ក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
![]() | |
អក្សរកាត់ | ក.យ.ក. នៃ កសហវ |
---|---|
អ្នកដឹកនាំ | ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន |
គេហទំព័រ | https://www.youth-cppmef.org/kh |
ការងារយុវជនគណបក្ស នៅគណៈកម្មាធិការគណបក្ស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) បានចាប់ផ្ដើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០១២ ដែលកាលនោះមានឈ្មោះថា “សកម្មជនយុវជនគណបក្ស”។ នៅក្នុងនីតិកាលទី៥ កន្លងមកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានគណៈកម្មាធិការគណបក្ស កសហវ បានណែនាំឱ្យរៀបចំធ្វើបច្ចុប្បន្នភាពយន្តការការងារយុវជនគណបក្សប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងការទទួលខុសត្រូវកាន់តែច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងយុវជននិងគាំទ្រយុវជនគណបក្សផងដែរ។
ក្នុងន័យនេះ ជារចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សប្រចាំ កសហវ មានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា មួយជាសេនាធិការ ដែលមានឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ជាប្រធាន និងមានសមាជិកជាប្រធានក្រុមការងារយុវជននៅតាមសាខាបក្សនៃអង្គភាពទាំង ២១ ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយដែលអង្គភាព ទាំង ២១ នេះ សុទ្ធតែមាននូវក្រុមការងារយុវជនដោយឡែករៀងៗខ្លួន។
ចក្ខុវិស័យ
យុវជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្លាយទៅជាកម្លាំងចលករ សាមគ្គី ស្មោះស្ម័គ្រភក្ដី ថ្លៃថ្នូរ រឹងមាំ និងរស់រវើក ក្នុងការដឹកនាំនិងជំរុញផលិតភាពនិងពិពិធភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាឧត្តមប្រយោជន៍និងសុខុមាលភាពរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
បេសកកម្ម
ផ្ដល់កាលានុវត្តភាពជូនយុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងសម្រេចសក្ដានុពលរបស់ខ្លួន ជាប្រយោជន៍ដល់ការអនុវត្តគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាល ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
គោលបំណង
- បណ្តុះបណ្តាលស្មារតីសាមគ្គីភាពនិងកម្លាំងគាំទ្រមាគ៌ានយោបាយរបស់គណបក្ស
- ផ្សព្វផ្សាយនិងអប់រំកម្មវិធីនយោបាយបក្ស, កម្មវិធីកែទម្រង់ និងសមិទ្ធផលរបស់គណបក្ស ទាំងកម្រិតគោលនយោបាយជាតិ ទាំងកម្រិតវិស័យសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ
- គាំទ្រនិងសម្របសម្រួលជាមួយកិច្ចដំណើរការរបស់ កយក នៅក្នុងផ្ទៃក្នុងក្រសួង ព្រមទាំង ជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព
ទំនាក់ទំនង
អាស័យដ្ឋាន៖
សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
លេខទូរសព័្ទ ៖
093 99 55 05
092 55 45 44
ឯកសារយោង
ខិតប័ណ្ណសង្ខេបរបាយការណ៍២០១៨ និងផែនការសកម្មភាព២០១៩ Archived 2020-07-12 at the វេយប៊ែខ ម៉ាស៊ីន.
ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Archived 2020-07-12 at the វេយប៊ែខ ម៉ាស៊ីន.