សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
Appearance
សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
តំបន់បេតិកភណ្ធពិភពលោកនៅកម្ពុជា
បេតិកភណ្ឌរូបី(World Heritage Site)មានដូចជា៖
ឈ្មោះតំបន់ដែលត្រូវបានចុះក្នុងបញ្ជី | រូបភាព | ទីតាំង | លក្ខណៈវិនិច្ឆ័យ | ផ្ទៃក្រឡា ha (acre) |
ថ្ងៃ ខែ ឆ្នាំ | សម័យប្រជុំ | ឯកសារយោង |
---|---|---|---|---|---|---|---|
ឧទ្យានបុរាណវិទ្យាអង្គរ | ![]() |
ខេត្តសៀមរាប, ![]() 13°26′N 103°50′E / 13.433°N 103.833°E |
វប្បធម៌: (i), (ii), (iii), (iv) |
40,100 (99,000) | ១៤ ធ្នូ ១៩៩២ | សម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី១៦ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ | [១][២] [៣] |
ប្រាសាទព្រះវិហារ | ![]() |
ខេត្តព្រះវិហារ, ![]() 14°23′26″N 104°40′49″E / 14.39056°N 104.68028°E |
វប្បធម៌: (i) |
155 (380); តំបន់ទ្រនាប់ 2,643 (6,530) | ៧ កក្កដា ២០០៨ | សម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នាទីក្រុងកេបិច ប្រទេសកាណាដា។ | [៤] |
តំបន់ប្រាសាទសម្បូរព្រៃគុហ៍ បុរាណស្ថាននៃអតីតរាជធានីឦសានបុរី | ![]() |
ខេត្តកំពង់ធំ, ![]() 12°52′15″N 105°2′35″E / 12.87083°N 105.04306°E |
វប្បធម៌: (ii), (iii), (vi) |
840.03 (2,075.8); តំបន់ទ្រនាប់ 2,523.6 (6,236) | ៨ កក្កដា ២០១៧ | សម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១ នាទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ | [៥] |
កោះកេរ៖ បុរាណស្ថាននៃអតីតរាជធានីលិង្គបុរី ឬឆោកគគ៌្យរ | ![]() |
ខេត្តព្រះវិហារ, ![]() 13°46′59″N 104°32′14″E / 13.78306°N 104.53722°E |
វប្បធម៌: (ii), (iv) |
1,187.61 (2,934.6); តំបន់ទ្រនាប់ 3,523.77 (8,707.4) | ១៧ កញ្ញា ២០២៣ | សម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ | [៦] |
បញ្ជីបេតិកភណ្ឌអរូបី(Intangible Cultural Heritage)មានដូចជា៖
- របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពី ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ នៅទីក្រុងអ៊ីស្គន់ប៊ុលប្រទេសតួគី
- ល្ខោនស្បែកធំ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពី ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥ នៅទីក្រុងប៉ារីសប្រទេសបារាំង
- ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពី ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៥ នៅទីក្រុងវិនហុក ប្រទេសណាមីប៊ី
- ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវសង្គ្រោះបន្ទាន់កាលពីថ្ងៃទី៣០ ខែ វិច្ឆិការ ឆ្នាំ ២០១៦ នៅទីក្រុងអាឌីសអាបាបាប្រទេសអេត្យូពី
- ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវសង្គ្រោះបន្ទាន់នាថ្ងៃទី ២៨ ខែ វិច្ឆិកាឆ្នាំ ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស ។
- គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ នៅទីក្រុងរ៉ាបាត់ ប្រទេសម៉ារ៉ុក ។
បញ្ជីស្មារតីនៃការចងចាំពិភពលោក(Memory of the World)មានដូចជា៖
- បណ្ណាសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ នៅទីក្រុងប្រ៊ិចថោនប្រទេសបារបារដូស។
- ក្រាំងរឿងអ៊ីណាវបុស្បា ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
បញ្ជីស្មារតីនៃការចងចាំពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក(Memory of the World for Asia and the Pacific)មានដូចជា៖
- ខ្សែអាត់សម្លេងរឿងរាមកេរ្តិ៍តាគ្រុឌ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤ នៅទីក្រុងក្វាងចូវប្រទេសចិន
ឋបនីយជីវមណ្ឌល(Biosphere Reserves)មានដូចជា៖
- ឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានដាក់កំណត់ដោយអង្គការយូណេស្កូនៅឆ្នាំ១៩៩៧។
ឯកសារយោង
- ↑ "Angkor". UNESCO. Retrieved 19 September 2023.
- ↑ 16th session 1992, ទទ. 37–38, annex VI
- ↑ 28th session 2004, ទទ. 66–67
- ↑ "Temple of Preah Vihear". UNESCO. Retrieved 28 May 2010.
- ↑ Centre, UNESCO World Heritage. "Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura". whc.unesco.org.
- ↑ "Koh Ker: Archaeological Site of Ancient Lingapura or Chok Gargyar". UNESCO. Retrieved 17 September 2023.