របៀបសរសេរស្រ្កីបដើម្បីផលិតរឿង
ស្គ្រីបគឺជាការងារដែលសរសេរដោយអ្នកសរសេររឿងសម្រាប់ខ្សែភាពយន្តហ្គេមវីដេអូឬកម្មវិធីទូរទស្សន៍។ ហើយវាមានលក្ខណៈសម្រាយអាចអោយក្រុមអ្នកផលិតរឿងងាយស្រួលដើម្បីសម្របសម្រួលនៅសាច់រឿងដែលមានស្រាប់។ នៅក្នុងស្រ្កីបអ្នកនិពន្ធត្រូវសរសេររាល់សកម្មភាពទាំងអស់ដែលជាសកម្មភាពសម្រាប់អោយតួសម្តែងមានកាយវិការឬចលនាការបញ្ចេញមតិនិងការសន្ទនារបស់តួអង្គត្រូវបានគេនិទានរឿងផងដែរ។ សាច់រឿងដែលអ្នកនិពន្ធបានសរសេរឡើងនោះគេបង្កើតសម្រាប់ទូរទស្សន៍ក្នុងការផ្សាយទៅកាន់មនុស្សដែលចង់មើលនិងចង់ដឹងនៅខ្សែភាពយន្តដែលបានបង្កើតថ្មីនោះជាពិសេសអ្នកដែលបានទស្សនានៅភាពយន្តនោះហើយនិងបានដឹងថាជាខ្សែភាពយន្តបែបណា។

នៅក្នុងការសរសេស្រ្កីបតែងតែត្រូវការនូវស្រ្កីបមួយដែលជាអ្វីដ៏ចាំបាចបំផុតដែលនៅក្នុងការផលិតរឿងមិនអាចខ្វៈវាបានដែលគេអោយឈ្មោះថា
ទ្រង់ទ្រាយស្រ្កីប (Format and style)
[កែប្រែ]លំណែនាំ
[កែប្រែ]ជាធម្មតានៅក្នុងជីវិតពិត គំនិត និង អារម្មណ៍ ចិត្ត និង តណ្ហា គឺទាក់ទងគ្នាទៅវិញទៅមក ។ នៅក្នុង កុន បើយើងឃើញសាកសព យើងនឹងមានប្រតិកម្ម យ៉ាងរហ័ស ជាមួយនឹងភាពរំជើបរំជួល ប្រហែលជាពេលខ្លះយើងពិចារណា ទៅលើខ្សែជីវិត និងមានសំនួរយ៉ាងច្រើនកើតមានចំពោះ ខ្លួនយើងផ្ទាល់ ។ ប៉ុន្តែទោះបីជាយ៉ាងណា បើយើងមើលឃើញសាកសព នៅលើផ្លូវដែលយើងបានបើកបរនោះ ប្រតិកម្មភា្លមៗរបស់យើងគឺរន្ធត់ ប្តូរទៅជាការស្អប់ខ្ពើមយ៉ាងខ្លាំង ។ ការរំជួលចិត្ត បានចូលទៅក្នុងរូបភាព បន្ទាប់ពីពីព្រឹត្តិការណ៍មួយបានបញ្ចប់ទៅ ។ ណៅក្នុងជីវិតពិត បទពិសោធន៍គឺមានអត្ថន័យ ជាមួយនឹងការជះត្រឡប់នៃពេលវេលា ។ នៅក្នុងជីវិតពិត អត្ថន័យរបស់ពួកគេគឺ ស្ថិតនៅលើអ្វីដែលកើតឡើង ។ គម្រោងនៃការសរសេរ កុន គឺជាឧបករណ៍ ដែលអាចឲ្យអ្នក បង្កើតនូវភាពរំជើបរំជួល និង អវសាន្តនៃជីវិត ។ នោះគឺជាហេតុផលមួយដែល អ្នកទិតៀនស្ទើរតែទាំងអស់តបមកអ្នករៀបចំ ផលិតកុន ។ គម្រោងគឺ ជាទូទៅមានការវាយតម្លៃទាប នៃដំណើរការឯកសារ ។ មតិជាច្រើន ដែលបានផ្តល់យោបល់មក ថា ដំណើរការនៃការបង្កើតឯកសារ រៀបចំទៅតាមបទពិសោធន៍របស់អ្នកដែលបានផលិតវា ។ អ្នកផលិតកុនជាច្រើននាក់ បានសរសេរពី