អង្គការសហប្រជាជាតិ
អង់គ្លេស៖ United Nations បារាំង៖ Organisation des Nations unies អេស្ប៉ាញ៖ Organización de las Naciones Unidas ចិន៖ 联合国/聯合國 អារ៉ាប់៖ منظمة الأمم المتحدة រុស្ស៊ី៖ Организация Объединённых Наций | |||||||
---|---|---|---|---|---|---|---|
![]() រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ | |||||||
ទីស្នាក់ការកណ្ដាល | ផ្លាហ្សាអង្គការសហប្រជាជាតិ ៧៦០, ទីក្រុងញូវយ៉ក (ដែនដីអន្តរជាតិ) | ||||||
ភាសាផ្លូវការ | ភាសាចិន • ភាសាបារាំង • ភាសារុស្ស៊ី • ភាសាអង់គ្លេស • ភាសាអារ៉ាប់ • ភាសាអេស្ប៉ាញ[១] | ||||||
ប្រភេទ | អង្គការអន្តររដ្ឋាភិបាល | ||||||
សមាជិកភាព | រដ្ឋសមាជិកចំនួន ១៩៣ រដ្ឋសង្កេតការណ៍ចំនួនពីរ | ||||||
មេដឹកនាំ | |||||||
អង់តូនីញ៉ូ ហ្គុយទែរស៍ | |||||||
អាមីណា ជ. មហាម៉ាដ | |||||||
អាប់ឌុលឡា សាហ៊ីដ | |||||||
ខូលែន វីស៊ែន កេឡាប៉ែល | |||||||
និម្មិតកម្ម | |||||||
- ធម្មនុញ្ញត្រូវបានចុះ | ២៦ មិថុនា ១៩៤៥ | ||||||
- ធម្មនុញ្ញចូលជាធរមាន | ២៤ តុលា ១៩៤៥ | ||||||
ប្រជាជន | |||||||
- ប៉ាន់ស្មាន (ឆ្នាំ ២០១៦) | ៧,៤០៣,០២០,០០០ | ||||||
|
អង្គការសហប្រជាជាតិ (អ.ស.ប.) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានភារកិច្ចថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងជាមជ្ឈមណ្ឌលជំរុញឱ្យមានសាមគ្គីភាពក្នុងចំណោមរដ្ឋទាំងអស់នៅលើពិភពលោក។[២] អង្គការមួយនេះត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ ក្នុងគោលបំណងដើម្បីទប់ស្កាត់សង្គ្រាមនាពេលអនាគតហើយទទួលបានជោគជ័យក្នុងការបែងចែកសម្ព័ន្ធប្រជាជាតិ[៣]។ អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក និងមានការិយាល័យផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ ទីក្រុងណៃរ៉ូប៊ី ទីក្រុងវីយែន និងទីក្រុងឡាអេ។ អង្គការនេះត្រូវបានផ្តល់ថវិកាដោយការចូលរួមវិភាគទាននិងការស្ម័គ្រចិត្តពីរដ្ឋជាសមាជិករបស់ខ្លួន។ គោលបំណងរបស់វារួមមានការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការការពារសិទ្ធិមនុស្ស ការផ្តល់ជំនួយមនុស្សធម៌ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកំពស់ច្បាប់អន្តរជាតិ[៤]។
អង្គការសហប្រជាជាតិគឺជាអង្គការអន្តររដ្ឋាភិបាលដែលមានប្រជាប្រិយបំផុត និងល្បីល្បាញជាងគេបំផុតនៅលើពិភពលោក និងជាអង្គការអន្តររដ្ឋាភិបាលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ នៅក្នុងការបង្កើតអង្គការសហប្រជាជាតិមានរដ្ឋជាសមាជិកចំនួន៥១ ប្រទេស និងរហូតដល់ពេលបច្ចុប្បន្នមានសមាជិកចំនួន ១៩៣ប្រទេស។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៤៥ មានរដ្ឋាភិបាលចំនួន ៥០ បានចូលរួមប្រជុំនៅទីក្រុងសាន់ហ្វ្រេនស៊ីស្កូសម្រាប់សន្និសិទ និងបានចាប់ផ្តើមសេចក្តីព្រេងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ធម្មនុញ្ញអង្គការសហប្រជាជាតិនេះបានអនុម័តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៤៥ នៅទីក្រុងសាន់ហ្វ្រេនស៊ីស្កូ និងបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ១៩៤៥។ ធម្មនុញ្ញនេះបានចូលជាធរមាននៅថ្ងៃទី២៤ ខែតុលាឆ្នាំ១៩៤៥ នៅពេលដែលអង្គការនេះ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន។ បេសកកម្មរបស់អង្គការនេះដើម្បីថែរក្សាសន្តិភាពពិភពលោកមានភាពស្មុគស្មាញ នៅដើមទសវត្សដំបូងក្នុងកំឡុងពេលសង្គ្រាមត្រជាក់រវាងសហសរដ្ឋអាមេរិច និងសូវៀត និងសម្ព័ន្ធមិត្តរៀងៗខ្លួន។ បេសកកម្មរបស់ខ្លួនមានអ្នកសង្កេតការណ៍យោធាគ្មានអាវុធ និងកងកម្លាំងប្រដាប់អាវុធស្រាលដោយមានការត្រួតពិនិត្យតាមដាននិងការកសាងទំនុកចិត្ត[៥]។
ឯកសារយោង
- ↑ Official Languages Archived 12 July 2015 at the វេយប៊ែខ ម៉ាស៊ីន., www.un.org. ដក់ស្រង់នៅថ្ងៃ15 តុលា 2021.
- ↑ Charter of UN Chapter I". www.un.org. 17 June 2015. Archived from the original on 28 October 2017. Retrieved 22 November 2018.
- ↑ "Nat Geo UN". www.nationalgeographic.org. 23 December 2012. Archived from the original on 27 April 2017. Retrieved 27 April 2017.
- ↑ "UN Objectives". www.un.org. Archived from the original on 22 November 2018. Retrieved 22 November 2018.
- ↑ "UN Early years of the Cold War". peacekeeping.un.org. Archived from the original on 22 November 2018. Retrieved 22 November 2018.