បវរកញ្ញាចក្រវាលកម្ពុជា
ឯកសារ:Miss Universe Cambodia logo transparent.png | |
ប្រភេទ | Beauty Pageant |
---|---|
ទីស្នាក់ការកណ្ដាល | Phnom Penh |
ទីតាំង |
បវរកញ្ញាចក្រវាលកម្ពុជា (English: Miss Universe Cambodia) បវរកញ្ញាចក្រវាលកម្ពុជា គឺជាកម្មវិធីប្រកួតសម្រស់ និងជាស្ថាប័នមួយ ដែលជ្រើសរើសតំណាងផ្លូវការរបស់កម្ពុជា ទៅចូលរួមប្រកួតបវរកញ្ញាចក្រវាល ក្នុងចំណោមបវរកញ្ញាអន្តរជាតិធំៗទាំងបួន។
បវរកញ្ញាចក្រវាលកម្ពុជាបច្ចុប្បន្នគឺ Sotima John ដែលគ្រងមកុដនៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៣ នៅសណ្ឋាគារណាហ្គាវើល ក្នុងរាជធានីភ្នំពេញ។
ប្រវត្តិ
ការប្រលងបវរកញ្ញាចក្រវាលកម្ពុជា ដូចគ្នាបវរកញ្ញាកម្ពុជាពីឆ្នាំ ២០១៧ ដល់ ២០១៨ ប៉ុន្តែពួកគេបានបង្កើតបវរកញ្ញាថ្មីមួយទៀតឈ្មោះថា Miss Universe Cambodia ក្រោមស្ថាប័នដដែល ចាប់ពីឆ្នាំ ២០១៩ បវរកញ្ញាកម្ពុជាប្តូរទិសអាទិភាពទៅបវរកញ្ញាអន្តរជាតិពីឆ្នាំ ២០២១។ មានបវរកញ្ញាកម្ពុជាក្នុង 2020 ប៉ុន្តែនោះគឺសម្រាប់បវរកញ្ញាពិភពលោក។ បវរកញ្ញាចក្រវាលកម្ពុជា គឺជាកម្មវិធីប្រកួតដាច់ដោយឡែកមួយ ក្រោមទីភ្នាក់ងារគំរូកម្ពុជា (អង្គការតែមួយ ដែលជាម្ចាស់បវរកញ្ញាកម្ពុជា) ពីឆ្នាំ 2019 ដល់ឆ្នាំ 2022។ ប៉ុន្តែនៅឆ្នាំ 2023 ទីភ្នាក់ងារ Cambodia Models Agency ត្រូវផ្តល់អាជ្ញាប័ណ្ណរបស់ពួកគេទៅឱ្យក្រុមហ៊ុនមួយផ្សេងទៀត ដោយសារតែទីភ្នាក់ងារនេះបានបញ្ជូនស្ត្រីផ្សេងទៀតទៅចូលរួមកម្មវិធីប្រកួតអន្តរជាតិក្រៅពីបវរកញ្ញាចក្រវាល។ ដោយសារតែហេតុនេះហើយ ទើបក្រុមហ៊ុន Mohahang Production (អតីតម្ចាស់ Miss Grand Cambodia ពីឆ្នាំ 2020 ដល់ 2022 និងម្ចាស់ Miss Supranational Cambodia បច្ចុប្បន្ន) ត្រូវបានផ្តល់អាជ្ញាប័ណ្ណ Miss Universe Cambodia ពីឆ្នាំ 2023។