ការកាត់ ក្រដាស ”paper edit” ។ បន្ទាប់ពីជ្រើសរើសពេលវេលា ក្នុងការសរសេរគម្រោង ។ ដំណើរការនេះត្រូវបានយកទៅប្រើនៅក្នុង ការថតកុនជាច្រើនបែបបទ ។ ជាពិសេសនៅពេលដែលអ្នកផលិតកុន កំពុងតែថត នៅព្រឹតិ្តកាណ៍ ក្នុងការគ្រប់គ្រង របស់គាត់ដូចជា ការប្រជុំ នយោបាយ ព្រឹត្តិកាណ៍ គ្រោះធម្មជាតិ កុប្បកម្ម បាតុកម្ម ។ល។ ទោះបីជាយ៉ាងណា កុន ជាច្រើន ដែលអ្នកផលិតកុន បានស្វែងរក ឆ្លើយនូវសំនួរដោយខ្លួនឯង “តើខ្ញុំគួរធ្វើយ៉ាងណា?” នេះគឺជាអាជ្ញាបញ្ជា ដើម្បីបង្ហាញ នូវគម្រោងការសរសេរល្អ គ្មានការផ្លាស់ប្តូរ ក្នុងពេលដំណើរការផលិតនោះទេ ។ ជារឿយៗការរៀបចំគម្រោង មុនពេលថតកុនអាចធ្វើឲ្យមានភាព ខុសគ្នារវាងកុនមិនល្អ និង កុនល្អ ឬ កុនល្អ និងកុនដែលល្អជាង ។[១]
មានពីរតំណាក់កាលនៃការសរសេរគម្រោងឯកសារ (ការសរសេរស្គី្រប)
i. មុនពេលសរសេរគម្រោង
ii. ពេលសរសេរគម្រោង
វិធីសរសេរស្គ្រីប
[កែប្រែ]អត្ថបទសរសេរព្រាង ជាអត្ថបទសរសេររៀបរាប់សង្ខេបៗ មិនកំណត់នូវសេចក្តីលំអិត តែកំណត់ចំពោះក្បាលរឿងសំខាន់ៗ ដូចជាក្បាលរឿង សេចក្តីខ្លឺមសារសំខាន់ៗ ទីកន្លែង ចំនួនអ្នកចូលរូមសន្ទនាក្នុងកម្មវិធី ប្រវែងកម្មវិធី និងចំណុចសំខាន់ៗដែលចាំបាច់ ។ [២]
អត្ថបទដែលជិតចប់បរិបូរណ៍ គឺជាអត្ថបទដែលមានសេចក្តីលំអិតច្រើនជាងអត្ថបទព្រាង តែក៏មិនទាន់បានចប់បរិបូណ៍ យើងត្រូវកំណត់ទុកអោយទូលាយដូចជា រឿងអ្វី? ចំនួនមនុស្សដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីមានប៉ុន្មាននាក់? តើនរណាខ្លះ? ខ្លឺមសារដែលត្រូវសន្ទនាមានរបៀបជាសំនួរនិងចំលើយទុកអោយ លក្ខណៈរបស់ឆាកដូចម្តេច? វត្ថុ រឺឧបករណ៍ដែលត្រូវមករៀបចំក្នុងឆាក តើត្រូវមានអ្វីខ្លះ? ពន្លឺ សម្លេង រឺ បិទនិងបើកកម្មវិធីត្រូវធ្វើដូចម្តេច? [៣]
អត្ថបទដែលចប់បរិបូរណ៍ ជាអត្ថបទដែលបានកំណត់ក្តីអំហិតទាំងអស់ ទាំងផ្នែករូបភាព សម្លេង លក្ខណៈ ខ្នាតនិងប្លង់កាមេរ៉ា ។ យើងត្រូវកំណត់ក្តីលំអិតអោយបានល្អិតល្អន់ ដែលអានទៅឆាប់យល់ អាចសម្លឹងឃើញជារូបភាព រឺសរសេរជារូបភាពដែលងាយស្រួលយល់ ៕ [៤]
ពេលសរសេរគម្រោង (តួស្គ្រីប)
