ការពិភាក្សារបស់អ្នកប្រើប្រាស់:Sman Matly
ការស្វែងយល់អំពីកុំព្យូទ័រ
ជំពូកទី ១ COMPUTER MIANTERNANCE មេរៀនទី ១ COMPUTER COMPONENT
I.
សមាសភាពកុំព្យូទ័រ
1.1
ការសិក្សារអំពី Hardware :
Computer hardware គឺជាឧបករណ៍រូបសាស្រ្តដែលផ្សំគ្នាបង្កើតបានជារូបរាង Computer មួយ ។ ជាទូទៅ Hardware ធ្វើការជាមួយ Software ដើម្បីឲ្យ Computerដំណើរការទៅបាន។
1.2
សមាសភាពផ្សំនៃ Hardware :
ឧបករណ៍បញ្ចូលពត័មាន(Input device)រួមមាន:Cables, Key, board, Mouse, Scanner.... System Unit រួមមាន: Mother board, Power Supply, Ports, Expansion Card, Hard disk, CD-ROM, RAM, CPU, BUS…. ឧបករណ៍បញ្ចេញពត័មាន(Output device)រួមមាន:Cables, Monitor, Modem, Printer, Speaker… សមាសភាពផ្សំមាននៅក្នុង System Unit Mother board/ Main board Hard disk CD-ROM CPU RAM Power supply Expansion Card Expansion slot Port ROM ។
1.2.1.
Mother board គឺជាបន្ទះសៀគ្វីធំមួយនៅក្នុSystem Unit។ហើយជាធម្មតាវាជាកំរាល នៃ System Unit ដែលគ្រប់សមាសភាពទាំងអស់របស់ Computer ត្រូវបានភ្ជាប់ទៅនឹង Mother board តាមរយះ Connector ផ្សេងៗ។
1.2.2.
CPU(Central Processing Unit)គឺជាផ្នែកគិតរបស់Computer។ វាមានមុខងារជា ខួរក្បាលរបស់Computerហើយវាអនុវត្តនូវពាក្យបញ្ជាធ្វើការគណនា និងធ្វើការបំលេងជាមួយ សមាសធាតុ Hardware ផ្សេងទៀត ដែលត្រូរការចាំបាច់ដើម្បី ឲ្យComputerតំណើរការ។
1.2.3.
ប្រវត្តិសង្ខេបរបស់ CPU
CPU មានលក្ខណ:ពិតប្រាកដលើកដំបូងមានឈ្មោះថា Intel 4004 ដែលត្រូវបានផលិត នៅឆ្នាំ1971 ដោយក្រុមហ៊ុន Intel ។ នៅក្នុងឆ្នាំ 1978 ក្រុមហ៊ុន Intel បានប្រកាសចេញនូវប្រភេទបន្ទះ 8088 ដែលប្រើជាមួយ IBM-C/XT ។ ដែលមានល្បឿន 10 MHz ។ ខ្នាតល្បឿនរបស់ CPU គិតជា Megahertz(MHz)ដោយក្នុងមួយ Megahertz ស្មើមួយ លានជុំក្នុង 1នាទី ។
ខ្នាតរបស់ CPU គិតជា Hertz (Hz) • Decahertz (DaHz) 101 Hertz • Hectohertz (HHz) 102 Hertz • Kilohertz (kHz) 103 Hertz • Megahertz (MHz) 106Hertz • Gigahertz (GHz) 109 Hertz • Terahertz (THz) 1012 Hertz • Perahertz (PHz) 1015 Hertz • Exahertz (EHz) 1018 Hertz • Zettahertz (ZHz) 1021 Hertz • Yottahertz (YHz) 1024 Hertz ជំនាន់នៃ CPU • បន្ទាប់ពីបានផលិតបន្ទះ 80486 នៅក្នុងឆ្នាំ1989 ក្រុមហ៊ុន Intel បានសម្រេចចិត្ត មិនដាក់លេខឲ្យបន្ទះCPUថ្មីទៀតទេដោយជំនួសមកវិញនូវឈ្មោះថ្មីគឺបន្ទះPentium TM។ • ជំនាន់បន្តបន្ទាប់នៃ CPU របស់ក្រុមហ៊ុន Intel : - Intel Pentium Processor - Intel Pentium Pro Processor - Intel Pentium 2 Processor - Intel Pentium 3 Processor - Intel Pentium 4 Processor - Intel Pentium D Processor - Intel Pentium M Processor - Intel Celeron Processor - Intel Atom TM Processor - Intel Pentium Dual-Core Processor - Intel Core 2 Duo Processor - Intel Core i3 Processor - Intel Core i5 Processor - Intel Core i7 Processor
1.2.4
RAM (Random Access Memory) គឺជាអង្គចងចាំដែលផ្ទុកទិន្ន័យជាបណ្តោះអាសន្ន នៅពេលមានចរន្តអគ្គីសនី។ នូវពេលដែលមានការដាច់អគ្គីសនី រាល់ទិន្ន័យដែលផ្ទុកនៅក្នុង RAM ត្រូវបាត់ទាំងស្រុង។ RAM អាចនិងខូចនៅពេលដែលមានការដាច់ចរន្តអគ្គីសនីញឺកញាប់ ចរន្តអគ្គីសនីរត់មិន ថេរ ឬក៍មកពីការប្រើប្រាស់ខុសបច្ចេកទេស។
1.2.5
ប្រវត្តិសង្ខេបរបស់ RAM
RAM មានលក្ខណះពិតប្រាកដលើកដំបួងមានឈ្មោះថា Williams Tube ដែលផលិត នៅក្នុងឆ្នាំ 1947 ។ RAM ចាប់ផ្ដើមដាក់លក់លើទីផ្សារនៅឆ្នាំ 1951 ។ DRAM ចាប់ផ្ដើមកើតនិងដាក់លក់នៅឆ្នាំ 1970 ស្របជាមួយនឹង ការប្រើប្រាស់ជាលើក ដំបួងរបស់ Intel Processor ។ សព្វថ្ងៃនេះក្រុមហ៊ុនផលិតបន្ទះ Memory ដែលធំជាងគេមានដួចជា: Samsung Electronics, Panasonic, Micro Technology និង Hynix ។
1.2.6.
