ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា
ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា (អង់គ្លេស: Royal Ploughing Ceremony of Cambodia) គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិកម្ពុជាមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ (Festival begins the growing season) ដែលស្ថាប័នព្រះបរមរាជវាំង និង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ។[១] [២]
ប្រវត្តិពិធី
Ceremony History
ព្រះរាជពិធី ច្រត់ព្រះនង្គ័ល ត្រូវបានគេសន្និដ្ឋានថាបានកើតឡើងក្នុងអំឡុង ស.វទី៧ នៅពេលដែលប្រទេសកម្ពុជាពេលនោះបានទទួលឥទ្ធិពលពីអរិយធម៌ ឥណ្ឌាបុរាណ តាមរយៈខ្សែររឿង រាមកេរ្តិ៍ ដែលពិពណ៌នា អំពីព្រះរាជពិធីច្រត់ព្រះនង្គ័ល របស់ព្រះបាទជនក ជាស្ដេចក្រុងមិថិលា បានប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណដល់ ព្រះមេ តំណាងឱ្យការបង្កើតគ្រាប់ស្រូវ ព្រះម៉ែធរណី តំណាងឱ្យម្ចាស់ផែនដី ព្រះភូមិ តំណាងឱ្យម្ចាស់តំបន់ និង ព្រះពលទេព ដែលមានកេតនភណ្ឌ នង្គ័លជាសាស្ត្រាវុធ ដែលពេលខ្លះត្រូវបានគេហៅថា ព្រះនង្គ័ល ។ អំឡុងពេលដែលព្រះបាទជនកទ្រង់កំពុងច្រត់ព្រះនង្គ័ល ភ្ជួរព្រះស្រែ ទ្រង់បានប្រទះឃើញទារកមួយ ហើយទ្រង់បានដាក់ឈ្មោះថា "នាងសីតា" យ៉ាងណាមិញនេះគ្រាន់តែជាការសន្និដ្ឋានដើម្បីផ្សារភ្ជាប់ទៅនិងភាពសុីចង្វាក់នៃទេវកថាប៉ុនណោះ ហើយបើផ្អែកទៅលើភស្តុតាងដែលមានការប្រារព្ធ មុនដំបូងគេគឺ ប្រទេសភូមា ដែលមានកំណត់ត្រា ក្នុងអំឡុង ស.វទី១៨ ហើយមានការសន្និដ្ឋានដែលថា មានប្រភពតាំងពី ស.វទី៥ គឺមុនកម្ពុជា រហូតទៅដល់ ២០០ ឆ្នាំ ដូចនេះទំនៀមច្រត់ព្រះនង្គ័ល មានប្រភពពី ឥណ្ឌាបុរាណ ហើយបន្តមក ភូមា រួចបន្តមកកម្ពុជា ហើយក្រោយមក ថៃយកទៅប្រារព្ធបន្តពីកម្ពុជាវិញ ហើយពីធីច្រត់ព្រះនង្គ័ល ក៏មានឃើញក្នុងកំណត់ត្រា ប្រទេសចិន របស់ពួកម៉ាន់ជូ (Manchu) នៃ រាជវង្សឆេង Qing dynasty ផងដែរ ប៉ុន្តែការប្រារព្ធរបស់ពួកម៉ាន់ជូទំនងទទួលឥទ្ធពលពីឥណ្ឌាដូចគ្នា ។[៣]
ឯកសារយោង
- ↑ R. Govid (1967) Vacanānukram bāky thmī, Publisher: Paṇṇāgā mutate RN, Original from the University of Michigan p.493
- ↑ Mary Benton Smith (1968) Southeast Asia Volume 676 of Sunset travel book, Publisher: Lane Books, Original from the University of Michigan p.159
- ↑ Robert Sears (1852) Pictorial History of China and India Comprising a Description of Those Countries and Their Inhabitants ... from the Earliest Period of Authentic Record, to the Present Time, Publisher: Original from Harvard University p.592