Jump to content

កាយចិត្តនិមិត្តពាក្យកាព្យ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១០:៤០ ថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ដោយ 175.100.15.233 (ការពិភាក្សា) (កូនខ្មែរគួរយល់ផ្ដល់តម្លៃ)
(ប្រៀបធៀប) ← កំណែ​ចាស់ជាង | កំណែថ្មីបំផុត (ប្រៀបធៀប) | កំណែថ្មីជាង → (ប្រៀបធៀប)

កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)

កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)
(១) ជីកកកោះ ចោះកកាយ ចាយកកាត រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង
ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង លើកសម្ដែង លែងសម្ដី លៃសំដៅ។
(២) សូរសំនៀង សៀងសំនួន សួនសំណព្វ ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ
ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ ចាំតទៅ ចៅតែងទែង ចែងតុទៀន។
(៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន
ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។
និពន្ធដោយ រដ្ឋា ចាន់ថន
០៧​ តុលា ២០២២