សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
អត្ថបទនេះ គឺជាការបកប្រែត្រួសៗពីវិគីភីឌាភាសាអង់គ្លេស វាអាចត្រូវបានបង្កើតដោយកុំព្យូទ័រឬដោយអ្នកបកប្រែដែលមិនមានជំនាញពីរ។ សូមជួយកែលម្អការបកប្រែនេះបន្ថែមទៀត។
ប្រសិនបើអ្នកទើបតែដាក់ស្លាកទំព័រនេះថាត្រូវការការយកចិត្តទុកដាក់បែបនេះ សូមបន្ថែម |
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន | |||||||||
---|---|---|---|---|---|---|---|---|---|
ផ្នែកនៃជម្លោះនៅក្នុងទឹកដីអតីតសហភាពសូវៀត | |||||||||
ពីឆ្ចេងទៅស្ដាំតាមទ្រនិចនាឡិកា៖ ទាហានអ៊ុយក្រែនកំឡុងសង្គ្រាមនៅដុនបាស (២០១៥), រថក្រោះ T-64 របស់រុស្ស៊ីជាមួយសញ្ញា "Z" (២០២២), កងកម្លាំងនៃសាធារណរដ្ឋប្រជាមានិតដូណេតស្កិ៍របស់រុស្ស៊ី (២០១៥), អគារលំនៅដ្ឋាននៅក្រុងអាឌីហ្យកាក្រោយរងការបំផ្លិចបំផ្លាញដោយគ្រាប់មីស៊ីលរុស្ស៊ី (២០២៣), រថយន្តយោធាខ្ទិចខ្ទាំក្រោយផ្ទុះអាវុធនៅក្រុងប៊ូតឆា (២០២២), រថយន្តស៊ីវិលកំពុងឆាបឆេះជាមួយនឹងសាកសពដេកនៅនឹងដីក្រោយត្រូវទទួលរងគ្រាប់មីស៊ីលរុស្ស៊ីក្នុងទីក្រុងកៀវ (២០២២)។ | |||||||||
| |||||||||
ភាគីសង្គ្រាម | |||||||||
![]() |
![]() | ||||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||||
![]() |
![]() | ||||||||
សហេតុភាព និង ការខាងបង់ | |||||||||
របាយការណ៍ជាច្រើnមានចំនួនប៉ាន់ស្មាន់ខុសៗគ្នា ដោយចំនួនយ៉ាងតិចក៏រាប់ម៉ឺននាក់ឡើងដែរ។[២][៣] |

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន[ស ៣] ដែលកំពុងឆាបឆេះបច្ចុប្បន្នបានផ្ទុះឡើងដំបូងនៅកំឡុងខែកុម្ភៈ ឆ្នាំ២០១៤។ បន្ទាប់ពីបដិវត្តភាពថ្លៃថ្នូរនៅអ៊ុយក្រែនបានបញ្ចប់ក្នុងឆ្នាំ២០១៤ ប្រទេសរុស្ស៊ីក៏បានបញ្ជូនទ័ពចូលកាន់កាប់ និងកាត់តំបន់គ្រីមៀរពីប្រទេសអ៊ុយក្រែន និងថែមទាំងបានគ្រាំទ្រផ្ដល់ជាជំនួយដល់ចលនាផ្ដាច់ខ្លួននិយមនៅអ៊ុយក្រែនក្នុងសង្គ្រាមដុនបាសផងដែរ។ ក្នុងប៉ុន្មានប្រាំបីឆ្នាំដំបូងនៃជម្លោះនេះក៏មានការប៉ះទង្គិចផ្លូវទឹក និងសង្គ្រាមបច្ចេកវិទ្យាដែរ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ុយក្រែនដែលនាំឱ្យរុស្ស៊ីកាន់កាប់ទឹកដីអ៊ុយក្រែនច្រើនបន្ថែមទៀត។ វាត្រូវបានគេចាត់ទុកថាជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ សង្គ្រាមនេះផងដែរបាននាំឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរមួយនៅលើទឹកដីអឺរ៉ុប និងបណ្ដាលឱ្យមនុស្សស្លាប់រាប់ម៉ឺននាក់។
នៅដើមឆ្នាំ២០១៤ មហាបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលគេស្គាល់ថាអឺរ៉ូម៉ីដានបានផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែននាពេលនោះដែលស្ថិតនៅក្រោមអំណាចប្រធានាធិបតីវិចទ័រ យ៉ានូកូវិចដែលមានទំនោរទៅកាន់រុស្ស៊ី។ មិនយូរប៉ុន្មាន ចលនារើបម្រះគាំទ្ររុស្ស៊ីបានផ្ទុះឡើងនៅប៉ែកខាងត្បូង និងខាងកើតប្រទេសអ៊ុយក្រែន ខណៈទាហានរុស្ស៊ីបានវាតទីចូលកាន់កាប់តំបន់គ្រីមៀ។ ភ្លាមៗនោះ រុស្ស៊ីបានធ្វើប្រជាមតិកាត់តំបន់គ្រីមៀជាទឹកដីកម្មសិទ្ធិរបស់ខ្លួនដែលសហគមន៍អន្តរជាតិជាច្រើនបានបដិសេដមិនទទួលស្គាល់។ នៅក្នុងខែមេសា ឆ្នាំ២០១៤ ក្រុមសកម្មប្រយុទ្ធគាំទ្រដោយរុស្ស៊ីបានវាយកាន់កាប់ទីក្រុងមួយចំនូននៅក្នុងតំបន់ដុនបាស ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ជារដ្ឋឯករាជ្យដែលជាដើមហេតុនាំឱ្យផ្ទុះសង្គ្រាមតំបន់ដុនបាសឡើង។ រុស្ស៊ីបានគាំទ្រក្រុមផ្ដាច់ខ្លួននិយមទាំងពីរនេះដោយបញ្ជូនកងទ័ព និងរថក្រោះរបស់ខ្លួនចូលជាសម្ងាត់ ខណៈអ៊ុយក្រែនបានបរាជ័យក្នុងការដណ្ដើមទឹកដីជាយខាងកើតនិងត្បូងរបស់ខ្លួនមកវិញ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានយល់ស្របចុះហត្ថលេខាលើកិច្ចព្រមព្រៀងមីនស្កឹទីពីរក្នុងគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនត្រូវបានភាគីទាំងពីរអនុវត្តខ្ជាប់ខ្ជួននោះឡើយ។ សង្គ្រាមដុនបាសបានបន្តវិវត្តទៅជាជម្លោះលេណដ្ឋានរវាងកងកម្លាំងអ៊ុយក្រែន រុស្ស៊ី និងចលនារដ្ឋបំំបែកខ្លួនទាំងពីរ ហើយនៅប៉ុន្មានឆ្នាំបន្ទាប់ បទឈប់បាញ់មួយចំនួនក៏ត្រូវបានចុះផងដែរ ប៉ុន្តែសុពលភាពនិងប្រសិទ្ធភាពរបស់វាគឺមិនគ្រប់គ្រាន់ដើម្បីរក្សាសន្តិភាពបានស្ថិតស្ថេរយូរប៉ុន្មានទេ។
ចាប់ផ្ដើមនៅឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានប្រមូលផ្ដុំកងទ័ពរបស់ខ្លួននៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន និងព្រមទាំងនៅក្នុងប្រទេសបេឡារុសផង។ មន្ត្រីរុស្ស៊ីនាពេលនោះបានប្រកែកម្តងហើយម្តងទៀតថារុស្ស៊ីមិនមានផែនការអ្វីក្នុងវាយប្រហារលើប្រទេសអ៊ុយក្រែននោះទេ។ នៅកំឡុងពេលនោះ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានបញ្ចេញទស្សនៈជាតិនិយមជ្រុលជ្រើម និងថែមទាំងបានបដិសេធសិទ្ធិអត្ថិភាពរបស់អ៊ុយក្រែនទៀតផង។ លោកបានទាមទារឱ្យអ៊ុយក្រែនហាមមិនចូលរួមជាមួយសម្ព័ន្ធយោធាណាតូជាដាច់ខាត។ នៅដើមឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍ជារដ្ឋឯករាជ្យ។
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីនបានប្រកាស"ប្រតិបត្តិការយោធាពិសេស" "ដើម្បីធ្វើវិយោធកម្ម និងវិណាស៊ីកម្ម"ប្រទេសអ៊ុយក្រែន ដោយអះអាងថា រុស្ស៊ីមិនមានផែនការកាន់កាប់ប្រទេសអ៊ុយក្រែននោះឡើយ។ សកម្មភាពឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនត្រូវបានសហគមន៍អន្តរជាតិជាច្រើនប្រកាសថ្កោលទោស ហើយប្រទេសជាច្រើនផងដែរក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយបានបញ្ជូនជំនួយមនុស្សធម៌ និងយោធាទៅឱ្យប្រទេសអ៊ុយក្រែន។ ដោយត្រូវប្រឈមនឹងជួរការពារដ៏ស្អិតរមួតរបស់អ៊ុយក្រែន រុស្ស៊ីក៏បានបញ្ឈប់ប្រតិបត្តិការវាយយករដ្ឋធានីកៀវរបស់អ៊ុយក្រែននៅអំឡុងដើមខែមេសា។ ចាប់ពីខែសីហាមក កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមវាយដណ្តើមយកទឹកដីរបស់ខ្លូនវិញបន្តិចម្តងៗជាពិសេសនៅតំបន់ភាគឦសាន និងខាងត្បូង។ មកចុងខែកញ្ញា រុស្ស៊ីបានប្រកាសកាត់ខេត្តចំនួនបួនរបស់អ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់ដោយផ្នែកដោយត្រូវរងការថ្កោលទោសជាអន្តរជាតិបន្ថែម។ ចាប់តាំងពីពេលនោះមក ស្ថានការណ៍សង្គ្រាមរវាងរដ្ឋទាំងពីរមិនមានការប្រែប្រួលអ្វីច្រើននោះទេ។ ខណៈសង្គ្រាមឈ្លានពានកំពុងតានតឹង កងកម្លាំងអ៊ុយក្រែនក៏បានឆ្លៀតឱកាសវាយប្រហាររុស្ស៊ីវិញដូចជា ការលុកលុយឆ្លងព្រំដែនចូលទៅក្នុងតំបន់គូស្គិ៍របស់រុស្ស៊ីកាលពីខែសីហា ឆ្នាំ 2024។ ដោយហេតុឃើញថារុស្ស៊ីបានធ្វើការវាយប្រហារដោយចេតនា និងមិនរើសអើងម្តងហើយម្តងទៀតទៅលើជនស៊ីវិល តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្គ្រាម ហើយក៏បានចេញដីកាចាប់ខ្លួនលោកពូទីន និងមន្ត្រីរុស្ស៊ីមួយចំនួនទៀត។[៤][៥][៦]