ប្រភេទ RAM RAM ត្រូវបានបែងចែកជាពីរប្រភេទគី:
1.2.6.1.
Static Ram (SRAM)
មានលក្ខណះពិសេសគឺ:
មានតម្លៃថ្លៃ
មានល្បឿនលឿនជាង Dram
មាន Transistor ចំនួន6
គ្មាន Capacitorទេ
មិនត្រូវកាសាកបន្ទុកអគ្គីសនីទេ។
1.2.6.2.
Dynamic RAM (dram)
មានលក្ខណះពិសេសគឺ: មានតម្លៃថោកជាង SRAM មានល្បឿនយឺតជាង មាន Capacitor ចំនួន1 មាន transistor ចំនួន1 ត្រូវកាសាកបន្ទុកអគ្គីសនី។
1.2.7.
ជំនាន់នៃ RAM
1. DDR (Double Data Rate) 2. DDR2 (Double Data Rate2) 3. DDR3 (Double Data Rate3) 4. DDR4 (Double Data Rate4)
1.2.8
.ខ្នាត់ទំហំនៃ RAM
RAM មានខ្នាត់ទំហំតាមលំដាប់លំដោចាប់ពី:
64 MB 128 MB 256 MB 512 MB 1 GB 2 GB 4 GB 8 GB 16 GB 32 GB 64 GB
1.2.9.
Power Supply Power Supply (ជាដំភ្លើង)គឺជាប្រអប់នៅក្នុង System Unit របស់ Computer ដែលបំលែង ចរន្តអគ្គីសនីACពីប្រភពអគ្គីសនីទៅចរន្តអគ្គីសនីDCដែលប្រើដោយPC។ - Power Supply មាននាទីជាអ្នកចែកភ្លើងទៅអោយគ្រប់សមាសធាតុផ្សំរបស់ System Unit ។ - ដុំភ្លើងត្រូវបានគិតជា Watts ។ PC ជាមធ្យមត្រូវការភ្លើងប្រហែល 200 Watts។
1.2.10.
Laptop Adapter
Computerប្រភេទយូរដៃ (Laptop)ដើរដោយថ្មពិលនៅក្នុងប៉ុន្តែក៍ត្រូវការដុំភ្លើនៅខាងក្នុង
មួយដែលសម្រាប់ដោតភ្ញាប់ទៅក្នុងព្រី។ដុំភ្លើងនេះមាននាទីសម្រាប់សាកថ្មពិលនិងផ្ដល់ចរន្តទៅអោយComputerសម្រាប់ប្រើប្រាស់។ ហើយនៅពេលដាច់ភ្លើង ថ្មពិលនិងផ្ដល់ថាមពលជំនួសវិញ ។
1.2.11.
Hard disk
Hard disk គឺជាថាសរឹងដែលផ្ទុកទិនិ្នយជាអចិន្រ្តៃយ៍។ វាមាននាទីសម្រាប់ផ្ទុកទិនិ្នយរបស់អ្នកប្រើប្រាស់ព្រមទាំងរក្សាទុកនូវកម្មវិធីនិងប្រពន្ធ័ប្រតិ្តការផង់ដែល។ Hard disk ត្រូវបានបញ្ចូលនូវក្នុង Computer ដំបូងបង្អស់នៅក្នុងឆ្នាំ1973 ដោយក្រុមហ៊ុន IBM ។
1.2.12
.Expansion Card Expansion Card គឺជាបន្ទះសៀគ្វីមួយដែលព្រឹងឬបង្កើនដល់សមត្តិភាពធម្មតារបស់ Computer តាមមធ្យោបាយមួយចំនួនដូចជា: Video Adapter, Sound Card និង Network Card ជាដើម។
1.2.13.
Sound Card គឺជាបន្ទះសៀគ្វីប្រើសម្រាប់បំពងសំឡេងនិងបញ្ចូនសំឡេងទៅវិញ ទៅមកពីComputerទៅឧបករណ៍បញ្ចូនសំឡេងផ្សេងទៀត។
1.2.14.
Network Card គឺបន្ទះសៀគ្វីមួយប្រើសម្រាប់ទំនាក់ទំនងពី Computer មួយផ្សេង ទៀតដោយប្រើProgramsសម្រាប់ទំនាក់ទំនង។
1.2.15.
Video Adapter គឺជាបន្ទះសៀគ្វីមួយដែលអាចតភ្ចាប់ពី Mother board ទៅកាន់ Monitor។ កាលណាបើគ្មាន Video Adapter ទេនោះយើងមិនអាចប្រើ Monitor បានឡើយ ។
1.2.16.
Expansion Slot
Expansion Slot: គឺជាឧបករណ៍សម្រាប់ដោតភ្ញាប់រាល់ Expansion Card ផ្សេងមកកាន់ Mother board ដើម្បីបង្កើនសមត្តិភាពអោយ Computer។
1.2.17.
DVD-ROM DVD-ROM ឬក៏ CD-ROM គឺជាឧបករណ៍ប្រើសម្រាប់អានទិន្ន័យចេញពីបន្ទះ CD ឬDVD។ - បន្ទះCD ឬDVD គឺជា Optic Disk ដែលគេប្រើដើម្បីផ្ទុកនូវអត្ថបទក្រាហ្វិច និង សំឡេងដែលគេថតទុករួចជាស្រេច។ - DVD-ROM មកពីពាក្យ Digital Video Disk-Read Only Memory ។ - CD-ROM មកពីពាក្យ Compact Disk-Read Only Memory ។
1.2.18
Port and kind of Port
Port គឺជាកន្លែងសំរាប់ដោតបន្តចរន្តដែលស្ថិតនៅខាងក្រោយនៃ System Unit នៃកុំព្យូទ័រ។ វាត្រូវបានប្រើសំរាប់ភ្ជាប់ឧបករណ៍ផ្សេងជាច្រើនដូចជា : Printer, Monitor, Keyboard, Joystick ជាដើម ។ហើយport មានពីរប្រភេទគឺ: Serial port : ត្រូវបានគេចាត់ទុកជា Male conector ព្រោះវាមានម្ជុលសំរាប់ដោត ហើយវាអាចនាំពត៏មានម្ដងបាន ១ bit កាត់តាមខ្សែចំលង ។ ហើយត្រូវបានគេហៅថា Com1, Com2, Com3 …។
Parallel port : ត្រូវបានគេចាត់ជា Female connector ព្រោះវាមានរន្ធសំរាប់ភ្ជាប់ ។ ហើយវាអាចនាំពត៏មានម្ដងបាន ៦ bit កាត់តាមខ្សែចំលង ។ ហើយត្រូវបានគេហៅថា Lpt 1, Lpt 2,Lpt 3... ។
1.2.19
ROM ( Read Only Memory ) ROM មកពីពាក្យ (Read only memory) : គឺជាប្រភេទ memory អចិន្រ្តៃយ៍របស់កុំព្យូទ័រ ។ ហើយគេប្រើប្រាស់វាសំរាប់ផ្ទុកពាក្យបញ្ជាសំខាន់ៗចំពោះ: Input, Output, Functionដែលជា មូលដ្ឋានរបស់កុំព្យូទ័រ។វាអាចបន្តរក្សារពត៏មានទោះបីកុំព្យូទ័រត្រូវបានផ្ដាច់ចរន្តអគ្គិសនីក៍ដោយគ្រប់ពត៏មានដែលរក្សារទុកនៅក្នុង ROM មិនអាចលុបរឺក៍កែប្រែដោយអ្នកប្រើប្រាស់រឺដោយ កុំព្យូទ័របានឡើយ ។ហើយពាក្យ បញ្ជាទាំងនេះ គេហៅថា BIOS ។
1.2.20
Connector cable: គឺជាប្រភេទខ្សែផ្សេងៗដែលប្រើសំរាប់តភ្ជាប់នៅក្នុង System unit ក្នុងគោលបំណងបញ្ចូនទិន្នន័យ រឺ បញ្ចូនចរន្តអគ្គិសនីជាដើម ។ ហើយប្រភេទខ្សែទាំង នោះរួមមាន ៤ ប្រភេទគឺ : SATA cable: គឺជាខ្សែបញ្ចូនទិន្នន័យពី Mother board ទៅ Hard disk ។ SATA power cable : គឺជាខ្សែបញ្ចូនអគ្គិសនីពី Power supply ទៅHard disk ។
IDE cable : គឺជាប្រភេទខ្សែចាស់គេប្រើសំរាប់ញ្ចូនទិន្នន័យពី Mother board ទៅ Hard disk ។
IDE power cable : គឺជាប្រភេទខ្សែចាស់ប្រើសំរាប់បញ្ចូនអគ្គិសនីពី power supply ទៅ Hard disk ។
មេរៀនទី២' '
I.
ស្វែងយល់អំពី BIOS
BIOS : មកពីពាក្យ (Basic Input Output System) វាគឺជា Firmware Interface ដែល run នៅពេល Poweredonម៉ាស៊ីន ។ គេប្រើប្រាស់វាសំរាប់មើលព័ត៌មានរបស់ System
និងដើម្បីកែប្រែម៉ោង ព្រមទាំង Boot option ផងដែល ។ ហើយយើងអាចទៅកាន់ BIOS បាននៅពេលម៉ាស៊ីនចាប់ផ្ដើមដំបូងដោយគ្រាន់តែចុច Key : Del , F1 ,F2 ,F8 ,F10 ,F12 ឬ យើងអាចមើលទៅតាមការណែនាំរបស់ system នៅពេលចាប់ផ្ដើមម៉ាស៊ីនដំបូង ។
2.1
ការផ្លាស់ប្ដូរ Boot option ក្នុង BIOS
ដើម្បីដំឡើង Window បានយើងត្រូវផ្លាស់ប្ដូរ Boot option ដើម្បីអាចអោយ
វាទាញយកទិន្ន័យពី CD យកមកដំឡើង ។ Boot order
ជាទូទៅមុននិងដំឡើង Window គេតែងតែផ្លាស់ប្ដូរ Boot ដាក់តាមលំដាប់ដូចជា :
- CD ROM - Hard disk - Floppy disk drive USB flash Bootable ក្នុងករណីដែលយើងដំឡើង Window តាម USB flash យើងត្រូវផ្លាស់ប្ដូរ Boot option ដាក់តាមលំដាប់ដូចជា : - USB flash (storage device) - Hard disk drive - CD-ROM ។
2.2.
