សាធារណរដ្ឋកុងហ្គោ
![]() ទីតាំងនៃសាធារណរដ្ឋកុងហ្គោ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ប្រាហ្សាវីល 4°16′S 15°17′E / 4.267°S 15.283°E |
ភាសាផ្លូវការ | ភាសាបារាំង[១] |
ភាសាទទួលស្គាល់ជាតិ | គីទូបា និងលីនហ្កាឡា |
សាសនា (ឆ្នាំ ២០២០)[២] |
|
រដ្ឋាភិបាល | សាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីអាស្រ័យសភាឯកភូត |
ដេនីស សាស៊្សូ អ៊ិនហ្គេស្សូ | |
អនាតូល កុល្លីណេ ម៉ាកូស្សូ | |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ព្រឹទ្ធសភា | |
រដ្ឋសភា | |
ឯករាជ្យភាព | |
- ប្រកាសជាសាធារណរដ្ឋ | ២៨ វិច្ឆិកា ១៩៥៨ |
- ប្រកាសឯករាជ្យ | ១៥ សីហា ១៩៦០ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣៤២,០០០ គ.ម២ (ទី៦៤) |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤) | ៦,២២៨,៧៨៤[៣] (ទី១១៦) |
- ជំរឿន (ឆ្នាំ ២០២៣) | ៦,១៤២,១៨០[៤] |
- ដង់ស៊ីតេ | ១៧.៩៦ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០១១) | ៤០.២[៦] មធ្យម |
HDI (២០២២) | ![]() មធ្យម · ទី១៤៩ |
រូបិយវត្ថុ | ហ្វ្រង់ CFA អាហ្វ្រិកកណ្ដាល (XAF) |
ល្វែងម៉ោង | UTC+១ (WAT) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +២៤៣ |
កូដ ISO 3166 | CG |
ដែនកម្រិតខ្ពស់ | .cg |
សាធារណរដ្ឋកុងហ្គោ (បារាំង៖ République du Congo) ឬអាចហៅបានថា កុងហ្គោ-ប្រាហ្សាវីល ឬ កុងហ្គោខាងលិច ឬក៏អាចហៅសាមញ្ញថា កុងហ្គោ គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងលិចនៃតំបន់អាហ្វ្រិកកណ្តាល និងទន្លេកុងហ្គោ។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់ប្រទេសកាបុង ប៉ែកពាយ័ព្យជាប់ប្រទេសកាមេរូន នៅភាគឦសានជាប់នឺងសាធារណរដ្ឋអាហ្វ្រិកកណ្តាល អាគ្នេយ៍ជាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខាងត្បូងជាប់នឹងអង់កូឡាត្រង់តំបន់កាបង់ដា និងភាគនិរតីជាប់មហាសមុទ្រអាត្លង់ទិក។
ទឹកដីនៃប្រទេសនេះបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយក្រុមកុលសម្ព័ន្ធនិយាយភាសាបង់ធូប្រមាណ ៣០០០ ឆ្នាំមុន ដោយក្រុមជនជាតិទាំងនោះផងដែរបានកសាងទំនាក់ទំនងពាណិជ្ជកម្មឈានទៅដល់អាងទន្លេកុងហ្គោ។ ចាប់ពីសតវត្សរ៍ទី១៣ ទឹកដីកុងហ្គោនេះត្រូវបានគ្របដណ្ដប់ដោយប្រព័ន្ធរដ្ឋជាសហព័ន្ធដោយមាននគរតូចៗដូចជា កាកុងហ្គោ និងអ៊ិនហ្កូយ៉ូជាដើម។ មកដល់ចុងសតវត្សរ៍ទី១៩ បារាំងក៏បានចូលមកធ្វើអាណានិគមកិច្ចលើទឹកដីកុងហ្គោ ហើយបានដាក់បញ្ចូលកុងហ្គោទៅក្នុងទឹកដីអាណានិគមអាហ្វ្រិកអេក្វាទ័របារាំង។[៨] សាធារណរដ្ឋកុងហ្គោត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៥៨ ហើយបានទទួលឯករាជ្យពេញលេញពីប្រទេសបារាំងនៅក្នុងឆ្នាំ១៩៦០។ កុងហ្គោបានក្លាយជារដ្ឋកុម្មុយនីស្តនិយមម៉ាក្ស-លេនីនពីឆ្នាំ១៩៦៩ រហូតដល់ឆ្នាំ១៩៩២ ក្រោមឈ្មោះថា សាធារណរដ្ឋប្រជាមានិតកុងហ្គោ។ នៅក្នុងឆ្នាំ១៩៩២ កុងហ្គោបានរៀបចំការបោះឆ្នោតសេរីពហុបក្សដំបូងក្រោយរបបកុម្មុយនីស្ត ប៉ុន្តែរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានគេផ្តួលរំលំនៅក្នុងឆ្នាំ១៩៩៧ ក្នុងសង្គ្រាមស៊ីវិល។ លោកប្រធានាធិបតីដេនីស សាស៊្សូ អ៊ិនហ្គេស្សូបច្ចុប្បន្ននេះបានឡើងកាន់អំណាចដំបូងតាំងពីឆ្នាំ១៩៧៩ មកមុនពេលត្រូវចុះចេញវិញនៅក្នុងឆ្នាំ១៩៩២ ហើយនៅក្នុងឆ្នាំ១៩៩៧ លោកក៏បានចូលកាន់អំណាចម្តងទៀតមករហូតដល់បច្ចុប្បន្ន។
