សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
អត្ថបទនេះ គឺជាការបកប្រែត្រួសៗពីវិគីភីឌាភាសាអង់គ្លេស វាអាចត្រូវបានបង្កើតដោយកុំព្យូទ័រឬដោយអ្នកបកប្រែដែលមិនមានជំនាញពីរ។ សូមជួយកែលម្អការបកប្រែនេះបន្ថែមទៀត។
ប្រសិនបើអ្នកទើបតែដាក់ស្លាកទំព័រនេះថាត្រូវការការយកចិត្តទុកដាក់បែបនេះ សូមបន្ថែម |
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន | |||||||||
---|---|---|---|---|---|---|---|---|---|
ផ្នែកនៃជម្លោះនៅក្នុងទឹកដីអតីតសហភាពសូវៀត | |||||||||
ពីឆ្ចេងទៅស្ដាំតាមទ្រនិចនាឡិកា៖ ទាហានអ៊ុយក្រែនកំឡុងសង្គ្រាមនៅដុនបាស (2015), រថក្រោះ T-64 របស់រុស្ស៊ីជាមួយសញ្ញា "Z" (2022), កងកម្លាំងនៃសាធារណរដ្ឋប្រជាមានិតដូណេតស្កិ៍របស់រុស្ស៊ី (2015), អគារលំនៅដ្ឋាននៅក្រុងអាឌីហ្យកាក្រោយរងការបំផ្លិចបំផ្លាញដោយគ្រាប់មីស៊ីលរុស្ស៊ី (2023), រថយន្តយោធាខ្ទិចខ្ទាំក្រោយផ្ទុះអាវុធនៅក្រុងប៊ូតឆា (2022), រថយន្តស៊ីវិលកំពុងឆាបឆេះជាមួយនឹងសាកសពដេកនៅនឹងដីក្រោយត្រូវទទួលរងគ្រាប់មីស៊ីលរុស្ស៊ីក្នុងទីក្រុងកៀវ (2022)។ | |||||||||
| |||||||||
ភាគីសង្គ្រាម | |||||||||
![]() |
![]() | ||||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||||
![]() |
![]() | ||||||||
សហេតុភាព និង ការខាងបង់ | |||||||||
របាយការណ៍ជាច្រើnមានចំនួនប៉ាន់ស្មាន់ខុសៗគ្នា ដោយចំនួនយ៉ាងតិចក៏រាប់ម៉ឺននាក់ឡើងដែរ។[២][៣] |

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន[ស ៣] ដែលកំពុងឆាបឆេះបច្ចុប្បន្នបានផ្ទុះឡើងដំបូងនៅកំឡុងខែកុម្ភៈ ឆ្នាំ 2014។ បន្ទាប់ពីបដិវត្តភាពថ្លៃថ្នូរនៅអ៊ុយក្រែនបានបញ្ចប់ក្នុងឆ្នាំ 2014 ប្រទេសរុស្ស៊ីក៏បានបញ្ជូនទ័ពចូលកាន់កាប់ និងកាត់តំបន់គ្រីមៀរពីប្រទេសអ៊ុយក្រែន និងថែមទាំងបានគ្រាំទ្រផ្ដល់ជាជំនួយដល់ចលនាផ្ដាច់ខ្លួននិយមនៅអ៊ុយក្រែនក្នុងសង្គ្រាមដុនបាសផងដែរ។ ក្នុងប៉ុន្មានប្រាំបីឆ្នាំដំបូងនៃជម្លោះនេះក៏មានការប៉ះទង្គិចផ្លូវទឹក និងសង្គ្រាមបច្ចេកវិទ្យាដែរ។ នៅក្នុងខែកុម្ភៈ ឆ្នាំ 2022 រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ុយក្រែនដែលនាំឱ្យរុស្ស៊ីកាន់កាប់ទឹកដីអ៊ុយក្រែនច្រើនបន្ថែមទៀត។ វាត្រូវបានគេចាត់ទុកថាជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ សង្គ្រាមនេះផងដែរបាននាំឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរមួយនៅលើទឹកដីអឺរ៉ុប និងបណ្ដាលឱ្យមនុស្សស្លាប់រាប់ម៉ឺននាក់។
