Jump to content

បុណ្យឯករាជ្យជាតិកម្ពុជា

ពីវិគីភីឌា

បុណ្យឯករាជ្យជាតិកម្ពុជា

វិមានឯករាជ្យកម្ពុជា
ប្រារព្ធដោយ ជនជាតិខ្មែរ
តំណាងជាតិ ប្រទេសកម្ពុជា
ប្រភេទបុណ្យ បុណ្យឯករាជ្យជាតិ
បង្កើតដោយ នរោត្តមសីហនុ
កាលបរិច្ឆេទ ៩ វិច្ឆិកា ១៩៥៣
ថ្ងៃកំណត់ ថ្ងៃ៩ រៀងរាល់ខែវិច្ឆិកា
កំណើតទ័ពកម្ពុជា កងយោធពលខេមរៈភូមិន្ទ
ចំនួនកងទ័ព 380,000 នាក់
ក្រោមស្ថាប័ន
  • ក្រសួងការពារជាតិ
  • ក្រសួងមហាផ្ទៃ

បុណ្យឯករាជ្យជាតិកម្ពុជា (បារាំង: Fête de l'indépendance du Cambodge) (អង់គ្លេស: Independence Day of Cambodia) គឺជាទិវាបុណ្យជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយកំណត់កាលបរិច្ឆេទរៀងរាល់ថ្ងៃទី 9 ខែវិច្ឆិកា ដែលធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា រដ្ឋការកម្ពុជាទាំងអស់ត្រូវធ្វើការរំលឹកខួបជារៀងរាល់ឆ្នាំ រំំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាដៃព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 1953 ។ នៅថ្ងៃរំលឹកខួបបុណ្យឯករាជ្យជាតិនេះ មន្ត្រីរាជការ និង មន្ត្រីរដ្ឋការកម្ពុជាទាំងអស់ត្រូវបានឈប់សំរាកចំនួន ១ថ្ងៃផងដែរ ។[]

ប្រវត្តិ

History

បុណ្យឯករាជ្យជាតិកម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាយ៉ាងពេញលេញពី ប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ មុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ប្រទេសកម្ពុជាទាំងមូលបានស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងអស់រយៈពេល ៩០ឆ្នាំ ដែលរាប់ចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣ ។ បារាំងបានដាក់អណានិគមលើ ប្រទេសកម្ពុជាដំបូងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៨៦៦ ក្នុងរាជព្រះបាទ នរោត្តម (French colony on Cambodia 1863 -1866) ក្រោយពេលដែលបារាំងបានយល់ពីសក្ដានុពលកម្ពុជាពីវិស័យកសិកម្ម ផលជ័រកៅស៊ូ ស្បែកសត្វ និងព្រៃឈើ បារាំងបានចុះហត្ថលេខាយល់ព្រមនិង ព្រះបាទនរោត្តម ដោយប្ដូរពីការដាក់អណានិគមលើកម្ពុជា ទៅជាដែនអណាព្យាបាលបារាំងវិញ ក្នុងឆ្នាំ ១៨៦៧ ដល់ឆ្នាំ ១៨៨៧ (French protectorate of Cambodia 1867 - 1887) ដែលមានន័យថា ប្រទេសកម្ពុជាស្ថិតក្រោមការ ការពាររបស់បារាំង ។ ក្នុងឆ្នាំ ១៨៨៧ បារាំងបានសំរេចដាក់កម្ពុជាចូលក្នុងឧបសម្ព័នឥណ្ឌូចិន (French Indochina union) ដែលមានន័យថា កម្ពុជាស្ថិតក្នុងសម្ព័នយោធាត្រីភាគី រាល់ប្រទេសណាមួយដែលឈ្លានពាន ប្រទេសណាមួយដែលជារដ្ឋសមាជិកឥណ្ឌូចិន នោះកងទ័ពសម្ព័នមិត្តនិងចូលមកជួយ រហូតដល់ឆ្នាំ ១៩៤១ អំឡុងពេលផ្ទុះឡើងនៃ សង្គ្រាមលោកលើកទី២ (World War 2) វត្តមាននៃកងទ័ព ជប៉ុន បានកំចាត់បារាំងចេញពីឧបទ្វីបឥណ្ឌូចិន ។ ក្រោយចប់សង្គ្រាមលោកលើកទី២ ឆ្នាំ ១៩៤៥ បារាំងបានវិលត្រឡប់មកដាក់អណានិគមលើកម្ពុជាម្ដងទៀត ការវិលត្រឡប់មកវិញរបស់បារាំងគឺមិនមែនជារឿងល្អនោះទេ បារាំងបានដាក់ចេញនូវគោលនោយបាយជំរិតទារពន្ធអាករ លើប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាមានការលំបាកជាខ្លាំង ក្នុងម្នាក់តម្រូវឱ្យបង់ពន្ធជាប្រាក់ ១៥ណែន ដោយស្មើនិង ១តម្លឹង ២ជី បើមិនមានប្រាក់បង់ពន្ធត្រូវបង់ជាសត្វចិញ្ចឹមដែលខ្លួនមានជំនួសវិញ ឬ ត្រូវបង់ជារបស់របរប្រើប្រាសដែលខ្លួនមាន ការជំរិតទារពន្ធហួសប្រមាណរបស់ទេសាភិបាលបារាំង បានធ្វើឱ្យប្រជាជនកម្ពុជា ងើបឡើងបះបោរលួចសម្លាប់ពួកបារាំងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ១៩៤៨ ចលនាប្រឆាំងអណានិគមបារាំងនៅកម្ពុជា បានផ្ទុះឡើងពាសពេញផ្ទៃប្រទេស ។ ចលនាតស៊ូដើម្បីទាមទារឯករាជ្យជាតិ បានចែកចេញជា ៣ផ្សេងគ្នា ទី១ ចលនាតស៊ូដោយពួក ​ខ្មែរ​ឥស្សរៈ (Khmer Issarak) មានមូលដ្ឋាននៅ ខេត្តបាត់ដំបង ដែលមានការគាំទ្រពី ប្រទេសថៃ និង ក្រោយមកគាំទ្រ ដោយពួកវៀតមិញ ទី២ ចលនាតស៊ូ ដោយពួកខ្មែរសេរី ដឹកនាំដោយ សមសារី ផ្ដោតទៅលើកិច្ចចរចារនយោបាយការទូត និង ទី៣ ចលនាតស៊ូ ខ្មែរបង្រួបបង្រួមជាតិ ដឹកនាំដោយព្រះបាទ នរោត្តមសីហនុ ដែលមានមូលដ្ឋាននៅ ខេត្តកំពង់ឆ្នាំង

ឯកសារយោង

  1. John Bowman (2000) Columbia Chronologies of Asian History and Culture, Publisher: Columbia University Press p.512 ISBN: 9780231500043, 0231500041