Jump to content

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​

ពីវិគីភីឌា
កំណែ​នៅ ម៉ោង២១:៥៧ ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ 184.22.97.116 (ការពិភាក្សា)

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេស​បាន​បើក​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំមកលើប្រទេស។ សហគមន៍អន្តរជាតិបានចាត់ទុកវាថាជា ហើយវាបានបង្កឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពី បានបញ្ចប់ ដោយប្រជាជនអ៊ុយក្រែនជាង ៤.១ លាននាក់បានរត់ចេញពីប្រទេស និងមួយភាគបួននៃចំនួនប្រជាជនសរុបបានភៀសខ្លួនចេញពីគេហដ្ឋានរបស់ពួកគេ។

បន្ទាប់ពីបដិវត្តន៍កិត្តិយសរបស់អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០១៤ រុស្ស៊ីបានសម្រេចកាត់ឧបទ្វីបគ្រីមៀបញ្ចូលជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយក្រុមបំបែកខ្លួននិយមដែលគាំទ្រដោយរុស្ស៊ីបាននាំគ្នាវាយដណ្តើមយកទឹកដីផ្នែកអាគ្នេយ៍នៃអ៊ុយក្រែនដែលជាហេតុនាំឱ្យកើត។ នៅក្នុងឆ្នាំ២០២១ រុស្ស៊ីបានចាប់ផ្តើមជាច្រើននៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោកធ្លាប់មានទស្សនៈមិនសមរម្យ ដោយបានចោទសួរអំពីសិទ្ធិក្នុងភាពជារដ្ឋរបស់អ៊ុយក្រែន ហើយថែមទាំងបានចោទប្រកាន់អ៊ុយក្រែនទៀតថាកំពុងបានដឹកនាំដោយពួកណាស៊ីនិយមដែលធ្វើទុក្ខបុកម្នេញជនជាតិភាគតិចនិយាយភាសារុស្ស៊ី។ ពូទីនបាននិយាយថា (ណាតូ ឬ អូតង់) បានគំរាមកំហែងផ្នែកសន្តិសុខរបស់រុស្ស៊ីដោយការពង្រីកឥទ្ធិពលពួកគេសម្រុកមកទិសខាងកើតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ហើយលោកបានទាមទាររារាំងមិនឱ្យអ៊ុយក្រែនចូលរួមក្នុងបក្សសម្ព័ន្ធណាតូជាដាច់ខាត។ សហរដ្ឋ​អាមេរិក និងសម្ព័ន្ធមិត្តបាន​ចោទ​រុស្ស៊ី​ថា​មាន​ផែនការ​វាយប្រហារ ឬ​ឈ្លានពាន​អ៊ុយក្រែន ប៉ុន្តែ​មន្ត្រី​រុស្ស៊ីជាច្រើន​បាន​ចេញបដិសេធ​ម្តង​ហើយ​ម្តង​ទៀត​រហូត​ដល់​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ២០២២។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានសម្រេចទទួលស្គាល់ និង ដែលត្រូវជារដ្ឋបំបែកខ្លួននិយមគាំទ្ររុស្ស៊ីស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ នៅថ្ងៃបន្ទាប់ ក្រុមប្រឹក្សាសហព័ន្ធបានអនុញ្ញាតឱ្យអាជ្ញាធរប្រើប្រាស់កម្លាំងយោធានៅក្រៅដែនប្រទេស ហើយកងទ័ពរុស្ស៊ីក៏បានឆ្លងចូលទៅក្នុងទឹកដីរដ្ឋទាំងពីរ។ នៅថ្ងៃទី២៤ ខែកុម្ភៈ នៅម៉ោងប្រហែល ៥:០០ () លោកពូទីនបានប្រកាសអំពី"ប្រតិបត្តិការយោធាពិសេស"ក្នុងគោលបំណង"លុបបំបាត់យោធានិយម និងណាស៊ីនិយម"នៅអ៊ុយក្រែន។ ប៉ុន្មាននាទីក្រោយមក មីស៊ីល និងគ្រាប់ផ្លោងជាច្រើនបានហោះសម្រុកចូលទៅទូទាំងប្រទេសអ៊ុយក្រែន (រួមទាំងរដ្ឋធានីផងដែរ) និងព្រមទាំងការឈ្លានពានដីគោកដ៏ធំពីទិសដៅជាច្រើន។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោកបានអនុម័ត និងការចល័តទ័ពទូទៅ។

ការ​វាយប្រហារពហុទិសត្រូវ​បាន​ចាប់​ផ្តើម​ចេញ​ពី​ប្រទេស​រុស្ស៊ី និង​ដែនដី​ពីរ​របស់​អ៊ុយក្រែន (គ្រីមៀ និង​ដុនបាស)។ ឆាកសង្រ្គាមសំខាន់ៗចំនួនបួនត្រូវលេចឡើងនៅអំឡុងការឈ្លានពាននេះ៖ ការវាយប្រហារនៅកៀវ និង។ កងកម្លាំងរុស្ស៊ីបានចូលឡោមព័ទ្ធទីកន្លែង និងទីក្រុងសំខាន់ៗរួមមាន ឈើនីហ៊ីវ កៀវ និង ក៏ប៉ុន្តែពួកគេត្រូវប្រឈមនឹងកម្លាំងតស៊ូការពារដ៏មោះមុតពីសំណាក់ភាគីអ៊ុយក្រែន និងរួមទាំងបញ្ហាមួយចំនួនបន្ថែមទៀតដូចជា ដំណឹកជញ្ជូនឧបករណ៍ និងកង្វះស្បៀងអាហារជាដើម។

