Jump to content

បុណ្យឯករាជ្យជាតិកម្ពុជា

ពីវិគីភីឌា

បុណ្យឯករាជ្យជាតិកម្ពុជា

វិមានឯករាជ្យកម្ពុជា
ប្រារព្ធដោយ ជនជាតិខ្មែរ
តំណាងជាតិ ប្រទេសកម្ពុជា
ប្រភេទបុណ្យ បុណ្យឯករាជ្យជាតិ
បង្កើតដោយ នរោត្តមសីហនុ
កាលបរិច្ឆេទ ៩ វិច្ឆិកា ១៩៥៣
ថ្ងៃកំណត់ ថ្ងៃ៩ រៀងរាល់ខែវិច្ឆិកា
កំណើតទ័ពកម្ពុជា កងយោធពលខេមរៈភូមិន្ទ
ចំនួនកងទ័ព 380,000 នាក់
ក្រោមស្ថាប័ន
  • ក្រសួងការពារជាតិ
  • ក្រសួងមហាផ្ទៃ

បុណ្យឯករាជ្យជាតិកម្ពុជា (បារាំង: Fête de l'indépendance du Cambodge) (អង់គ្លេស: Independence Day of Cambodia) គឺជាទិវាបុណ្យជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយកំណត់កាលបរិច្ឆេទរៀងរាល់ថ្ងៃទី 9 ខែវិច្ឆិកា ដែលធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា រដ្ឋការកម្ពុជាទាំងអស់ត្រូវធ្វើការរំលឹកខួបជារៀងរាល់ឆ្នាំ រំំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាដៃព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 1953 ។ នៅថ្ងៃរំលឹកខួបបុណ្យឯករាជ្យជាតិនេះ មន្ត្រីរាជការ និង មន្ត្រីរដ្ឋការកម្ពុជាទាំងអស់ត្រូវបានឈប់សំរាកចំនួន ១ថ្ងៃផងដែរ ។[]

ប្រវត្តិ

History

បុណ្យឯករាជ្យជាតិកម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាយ៉ាងពេញលេញពី ប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ មុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ប្រទេសកម្ពុជាទាំងមូលបានស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងអស់រយៈពេល ៩០ឆ្នាំ ដែលរាប់ចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣ ។ បារាំងបានដាក់អណានិគមលើ ប្រទេសកម្ពុជាដំបូងក្នុងឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៨៦៦ ក្នុងរាជព្រះបាទ នរោត្តម (French colony on Cambodia 1863 -1866) ក្រោយពេលដែលបារាំងបានយល់ពីសក្ដានុពលកម្ពុជាពីវិស័យកសិកម្ម ផលជ័រកៅស៊ូ ស្បែកសត្វ និងព្រៃឈើ បារាំងបានចុះហត្ថលេខាយល់ព្រមនិង ព្រះបាទនរោត្តម ដោយប្ដូរពីការដាក់អណានិគមលើកម្ពុជា ទៅជាដែនអណាព្យាបាលបារាំងវិញ ក្នុងឆ្នាំ ១៨៦៧ ដល់ឆ្នាំ ១៨៨៧ (French protectorate of Cambodia 1867 - 1887) ដែលមានន័យថា ប្រទេសកម្ពុជាស្ថិតក្រោមការ ការពាររបស់បារាំង ។ ក្នុងឆ្នាំ ១៨៨៧ បារាំងបានសំរេចដាក់កម្ពុជាចូលក្នុងឧបសម្ព័នឥណ្ឌូចិន (French Indochina union) ដែលមានន័យថា កម្ពុជាស្ថិតក្នុងសម្ព័នយោធាត្រីភាគី រាល់ប្រទេសណាមួយដែលឈ្លានពាន ប្រទេសណាមួយដែលជារដ្ឋសមាជិកឥណ្ឌូចិន នោះកងទ័ពសម្ព័នមិត្តនិងចូលមកជួយ រហូតដល់ឆ្នាំ ១៩៤១ អំឡុងពេលផ្ទុះឡើងនៃ សង្គ្រាមលោកលើកទី២ (World War 2) វត្តមាននៃកងទ័ព ជប៉ុន បានកំចាត់បារាំងចេញពីឧបទ្វីបឥណ្ឌូចិន ។

ឯកសារយោង

  1. John Bowman (2000) Columbia Chronologies of Asian History and Culture, Publisher: Columbia University Press p.512 ISBN: 9780231500043, 0231500041