ព្រះបាទស្រីសុគន្ធបទ
Appearance
ព្រះបាទស្រីសុគន្ធបទ | |
---|---|
រជ្ជកាល | ១៥០៤-១៥១២ |
រាជ្យមុន | ព្រះបាទធម្មរាជា |
រាជ្យបន្ត | ព្រះបាទស្រីជេដ្ឋា |
សាសនា | ព្រះពុទ្ធសាសនា និងរាជធានីទួលបាសាន |
ព្រះបាទស្រីសុគន្ធបទ (ឆ្នាំ១៥០៤-ឆ្នាំ១៥១២នៃគ.ស)
នៅពេលព្រះបាទធម្មរាជាសោយទីវង្គតនៅឆ្នាំ១៥០៤ បុត្រច្បងរបស់ព្រះបាទធម្មរាជាគឺចៅពញាដាំខាត់រាជាបានសោយរាជ្យស្នង ដោយមានព្រះស្រីសុគន្ធបទគង់នៅរាជធានីចតុមុខ។ ក្រោយបន្តិចមកព្រះអង្គសព្វព្រះទ័យលើករាជធានីទៅតាំងនៅទួលបាសានវិញ ដោយព្រះអង្គឈ្វេងយល់ថាទីនោះជាចំណុចយុទ្ធសាស្រ្តមួយមានឧបសគ្គធម្មជាតិ(ព្រៃ បឹង ទន្លេ)ស្រួលការពារខ្លួនជាងរាជធានីចតុមុខ។ រីឯព្រះអនុជនាមពញាចន្ទរាជា ត្រូវបានតែងតាំងជាមហាឧបរាជនៅឆ្នាំ១៥០៨ ហើយនៅការពាររាជធានីចតុមុខ និងមើលការខុសត្រូវលើអាណាខេត្តខាងត្រើយខាងលិច[១]។ នៅរាជធានីទួលបាសានព្រះបាទសុគន្ធបទបានសព្វព្រះទ័យនឹងនារីម្នាក់ឈ្មោះស ដែលមានបិតាឈ្មោះពិជ័យនាគ និងមាតាឈ្មោះបាន និងមានប្អូនប្រុសឈ្មោះនាយកន។ បន្ទាប់បានតែងតាំងនាងសជាស្រីស្នំ ចំនែកនាយកនមានឋានៈជាមហាតលិក។
ឯកសារយោង
- ↑ សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ភាគ២ ឆ្នាំ១៩៧៣ ទំព័រទី១២