សកម្មភាពឈ្លានពាននេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ។ បានអនុម័តសេចក្តីសម្រេចមួយដែលបានថ្កោលទោស និងទាមទារឱ្យមានការដកកម្លាំងយោធាទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន។ បានបញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការយោធា ហើយវិញបានបណ្តេញរុស្ស៊ីចេញពីសមាជិកភាពខ្លួន។ ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើរុស្ស៊ីដែលជាហេតុនាំឱ្យមានផលប៉ះពាល់ដល់ និងពិភពលោកទាំងមូល។ ក្រៅពីនេះ មានប្រទេសជាច្រើនបានផ្តល់ជំនួយមនុស្សធម៌ និងយោធាដល់អ៊ុយក្រែន។ បានផ្ទុះឡើងនៅជុំវិញពិភពលោក រីឯបាតុករនៅរុស្ស៊ីត្រូវប្រឈមជាមួយនឹងការចាប់ខ្លួនទ្រង់ទ្រាយធំពីសមត្ថកិច្ច ហើយការរឹតបន្តឹងសេរីភាពសារព័ត៌មាន និងការហាមឃាត់ប្រើប្រាស់ពាក្យថា "សង្រ្គាម" និង"ការឈ្លានពាន"។ ក្រុមហ៊ុនអន្តរជាតិជាច្រើនបានដកផលិតផល និងសេវាកម្មរបស់ពួកគេចេញពីប្រទេសរុស្ស៊ី និងបេឡារុស។

ផ្ទៃរឿង

បរិបទក្រោយសម័យសូវៀត និងបដិវត្តន៍ពណ៌ទឹកក្រូច

បន្ទាប់ពីនៅក្នុងឆ្នាំ១៩៩១ ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមចុះលើ ហើយក៏បានក្លាយជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ។ អតីត​អាវុធ​នុយក្លេអ៊ែរ​របស់​សហភាព​សូវៀត​នៅ​អ៊ុយក្រែនទាំងប៉ុន្មាន​ត្រូវ​បាន​គេ​ប្រមូលយក​ទៅ​រុស្ស៊ីវិញ រួច​កម្ទេចចោល។ ជាការតបស្នងវិញ រុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិកបានយល់ព្រមគោរពនូវបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់អ៊ុយក្រែន តាមរយៈនៅឯទីក្រុង។ នៅក្នុងឆ្នាំ១៩៩៩ រុស្ស៊ីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីទាំងប៉ុន្មាននៃធម្មនុញ្ញដើម្បីសន្តិសុខអឺរ៉ុប ដោយបាន"បញ្ជាក់ឡើងវិញនូវសិទ្ធិរបស់រដ្ឋចូលរួមនីមួយៗ និងសេរីភាពក្នុងការជ្រើសរើស ឬផ្លាស់ប្តូរការរៀបចំសន្តិសុខរបស់ខ្លួន រួមទាំងសន្ធិសញ្ញាសម្ព័ន្ធភាព ដូចដែលពួកគេបន្តវិវត្តន៍"។ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត អតីតប្រទេសជាច្រើនបានចូលរួមជាមួយអង្គការ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់ដែលមានប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធដូចជា វិបត្តិរដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩៩៣ (១៩៩២–១៩៩៣) និង (១៩៩៤–១៩៩៦)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំរហូតមកដល់ព្រឹត្តិការណ៍ឈ្លានពាននេះ មេដឹកនាំរុស្ស៊ីជាច្រើនបានសម្តៅលើការពង្រីកសមាជិកភាពនេះថាជាការរំលោភបំពានលើសេចក្តីធានាក្រៅផ្លូវការរបស់មហាអំណាចលោកខាងលិចដែលថា ណាតូនឹងមិនពង្រីកឥទ្ធិពលទៅទិសខាងកើតនោះឡើយ។

បដិវត្តពណ៌ទឹកក្រូចជារឿយៗត្រូវបានដាក់ក្នុងក្រុមរួមគ្នាជាមួយចលនាតវ៉ាផ្សេងទៀតនៅដើមសតវត្សទី២១ ជាពិសេសនៅក្នុងអតីតរដ្ឋសូវៀត ហើយគេបានសម្តៅលើចលនាទាំងនោះថា"បដិវត្តន៍ពណ៌"។ យោងតាមលោកបានឱ្យដឹងថា មន្ត្រីយោធារុស្ស៊ីបានចាត់ទុកបដិវត្តន៍ពណ៌បែបនេះថាជាគោលបំណងរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដទៃដើម្បីធ្វើឱ្យកើតមានអស្ថិរភាពនៅក្នុងប្រទេសជិតខាង និងសន្តិសុខជាតិរុស្ស៊ីផ្ទាល់។ ប្រធានាធិបតីរុស្ស៊ី លោកបានចោទប្រកាន់អ្នករៀបចំរវាងឆ្នាំ២០១១–២០១៣ ថាជាអតីតទីប្រឹក្សារបស់លោក ហើយបានសម្តៅលើសកម្មភាពតវ៉ានេះថាជាការប៉ុនប៉ងផ្ទេរបដិវត្តពណ៌ទឹកក្រូចមកប្រទេសរុស្ស៊ី។ ការប្រមូលផ្តុំគ្នាដើម្បីគាំទ្រលោកពូទីនក្នុងអំឡុងពេលនោះត្រូវបានគេហៅថា ""។