Setup Window XP Professional :
តម្រូវការនៃការតំឡើង Window XP យើងត្រូវមាន :
- CD Window XP professional - RAM : 256 MB - Hard disk : 40 GB - CPU : Pentium (4) 1.86 GHz - Video Graphic : 32 MB - CD driver for system - Produce key ឬ serial key បើចាំបាច់។
របៀបតំឡើង Window XP Professional ព័ត៌មានសំខាន់ មុនពេលដំឡើង / ការដំឡើងឡើងវិញនៃ Windows XP ខ្ញុំសូមផ្តល់អនុសាសន៍យ៉ាងខ្លាំងទៅលើការ Burn Window ឲ្យចូលទៅក្នុង CD , DVD , USB Flash ហើយអាចធ្វើការ Boot បាន ។ ដើម្បីធ្វើការ Boot ពី CD , DVD ឬ USB Flash បាន ជាដំបូងអ្នកត្រូវចូលទៅកាន់ BIOS ដោយគ្រាន់តែចុច Key : Del , F1 ,F2 ,F8 ,F10 ,F12 ឬ យើងអាចមើលទៅតាមការណែនាំរបស់ System នៅពេលចាប់ផ្ដើមម៉ាស៊ីនដំបូង រួចចូល ទៅកំណត់ Boot Option និងជ្រើសយក System file Boot (CD-ROOM , USB Flash) មួយដែលជា តម្រូវការរបស់អ្នក ។ ក្រោយពីការកំណត់នូវ Boot Option រួចហើយ អ្នកត្រូវ ចុច Button F10 ដើម្បីធ្វើការ រក្សានូវពត៌មានដែលបានកំណត់ទុក រួចចុច Button Esc និងជ្រើសយកពាក្យ Save and Exit ពេលនោះ ម៉ាស៊ីនកុំព្យូទ័រធ្វើការ Restart ឡើងលេចឡើងនៅពាក្យថា Press any key… អ្នកចុចលើ Key ណាមួយក៏បាន វានឹងចាប់ផ្តើម Boot ឲ្យអ្នកភ្លាមៗ ។
2.2.1
យើងនឹងចាប់ផ្តើម? (រូបភាព 1.1)
- បន្ទាប់ពីការកំណត់រចនាសម្ព័ន្ធប្រព័ន្ធសម្រាប់ចាប់ផ្ដើមពី CD-ROOM , USB Flash ការ Setup Windows បានចាប់ផ្តើម ។ - នៅចំណុចនេះវាកំពុងតែប្រមូលយកទិន្នន័យ Window ទាំងអស់ពី CD-ROOM , USB Flash ដើម្បីបន្តការដំឡើង។
2.2.1) យើងនឹងចាប់ផ្តើម? (រូបភាព 1.1)
2.2.2
សូមស្វាគមន៍មកកាន់ការដំឡើង Window : (រូបភាព 1.2)
- "សូមស្វាគមន៏មកដល់ការដំឡើង" អេក្រង់លេចឡើងដោយមានជម្រើសនៃការដំឡើងបន្តដែលបានកំណត់នៃការដំឡើងពីមុនរួចមកហើយ ។ - ចុច Enter ដើម្បីបន្តការដំឡើង ។ - អ្នកក៏អាចជ្រើសរើសយក R ដើម្បីជួសជុលឬ F3 ដើម្បីចាកចេញ ។
2.2.2) សូមស្វាគមន៍មកកាន់ការដំឡើង Window: (រូបភាព 1.2)
2.2.3
កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ Windows XP : (រូបភាព 1.3)
- "កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ Windows XP " ទទួល និងធ្វើការគោរពតាមអាំជ្ញាប័ណ្ណនេះ" ជាពិសេស បង្ហាញពីផ្នែកច្បាប់នៅក្នុងប្រទេស និងក្រៅប្រទេសនៃកញ្ចប់កម្មវិធី ។ - អ្នកអាចចុច F8 ដើម្បីបង្ហាញថាអ្នកយល់ព្រមជាមួយនឹងលក្ខខណ្ឌនេះ ខណៈពេលនេះប្រសិនបើអ្នកមិនយល់ព្រម នឹង ទំព័រខាងក្រោមនេះទេ វានឹងធ្វើការចាកចេញ
ពីផ្ទាំងនេះភ្លាម ។ ចំណាំ: ប្រសិនបើអ្នកមិនយល់ព្រមទៅនឹងលក្ខខណ្ឌដែលបានដាក់ មកទេ ការដំឡើងនឹងបញ្ឈប់ ។
2.2.3) កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ Windows XP : (រូបភាព 1.3)
