជៀសមិនរួចទេដែលថាទេសករស្របច្បាប់និងកសិករ (លើកលែងតែនៅតំបន់ដាច់ស្រយាលដែលរបបសេដ្ឋកិច្ចថ្មីទៅមិនទាន់ដល់) នឹងត្រូវលុបបំបាត់ ដូចដែលចក្រភពអង់គ្លេសជៀសមិនរួច មានប្រទេសផ្សេងក្លាយជាប្រទេសឧស្សាហកម្មតាមប្រដេញខ្លួន ។ ទោះបីជាមានការសំរុះសំរួលផ្នែកនយោបាយ ដើម្បីរក្សាតួនាទីមុខតំណែងឥទ្ធិពលនិងអំណាចនយោបាយ ជៀសមិនផុតទេដែលសង្គមអភិជននិយម និងរាជានិយមផ្តាច់ការ ត្រូវរលាយផុតពីប្រទេសដែលរបបមូលធននិយមថ្មីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ។ លើសពីនេះទៅទៀត ជៀសមិនរួចទេដែលស្មារតីនិងសកម្មភាពនយោបាយរបស់ប្រជាជនទាំងឡាយ ដែលជាជនស្របច្បាប់ដ៏ច្រើនបំផុតនៃបដិវត្តន៍បារាំង នឹងត្រូវបានគេទទួលស្គាល់ថាមានតួនាទីសំខាន់។ ហើយដោយសារមានការជំរុញល្បឿនបន្ថែមពីការប្រែប្រួលសង្គមចាប់តាំងពីឆ្នាំ ១៨៣០ និងជំរុញដោយចលនាបដិវត្តន៍ពិភពលោក ច្បាស់ណាស់ដែលថា ការប្រែប្រួលទាំងនោះ (មិនប្រកាន់ថាវាមានលក្ខណៈស្ថាប័ន ឬយ៉ាងណា) នឹងមិនពន្យាពេលទៀតទេ ។