នៅឯ ប្រទេសអ៊ុយក្រែន និងចចជីបានស្នើសុំចូលរួមជាសមាជិកណាតូ។ ការឆ្លើយតបវិញពីចំណោមសមាជិកផ្លូវការណាតូគឺមានលក្ខណៈចម្រុះដោយបណ្តាប្រទេសនៅអឺរ៉ុបខាងលិចបានជំទាស់នឹងការផ្តល់ជូន (MAP) ដើម្បីជៀសវាងការបង្កជម្លោះជាមួយរុស្ស៊ី ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកបានជំរុញឱ្យប្រទេសទាំងពីរចូលជាសមាជិករបស់ពួកគេ។ ទីបំផុត ណាតូបានបដិសេធមិនផ្តល់ជូនអ៊ុយក្រែន និងចចជីនូវផែនការសកម្មភាពសមាជិកភាព ប៉ុន្តែពួកគេបានចេញសេចក្តីថ្លែងការណ៍មួយដោយយល់ព្រមថា"ប្រទេសទាំងនេះគង់តែក្លាយជាសមាជិករបស់ណាតូ"។ លោកពូទីនបានសម្តែងការប្រឆាំងយ៉ាងពេញទំហឹងចំពោះចចជី និងការដេញថ្លៃសមាជិកណាតូរបស់អ៊ុយក្រែន។ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបញ្ជាក់ពីមហិច្ឆតារយៈពេលវែងរបស់ខ្លួនក្នុងការចូលរួមជាមួយ និងអង្គការណាតូ។ តែទោះជាយ៉ាងណាក្តី នៅប៉ុន្មានខែមុនការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ លទ្ធភាពនៃអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូគឺនៅស្ថិតឆ្ងាយដាច់ស្រយាលនៅឡើយ។

អឺរ៉ូម៉ីដាន បដិវត្តន៍នៃកិត្តិយស និងសង្គ្រាមនៅដុនបាស

នៅក្នុងឆ្នាំ២០០៩ លោកយ៉ានូកូវិចបានប្រកាសពីបំណងក្នុងការឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅក្នុង ហើយជាលទ្ធផល លោកក៏បានជាប់ឈ្មោះក្លាយជាប្រធានាធិបតីដូចអ្វីដែលបានគ្រោងទុក។ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣ រលកនៃការតវ៉ានិងបាតុកម្មគាំទ្របស្ចឹមលោកដ៏ធំបានផ្ទុះឡើង បន្ទាប់ពីលោកយ៉ានូកូវិចបានសម្រេចចិត្តភ្លាមៗថាមិនចុះហត្ថលេខាលើ ព្រោះលោកចង់បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និង។ ក្រុមប្រឹក្សាជាតិអ៊ុយក្រែនបានគាំទ្រយ៉ាងពេញទំហឹងលើការចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។ រីឯរុស្ស៊ីវិញបានដាក់សម្ពាធលើអ៊ុយក្រែនឱ្យបដិសេធ។

ទំហំនៃការបាតុកម្មនោះក៏បានរីកដុះដាលកាន់តែធំឡើងៗ ដោយក្រុមបាតុករនីមួយៗបានប្តេជ្ញាប្រឆាំងដាច់ខាតនឹងអំពើពុករលួយក្នុងជួររដ្ឋាភិបាល ភាពឃោរឃៅរបស់កម្លាំងនគរបាល និងច្បាប់ប្រឆាំងអំពើបាតុកម្ម។ល។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ ការប៉ះទង្គិចគ្នានៅទីក្រុងកៀវរវាងក្រុមបាតុករ និងកម្លាំងនគរបាលពិសេសបានបណ្តាលឱ្យអ្នកតវ៉ាប្រមាណ ១០០ នាក់បាត់បង់ជីវិត និងរួមជាមួយប៉ូលីសចំនួន ១៣ នាក់ថែមទៀត។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ លោកយ៉ានូកូវិច និងមេដឹកនាំគណបក្សប្រឆាំងក្នុងសភាបានចុះហត្ថលេខាលើដោយអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន និងការបោះឆ្នោតមុនកាលកំណត់។ នៅថ្ងៃបន្ទាប់ លោកយ៉ានូកូវិចបានភៀសខ្លួនចេញពីទីក្រុងកៀវ ហើយក្រោយមកក៏ចេញពីទឹកដីអ៊ុយក្រែនតែម្តង រួចបន្ទាប់មកសភាអ៊ុយក្រែនក៏បានបោះឆ្នោតដកលោកចេញពីតំណែង។ ថ្នាក់ដឹកនាំនៅឯប្រទេសអ៊ុយក្រែនដែលនិយមនិយាយភាសារុស្ស៊ីបានប្រកាសបន្តភក្ដីភាពចំពោះយ៉ានូកូវិច ហើយចលនាគាំទ្ររុស្ស៊ីក៏បានផ្ទុះឡើងនៅទីនោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានចោទរដ្ឋាភិបាលអ៊ុយក្រែនថ្មីថាជាអ្នកបង្កភាពចលាចល និងវិបត្តិទាំងឡាយដែលបានកើតមាន និងបានសម្តៅលើក្រុមតំណាងអឺរ៉ូម៉ីដានថាជា ពួក"ជ្រុលនិយម" "ហ្វាស៊ីស" "ណាស៊ីនិយម" និងក្រុម"ប្រឆាំងនឹងសាសន៍យូដា"។

ស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែនបានធ្លាក់ចូលជាក្នុងភាពតានតឹងបន្ថែមបន្ទាប់ពីរុស្ស៊ីបានកាត់យកឧបទ្វីបគ្រីមៀធ្វើជាទឹកដីរបស់ខ្លួននៅអំឡុងខែមីនា ឆ្នាំ២០១៤ ហើយមួយខែក្រោយ សង្រ្គាមនៅតំបន់ដុនបាសក៏បានផ្ទុះឡើងដោយមានរដ្ឋផ្តាច់ខ្លួននិយមចំនួនពីរលេចឡើងគឺ៖ និង។ ត្រូវបានចុះនៅក្នុងខែកញ្ញា ឆ្នាំ២០១៤ និងម្តងទៀតនៅខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងគោលបំណងបញ្ឈប់ការប្រយុទ្ធបង្ហូរឈាមគ្នា តែទោះជាយ៉ាងណា បទឈប់បាញ់មិនដែលឈានចូលដល់កិច្ចសន្យាអ្វីមួយនោះឡើយ។ នៅក្នុងឆ្នាំ២០២១ លោកពូទីនបានបដិសេធធ្វើកិច្ចពិភាក្សាកំពូលជាមួយប្រធានាធិបតីអ៊ុយក្រែនលោក ហើយរដ្ឋាភិបាលរុស្ស៊ីបានប្រកាន់ខ្ជាប់នូវអត្ថបទមួយរបស់អតីតប្រធានាធិបតីលោកឌីមីទ្រី ម៉េដវេដេវ ដែលប្រកែកថា វាគ្មានន័យអ្វីនោះទេក្នុងការរកដោះស្រាយជាមួយអ៊ុយក្រែន ខណៈដែលប្រទេសនេះនៅតែបន្តមុខងារជា"រដ្ឋចំណុះ"របស់សហរដ្ឋអាមេរិក។

វិបត្តិមុនការឈ្លានពាន

ការឈ្លានពាន និងចលនាតស៊ូ

ការឈ្លានពានបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ បន្ទាប់ពីលោកពូទីនបានប្រកាសអំពីបំណងធ្វើអន្តរាគមន៍យោធា។ ការឈ្លានពានពេញលេញត្រូវបានអនុវត្តឡើងដោយមានកងពលថ្មើរជើងដែលមានការគាំទ្រពីរថក្រោះ និងការគាំទ្រផ្លូវអាកាសនៅភាគខាងកើតអ៊ុយក្រែន រួមជាមួយនឹងការបាញ់មីស៊ីលនិងគ្រាប់ផ្លោងរាប់សិបគ្រាប់ចូលទៅទូទាំងប្រទេសអ៊ុយក្រែន។ ជាក់ស្តែង កងពលថ្មើរជើង និងកងកម្លាំងរថក្រោះបានផ្តើមការវាយលុកពីបួនទិសរួមមាន៖ ទិសខាងជើង (សម្រុកទៅទីក្រុងកៀវ) ទិសខាងត្បូង (ចេញពីឧបទ្វីបគ្រីមៀ) ទិសអាគ្នេយ៍ (ចេញពីដែនដីលូហ្កានស្ក៍ និងដុនបាស) និងទិសខាងកើត។ យុទ្ធនាការ​ទម្លាក់​គ្រាប់​មីស៊ីល​ដ៏ធំ​ត្រូវ​បានប្រព្រឹត្តិទៅដោយរុស្ស៊ីបានបាញ់​មីស៊ីល​រាប់​សិប​គ្រាប់ចូល​ទូទាំង​ប្រទេស​អ៊ុយក្រែន​រហូត​ដល់​ភាគ​ខាងលិចក្នុង​ទីក្រុងល្វីវទៀតផង។

ជួរប្រយុទ្ធខាងជើង

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដណ្តើមកាន់កាប់រដ្ឋធានីកៀវ រុស្ស៊ីបានលើកទ័ពឈ្លានពានចេញពីប្រទេសបេឡារុសតាមច្រាំងខាងលិចនៃ ដោយមានគោលដៅជាក់ស្តែងគឺឡោមព័ទ្ធរដ្ឋធានីរបស់អ៊ុយក្រែនពីទិសខាងលិច។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានគាំទ្រដោយកម្លាំងវាយប្រហារចំនួនពីរនៅតាមបណ្តោយច្រាំងខាងកើតនៃទន្លេឌីណេព័រ៖ ខាងលិចនៅទីក្រុង និងភាគខាងកើតនៅក្រុង។ កម្លាំងវាយប្រហារភាគខាងកើតអាចទំនងតម្រង់ក្បាលចូលមកឡោមព័ទ្ធទីក្រុងកៀវពីភាគឦសាន និងខាងកើត។ នៅថ្ងៃដំបូងនៃយុទ្ធនាការឈ្លានពាន កងកម្លាំងរុស្ស៊ីបានដង្ហែរក្បួនឆ្ពោះទៅកាន់ទីក្រុងកៀវពីប្រទេសបេឡារុសហើយក្នុងដំណើរនេះ ពួកគេបានចូលកាន់កាប់ទីក្រុងខ្មោចដូចជា និង។ បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងឈើណូប៊ីល កងកម្លាំងរុស្ស៊ីត្រូវ ភាគខាងជើងនៃជាយក្រុងកៀវ។ កងកម្លាំងអាកាសរុស្ស៊ីបានព្យាយាមដណ្តើមយកអាកាសយានដ្ឋានសំខាន់ៗចំនួនពីរនៅជុំវិញទីក្រុងកៀវ ដោយក្នុងនោះ ត្រូវបានធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ី ចំណែកឯវិញត្រូវបានបំផ្លិចបំផ្លិញយ៉ាងខ្ទិចខ្ទាំ។

ក្នុងអំឡុងពេលនៃការវាយប្រហារដំបូងមកលើទីក្រុងកៀវ មានរបាយការណ៍មួយបានបង្ហាញថារុស្ស៊ីបានប៉ុនប៉ងធ្វើឃាតលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីដោយប្រើទាហានស៊ីឈ្នួល និងកងកម្លាំងជនជាតិឆេឆិន។ រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានរារាំងដោយមន្ត្រីប្រឆាំងសង្គ្រាមមួយចំនួននៅក្នុងរបស់ប្រទេសរុស្ស៊ី ដោយមន្ត្រីនោះបានចែកនូវព័ត៌មានសម្ងាត់អំពីផែនការធ្វើឃាតលោកហ្សេឡេនស្គីមុនពេលផែនការត្រូវបានអនុវត្ត។



គិតត្រឹមថ្ងៃទី៥ ខែមីនា ក្បួនរថយន្តយោធារុស្ស៊ីដ៏ធំមួយដែលត្រូវបានគេរាយការណ៍ថាមានប្រវែង ៦៤ គីឡូម៉ែត្រ ត្រូវបានជាប់គាំងខណៈពេលធ្វើដំណើរការឆ្ពោះទៅកាន់ទីក្រុងកៀវ។ កម្លាំងរុស្ស៊ីដែលមានគោលដៅដណ្តើមទីក្រុងឈើនីហ៊ីវក៏ត្រូវជាប់គាំងផងដែរ ដែលជាហេតុធ្វើឱ្យពួកគេសម្រេចចិត្តយាមឡោមព័ទ្ធជុំវិញទីក្រុងនោះ។ នៅឯភាគពាយព្យ កងកម្លាំងរុស្ស៊ីបានបន្តរុលទៅមុខដោយបានកាន់កាប់ក្រុងប៊ូតឆា និងក្នុងដំណើរឆ្ពោះទៅរករដ្ឋធានីកៀវ បើគិតត្រឹមថ្ងៃទី៥ ខែមីនា។ ដល់ថ្ងៃទី១១ ខែមីនា វាត្រូវបានគេរាយការណ៍ថា ហ្វូងរថយន្តដ៏វែងនោះបានបំបែកទៅទីតាំងខុសៗគ្នា ដោយខ្លះបានចតនៅក្រោមម្លប់ដើមឈើដើម្បីគេចខ្លួនពីការចាប់យករូបភាពពីផ្កាយរណប។ គ្រាប់រ៉ុក្កែតជាច្រើនក៏ត្រូវបានគេរកឃើញផងដែរ។ នៅថ្ងៃទី១៦ ខែមីនា កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមយុទ្ធនាការវាយតបវិញដើម្បីទប់កងកម្លាំងរុស្ស៊ីដែលត្រៀមនឹងចូលទីក្រុងកៀវតាមទិសដៅផ្សេងៗ។

មកត្រឹមថ្ងៃទី២០ ខែមីនា យោធារុស្ស៊ីហាក់ដូចជាកំពុងធ្វើការវាយលុកយ៉ាងលឿនដើម្បីសម្រេចបាននូវគោលដៅចម្បងជាក់ស្តែងរបស់ពួកគេពោលគឺការដណ្តើមកាន់កាប់ទីក្រុងកៀវ រួមជាមួយនឹងការកាន់កាប់អ៊ុយក្រែនភាគខាងកើត និងការបម្លាស់ទីរដ្ឋាភិបាលអ៊ុយក្រែនចេញពីរដ្ឋធានី។ ដំណើរចូលកាន់កាប់ទីក្រុងកៀវដោយរុស្ស៊ីមិនបានប្រព្រឹត្តិទៅដោយរលូននោះទេ នេះក៏ព្រោះតែបណ្តាលមកពីកត្តាជាច្រើនរួមមាន៖ ការធ្លាក់ទឹកចិត្ត និងអស់ក្តីសង្ឃឹមខ្ពស់រវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី ការប្រើប្រាស់អាវុធទំនើបៗដោយអ៊ុយក្រែនដែលជាជំនួយផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច កង្វះមធ្យោបាយដឹកជញ្ជូន និងសម្ភារៈបរិក្ខាររបស់រុស្ស៊ី ការបរាជ័យរបស់កងទ័ពជើងអាកាសរុស្ស៊ីក្នុងការសម្រេចបាននូវឧត្តមភាពផ្លូវអាកាស និងសកម្មភាពអំពើបំផ្លិចបំផ្លាញរបស់យោធារុស្ស៊ីខណៈពេលពួកគេកំពុងឡោមព័ទ្ធទីក្រុងធំៗរបស់អ៊ុយក្រែន។ ដោយមិនអាចទទួលបានជ័យជំនះភ្លាមៗនៅក្នុងប្រតិបត្តិការកៀវ កងកម្លាំងរុស្ស៊ីក៏សម្រេចផ្លាស់ប្តូរយុទ្ធសាស្រ្ត ហើយចាប់ផ្តើមប្រើប្រាស់អាវុធប្រឈម ការទម្លាក់គ្រាប់បែកមិនរើសមុខ និងសង្គ្រាមឡោមព័ទ្ធ។

នៅថ្ងៃទី២៥ ខែមីនា សកម្មភាពវាយតបរបស់អ៊ុយក្រែននៅក្នុងទីក្រុងកៀវបានផ្តល់លទ្ធផលផ្លែផ្កាច្រើនលើសពីអ្វីដែលខ្លួនបានស្មាន់ បន្ទាប់ពីពួកគេបានដណ្តើមបានទីក្រុង និងតំបន់តូចៗនៅភាគខាងកើត និងលិចនៃទីក្រុងកៀវមកវិញ។ កងទ័ពរុស្ស៊ីជាច្រើនបានដកថយចេញពីភាគខាងជើងនៃទីក្រុងកៀវខណៈកំពុងរងការវាយប្រហារច្រើនឡើងៗពីយោធាអ៊ុយក្រែន ហើយនៅចុងខែមីនា កងទ័ពរុស្ស៊ីនៅក្នុងតំបន់ក្រុងប៊ូតឆាបានដកថយចេញទាំងស្រុងទៅភាគខាងជើង។ កង​កម្លាំង​អ៊ុយក្រែន​បាន​ចូល​ក្នុង​ក្រុង​នេះ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា។ អ៊ុយក្រែន​បាន​អះអាង​ថាខ្លួន​បាន​ដណ្តើម​កាន់កាប់តំបន់​ទាំង​មូល​ជុំវិញ​រដ្ឋធានី​កៀវដោយក្នុងនោះរួមមានក្រុងអៀរពីន ប៊ូតឆា និងហូស្តូមែល។ល។ នៅ​ត្រឹម​ថ្ងៃ​ទី២ ខែ​មេសា ត្រូវ​បាន​គេ​រក​ឃើញ​នៅទីក្រុងប៊ូតឆា។

ជួរប្រយុទ្ធឦសាន

កងកម្លាំងរុស្ស៊ីបានចូកទៅដល់នៅថ្ងៃទី២៤ ខែកុម្ភៈ ហើយបានឡោមព័ទ្ធទីក្រុងរដ្ឋបាលនៃអូប្លាសនោះ។ នៅថ្ងៃបន្ទាប់ ទីក្រុងធំបំផុតទីពីរនៅក្នុងតំបន់គឺ កូណូតុប ដែលមានចម្ងាយ ៩០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីត្រូវបានរងការវាយប្រហារ និងទីបំផុតកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ នៅថ្ងៃដដែរ កងកម្លាំងថ្មីមួយទៀតបានបោះគោលដៅឆ្ពោះទៅកាន់ដែលមានមជ្ឈមណ្ឌលរដ្ឋបាលឈ្មោះថាដែលមានចម្ងាយត្រឹមតែ ៣៥ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន ហើយដូចនៅឈើនីហ៊ីវអញ្ចឹង ទីក្រុងស៊ូមីត្រូវបានរងការវាយប្រហារដោយអង្គភាពរុស្ស៊ី ប៉ុន្តែមិនបានធ្លាក់ក្នុងដៃពួកគេទេ។

ជួរប្រយុទ្ធខាងកើត

នៅឯដែនដីភាគខាងកើត ទាហានរុស្ស៊ីបានព្យាយាមចូលកាន់កាប់ក្រុងការគីវដែលមានចម្ងាយតិចជាង ៣៥ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសរុស្ស៊ី។[] ក្នុងអំឡុងពេលប្រយុទ្ធ រថក្រោះរុស្ស៊ីត្រូវប្រឈមជាមួយនឹងកម្លាំងតស៊ូការពារដ៏រឹងមាំរបស់អ៊ុយក្រែន។ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុងនេះត្រូវបានរុស្ស៊ីដាក់គោលដៅទម្លាក់គ្រាប់មីស៊ីលពីលើ ហើយជាលទ្ធផល វាបានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់។ នៅថ្ងៃទី២៥ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកប្រតិបត្តិការយោធាដំណាក់កាលទីពីរដោយមានគោលដៅកាន់កាប់ទីក្រុងធំៗនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ចំអំឡុងពេលមានការ​បាញ់​ប្រហារមកលើទី​ក្រុងការគីវកាន់តែខ្លាំងឡើងៗពីភាគីរុស្ស៊ី លុះនៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ រុស្ស៊ី​ក៏បាន​រាយការណ៍​អំពី​ការវាយប្រហារ​តាម​ឧទ្ធម្ភាគចក្រមកលើ​ឃ្លាំង​ស្តុកទុក​ប្រេង​មួយកន្លែងនៅក្នុងទីក្រុងមួយជាប់ព្រំដែនជាមួយអ៊ុយក្រែន ហើយ​បាន​ចោទប្រកាន់​ថាអ៊ុយក្រែន​ជាអ្នក​វាយប្រហារ។ យ៉ាង​ណា​មិញ ភាគីអ៊ុយក្រែន​បាន​បដិសេធ​មិនទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះទេ។