2.2.4)
ការចូលមកដល់ចំនុច Partision: (រូបភាព 1.4)
- Partision បច្ចុប្បន្ននេះត្រូវបានបង្ហាញ។ នេះប្រែប្រួលជាមួយនឹងការកំណត់រចនាសម្ព័ន្ធប្រព័ន្ធនៃផ្នែកនីមួយៗ ។ - ឧទាហរណ៏នេះមាន Partision ដែលបានកំណត់រួចទៅហើយ។ ខ្ញុំនឹងជ្រើសរើសមិនប្រើវានិងបង្កើតថ្មីមួយដោយចុច D ។ អ្នកអាចរំលងជំហាននេះនិងបន្ទាប់ពីរបី ប្រសិនបើអ្នកមិនមាន Partision ណាមួយដែលបានកំណត់។ - នៅចំណុចនេះ, ជម្រើសរួមចុច Enter ដើម្បីដំឡើងនៅលើ Partision ដែលបានជ្រើសដើម្បីលុប Partision ដែលបានជ្រើសចុច D ឬ F3 ដើម្បីចាកចេញ ។
2.2.4) ការចូលមកដល់ចំនុច Partition : (រូបភាព 1.4)
1.2.5)
ផ្ទាំងព្រមាន: (រូបភាព 1.5)
- បន្ទាប់ពីចុចដើម្បីលុប Partision D ដែលបានជ្រើស នឹងមានផ្ទាំងព្រមានមួយលេចឡើងពន្យល់ពីចំនុចគ្រោះថ្នាក់នៃការលុបវា ។ ផ្ទាំងនេះលេចឡើងតែនៅពេលដែល Partision បានជ្រើស នឹងត្រូវបានលុប ត្រូវបានធ្វើទ្រង់ទ្រាយជា Partision ប្រព័ន្ធមួយដែលអាចចាប់ផ្ដើម បាន។ Partision ផ្សេងទៀតនឹងបង្ហាញអេក្រង់បន្ទាប់។ - ខ្ញុំចង់ឱ្យរឿងនេះកើតឡើងដូច្នេះខ្ញុំចុចបញ្ចូលដើម្បីបន្ត។ - ជម្រើសនេះមានរួមបញ្ចូលចុច Enter ដើម្បីបន្ត ឬ Esc ដើម្បី បោះបង់ ។
1.2.5) ផ្ទាំងព្រមាន: (រូបភាព 1.5)
2.2.6)
ផ្ទាំងអះអាង: (រូបភាព 1.6)
- ផ្ទាំងអះអាងដែលបង្ហាញ Drive ដែលមានឯកសារ ឬ Partision បច្ចុប្បន្នកំពុងប្រើប្រាស់ទំហំនៅគិតជា Megabyle ។ - ជម្រើសរួមមាន L ដើម្បីលុប Partision និង Esc ដើម្បីបោះបង់ការលុបនេះ ។
2.2.6) ផ្ទាំងអះអាង: (រូបភាព 1.6)
2.2.7)
គ្មាន Partision ដែលបានកំណត់ពីមុន: (រូបភាព 1.7)
- ប្រសិនបើគ្មាន Partision ដែលបានកំណត់ពីមុន ដូចជាផ្ទាំងកមពុងបង្ហាញនេះធ្វើការ ចែកពី Partision មួយនេះទៅជា Partision ជាច្រើនទៀតបាន ដោយគ្រាន់តែចុច C ដើម្បីបង្កើត Partision ហើយបន្ទាប់មកចូលទៅក្នុងការកំណត់ទំហំរបស់ Partision នីមួយ ។ - អ្នកអាចជ្រើស Partision ណាមួយដែលអ្នកចង់ដំឡើងដោយគ្រាន់តែចុច Arrow Key Up ដើម្បីរង្កិលទៅលើ និងចុច Arrow Key Down ដើម្បីរង្កិលទៅក្រោម។ - ចុច Enter ដើម្បីប្រើប្រាស់ និងដំឡើងលើ Partision ដែលកំពុង Select ។
2.2.7) គ្មាន Partision ដែលបានកំណត់ពីមុន: (រូបភាព 1.7)
2.2.8)
បញ្ចូលទំហំ Partision : (រូបភាព 1.8)
- បញ្ចូលទំហំលើ Partision ត្រូវបានគេកំណត់គិតជា Megabyle ។ ខ្ញុំបានជ្រើសរើសលំនាំដើមឬអតិបរមាដែលអាចរកបាននៅទីនេះ។ - អ្នកអាចជ្រើសបញ្ចូលដើម្បីបង្កើត Partision ថ្មី ឬចុច Esc ដើម្បីបោះបង់សកម្មភាព។
2.2.8) បញ្ចូលទំហំភាគថាស: (រូបភាព 1.8)
2.2.9)
បន្តដើម្បីបង្កើត Partision : (រូបភាព 1.9)
