សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
Appearance
សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- ផ្នែករូបិយមានដូចជាៈ
- ប្រាសាទនៅតំបន់អង្គរ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ នោទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិច។
- ប្រាសាទព្រះវិហារ ត្រួវបានដាក់បញ្ចូលកាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា
- សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ នៅទីក្រុងប្រ៊ិចថោនប្រទេសបារបារដូស
- ប្រាសាទសម្បូរព្រៃគុក ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញ ។
- ផ្នែកអរូបិយមានដូចជាៈ
- របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ នៅទីក្រុងអ៊ីស្គន់ប៊ុលប្រទេសតួគី
- ល្ខោនស្រមោលស្បែកធំ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥ នៅទីក្រុងប៉ារីសប្រទេសបារាំង
- រឿងរាមកេរ្តិ៍តាគ្រុឌ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤ នៅទីក្រុងក្វាងចូវប្រទេសចិន
- ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៥ នៅទីក្រុងវិនហុក ប្រទេសណាមីប៊ី
- ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី៣០ ខែ វិច្ឆិការ ឆ្នាំ ២០១៦ នៅទីក្រុងអាឌីសអាបាបាប្រទេសអេត្យូពី
- ល្ខោនខោល ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី ២៨ ខែ វិច្ឆិកាឆ្នាំ ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស ។
- គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ នៅទីក្រុងរ៉ាបាត់ ប្រទេសម៉ារ៉ុក ។