នៅដើមឆ្នាំ 2014 មហាបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលគេស្គាល់ថាអឺរ៉ូម៉ីដានបានផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែននាពេលនោះដែលស្ថិតនៅក្រោមអំណាចប្រធានាធិបតីវិចទ័រ យ៉ានូកូវិចដែលមានទំនោរទៅកាន់រុស្ស៊ី។ មិនយូរប៉ុន្មាន ចលនារើបម្រះគាំទ្ររុស្ស៊ីបានផ្ទុះឡើងនៅប៉ែកខាងត្បូង និងខាងកើតប្រទេសអ៊ុយក្រែន ខណៈទាហានរុស្ស៊ីបានវាតទីចូលកាន់កាប់តំបន់គ្រីមៀ។ ភ្លាមៗនោះ រុស្ស៊ីបានធ្វើប្រជាមតិកាត់តំបន់គ្រីមៀជាទឹកដីកម្មសិទ្ធិរបស់ខ្លួនដែលសហគមន៍អន្តរជាតិជាច្រើនបានបដិសេដមិនទទួលស្គាល់។ នៅក្នុងខែមេសា ឆ្នាំ 2014 ក្រុមសកម្មប្រយុទ្ធគាំទ្រដោយរុស្ស៊ីបានវាយកាន់កាប់ទីក្រុងមួយចំនូននៅក្នុងតំបន់ដុនបាស ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ជារដ្ឋឯករាជ្យដែលជាដើមហេតុនាំឱ្យផ្ទុះសង្គ្រាមតំបន់ដុនបាសឡើង។ រុស្ស៊ីបានគាំទ្រក្រុមផ្ដាច់ខ្លួននិយមទាំងពីរនេះដោយបញ្ជូនកងទ័ព និងរថក្រោះរបស់ខ្លួនចូលជាសម្ងាត់ ខណៈអ៊ុយក្រែនបានបរាជ័យក្នុងការដណ្ដើមទឹកដីជាយខាងកើតនិងត្បូងរបស់ខ្លួនមកវិញ។ នៅក្នុងខែកុម្ភៈ ឆ្នាំ 2015 ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានយល់ស្របចុះហត្ថលេខាលើកិច្ចព្រមព្រៀងមីនស្កឹទីពីរក្នុងគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនត្រូវបានភាគីទាំងពីរអនុវត្តខ្ជាប់ខ្ជួននោះឡើយ។ សង្គ្រាមដុនបាសបានបន្តវិវត្តទៅជាជម្លោះលេណដ្ឋានរវាងកងកម្លាំងអ៊ុយក្រែន រុស្ស៊ី និងចលនារដ្ឋបំំបែកខ្លួនទាំងពីរ ហើយនៅប៉ុន្មានឆ្នាំបន្ទាប់ បទឈប់បាញ់មួយចំនួនក៏ត្រូវបានចុះផងដែរ ប៉ុន្តែសុពលភាពនិងប្រសិទ្ធភាពរបស់វាគឺមិនគ្រប់គ្រាន់ដើម្បីរក្សាសន្តិភាពបានស្ថិតស្ថេរយូរប៉ុន្មានទេ។
កំណត់សម្គាល់
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedNote 1
- ↑ ២,០ ២,១ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្គឺគឺជារដ្ឋអាយ៉ងរបស់រុស្ស៊ីដែលបានប្រកាសឯករាជ្យពីប្រទេសអ៊ុយក្រែននៅអំឡុងខែឧសភា ឆ្នាំ 2014។ នៅឆ្នាំ 2022 រដ្ឋទាំងពីរនេះបានប្រកាសទទួលស្គាល់គ្នាទៅវិញទៅមក និងព្រមទាំងត្រូវទទួលស្គាល់ជាអន្តរជាតិបន្ថែមពីប្រទេសរុស្ស៊ី ស៊ីរី កូរ៉េខាងជើង និងបណ្ដារដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួចប៉ុន្មានទៀត។ មកដល់ថ្ងទី 30 ខែកញ្ញា ឆ្នាំ 2022 ប្រទេសរុស្ស៊ីបានប្រកាស់កាត់ផ្តាច់រដ្ឋទាំងពីរចូលជាទឹកដីរបស់ខ្លួន។
- ↑ ភាសារុស្ស៊ី៖ российско-украинская война; និងជាភាសាអ៊ុយក្រែន៖ російсько-українська війна។
ឯកសារយោង
- ↑ MacFarquhar, Neil (17 March 2024). "Five Takeaways From Putin's Orchestrated Win in Russia". The New York Times. https://www.nytimes.com/2024/03/17/world/europe/russia-election-putin-takeaways.html.
- ↑ "'Terrible toll': Russia's invasion of Ukraine in numbers". Euractiv. 14 February 2023. https://www.euractiv.com/section/global-europe/news/terrible-toll-russias-invasion-of-ukraine-in-numbers/.
- ↑ Hussain, Murtaza (9 March 2023). "The War in Ukraine Is Just Getting Started". The Intercept. https://theintercept.com/2023/03/09/ukraine-war-russia-iran-iraq/.
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |