Jump to content

ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា

ពីវិគីភីឌា

ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា

Royal Ploughing Ceremony of Cambodia
ឈ្មោះ​ផ្លូវការណ៍ ព្រះរាជពិធី ច្រត់ព្រះនង្គ័ល
ចាប់ផ្ដើម ស.វទី៧
សម្គាល់ហៅ បុណ្យច្រត់ព្រះនង្គ័ល
ប្រភេទបុណ្យ បុណ្យកសិកម្ម
ប្រារព្ធដោយ ជនជាតិខ្មែរ
រយៈពេល ១ថ្ងៃ
ថ្ងៃប្រារព្ធ ៤រោច រៀងរាល់ខែ ឧសភា
ទទួលឥទ្ធិពល ព្រហ្មញ្ញសាសនា
ទេវកថា រាមកេរ្តិ៍
រាជពិធី ទ្វាទសមាស

ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា (អង់គ្លេស: Royal Ploughing Ceremony of Cambodia) គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិកម្ពុជាមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ (Festival begins the growing season) ដែលស្ថាប័នព្រះបរមរាជវាំង និង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ។[] []

ប្រវត្តិពិធី

Ceremony History

ព្រះរាជពិធី ច្រត់ព្រះនង្គ័ល ត្រូវបានគេសន្និដ្ឋានថាបានកើតឡើងក្នុងអំឡុង ស.វទី៧ នៅពេលដែលប្រទេសកម្ពុជាពេលនោះបានទទួលឥទ្ធិពលពីអរិយធម៌ ឥណ្ឌាបុរាណ តាមរយៈខ្សែររឿង រាមកេរ្តិ៍ ដែលពិពណ៌នា អំពីព្រះរាជពិធីច្រត់ព្រះនង្គ័ល របស់ព្រះបាទជនក ជាស្ដេចក្រុងមិថិលា បានប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណដល់ ព្រះមេ តំណាងឱ្យការបង្កើតគ្រាប់ស្រូវ ព្រះម៉ែធរណី តំណាងឱ្យម្ចាស់ផែនដី ព្រះភូមិ តំណាងឱ្យម្ចាស់តំបន់ និង ព្រះពលទេព ដែលមានកេតនភណ្ឌ នង្គ័លជាសាស្ត្រាវុធ ដែលពេលខ្លះត្រូវបានគេហៅថា ព្រះនង្គ័ល ។ អំឡុងពេលដែលព្រះបាទជនកទ្រង់កំពុងច្រត់ព្រះនង្គ័ល ភ្ជួរព្រះស្រែ ទ្រង់បានប្រទះឃើញទារកមួយ ហើយទ្រង់បានដាក់ឈ្មោះថា "នាងសីតា" យ៉ាងណាមិញនេះគ្រាន់តែជាការសន្និដ្ឋានដើម្បីផ្សារភ្ជាប់ទៅនិងភាពសុីចង្វាក់នៃទេវកថាប៉ុនណោះ ហើយបើផ្អែកទៅលើភស្តុតាងដែលមានការប្រារព្ធ មុនដំបូងគេគឺ ប្រទេសភូមា ដែលមានកំណត់ត្រា ក្នុងអំឡុង ស.វទី១៨ ហើយមានការសន្និដ្ឋានដែលថា មានប្រភពតាំងពី ស.វទី៥ គឺមុនកម្ពុជា រហូតទៅដល់ ២០០ ឆ្នាំ ដូចនេះទំនៀមច្រត់ព្រះនង្គ័ល មានប្រភពពី ឥណ្ឌាបុរាណ ហើយបន្តមក ភូមា រួចបន្តមកកម្ពុជា ហើយក្រោយមក ប្រទេសថៃ យកទៅប្រារព្ធបន្តពីកម្ពុជាវិញ ហើយពីធីច្រត់ព្រះនង្គ័ល ក៏មានឃើញក្នុងកំណត់ត្រា ប្រទេសចិន របស់ពួកម៉ាន់ជូ (Manchu) នៃ រាជវង្សឆេង Qing dynasty ផងដែរ ប៉ុន្តែការប្រារព្ធរបស់ពួកម៉ាន់ជូទំនងទទួលឥទ្ធពលពីឥណ្ឌាដូចគ្នា ។[] []

ការជ្រើសរើសទីតាំង

Location selection

ការជ្រើសរើសទីតាំង ប្រារព្វព្រះរាជពិធី ច្រត់ព្រះនង្គ័ល ពីបុរាណកាល ត្រូវបានរៀបចំឡើងទៅតាមការចាប់ឆ្នោត របស់ក្រសួងព្រះបរមរាជវាំង ដើម្បីបង្ហាញពីភាពសុក្រឹត នៃការជ្រើសរើសទីតាំងដើម្បីរៀបចំពិធីជូន ព្រះមហាក្សត្រ ។ ខេត្តដែលបានចាប់ឆ្នោតចំ ត្រូវត្រៀមខ្លួនសម្រាប់ការរៀបចំពិធី និង ត្រៀមដាក់បង្ហាញនូវសម្មិទ្ធិផលក្នុងខេត្តរបស់ខ្លួន ជូនព្រះមហាក្សត្រ និង គណៈធិបតី ដើម្បីបង្ហាញពីសក្ដានុពលខេត្តរបស់ខ្លួន ដូចជា៖ ផលិតផល កសិកម្ម សិប្បកម្ម និង ឧស្សាហកម្ម បើមាន ។[]

  • ករណីដែលថ្នាក់ដឹកនាំខេត្តរៀបចំមិនបានល្អ ឬ ធ្វើឱ្យមានការម៉ាសដល់អង្គព្រះមហាក្សត្រ ក៏ដូចជាគណៈធិបតី ថ្នាក់ដឹកនាំខេត្ត ត្រូវប្រឈមមុខ និង ការដកហូតតួនាទី និង តំណែងមុខងារមន្ត្រី ។

ការរៀបចំទុកមុន

Preparation

ដើម្បីឱ្យការផ្សងប្រផ្នូលរបស់គោឧសភរាជសាកសិដ្ឋទៅបាន បីថ្ងៃមុនការប្រារព្ធពិធីផ្លូវការណ៍ នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល តាមទំនៀមពីបុរាណ ក្រសួងព្រះបរមរាជវាំងរាជានុញាត ឱ្យព្រាហ្មណ៍បាគូ ធ្វើពិធីអញ្ជើញទេពទាំង ៥ នៅ ហោបញ្ចាក្សេត្រ ក្នុងព្រះបរមរាជវាំង ដើម្បីយកទៅទីតាំងប្រារព្ធពិធី ដើម្បីធ្វើនៅកិច្ច "ហោមពិធី" ។ ព្រាហ្មណ៍បាគូ ដែលមានឋានៈជារាជគ្រូទើបមានសិទ្ធយកទេវរូបនីមួយៗចេញមក ឋានៈរាជគ្រូទាំងប្រាំរួមមាន

  • ១.ព្រះព្រាហ្មណ៍រាជគ្រូ មានសិទ្ធអញ្ជើញ ទេវរូប

ព្រះឥសូរ

  • ២.ព្រះព្រហ្មាធិរាជ មានសិទ្ធអញ្ជើញ ព្រះឧមាភគវតី
  • ៣.ព្រះជយាធិបតី មានសិទ្ធអញ្ជើញ ព្រះនារាយណ៍
  • ៤.ព្រះមិន្ធរ មានសិទ្ធអញ្ជើញ ព្រះគណេស
  • ៥.ព្រះធម្មរាជ មានសិទ្ធអញ្ជើញ ព្រះពលទេព

ព្រះនីមួយៗត្រូវបានដាក់ទៅតាម រោងទិសទាំង៥មណ្ឌល ។ ការតម្កល់ទេវរូប

នៅក្នុងលទ្ធិព្រាហ្មណ៍ មាន​ជំនឿ​ថា​ មាន​ទិស​​ទាំង​អស់​ចំនួន​១០ ហើយ​ទិស​នីមួយៗ មាន​អាទិទេព​មួយ​អង្គ ចាំ​យាម ។

  • ព្រះឥសូរ ត្រូវតម្កល់នៅ ទិសឦសាន
  • ព្រះឧមាភគវតី ត្រូវតម្កល់នៅ ទិសពាយ័ព្យ
  • ព្រះនារាយណ៍ ត្រូវតម្កល់នៅ ទិសបូព៌ា
  • ព្រះគណេស ត្រូវតម្កល់នៅ ទិសអគ្នេយ៍
  • ព្រះពលទេព ត្រូវតម្កល់នៅ ទិសនិរតី

មន្តសូត្រហោមពិធីចំពោះទេព នៅតាមរោងមណ្ឌលទាំង៥ ក្នុងទីព្រះស្រែរួមមាន៖

  • ទិសឦសាន សូត្រមន្ត រតនៈជង្គុលី
  • ទិសពាយ័ព្យ សូត្រមន្ត កម្រាបមារ មហារនាំង
  • ទិសបូព៌ា សូត្រមន្ត កំពូលត្រៃវេទ
  • ទិសអគ្នេយ៍ សូត្រមន្ត ស្លុតីព្រះព្រហ្ម
  • ទិសនិរតី សូត្រមន្ត អធិកាល ។

ក្រសួងព្រះបរមរាជវាំង ត្រូវជ្រើសរើស គោរបស់អ្នកស្រុកចំនួន ៦ក្បាល ស្មើនិងការទឹមគោចំនួន 3នឹម

  • នឹមទី១ ត្រូវជ្រើសរើសគោ ពណ៌ក្រហម

គោនឹមទី១ ត្រូវបានហៅថា គោសព្វរាជ

  • នឹមទី២ ត្រូវជ្រើសរើសគោ ពណ៌ប្រផេះ

គោនឹមទី២ ត្រូវបានហៅថា គោជប់រាជ

  • នឹមទី៣ ត្រូវជ្រើសរើសគោ ពណ៌ស និង ពណ៌ខ្មៅ ដែលមានស្នែងខុបក្រព័ត ស្នែងកោងធំ

គោនឹមទី៣ ត្រូវបានហៅថា គោឧសភរាជ គោ ពណ៌ស តំណាងឱ្យគុណសម្បត្តិ គោពណ៌ខ្មៅ តំណាងឱ្យគុណវិបិត្ត ។ គេត្រូវយក គោឧសភរាជ ទៅដាក់នៅក្នុងក្រោលដោយផ្ដល់នូវចំណីអាហារទាំង ៧មុខ ដែលត្រៀមសម្រាប់កិច្ចពិធី គេត្រូវបន្សាំគោទាំងពីរឱ្យពួកវាបរិភោគអាហារទាំង៧មុខនោះពេញរយៈពេល ១ខែជាមុនសិន ។

ក្រសួងព្រះបរមរាជវាំង ត្រូវជ្រើសរើស អ្នកអង្គម្ចាស់ ឬ មន្ត្រីណាម្នាក់ដែលត្រូវបានប្រទានបរមងារជា "សម្ដេច" ទើបមានសិទ្ធ តែងខ្លួនជា "ស្ដេចមាឃ" ដែលមានន័យ ស្ដេចដ៏ខ្ពង់ខ្ពស់ ដែលតំណាងឱ្យព្រះមហាក្សត្រ រាល់បុគ្គលដែលព្រះមហាក្សត្រប្រទាន បរមងារជាសម្ដេច មានន័យថា បុគ្គលនោះ ជាចំណែកមួយនៃ ក្រុមគ្រួសាររបស់ព្រះមហាក្សត្រផងដែរ ។ ចំពោះការតែងតាំង "មេហួរ" ត្រូវជ្រើសរើស អ្នកអង្គម្ចាស់ ឬ ព្រះនាងណាម្នាក់ណា ដែលស្ថិតក្នុងខ្សែររាជវង្ស ឱ្យមកតំណាង ឬ អាចជ្រើសរើស អ្នកម្នាង ដែលជា ភរិយា របស់សម្ដេច ។

ទំនៀមពិធី

Ceremony traditions

ឯកសារយោង

  1. R. Govid (1967) Vacanānukram bāky thmī, Publisher: Paṇṇāgā mutate RN, Original from the University of Michigan p.493
  2. Mary Benton Smith (1968) Southeast Asia Volume 676 of Sunset travel book, Publisher: Lane Books, Original from the University of Michigan p.159
  3. Robert Sears (1852) Pictorial History of China and India Comprising a Description of Those Countries and Their Inhabitants ... from the Earliest Period of Authentic Record, to the Present Time, Publisher: Original from Harvard University p.592
  4. Ian Harris (2008) Cambodian Buddhism History and Practice, Publisher: University of Hawaii Press p.368 ISBN: 9780824861766, 0824861760
  5. Review Publishing Company Limited East Asia (1963) Far Eastern Economic Review, Volume 40, Publisher: Review Publishing Company Limited, 1963 Original from the University of Michigan p.175