Jump to content

ល្បែងស្វាដណ្ដើមស្លឹកឈើ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៧:១០ ថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ ដោយ 175.100.10.18 (ការពិភាក្សា)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)

ជាល្បែងមួយដែលតម្រូវឲ្យមានអ្នកលេង ២ ក្រុម មានសមាជិកស្មើគ្នា និងមានអាជ្ញាកណ្ដាលមួយរូប។ ហើយក្រុមទាំងពីរត្រូវប្រគួតគ្នាដើម្បីដណ្ដើមយកស្លឹកឈើដែលអាជ្ញាកណ្ដាលបានដាក់នៅចំកណ្ដាលនៃបរិវេនប្រកួត។

ការរៀបចំ គឺ

- សមាជិកក្រុមនីមួយៗ ត្រូវឈរជាជួរដេកនឹងដាក់លេខរៀងទៅតាមកន្លែងដែលសមាជិកម្នាក់ឈរ

- អាជ្ញាកណ្ដាលជាអ្នកដែលហៅនៅលេខរៀងគូប្រកួត ដើម្បីឲ្យពួកគេមកប្រជែងគ្នាដណ្ដើមយកស្លឹកឈើ។

លក្ខខណ្ឌ ការប្រកួតគឺ

- គូភាគីដែលឡើងមកដណ្ដើមយកស្លឹកឈើដាច់ខាតមិនត្រូវប៉ះពាល់ គូភាគីម្ខាងទៀត មុនពេលដែលពួកគេចាប់ប៉ះស្លឹកឈើនោះឡើយ ( មែកឈើតូចល្មម )

- ទីតាំងរបស់ភាគីទាំងពីរត្រូវតែមានគូសបញ្ជាក់ឲ្យច្បាស់។

អត្ថន័យ គឺ

- ល្បែងស្វាដណ្ដើមស្លឹកឈើ មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងបង្រៀនមនុស្ស ឱ្យមានភាពវាងវៃ ស្វាហាប់ និងរហ័សរហួន។


សរសេរដោយ លៀងសុដាវីឌ ថ្ងៃទី 21/04/2024

ឡាយ ហុកឡេង ថ្ងៃទី 6/04/2025(បន្ថែមអត្ថន័យ និងកែពាក្យខ្លះ)