ជួរប្រយុទ្ធខាងត្បូង

នៅថ្ងៃទី២៦ ខែកុម្ភៈ បានចាប់ផ្តើមនៅពេលដែលការវាយប្រហារបានផ្លាស់ប្តូរទៅទិសខាងកើតឆ្ពោះតម្រង់ចូលក្នុងនោះ។ ខណៈពេលកំពុងធ្វើដំណើរឆ្ពោះទៅបន្តការប្រយុទ្ធនៅម៉ារីយូប៉ូល កងកម្លាំងរុស្ស៊ីបានចូលកាន់កាប់ទីក្រុងតូចៗមួយចំនួនដូចជា និង។ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ អង្គភាពរុស្ស៊ីមកពីតំបន់ដូណេតស្ក៍បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងម៉ារីយូប៉ូល ហើយបានជួបនូវកងកម្លាំងអ៊ុយក្រែននៅក្បែរភូមិ តែជ័យជម្នះត្រូវបានទៅកងកម្លាំងរុស្ស៊ី។ បើយោងតាមសេចក្តីរាយការណ៍ នៅអំឡុងពេលល្ងាច កងកម្លាំងជើងទឹករុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធាលើដែនសមុទ្រដោយមានគោលដៅទម្លាក់ទាហានប្រមាណរាប់ពាន់នាក់លើឆ្នេរសមុទ្រអាសូវ ចម្ងាយ ៧០ គីឡូម៉ែត្រពីភាគខាងលិចទីក្រុងម៉ារីយូប៉ូល។

នៅថ្ងៃទី២៨ ខែកុម្ភៈ រុស្ស៊ីបានផ្តើមយុទ្ធនាការឡោមព័ទ្ធមួយទៀតនៅទីក្រុង ដើម្បីកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរមួយក្នុងក្រុង។ គ្រោះអគ្គិភ័យ​មួយបាន​កើត​ឡើង​នៅឯ​រោងចក្រ​នោះខណៈ​ពេល​កងកម្លាំងទាំងពីរកំពុងបះទង្គិចគ្នា។ (IAEA) បានបញ្ជាក់ជាបន្តបន្ទាប់ថា គ្រឿងឧបករណ៍សំខាន់ៗមិនត្រូវបានទទួលរងការខូចខាតអ្វីនោះទេ។ ដល់ថ្ងៃទី៤ ខែមីនា រោងចក្រថាមពលនុយក្លេអ៊ែរនោះក៏បានធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ី។ ទោះជាមានសេចក្តីរាយការណ៍ថាមានអគ្គិភ័យឆាបឆេះមែន ប៉ុន្តែរោងចក្រថាមពលនោះមិនបានធ្លាយចេញសាយនូវវិទ្យុសកម្មអ្វីឡើយ។ នៅថ្ងៃទី២ ខែមីនា កងទ័ពរុស្ស៊ីបានទទួលជ័យជម្នះនៅក្នុង ហើយទីក្រុងនេះក៏បានក្លាយជាទីក្រុងដ៏សំខាន់ដំបូងគេរបស់អ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីចាប់តាំងពីការឈ្លានពានបានកើតឡើង។ បន្ទាប់មក កងទ័ពរុស្ស៊ីបានបន្តដំណើរទៅកាន់ក្រុង ហើយបានបើកការវាយលុកមកលើទីក្រុងនេះនៅពីរថ្ងៃក្រោយ ប៉ុន្តែពួកគេត្រូវបានកងកម្លាំងអ៊ុយក្រែនច្រានចេញពីបរិវេណទីក្រុងវិញ។ នៅថ្ងៃទី២ ខែមីនា កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមការវាយលុកលើក្រុង ដែលជាទីក្រុងមួយស្ថិតក្រោមការកាន់កាប់របស់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ចាប់តាំងពីឆ្នាំ២០១៤។ បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលជាថ្មីនៅថ្ងៃទី១៤ ខែមីនាក្នុងទីក្រុងម៉ារីយូប៉ូល រដ្ឋាភិបាលអ៊ុយក្រែនបានចេញអះអាងថា មានមនុស្សជាង ២,៥០០ នាក់ក្នុងទីក្រុងបានបាត់បង់ជីវិត។