សាធារណរដ្ឋកុងហ្គោគឺជារដ្ឋសមាជិកនៃសហភាពអាហ្វ្រិក អង្គការសហប្រជាជាតិ ឡាហ្វ្រង់កូហ្វូនី សហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកកណ្តាល និងចលនាមិនចូលបក្សសម្ព័ន្ធ។ កុងហ្គោជាប្រទេសផលិតប្រេងច្រើនជាងគេបំផុតទីបួនប្រចាំតំបន់ឈូងសមុទ្រគីនេ ដែលផ្តល់ប្រទេសនូវចំណូលខ្លះ ប៉ុន្តែទោះជាយ៉ាងណា អស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅតែកើតមាននៅក្នុងប្រទេសនាំឱ្យវិសមភាពចំណែកប្រាក់ចំណូលបានមកពីពាណិជ្ជកម្មប្រេងដល់ប្រជាជនកុងហ្គោ។ ក៏ព្រោះតែសេដ្ឋកិច្ចកុងហ្គោត្រូវពឹងផ្អែកច្រើនទៅលើវិស័យប្រេងកាតបែបនេះ[៩] កំណើនសេដ្ឋកិច្ចនៃប្រទេសនេះបានថយចុះយ៉ាងគូរឱ្យកត់សម្គាល់បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះតាំងពីឆ្នាំ២០១៥ មក។
គ្រិស្តសាសនាគឺជាជំនឿសាសនាដែលប្រជាជនកុងហ្គោភាគច្រើនប្រកាន់ប្រតិបត្តិ។ យោងតាមការចេញផ្សាយរបស់របាយការណ៍សុភមង្គលពិភពលោកនៅឆ្នាំ២០២៤ បានបង្ហាញថា សាធារណរដ្ឋកុងហ្គោគឺជាប្រទេសដែលមានសុភមង្គលជាងគេទី៨៩ នៅក្នុងចំណោមប្រទេសចំនួន ១៤០ នៅក្នុងរបាយការណ៍នោះ។[១០]
ឯកសារយោង
[កែប្រែ]- ↑ "Constitution de 2015". Digithèque matériaux juridiques et politiques, Jean-Pierre Maury, Université de Perpignan. Archived from the original on 13 March 2016. Retrieved 3 June 2024.
- ↑ "Religions in Republic of the Congo | PEW-GRF". Archived from the original on 10 October 2022. Retrieved 3 June 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "Congo Population (2024) - Worldometer". www.worldometers.info. Retrieved 2024-08-16.
- ↑ BOKOLO, Guilesse (2024-01-08). "(ជាភាសាបារាំង) RESULTATS PRELIMINAIRES". INS-CONGO BRAZZAVILLE. Retrieved 2024-08-16.
- ↑ ៥,០ ៥,១ ៥,២ ៥,៣ "World Economic Outlook Database, October 2023 Edition. (Congo)". IMF.org. មូលនិធីរូបិយវត្ថុអន្តរជាតិ. 10 October 2023. Archived from the original on 18 May 2024. Retrieved 16 August 2024.
- ↑ "GINI index". World Bank. Archived from the original on 9 February 2015. Retrieved 18 August 2024.
- ↑ "HUMAN DEVELOPMENT REPORT 2023-24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. UNDP. 13 March 2024. pp. 274–277. Archived (PDF) from the original on 1 May 2024. Retrieved 16 August 2024.
- ↑ "Congo, Republic of the". The World Factbook. Central Intelligence Agency. Archived from the original on 9 January 2021. Retrieved 10 May 2025.
- ↑ Nzaou-Kongo, Aubin (2018). Exploitation des hydrocarbures et protection de l'environnement en République du Congo : essai sur la complexité de leurs rapports à la lumière du droit international.. https://www.idref.fr/229819249។ បានយកមក 10 May 2025.
- ↑ "World Happiness Report 2024: Most comprehensive picture yet of happiness across generations". worldhappiness.report. 2024-03-20. Retrieved 2025-05-10.
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- CS1 errors: redundant parameter
- អត្ថបទខ្លីមិនពេញលេញ
- សាធារណរដ្ឋកុងហ្គោ
- ប្រទេសតំបន់អាហ្វ្រិកកណ្ដាល
- អតីតអាណានិគមបារាំង
- ប្រទេស និងទឹកដីនិយាយភាសាបារាំង
- សហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកកណ្ដាល
- រដ្ឋសមាជិកនៃអង្គការប្រទេសនាំចេញប្រេងកាត
- រដ្ឋសមាជិកនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង
- រដ្ឋសមាជិកនៃសហភាពអាហ្វ្រិក
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- សាធារណរដ្ឋ
- ប្រទេសនៅអាហ្វ្រិក