[កែប្រែ]តួគម្រោងនៃ ការសរសេរអត្ថបទ( តួស្គ្រីប) គឺជាផ្នែកបញ្ចប់នៃ ការសរសេរស្គ្រីប ។ វាគឺ ជាការកែប្រែ ឬការសរសេរឡើងវិញនៃ ការសរសេរស្គ្រីប ហើយវាជា ការបង្កើតនៃ ការសរសេរ និងការបន្ថែមទៅលើឯកសារ ។ តួស្គ្រីបគឺ បញ្ចូលនិង ធាតុផ្សំនៃគំនិត ព័ត៌មានដែលប្រសើរជាង វគ្គនៃផលិតកម្ម ហើយប្រហែលជា អាចរាប់បញ្ចូលទាំងគំនិតថ្មីៗ ស្របទៅតាមវិធីសាស្ត្រ របស់យើង ។ វាជាការប្រឌិត ដែលរួមផ្សំភាពយន្ត ដែលផលិតករ កែវាទៅក្នុងឯកសារ ។ តួនៃស្គី្រប គឺ រាប់បញ្ចូលទាំង ការពិពណ៌នា សកម្មភាព និងការយល់ ឲ្យកាន់តែស៊ីជម្រៅ ។
ជាថ្មីម្តងទៀត តួ ស្គី្របមិនគួរច្រឡំ នឹងក្រដាសកាត់តទេ ដែលផ្ទុកនូវព័ត៌មានលម្អិត និង ព័ត៌មានផលិតកម្ម ។ ទោះបីជាមាន ការរួមបញ្ចូល ទាំងពីរនេះ របស់ ម្ចាស់ផលិតកម្ម និង អ្នកសរសេរស្គី្រប វាត្រូវតែបំបែក ។ ក្រដាសកាត់តគឺជា ឧបករណ៍ម្យ៉ាង សម្រាប់កាត់ត ប្រវែង ហើយរាប់បញ្ចូលទាំង ធាតុផ្សំដូចជា ការរាប់ពេលវេលា ចំនួន និង ចំនុចក្នុង និងចំនុចក្រៅ ។ រីឯ ស្គី្រប គឺជាគំនិត និងការពិពណ៌នា នៃសកម្មភាព ប៉ុន្តែគួរតែ រក្សាទុកនូវ កន្លែងទំនេរមួយ សម្រាប់ទុកនូវ ការកែប្រែនៃផ្នែកចុងបញ្ចប់ នៃអត្ថបទ ។ ទាំងមុនសរសេរស្គី្រប និង តួស្គី្រប គឺត្រូវតែ បញ្ជាក់ពីពេលវេលា ច្បាស់លាស់ ។ ធាតុផ្សំ និង វិធីសាស្ត្រ គឺ អាចយកទៅប្រើប្រាស់ទាំងពីរ តែអាស្រ័យទៅលើ ព័ត៌មានដែលមាន រយៈពេលពិតប្រាកដ ។ [៥] .[៦]
សរសេររឿង និង ឯកសារ មានភាពខុសគ្នា
[កែប្រែ]ការសរសេររឿង ប្រឌិតឬ មិនប្រឌិត គឺមានលក្ខណៈខុសគ្នាពី ការសរសេរ ដើម្បីបោះពុម្ព ។ ទាំងនេះ គឺជា ទម្រង់តែមួយ ដើម្បីសរសេររឿងដែល អ្នកនិពន្ធ ត្រូវតែគិតដល់៖
រឿងជា សោតទស្សន៍៖ ពាក្យពេចន៍ ដែលអ្នកនិពន្ធសរសេរ គឺ មិនត្រូវបានគេអាន ទាំងអស់នោះទេ ។ ពួកគេគ្រាន់តែ បានឃើញ និងបានឮ ដូចជា រូបភាពនៅលើអេក្រង់ ។ ជំនាញ ដែលសំខាន់បំផុត នៃអ្នកសរសេរ គឺសរសេរនូវ អ្វីដែលគេបានឮ ។ ទ្រឹស្ដី និង ការពន្យល់ គឺជា ផ្នែកដ៏តូចមួយនៃ ការសរសេរស្គី្រប ។ ប្រសិនបើ ប្រិយមិត្តមិនបានរកឃើញ នូវទ្រឹស្ដី វាមិនមែនជា ការសរសេរដែល អាក្រក់នោះទេ ។ អ្នកនិពន្ធ គួរតែគិតថា “តើអ្វីដែល ខ្ញុំត្រូវតែសរសេរនៅក្នុងការយល់ឃើញពី ធម្មជាតិ” ប្រសិនបើ វាមិនមែនទេ តើខ្ញុំគួរធ្វើរបៀបណា ដើម្បីរកឃើញសោតទស្សន៍?
