បុណ្យឯករាជ្យជាតិកម្ពុជា
បុណ្យឯករាជ្យជាតិកម្ពុជា | ||||
---|---|---|---|---|
![]() | ||||
វិមានឯករាជ្យកម្ពុជា | ||||
ប្រារព្ធដោយ | ជនជាតិខ្មែរ | |||
តំណាងជាតិ | ប្រទេសកម្ពុជា | |||
ប្រភេទបុណ្យ | បុណ្យឯករាជ្យជាតិ | |||
បង្កើតដោយ | នរោត្តមសីហនុ | |||
កាលបរិច្ឆេទ | ៩ វិច្ឆិកា ១៩៥៣ | |||
ថ្ងៃកំណត់ | ថ្ងៃ៩ រៀងរាល់ខែវិច្ឆិកា | |||
កំណើតទ័ពកម្ពុជា | កងយោធពលខេមរៈភូមិន្ទ | |||
ចំនួនកងទ័ព | 380,000 នាក់ | |||
ក្រោមស្ថាប័ន |
|
បុណ្យឯករាជ្យជាតិកម្ពុជា (បារាំង: Fête de l'indépendance du Cambodge) (អង់គ្លេស: Independence Day of Cambodia) គឺជាទិវាបុណ្យជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយកំណត់កាលបរិច្ឆេទរៀងរាល់ថ្ងៃទី 9 ខែវិច្ឆិកា ដែលធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា រដ្ឋការកម្ពុជាទាំងអស់ត្រូវធ្វើការរំលឹកខួបជារៀងរាល់ឆ្នាំ រំំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាដៃព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 1953 ។ នៅថ្ងៃរំលឹកខួបបុណ្យឯករាជ្យជាតិនេះ មន្ត្រីរាជការ និង មន្ត្រីរដ្ឋការកម្ពុជាទាំងអស់ត្រូវបានឈប់សំរាកចំនួន ១ថ្ងៃផងដែរ ។[១]
ប្រវត្តិ
History
បុណ្យឯករាជ្យជាតិកម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាយ៉ាងពេញលេញពី ប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ មុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ប្រទេសកម្ពុជាទាំងមូលបានស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងអស់រយៈពេល ៩០ឆ្នាំ ដែលរាប់ចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣ ។ បារាំងបានដាក់អណានិគមលើកម្ពុជាដំបូងក្នុងឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៨៦៦ ក្នុងរាជព្រះបាទ នរោត្តម (French colony on Cambodia 1863 -1866) ក្រោយពេលដែលបារាំងបានយល់ពីសក្ដានុពលកម្ពុជាពីវិស័យកសិកម្ម ផលជ័រកៅស៊ូ ស្បែកសត្វ និងព្រៃឈើ បារាំងបានចុះហត្ថលេខាយល់ព្រមនិង ព្រះបាទនរោត្តម ដោយប្ដូរពីការដាក់អណានិគមលើកម្ពុជា ទៅជាដែនអណាព្យាបាលបារាំងវិញ ក្នុងឆ្នាំ ១៨៦៧ ដល់ឆ្នាំ ១៨៨៧ (French protectorate of Cambodia 1867 - 1887) ដែលមានន័យថា ប្រទេសកម្ពុជាស្ថិតក្រោមការ ការពាររបស់បារាំង ។
ឯកសារយោង
- ↑ John Bowman (2000) Columbia Chronologies of Asian History and Culture, Publisher: Columbia University Press p.512 ISBN: 9780231500043, 0231500041