ផ្ទៃរឿង
អ៊ុយក្រែនឯករាជ្យ និងបដិវត្តន៍ពណ៌ទឹកក្រូច

បន្ទាប់ពីសហភាពសូវៀតបានរំលាយនៅក្នុងឆ្នាំ១៩៩១ ប្រទេសរុស្ស៊ី និងអ៊ុយក្រែននូវតែបន្តទំនាក់ទំនងយ៉ាងជិតស្និទជាមួយគ្នា។ នៅឆ្នាំ១៩៩៤ អ៊ុយក្រែនបានទទូលយល់ស្របតាមសន្ធិសញ្ញាស្ដីពីការមិនសាយភាយអាវុធនុយក្លេអ៊ែរក្នុងនាមជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ[៧] ហើយជាលទ្ធផល អាវុធនុយក្លេអ៊ែរទាំងប៉ុន្មានរបស់អតីតសហភាពសូវៀតក៏ត្រូវបានយកចេញពីប្រទេសអ៊ុយក្រែនដើម្បីទៅកម្ទេចចោល។[៨] ជាថ្នូរតបស្នងវិញ ប្រទេសរុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នារក្សាបូរណភាពទឹកដី និងឯករាជ្យភាពរបស់អ៊ុយក្រែនតាមរយៈអនុស្សរណៈនៃការធានាសន្តិសុខនៅទីក្រុងប៊ុយដាប៉ែស។[៩][១០] នៅក្នុងឆ្នាំ១៩៩៩ រុស្ស៊ីបានក្លាយជាប្រទេសហត្ថលេខីមួយនៃធម្មនុញ្ញសម្រាប់សន្តិសុខអឺរ៉ុបដែល "បញ្ជាក់ឡើងវិញនូវសិទ្ធិសេរីភាពនៃរដ្ឋដែលចូលរួមនីមួយៗក្នុងការជ្រើសរើស ឬផ្លាស់ប្តូរកិច្ចការសន្តិសុខរបស់ខ្លួន រួមទាំងសន្ធិសញ្ញាសម្ព័ន្ធភាព ស្របទៅតាមការវិវត្តន៍របស់ពួកគេនីមួយៗ"។[១១] ប៉ុន្មានឆ្នាំក្រោយពីសហភាពសូវៀតបានរំលាយ អតីតរដ្ឋប្លុកបូព៌ាជាច្រើនបានចុះចូលរួមជាមួយអង្គការណាតូ ពិសេសបន្ទាប់ពីមើលឃើញពីការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់ពីសំណាក់ប្រទេសរុស្ស៊ី ដូចជា វិបត្តិរដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩៩៣ សង្រ្គាមនៅអាប់កាស៊ី (១៩៩២–១៩៩៣) និងសង្រ្គាមឆេឆិនលើកទី១ (១៩៩៤–១៩៩៦) ជាដើម។ លោកពូទីនធ្លាប់បាននិយាយទាក់ទងនឹងរឿងនេះថា មហាអំណាចលោកខាងលិចបានក្បត់ការសន្យារបស់ពួកគេនៅក្នុងការមិនឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតចូលរួមក្នុងអង្គការបក្សសម្ព័ន្ធខ្លួនដូចជាណាតូជាដើម។[១២][១៣]

កំណត់សម្គាល់
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedNote 1
- ↑ ២,០ ២,១ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្គឺគឺជារដ្ឋអាយ៉ងរបស់រុស្ស៊ីដែលបានប្រកាសឯករាជ្យពីប្រទេសអ៊ុយក្រែននៅអំឡុងខែឧសភា ឆ្នាំ២០១៤។ នៅឆ្នាំ២០២២ រដ្ឋទាំងពីរនេះបានប្រកាសទទួលស្គាល់គ្នាទៅវិញទៅមក និងព្រមទាំងត្រូវទទួលស្គាល់ជាអន្តរជាតិបន្ថែមពីប្រទេសរុស្ស៊ី ស៊ីរី កូរ៉េខាងជើង និងបណ្ដារដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួចប៉ុន្មានទៀត។ មកដល់ថ្ងទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានប្រកាស់កាត់ផ្តាច់រដ្ឋទាំងពីរចូលជាទឹកដីរបស់ខ្លួន។
- ↑ ភាសារុស្ស៊ី៖ российско-украинская война; និងជាភាសាអ៊ុយក្រែន៖ російсько-українська війна។
ឯកសារយោង
- ↑ MacFarquhar, Neil (17 March 2024). "Five Takeaways From Putin's Orchestrated Win in Russia". The New York Times. https://www.nytimes.com/2024/03/17/world/europe/russia-election-putin-takeaways.html.