- ដើម្បីបង្កើត Partision បាន ត្រូវបន្តរហូតដល់ចន្លោះទាំងអស់ត្រូវបានប្រើ ឬការកំណត់រចនាសម្ព័ន្ធនេះបានជួបតម្រូវការរបស់អ្នក។ ចំណាំ: ផ្នែកតូចមួយនឹងត្រូវមិនអាចប្រើបានទេក្នុងការចែក Partision នេះ នេះគឺជា ប្រការធម្មតា ។ ក្នុងឧទាហរណ៍នេះវាមាន 2 Megabyle ៖ - ខ្ញុំបានជ្រើសរើស Drive C: ឬ Partition1 ដើម្បីដំឡើងប្រព័ន្ធប្រតិបត្តិការនេះ។
- អ្នកអាចជ្រើសបញ្ចូលក្នុងការដំឡើងទៅកាន់ Partition ដែលបានជ្រើសដើម្បីលុប Partition D: ដែលបាន Select ឬ F3 ដើម្បីចាកចេញ ។
2.2.9) បន្តដើម្បីបង្កើតភាគថាស: (រូបភាព 1.9)
2.2.10)
ធ្វើទ្រង់ទ្រាយរបស់ Partition: (រូបភាព 1.10)
- ចាប់តាំងពីប្រព័ន្ធប្រតិបត្តិការនេះគាំទ្រ NTFS ទ្រង់ទ្រាយ Partition ដែលមានជាមួយវា។ ប្រសិនបើអ្នកធ្វើមិនបាន, លក្ខណៈពិសេសសុវត្ថិភាព Folder និងឯកសារជាច្រើននឹង អាចប្រើប្រាស់បាន ។ ចំណាំ: នៅត្រង់ចំណុចនេះង្នកគួតែជ្រើសយកការ Format ទៅជា NTFS ពិព្រោះថាការជ្រើសរើសនេះវានឹងធ្វើអោយប្រព័ន្ធ Window របស់អ្នកអាចធុន ជាមួយនឹងការដាច់ភ្លើងញឹកញាប់ និងការប្រើប្រាស់មានភាពងាយស្រួល ផ្ទុទៅវិញបើអ្នកជ្រើសយក FAT ឬក៏ FAT32 នោះវានឹងងាយប៉ះពាល់ទៅដល់បប្រព័ន្ធ Window របស់អ្នកនៅពេលដាច់ចរន្ធអគ្គិសនីម្តងៗ ។ - ដើម្បីជ្រើសអ្វីដែលទ្រង់ទ្រាយដែលអ្នកចង់ប្រើដោយគ្រាប់តែ ចុចព្រួញឡើងលើ និងព្រួញចុះក្រោម។ - ចុច Enter ដើម្បីបញ្ជាក់ពីការជ្រើសរើសរបស់អ្នក និង ចុច Esc ដើម្បីបោះបង់។
2.2.10) ធ្វើទ្រង់ទ្រាយរបស់ Partition : (រូបភាព 1.10)
2.2.11)
ការដំឡើងកំពុង Format : (រូបភាព 1.11)
- ក្រោយពីការកំណត់នូវភាពជាក់លាក់ក្នុងការដំឡើងរួចមក វាកំពុងតែដំណើរការ Format ហើយវាក៏ត្រូវការចំណាយនូវពេលវេលាខ្លះ ។
2.2.11) ការដំឡើងកំពុង Format : (រូបភាព 1.11)
2.2.12)
បង្កើតបញ្ជីឯកសារ: (រូបភាព 1.12)
- បច្ចុប្បន្ននេះការរៀបចំគឺការស្វែងយល់នូវអ្វីដែលឯកសារបានចម្លងទៅ Drive នោះ។
2.2.12) បង្កើតបញ្ជីឯកសារ: (រូបភាព 1.12)
2.2.13)
រៀបចំច្បាប់ចម្លងឯកសារនានា (រូបភាព 1.13)
- បន្ទាប់ពីការ Formate ត្រូវបានបញ្ចប់ វាកំពុងរៀបចំច្បាប់ចម្លងឯកសារជាច្រើនដើម្បីគាំទ្រដល់ការចាប់ផ្ដើមក្នុងការដំណើរការ Window ទាំងមូល ។
2.2.13) រៀបចំច្បាប់ចម្លងឯកសារនានា (រូបភាព 1.13)
2.2.14)
បង្កើតឯកសារព័ត៌មាននានា (រូបភាព 1.14)
- បន្ទាប់មករៀបចំបង្កើតឯកសារ ឬ ព័ត៌មានជាច្រើនមកវាបានទាមទារដើម្បីបន្តជាមួយនឹងការដំឡើង។
2.2.14) បង្កើតឯកសារព័ត៌មាននានា (រូបភាព 1.14)
2.2.15)
ចុច Enter ដើម្បីចាប់ផ្ដើម: (រូបភាព 1.15)
- កុំព្យូទ័រកំពុងចាប់ផ្ដើម Restart ឡើងវិញជាលើកដំបូង និងចុងបញ្ចប់នៃផ្ទៃពណ៌ខៀវ ផ្នែកខាងក្រោយ ។ ប្រសិនបើអ្នកមិនចង់រងចាំ សូមចុចបញ្ចូល ដើម្បីចាប់ផ្ដើមមុនពេល 15 វិនាទីផុតកំណត់។ - បញ្ចូលដើម្បីចាប់ផ្ដើមកុំព្យូទ័រនេះគឺជាជម្រើសតែមួយគត់ដែលអាចប្រើបាន ។
2.2.15) ចុច Enter ដើម្បីចាប់ផ្ដើម: (រូបភាព 1.15)
2.2.16)
