Jump to content

អង្គការសហប្រជាជាតិ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១២:០១ ថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣ ដោយ RandomPoopedBoi (ការពិភាក្សា | ការរួមចំណែក) (កំណែអក្ខរាវិរុទ្ធ)
អង្គការសហប្រជាជាតិ
អង់គ្លេស៖ United Nations
បារាំង៖ Organisation des Nations unies
អេស្ប៉ាញ៖ Organización de las Naciones Unidas
ចិន៖ 联合国/聯合國
អារ៉ាប់៖ منظمة الأمم المتحدة
រុស្ស៊ី៖ Организация Объединённых Наций
រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
ទីស្នាក់ការកណ្ដាលផ្លាហ្សាអង្គការសហប្រជាជាតិ ៧៦០, ទីក្រុងញូវយ៉ក (ដែនដីអន្តរជាតិ)
ភាសាផ្លូវការភាសាចិនភាសាបារាំងភាសារុស្ស៊ីភាសាអង់គ្លេសភាសាអារ៉ាប់ភាសាអេស្ប៉ាញ[]
ប្រភេទអង្គការអន្តររដ្ឋាភិបាល
សមាជិកភាពរដ្ឋសមាជិកចំនួន ១៩៣
រដ្ឋសង្កេតការណ៍ចំនួនពីរ
មេដឹកនាំ
អង់តូនីញ៉ូ ហ្គុយទែរស៍
អាមីណា ជ. មហាម៉ាដ
អាប់ឌុលឡា សាហ៊ីដ
ខូលែន វីស៊ែន កេឡាប៉ែល
និម្មិតកម្ម
ធម្មនុញ្ញត្រូវបានចុះ
២៦ មិថុនា ១៩៤៥
- ធម្មនុញ្ញចូលជាធរមាន
២៤ តុលា ១៩៤៥
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៦)
៧,៤០៣,០២០,០០០
គេហទំព័រ
un.org (ទូទៅ)
un.int (បេសកកម្មអចិន្ត្រៃយ៍)
Preceded by
សង្គមប្រជាជាតិ

អង្គការសហប្រជាជាតិ (អ.ស.ប.) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានភារកិច្ចថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងជាមជ្ឈមណ្ឌលជំរុញឱ្យមានសាមគ្គីភាពក្នុងចំណោមរដ្ឋទាំងអស់នៅលើពិភពលោក។[] គេបានចាត់ទុក អសប ជាអង្គការដ៏ធំ និងមានប្រជាប្រិយបំផុតនៅលើសកលលោក។[] អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក និងមានការិយាល័យផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ ទីក្រុងណៃរ៉ូប៊ី ទីក្រុងវីយែន និងទីក្រុងឡាអេ

អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅក្រោយសង្គ្រាមលោកលើកទី២ ជំនួសឱ្យអង្គការសង្គមប្រជាជាតិ ក្នុងគោលបំណងទប់ស្កាត់រាល់ជម្លោះសង្គ្រាមផ្សេងៗនាពេលអនាគត។[] នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤៥ បណ្ដាប្រជាជាតិចំនួន ៥០ បានជួបប្រជុំនៅក្នុងសន្និសីទមួយនៅទីក្រុងសានហ្វ្រានស៊ីស្កូ និងបានចេញសេចក្តីព្រាងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយវាត្រូវបានចាប់អនុម័តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៤៥ និងបានចូលជាធរមាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥។ ដោយអនុលោមតាមធម្មនុញ្ញ គោលដៅរបស់អង្គការនេះរួមមាន៖ ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការការពារសិទ្ធិមនុស្ស ការផ្តល់ជំនួយមនុស្សធម៌ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពរាល់ច្បាប់អន្តរជាតិ[] នៅ​ពេល​បង្កើតដំបូង ​អង្គការ​សហប្រជាជាតិ​មាន​ប្រទេស​សមាជិក​ចំនួន ៥១ ហើយបច្ចុប្បន្ននេះ រដ្ឋសមាជិកបានកើនឡើងរហូតដល់ ១៩៣ ប្រទេស។[]

អង្គការនេះត្រូវបានផ្តល់ថវិកាដោយការចូលរួមវិភាគទាននិងការស្ម័គ្រចិត្តពីរដ្ឋជាសមាជិករបស់ខ្លួន។ គោលបំណងរបស់វារួមមានការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការការពារសិទ្ធិមនុស្ស ការផ្តល់ជំនួយមនុស្សធម៌ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកំពស់ច្បាប់អន្តរជាតិ[]

បេសកកម្មរបស់អង្គការនេះដើម្បីថែរក្សាសន្តិភាពពិភពលោកមានភាពស្មុគស្មាញ នៅដើមទសវត្សដំបូងក្នុងកំឡុងពេលសង្គ្រាមត្រជាក់រវាងសហសរដ្ឋអាមេរិច និងសូវៀត និងសម្ព័ន្ធមិត្តរៀងៗខ្លួន។ បេសកកម្មរបស់ខ្លួនមានអ្នកសង្កេតការណ៍យោធាគ្មានអាវុធ និងកងកម្លាំងប្រដាប់អាវុធស្រាលដោយមានការត្រួតពិនិត្យតាមដាននិងការកសាងទំនុកចិត្ត[]

ឯកសារយោង

  1. Official Languages Archived 12 July 2015 at the វេយប៊ែខ ម៉ាស៊ីន., www.un.org. ដក់ស្រង់នៅថ្ងៃ15 តុលា 2021.
  2. Charter of UN Chapter I". www.un.org. 17 June 2015. Archived from the original on 28 October 2017. Retrieved 22 November 2018.
  3. "International Organization". National Geographic Society. 23 December 2012. Archived from the original on 16 November 2020. Retrieved 8 មេសា 2023.
  4. "'The League is Dead. Long Live the United Nations.'". National WW2 Museum New Orleans. 19 April 2021. Archived from the original on 24 February 2022. Retrieved 8 មេសា 2023.
  5. "UN Objectives". www.un.org. Archived from the original on 22 November 2018. Retrieved 8 មេសា 2023.
  6. Cite error: Invalid <ref> tag; no text was provided for refs named UN_SouthSudan_193rd_state
  7. "UN Objectives". www.un.org. Archived from the original on 22 November 2018. Retrieved 22 November 2018.
  8. "UN Early years of the Cold War". peacekeeping.un.org. Archived from the original on 22 November 2018. Retrieved 22 November 2018.