Jump to content

អ្នកប្រើប្រាស់:Trezoo/សង្គ្រាមលោកលើកទី១

ពីវិគីភីឌា

សង្គ្រាមលោកលើកទី១

បុព្វហេតុនៃសង្គ្រាម

ថ្វិត្បិតតែសង្គ្រាមលោកបានចាប់ផ្ដើមដោយការធ្វើឃាតរជ្ជទាយាទនៃអូទ្រីស-ហុងគ្រីហ្វ្រង់ស្វ័រ ហ្វែឌីណង់ ពិតប្រាកដមែន ប៉ុន្តែវាគ្រាន់ជាព្រឹត្តិការណ៍មួយដែលរុញច្រានភាពតានតឹងដែលមានស្រាប់ក្នុងទ្វីបអឺរ៉ុបឱ្យដល់ចំណុចកំពូលមួយតែប៉ុណ្ណោះ។ ដើម្បីយល់ដឹងពីបុព្វហេតុនៃសង្គ្រាម គេត្រូវសិក្សាពីភាពមិនចុះសម្រុងគ្នាក្នុងទ្វីបអឺរ៉ុបលើបញ្ហានានា មានបញ្ហានយោបាយ សេដ្ឋកិច្ច និងបញ្ហាអាណានិគម ដែលមានឫសគល់ពីយូរមកហើយ។ []

បុព្វហេតុសំខាន់ៗនៃសង្គ្រាមគឺ គំនិតជាតិនិយម នយោបាយចក្រពត្តិនិយម និងគំនិតចង់ពង្រីកទឹកដីរបស់ប្រទេសនីមួយៗ។ ព្រឹត្តិការណ៍សំខាន់ៗដែលធ្វើឱ្យឈានដល់សង្គ្រាមរួមមាន សង្គ្រាមបាល់កង់ដែលមិនបានចប់សព្វគ្រប់ ការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសអឺរ៉ុប ការចាញ់សង្គ្រាមណាប៉ូឡេអុងនៅឆ្នាំ ១៨១៥ សមាជទីក្រុងវីយែន និងការទទួលបានឯករាជភាពនៃប្រទេសបែលហ្សិក ដែលមានបារាំង និងចក្រភពអង់គ្លេសជាអ្នកធានា។

ភាពមិនចុះសម្រុងគ្នារវាងមហាអំណាចអឺរ៉ុប

បញ្ហាអាណានិគម និងសេដ្ឋកិច្ច

ផែនទីបង្ហាញពីប្រព័ន្ធនយោបាយនៃប្រទេសអឺរ៉ុបមុនសង្គ្រាមលោកលើកទី១

ប្រទេសចក្រពត្តិនិយមអឺរ៉ុបនីមួយៗមានមហិច្ឆតាចង់បង្កើតអាណាចក្រអាណានិគមរៀងៗខ្លួន។ សមាជទីក្រុងបែរឡាំងនៅឆ្នាំ១៨៨៥ បានអនុញ្ញាតឱ្យមហាអំណាចអឺរ៉ុបបែងចែកគ្នាគ្រប់គ្រងទ្វីបអាហ្វ្រិក។ ក្នុងនោះ អាហ្វ្រិកកណ្ដាលមួយភាគធំ (ប្រទេសកុងហ្គោ) ត្រូវបានប្រគល់ឱ្យស្ដេចបែលហ្សិកឡេអូប៉ូលទី២ ដោយសារបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ចង់ឱ្យតំបន់នេះជាតំបន់អព្យាក្រឹត្យ។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះពីបញ្ហាអាណានិគមនេះ នឹងនៅតែបន្តកើតមានដដែល។ គេសង្កេតឃើញភាពតានតឹងរវាងប្រទេសនានាក្នុងទ្វីបមួយនេះ រួមមានភាពតានតឹងរវាងបារាំង និងចក្រភពអង់គ្លេស នៅអេហ្ស៊ីប និងនៅស៊ូដង់ក្នុងអំឡុងវិបត្តិហ្វាសូដាឆ្នាំ១៨៩៨ ក៏ដូចជាភាពមិនចុះសម្រុងគ្នារវាងបារាំង និងអ៊ីតាលីនៅទុយនីស៊ីឆ្នាំ ១៨៨១ ដែលបណ្ដាលឱ្យអ៊ីតាលីចូលរួមទ្រីបលីស។ ដោយឡែកភាពតានតឹងរវាងបារាំង និងអាល្លឺម៉ង់ចាប់ផ្ដើមនៅឆ្នាំ ១៩០៥ នៅប្រទេសម៉ារ៉ុក។ បន្ទាប់ពីបានបង្រួបបង្រួមជាតិអាល្លឺម៉ង់ នៅឆ្នាំ ១៨៧១ សេដ្ឋកិច្ចប្រទេសមួយនេះបានតាមទាន់ប្រទេសដទៃទៀតក្នុងទ្វីបអឺរ៉ុបក្នុងរយៈពេលតែប៉ុន្មានទសវត្សប៉ុណ្ណោះ។[]

ឯកសារយោង

  1. André Loez (2010). La Grande Guerre. Repères. Paris: La Découverte. p. 9. ល.ស.ប.អ. 978-2-7071-5863-5. ម.ប.គ.ល. 679932605. .
  2. Poidevin 1972, p. 65.

គន្ថនិទ្ទេស

  • Raymond Poidevin (1969). Les Relations économiques et financières entre l'Allemagne et la France de 1898 à 1914. Paris: Armand Colin. pp. 931. .
  • Raymond Poidevin (1972). L’Allemagne de Guillaume II à Hindenburg 1900-1933. L'Univers contemporain. Paris: Éditions Richelieu. pp. 409. 
  • Jean Ruhlmann; Jean Guiffan; Pascale Fabre; Bernadette Galloux-Fournier (1994). Histoire de l'Europe au XXe siècle. Bruxelles: Éditions Complexe. pp. 480. .