អេក្រង់ចាប់ផ្ដើមប្រព័ន្ធប្រតិបត្តិការ Windows XP (រូបភាព 2.1)
- អេក្រង់ចាប់ផ្ដើម Windows XP ដែលថ្មីនេះត្រូវបានបង្ហាញ ។
2.2.16) អេក្រង់ចាប់ផ្ដើមប្រព័ន្ធប្រតិបត្តិការ Windows XP : (រូបភាព 2.1)
2.2.17)
ការដំឡើង Windows XP : (រូបភាព 2.2)
- អ្នកបានដំឡើងប្រព័ន្ធប្រតិបត្តិការ Windows ប្រភេទដំបូងនៃអេក្រង់នេះ មើលទៅវាស៊ាំបន្ទិច តែវាគ្រាន់តែចំណាយពេលប៉ុន្មាននាទីប៉ុន្នោះ វានឹងបានសំរេចជាមិនខាន ។
2.2.17) ការដំឡើង Windows XP : (រូបភាព 2.2)
2.2.18)
លឿន និងអាចជឿទុកចិត្តកាន់តែច្រើន: (រូបភាព 2.3)
- គ្រប់រាល់ប្រព័ន្ធប្រតិបត្តិការ Windows ដែលចេញមកក្រៅតែងតែមានពាក្យបណ្តឹងដូចគ្នា លឿន និងប្រសើរជាងមុន ។ វាគឺជាប្រធានបទដើម្បីពិភាក្សាថា តើវាអាចទទួលយកបាន រឺក៏អត់ ។
2.2.18) លឿន និងអាចជឿទុកចិត្តកាន់តែច្រើន: (រូបភាព 2.3)
2.2.19)
ភាសាតំបន់ និងការបញ្ចូល: (រូបភាព 2.4)
- បន្ដិចក្រោយមកអ្នកនឹងត្រូវបានជូនដំណឹងជាមួយជម្រើសនៃការកំណត់រចនាសម្ព័ន្ធតំបន់ និងភាសាបញ្ចូលរបស់អ្នក ។គឺជាលំនាំដើមដ៏ល្អសម្រាប់ខ្ញុំដូច្នេះខ្ញុំបានជ្រើសរើសបន្ទាប់។ - ជម្រើសដែលរួមបញ្ចូលទាំងប៊ូតុងព័ត៌មានជាច្រើនលម្អិតបូកត្រឡប់ស្តង់ដារ និងបន្ទាប់ មកអ្នកនឹងអាចផ្លាស់ប្ដូរតាមបំណងចង់បាន ។
2.2.19) ភាសាតំបន់ និងការបញ្ចូល: (រូបភាព 2.4)
2.2.20)
កាលបរិច្ឆេទពេលវេលានិងតំបន់ពេលវេលា: (រូបភាព 2.5)
- កំណត់រចនាសម្ព័ន្ធព័ត៌មានបានត្រឹមត្រូវសម្រាប់កាលបរិច្ឆេទពេលវេលា និងម៉ោងតំបន់នៅទីនេះ។
2.2.20)កាលបរិច្ឆេទពេលវេលានិងតំបន់ពេលវេលា: (រូបភាព 2.5)
2.2.21)
Windows XP ដែលកំពុងចាប់ផ្តើមកើនឡើង: (រូបភាព 2.6
- ពេលនេះយើងបានរង់ចាំទាំងអស់សម្រាប់ Windows XP ដែលវិជ្ជាជីវៈគឺការចាប់ផ្តើមឡើង “នេះជាលើកទីមួយ” ។ ចូរចាំថាបានដកស្រង់សេចក្តីថ្លែងការណ៍ជាមួយនឹងប្រព័ន្ធ ប្រតិបត្តិការ Windows 95 ។ .
2.2.21) Windows XP ដែលកំពុងចាប់ផ្តើមបើកដំណើរការ: (រូបភាព 2.7)
2.2.22)
ការអនុវត្តការកំណត់កុំព្យូទ័រ: (រូបភាព 2.7)
- សូមរង់ចាំខណៈពេលគណនីរបស់អ្នកគ្រប់គ្រងត្រូវបានកំណត់រចនាសម្ព័ន្ធ "ជាលើកដំបូង" ។ - ខ្ញុំនឹងមិននិយាយពីប្រព័ន្ធប្រតិបត្តិការ Windows 95 ជាថ្មីម្តងទៀតទេ ។
2.2.22) ការអនុវត្តការកំណត់កុំព្យូទ័រ: (រូបភាព 2.7)
2.2.23)
Windows XP ដែលដំណើរទស្សនកិច្ច: (រូបភាព 2.8)
- សូមចុចប្រអប់រាងប៉េងប៉ោងដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចនៃ Windows XP មួយនេះ។ - ប្រសិនបើអ្នកមិនចង់មើលឃើញពត៌មាន អ្នកគួរតែចុចនៅ លើរូបបាល់ដើម្បីកម្ចាត់រំខានក្នុងរបៀបមួយដែលទាន់ពេលវេលា ។
2.2.23) Windows XP ដំណើរទស្សនកិច្ច: (រូបភាព 2.8) FINISH !!!
លោកអ្នកបាន Window XP មួយយ៉ាងថ្មីស្រឡាង បន្ទាប់មកអ្នកអាចដាក់កម្មវិធីដើម្បី ប្រើប្រាស់បានធម្មតា ។
2.3.