- ↑ "'Terrible toll': Russia's invasion of Ukraine in numbers". Euractiv. 14 February 2023. https://www.euractiv.com/section/global-europe/news/terrible-toll-russias-invasion-of-ukraine-in-numbers/.
- ↑ Hussain, Murtaza (9 March 2023). "The War in Ukraine Is Just Getting Started". The Intercept. https://theintercept.com/2023/03/09/ukraine-war-russia-iran-iraq/.
- ↑ "Chernihiv: Are these Russia's weapons of war?". BBC News. 9 April 2022. https://www.bbc.com/news/world-europe-61036880.
- ↑ Gall, Carlotta; Kramer, Andrew E. (3 April 2022). "In a Kyiv Suburb,'They Shot Everyone They Saw'". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2022/04/03/world/europe/ukraine-russia-war-civilian-deaths.html.
- ↑ Bogner, Matilda (25 March 2022). "Situation in Ukraine. Statement delivered by the Head of Human Rights Monitoring Mission in Ukraine on the situation in Ukraine". Office of the High Commissioner for Human Rights.
- ↑ Budjeryn, Mariana (21 May 2021). "Revisiting Ukraine's Nuclear Past Will Not Help Secure Its Future". Lawfare. Archived from the original on 13 January 2024. Retrieved 23 October 2024.
- ↑ Budjeryn, Mariana. "Issue Brief #3: The Breach: Ukraine's Territorial Integrity and the Budapest Memorandum" (PDF). Woodrow Wilson International Center for Scholars. Archived (PDF) from the original on 5 March 2022. Retrieved 23 October 2024.
- ↑ Vasylenko, Volodymyr (15 December 2009). "On assurances without guarantees in a 'shelved document'". The Day. https://www.day.kiev.ua/en/article/close/assurances-without-guarantees-shelved-document.
- ↑ Harahan, Joseph P. (2014). "With Courage and Persistence: Eliminating and Securing Weapons of Mass Destruction with the Nunn-Luger Cooperative Threat Reduction Programs" (PDF). DTRA History Series. Defense Threat Reduction Agency. ASIN B01LYEJ56H. Archived from the original (PDF) on 28 February 2022. Retrieved 10 October 2024.
- ↑ "Istanbul Document 1999". Organization for Security and Co-operation in Europe. 19 November 1999. Archived from the original on 1 June 2014. Retrieved 23 October 2024.
- ↑ Wiegrefe, Klaus (15 February 2022). "NATO's Eastward Expansion: Is Vladimir Putin Right?". Der Spiegel. ល.ត.ម.អ. 2195-1349. https://www.spiegel.de/international/world/nato-s-eastward-expansion-is-vladimir-putin-right-a-bf318d2c-7aeb-4b59-8d5f-1d8c94e1964d.
- ↑ Hall, Gavin E. L. (14 February 2022). "Ukraine: the history behind Russia's claim that Nato promised not to expand to the east". The Conversation. Archived from the original on 15 March 2022. Retrieved 23 October 2024.