អ្នកប្រើប្រាស់:Trezoo/សង្គ្រាមលោកលើកទី១
Appearance
បុព្វហេតុនៃសង្គ្រាម
ថ្វិត្បិតតែសង្គ្រាមលោកបានចាប់ផ្ដើមដោយការធ្វើឃាតរជ្ជទាយាទនៃអូទ្រីស-ហុងគ្រីហ្វ្រង់ស្វ័រ ហ៊្វែឌីណង់ ពិតប្រាកដមែន ប៉ុន្តែវាគ្រាន់ជាព្រឹត្តិការណ៍មួយដែលរុញច្រានភាពតានតឹងដែលមានស្រាប់ក្នុងទ្វីបអឺរ៉ុបឱ្យដល់ចំណុចកំពូលមួយតែប៉ុណ្ណោះ។ ដើម្បីយល់ដឹងពីបុព្វហេតុនៃសង្គ្រាម គេត្រូវសិក្សាពីភាពមិនចុះសម្រុងគ្នាក្នុងទ្វីបអឺរ៉ុបលើបញ្ហានានា មានបញ្ហានយោបាយ សេដ្ឋកិច្ច និងបញ្ហាអាណានិគម ដែលមានឫសគល់ពីយូរមកហើយ។