Setup Window 7 Professional :
តម្រូវការនៃការដំឡើង Window 7 យើងត្រូវមាន :
- CD Window 7 professional
- RAM : 1 GB
- Hard disk : 80 GB
- CPU : Intel Dual-Core 2.13GHz
- Video Graphic : 128 MB
- CD driver for system
- Produce key ឬ serial key បើចាំបាច់។
របៀបតំឡើង Window 7 Professional
ការដំឡើង Window 7 Professional ក៏មិនខុសពីការដំឡើង Window XP ប៉ុន្នានដែរ គ្រាន់តែអ្នកព្យាយាមមើលនូវសេចក្តីលំអិតបន្តិចអ្នកនឹងអាចធ្វើបានភ្លាម ។
2.4
កម្មវិធី Driver pack solution :
Driver pack solution គឺជាកម្មវិធីមួយប្រើសម្រាប់តំឡើងនូវ Driver ដែលបានបាត់នូ វ
ក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ។
លក្ខណៈនៃការប្រើប្រាស់ដំបូងយើងត្រូវបើកលើកម្មវិធីនេះ ( Driver pack solution ) នៅពេលនោះវានឹងចាប់ផ្តើម Scan រកនូវ Driver ដែលបានបាត់ រឺមិនទាន់ស្គាល់មកបង្ហាញ រួចយើងគ្រាន់តែចុចនៅត្រង់ពាក្យថា Install and Update វានឹងចេញើផ្ទាំង Comfirm Installation ដើម្បីបញ្ជាក់ដាក់សញ្ញាគ្រីសនូវ Driver ដែលបានរកឃើញ រួចចុច Start Installation នោះវានឹងចាប់ផ្តើមធ្វើការដំឡើងនូវ Driver ដែលបានបាត់អោយយើងផ្លាម ។
សូមមើលរូបខាងក្រោម ៖
Driver គឺជាប្រភេទ Software ម្យ៉ាងដើម្បីជួយសំរួលពី Mother board ទៅកាន់ឧបករណ៍ ផ្សេងៗដែលដោតមកលើវាក្នុងគោលបំណងធ្វើអោយឧបករណ៍ទាំងនោះអាចធ្វើការជាមួយ Mother board បាន ប្រសិនបើគ្មាន Driver នោះ កុំព្យូទ័រ មិនអាចធ្វើការបាននោះទេ ។ ដើម្បីចូលទៅមើលថា តើកុំព្យូទ័ររបស់អ្នកមាន Driver គ្រប់គ្រាន់ដែលរឺអត់ ដំបូងត្រូវ ៖ Right Click លើ My Computer យកពាក្យ Manage
រួចជ្រើសយក Device manager អ្នកនឹងឃើញនូវ Driver ដែលមាននៅលើ កុំព្យូទ័ររបស់អ្នក និង Driver ដែលមិនទាន់ បានស្គាល់ ដូចរូបខាងក្រោម ៖
2.5
កម្មវិធី Win RAR, ZIP, ISO : Win RAR, ZIP, ISO គឺជាកម្មវិធីផ្សេងៗគ្នាដែលវាមានតួនាទីស្រដៀងគ្នា គេប្រើវាសម្រាប់
ខ្ចប់នូវឯកសារផ្សេងៗដូចជា File, Folder ឬកម្មវិធីជាដើម ។
គេហទំព័រ
en:User:Sman Matly --Sman Matly (ការពិភាក្សា) ម៉ោង១២:៥៧ ថ្ងៃច័ន្ទ ទី០២ ខែមីនា ឆ្នាំ២០១៥ (UTC)
bungaslot
- ចាប់តាំងពីប្រព័ន្ធប្រតិបត្តិការនេះគាំទ្រ NTFS ទ្រង់ទ្រាយ Partition ដែលមានជាមួយវា។ ប្រសិនបើអ្នកធ្វើមិនបាន, លក្ខណៈពិសេសសុវត្ថិភាព Folder និងឯកសារជាច្រើននឹង អាចប្រើប្រាស់បាន ។ ចំណាំ: នៅត្រង់ចំណុចនេះង្នកគួតែជ្រើសយកការ Format ទៅជា NTFS ពិព្រោះថាការជ្រើសរើសនេះវានឹងធ្វើអោយប្រព័ន្ធ Window របស់អ្នកអាចធុន ជាមួយនឹងការដាច់ភ្លើងញឹកញាប់ និងការប្រើប្រាស់មានភាពងាយស្រួល ផ្ទុទៅវិញបើអ្នកជ្រើសយក FAT ឬក៏ FAT32 នោះវានឹងងាយប៉ះពាល់ទៅដល់បប្រព័ន្ធ Window របស់អ្នកនៅពេលដាច់ចរន្ធអគ្គិសនីម្តងៗ ។ - ដើម្បីជ្រើសអ្វីដែលទ្រង់ទ្រាយដែលអ្នកចង់ប្រើដោយគ្រាប់តែ ចុចព្រួញឡើងលើ និងព្រួញចុះក្រោម។ - ចុច Enter ដើម្បីបញ្ជាក់ពីការជ្រើសរើសរបស់អ្នក និង ចុច Esc ដើម្បីបោះបង់។
- Bungaslot
- ++++++++
- paito warna hk
- bandar resmi togel
- situs baccarat
- situs gacor malam ini
- slot deposit dana 10rb
- bungaslot
- casino online
- toto macau
- slot pasti bayar
- slot sugar rush
- slot demo tergacor
- slot qris tanpa potongan
- slot deposit pulsa tanpa potongan
- slot pasti maxwin
- slot pg soft tergacor
- slot habanero
- situs slot freebet
110.74.206.106 ម៉ោង២៣:៤៩ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ (UTC)
LINK ALTERNATIF
- Bungaslot
- ++++++++
- paito warna hk
- bandar resmi togel
- situs baccarat
- situs gacor malam ini
- slot deposit dana 10rb
- bungaslot
- casino online
- toto macau
- slot pasti bayar
- slot sugar rush
- slot demo tergacor
- slot qris tanpa potongan
- slot deposit pulsa tanpa potongan
- slot pasti maxwin
- slot pg soft tergacor
- slot habanero
- situs slot freebet
- cheat slot online
- slot hoki
- akun jp
- slot deposit gopay
110.74.206.106 ម៉ោង២២:៣៦ ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ (UTC)