រឿងដែលបង្ហាញពីចលនា៖ រូបភាពភាគច្រើន ដែលអ្នកបានឃើញ តែងមានចលនា ។ វាជា ការបំបែកចលនា រូបភាពពីរូបថត ។ រឿងជាច្រើនត្រូវបាន បកប្រែដោយអ្នកនិពន្ធ ក្នុងចលនានៃរូបភាព ។
រឿងដែល មានបរិហារ ដែលមិនអាចមើលឃើញ ដោយភ្នែកទទេ៖ កោសិការតូចៗ នៅក្នុងរាង្គកាយរបស់យើង ប្រទេសណាមួយ ដែលយើងធ្លាប់ទៅ ព័ត៌មាន ដែលពេលខ្លះយើងភ្លេច ។ អ្នកនិពន្ធគួរតែ ប្រមូលនូវរឿងរ៉ាវ ដែលកើតមាននៅក្នុងជីវិត ទៅកាន់ប្រិយមិត្តរបស់គេ ដែលពួកគេគ្មាន បទពិសោធន៍នៅ អ្វីដែលពួកគេបានឃើញ នៅលើអេក្រង់ ។
References
[កែប្រែ]- ↑ Cameron's scriptment for Titanic (1997) was 131 pages
- ↑ Virginia Wright Wetman. "Success Has 1,000 Fathers (So Do Films)". The New York Times. May 28, 1995. Arts section, p.16.
- ↑ credits policy[តំណភ្ជាប់ខូច] from wga.org
- ↑ Skip Press, The Ultimate Writer's Guide to Hollywood, pg xiii. Barnes and Noble Books, 2004.
- ↑ "Revolution 09: Avatar". Total Film magazine. London UK: Future Publishing Ltd. January 2010 issue (pub. Dec 2009), cover story. p. 74.
{{cite magazine}}
: Check date values in:|date=
(help) "This 80-page scriptment was about a paralysed man who can control an alien body with his mind. It flowed out of him, wrote itself in just two weeks." - ↑ The Great American Screenplay now fuels wannabe authors[តំណភ្ជាប់ខូច] from seattlepi.nwsource.com
- ↑ Skip Press, The Ultimate Writer's Guide to Hollywood, pg xiii. Barnes and Noble Books, 2004.
- ↑ Lydia Willen and Joan Willen, How to Sell your Screenplay, pg 242. Square One Publishers, 2001.
- ↑ Hymon, Steve; Andrew Blankstein (27 February 2008). "Studio poses obstacle to riverfront bike path". Los Angeles Times (Tribune Company). http://www.latimes.com/local/la-me-bikelane27feb27-story.html។ បានយកមក 27 January 2015.