បុណ្យឯករាជ្យជាតិកម្ពុជា
បុណ្យឯករាជ្យជាតិកម្ពុជា | ||||
---|---|---|---|---|
ឯកសារ:Cambodia Indepandence Monument.jpg | ||||
វិមានឯករាជ្យកម្ពុជា | ||||
ប្រារព្ធដោយ | ជនជាតិខ្មែរ | |||
តំណាងជាតិ | ប្រទេសកម្ពុជា | |||
ប្រភេទបុណ្យ | បុណ្យឯករាជ្យជាតិ | |||
បង្កើតដោយ | នរោត្តមសីហនុ | |||
កាលបរិច្ឆេទ | ៩ វិច្ឆិកា ១៩៥៣ | |||
ថ្ងៃកំណត់ | ថ្ងៃ៩ រៀងរាល់ខែវិច្ឆិកា | |||
កំណើតទ័ពកម្ពុជា | កងយោធពលខេមរៈភូមិន្ទ | |||
ចំនួនកងទ័ព | 380,000 នាក់ | |||
ក្រោមស្ថាប័ន |
|
បុណ្យឯករាជ្យជាតិកម្ពុជា (បារាំង: Fête de l'indépendance du Cambodge) (អង់គ្លេស: Independence Day of Cambodia) គឺជាទិវាបុណ្យជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយកំណត់កាលបរិច្ឆេទរៀងរាល់ថ្ងៃទី 9 ខែវិច្ឆិកា ដែលធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា រដ្ឋការកម្ពុជាទាំងអស់ត្រូវធ្វើការរំលឹកខួបជារៀងរាល់ឆ្នាំ រំំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាដៃព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 1953 ។ នៅថ្ងៃរំលឹកខួបបុណ្យឯករាជ្យជាតិនេះ មន្ត្រីរាជការ និង មន្ត្រីរដ្ឋការកម្ពុជាទាំងអស់ត្រូវបានឈប់សំរាកចំនួន ១ថ្ងៃផងដែរ ។[១]
ប្រវត្តិ
History
បុណ្យឯករាជ្យជាតិកម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាយ៉ាងពេញលេញពី ប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ មុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ប្រទេសកម្ពុជាទាំងមូលបានស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងអស់រយៈពេល ៩០ឆ្នាំ ដែលរាប់ចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣ ។ បារាំងបានដាក់អណានិគមលើ ប្រទេសកម្ពុជាដំបូងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៨៦៦ ក្នុងរាជព្រះបាទ នរោត្តម (French colony on Cambodia 1863 -1866) ក្រោយពេលដែលបារាំងបានយល់ពីសក្ដានុពលកម្ពុជាពីវិស័យកសិកម្ម ផលជ័រកៅស៊ូ ស្បែកសត្វ និងព្រៃឈើ បារាំងបានចុះហត្ថលេខាយល់ព្រមនិង ព្រះបាទនរោត្តម ដោយប្ដូរពីការដាក់អណានិគមលើកម្ពុជា ទៅជាដែនអណាព្យាបាលបារាំងវិញ ក្នុងឆ្នាំ ១៨៦៧ ដល់ឆ្នាំ ១៨៨៧ (French protectorate of Cambodia 1867 - 1887) ដែលមានន័យថា ប្រទេសកម្ពុជាស្ថិតក្រោមការ ការពាររបស់បារាំង ។ ក្នុងឆ្នាំ ១៨៨៧ បារាំងបានសំរេចដាក់កម្ពុជាចូលក្នុងឧបសម្ព័នឥណ្ឌូចិន (French Indochina union) ដែលមានន័យថា កម្ពុជាស្ថិតក្នុងសម្ព័នយោធាត្រីភាគី រាល់ប្រទេសណាមួយដែលឈ្លានពាន ប្រទេសណាមួយដែលជារដ្ឋសមាជិកឥណ្ឌូចិន នោះកងទ័ពសម្ព័នមិត្តនិងចូលមកជួយ រហូតដល់ឆ្នាំ ១៩៤១ អំឡុងពេលផ្ទុះឡើងនៃ សង្គ្រាមលោកលើកទី២ (World War 2) វត្តមាននៃកងទ័ព ជប៉ុន បានកំចាត់បារាំងចេញពីឧបទ្វីបឥណ្ឌូចិន ។ ក្រោយចប់សង្គ្រាមលោកលើកទី២ ឆ្នាំ ១៩៤៥ បារាំងបានវិលត្រឡប់មកដាក់អណានិគមលើកម្ពុជាម្ដងទៀត ការវិលត្រឡប់មកវិញរបស់បារាំងគឺមិនមែនជារឿងល្អនោះទេ បារាំងបានដាក់ចេញនូវគោលនោយបាយជំរិតទារពន្ធអាករ លើប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាមានការលំបាកជាខ្លាំង ក្នុងម្នាក់តម្រូវឱ្យបង់ពន្ធជាប្រាក់ ១៥ណែន ដោយស្មើនិង ១តម្លឹង ២ជី បើមិនមានប្រាក់បង់ពន្ធត្រូវបង់ជាសត្វចិញ្ចឹមដែលខ្លួនមានជំនួសវិញ ឬ ត្រូវបង់ជារបស់របរប្រើប្រាសដែលខ្លួនមាន ការជំរិតទារពន្ធហួសប្រមាណរបស់ទេសាភិបាលបារាំង បានធ្វើឱ្យប្រជាជនកម្ពុជា ងើបឡើងបះបោរលួចសម្លាប់ពួកបារាំងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ១៩៤៨ ចលនាប្រឆាំងអណានិគមបារាំងនៅកម្ពុជា បានផ្ទុះឡើងពាសពេញផ្ទៃប្រទេស ។ ចលនាតស៊ូដើម្បីទាមទារឯករាជ្យជាតិ បានចែកចេញជា ៣ផ្សេងគ្នា ទី១ ចលនាតស៊ូដោយពួក ខ្មែរឥស្សរៈ (Khmer Issarak) មានមូលដ្ឋាននៅ ខេត្តបាត់ដំបង ដែលមានការគាំទ្រពី ប្រទេសថៃ និង ក្រោយមកគាំទ្រ ដោយពួកវៀតមិញ ទី២ ចលនាតស៊ូ ដោយពួកខ្មែរសេរី ដឹកនាំដោយ សមសារី ផ្ដោតទៅលើកិច្ចចរចារនយោបាយការទូត និង ទី៣ ចលនាតស៊ូ ខ្មែរបង្រួបបង្រួមជាតិ ដឹកនាំដោយព្រះបាទ នរោត្តមសីហនុ ដែលមានមូលដ្ឋាននៅ ខេត្តកំពង់ឆ្នាំង ។[២]
សកម្មភាព
Activities
សកម្មភាពទាមទារឯករាជ្យពីបារាំងបានឈានដល់ការផ្ទុះប្រដាប់វុធ ដោយចលនារបស់ពួកខ្មែរឥស្សរៈ បានវាយដណ្ដើមមូលដ្ឋានទ័ពបារាំងនៅ ខេត្តបាត់ដំបង នៅអំឡុងខែកុម្ភៈឆ្នាំ ១៩៤៨ ដោយចលនារបស់ពួកខ្មែរឥស្សរៈ ដែលមានការចូលរួមគាំទ្រដោយពួកវៀតមិញ បានពង្រីកផ្ទៃដីកាន់កាប់របស់ខ្លួនគឺ ១/៣ នៃផ្ទៃប្រទេសទាំងមូល ។ ចំណែកឯចលនាបង្រួបបង្រួមជាតិ បង្កើតឡើងដោយព្រះបាទ នរោត្តមសីហនុ នៅ ខេត្តកំពង់ឆ្នាំង មិនមានសញ្ញវុធទំនើបសម្រាប់ច្បាំងនិងបារាំងនោះទេ ដោយមានត្រឹមកាំភ្លើងឈើប៉ុនណោះ ដូចនេះហើយព្រះបាទ នរោត្តមសីហនុ បានសម្រេចបង្កើតក្រុមចលនាមួយទៀតមានឈ្មោះថា ចលនានារីក្លាហាន ដែលមានស្ត្រីចូលបម្រើជាកងកម្លាំងប្រមាណជា ២០,០០០ (២មុឺននាក់) ។ នៅដើមឆ្នាំ ១៩៤៩ កងកម្លាំងរបស់ព្រះបាទ នរោត្តមសីហនុ បានវាយដណ្ដើមមូលដ្ឋានទ័ពបារាំងនៅខេត្តកំពង់ឆ្នាំង ចលនាទាមឯករាជ្យរបស់ប្រជាជនខ្មែរ និង កងកម្លាំងបារាំង បានឈានដល់ការប្រឈមុខដាក់គ្នា ក្នុងការត្រៀមប្រើកម្លាំងកងទ័ព ភាគីបារាំងដោយមើលឃើញថា ប្រជាជនបារាំងជាច្រើនបានស្លាប់ក្នុងជម្លោះទាមទារឯករាជ្យពីបារាំងនេះ ដូចនេះហើយបារាំងបានបើកកិច្ចចរចារជាមួយព្រះបាទនរោត្តមសីហនុនៅក្នុងសភាជាតិកម្ពុជា ហើយព្រះបាទនរោត្តសីហនុ បានទាមទារឱ្យប្រទេសបារាំងលុបចោលនូវសន្ធិសញ្ញានៃការដាក់អណានិគម ក្នុងឆ្នាំ ១៨៦៣ និង លុបចោលនូវ សន្ធិសញ្ញាអណាព្យាបាលដែលធ្វើឡើងនៅឆ្នាំ ១៨៦៧ ហើយបារាំងបានយល់ព្រមនូវសំណើរនេះដោយធ្វើការចុះនូវហត្ថលេខាជាផ្លូវការណ៍ផងដែរ ប៉ុន្តែទោះជាយ៉ាងណា បារាំងមិនទាន់យល់ព្រមប្រគល់អធិបតេយ្យភាព និង មិនទាន់ឱ្យកម្ពុជាមានកងទ័ពជាតិនោះទេ ។
ឯកសារយោង
- ↑ John Bowman (2000) Columbia Chronologies of Asian History and Culture, Publisher: Columbia University Press p.512 ISBN: 9780231500043, 0231500041
- ↑ Frederick P. Munson (1968) Area Handbook for Cambodia, Contributor: American University (Washington, D.C.). Foreign Area Studies, Publisher: U.S. Government Printing Office, Original from the University of Virginia p.364