Jump to content

សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ពីវិគីភីឌា

សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បេតិកភណ្ឌរូបី(World Heritage Site)មានដូចជា៖

  1. តំបន់ឧទ្យានបុរាណវិទ្យាអង្គរ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ នោទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិច។
  2. ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា
  3. តំបន់ប្រាសាទសម្បូរព្រៃគុហ៍ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញ ។

បញ្ជីបេតិកភណ្ឌអរូបី(Intangible Cultural Heritage)មានដូចជា៖

  1. របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពី ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ នៅទីក្រុងអ៊ីស្គន់ប៊ុលប្រទេសតួគី
  2. ល្ខោនស្បែកធំ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពី ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥ នៅទីក្រុងប៉ារីសប្រទេសបារាំង
  3. ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពី ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៥ នៅទីក្រុងវិនហុក ប្រទេសណាមីប៊ី
  4. ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវសង្គ្រោះបន្ទាន់កាលពីថ្ងៃទី​៣០ ខែ វិច្ឆិការ ឆ្នាំ ២០១៦ នៅទីក្រុងអាឌីសអាបាបាប្រទេសអេត្យូពី
  5. ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវសង្គ្រោះបន្ទាន់នាថ្ងៃទី ២៨ ខែ វិច្ឆិកាឆ្នាំ ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស ។
  6. គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ នៅទីក្រុងរ៉ាបាត់ ប្រទេសម៉ារ៉ុក ។

បញ្ជីស្មារតីនៃការចងចាំពិភពលោក(Memory of the World)មានដូចជា៖

  1. បណ្ណាសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ នៅទីក្រុងប្រ៊ិចថោនប្រទេសបារបារដូស។

បញ្ជីស្មារតីនៃការចងចាំពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក(Memory of the World for Asia and the Pacific)មានដូចជា៖

  1. ខ្សែ​អាត់​សម្លេង​រឿង​រាមកេរ្តិ៍តាគ្រុឌ​ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤ នៅទីក្រុងក្វាងចូវប្រទេសចិន

ឋបនីយជីវមណ្ឌល(Biosphere Reserves)មានដូចជា៖

  1. ឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានដាក់កំណត់ដោយអង្គការយូណេស្កូនៅឆ្នាំ១៩៩៧។