ត្រឹមថ្ងៃទី១៨ ខែមីនា ទីក្រុងម៉ារីយូប៉ូលត្រូវបានឡោមព័ទ្ធទាំងស្រុង ហើយការប្រយុទ្ធគ្នាបានរាលដាលដល់កណ្តាលក្រុង ដែលជាហេតុនាំឱ្យកិច្ចប្រឹងប្រែងជម្លៀសជនស៊ីវិលមិនអាចប្រព្រឹត្តិទៅរួច។ កាលពីថ្ងៃទី២០ ខែមីនា សាលាសិល្បៈមួយនៃទីក្រុងម៉ារីយូប៉ូល ដែលជាទីកន្លែងជ្រកកោនរបស់មនុស្សប្រហែល ៤០០ នាក់ត្រូវរងការទម្លាក់គ្រាប់បែកពីរុស្ស៊ី។ នៅថ្ងៃដដែរ ពេលដែលកងកម្លាំងរុស្ស៊ីបានបន្តពង្រួមការឡោមព័ទ្ធទីក្រុងនោះ រដ្ឋាភិបាលរុស្ស៊ីបានទាមទារឱ្យអាជ្ញាធរក្រុងទម្លាក់អាវុធចុះចាញ់ប៉ុន្តែត្រូវមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនជាច្រើននាក់បានបដិសេធ។ នៅថ្ងៃទី២៤ ខែមីនា កងកម្លាំងរុស្ស៊ីបានចូលទៅដល់កណ្តាលក្រុងម៉ារីយូប៉ូល ខណៈដែលដំណាក់កាលទីពីរនៃការឈ្លានពានបានចាប់ផ្តើមដំណើរការឡើង។ រដ្ឋបាលក្រុងបានចោទប្រកាន់ទាហានរុស្សីថាបានព្យាយាមធ្វើឱ្យប្រជាជនក្រុងបាក់ទឹកចិត្តដោយការស្រែកជាសាធារណៈអំពីជ័យជម្នះរបស់រុស្ស៊ី រួមទាំងអំណះអំណាងថាទីក្រុងត្រូវបានកាន់កាប់រួចហើយ។ នៅថ្ងៃទី២៧ ខែមីនា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកបាននិយាយថា "ប្រជាជននៅម៉ារីយូប៉ូលមិនមានទឹកប្រើប្រាស់គ្រាប់គ្រាន់ ព្រមទាំងស្បៀងអាហារ និងអ្វីៗទាំងអស់។ ជាង ៨៥ ភាគរយនៃទីក្រុងទាំងមូលត្រូវបានបំផ្លិចបំផ្លាញ" ហើយលោកបានបន្តថា គោលដៅរបស់រុស្ស៊ីគឺ"គ្មានអ្វីទាក់ទងនឹងមនុស្សជាតិឡើយ"។ នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងលោកពូទីន និងម៉ាក្រុងនាថ្ងៃទី២៩ ខែមីនា៖ លោកពូទីនបាននិយាយថា ការទម្លាក់គ្រាប់បែកលើម៉ារីយូប៉ូលនឹងបិទឆាកបញ្ចប់ ប្រសិនបើកងទ័ពអ៊ុយក្រែនសុំចុះចាញ់ប្រគល់ទីក្រុងទាំងមូលមកឱ្យរុស្ស៊ី ពិសេសគឺនៅពេលដែលទីក្រុងនេះកំពុងស្ថិតនៅក្នុងស្ថានភាពនៃការបំផ្លិចបំផ្លាញដ៏ហិនហោច និងការឡោមព័ទ្ធពីគ្រប់ទិសតំបន់។

អ៊ុយក្រែនខាងលិច

កាលពីថ្ងៃទី១៤ ខែមីនា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយបានបាញ់មីស៊ីលល្បឿនជាច្រើនគ្រាប់សម្តៅទៅកន្លែងហ្វឹកហ្វឺនយោធានៅទីក្រុងយ៉ាវ៉ូរីវក្នុងអូប្លាសល្វីវ ជិតព្រំដែនប្រទេសប៉ូឡូញ។ អភិបាលតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ៣៥ នាក់បានបាត់បង់ជីវិតដោយសារការវាយប្រហារនេះ។ នៅថ្ងៃទី១៨ ខែមីនា រុស្ស៊ីបានពង្រីកយុទ្ធនាការវាយប្រហាររបស់ពួកគេដល់ទីក្រុងល្វីវ ដោយមន្ត្រីយោធាអ៊ុយក្រែនបាននិយាយថា មីស៊ីលដំបូងៗដែលបាញ់មកលើល្វីវទំនងជាមីស៊ីលដែលបាញ់បង្ហោះតាមដែនអាកាសដែលអាចមានប្រភពមកពីយន្តហោះចម្បាំងហោះហើរនៅឯសមុទ្រខ្មៅ។

ជម្លោះដែនអាកាស

នៅថ្ងៃទី៦ ខែមីនា បានរាយការណ៍ថា យន្តហោះរុស្ស៊ីចំនួន ៨៨ គ្រឿងត្រូវបានបំផ្លាញចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ប៉ុន្តែទោះជាយ៉ាងណាក្តី មន្ត្រីការពារជាតិកំពូលអាមេរិកលាក់មុខម្នាក់បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី៧ ខែមីនាថា ប្រទេសរុស្ស៊ីនៅតែសល់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ"មួយភាគធំ"ដែលកំពុងប្រមូលផ្តុំនៅជិតទឹកដីអ៊ុយក្រែន និងត្រៀមចូលដែនអាកាសព្រំដែនរួចជាស្រេច។

ជម្លោះដែនទឹក

អ៊ុយក្រែនជាប្រទេសមួយស្ថិតនៅជាប់ដែលមានច្រកចូលតាមច្រកសមុទ្របូស្បូរូស និង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសតួកគី។ នៅថ្ងៃទី២៨ ខែកុម្ភៈ តួកគីបានអនុវត្តតាមឆ្នាំ១៩៣៦ និងបិទច្រកសមុទ្រទាំងពីរ ហាមឃាត់នាវាចម្បាំងរុស្ស៊ីដែលមិនបានចុះបញ្ជីនៅឯមូលដ្ឋានទឹកក្នុងសមុទ្រខ្មៅ ហើយមិនត្រឡប់ទៅចូលចតនៅកំពង់ផែដើមវិញ។ ជាក់ស្តែង តួកគីបានបដិសេធការឆ្លងកាត់នាវាកងទ័ពជើងទឹករុស្ស៊ីចំនួនបួនដែលរកឆ្លងកាត់។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានប្រកាសថា នាវាកងទ័ពជើងទឹករុស្ស៊ីបានចាប់ផ្តើមធ្វើការវាយប្រហារលើរបស់ខ្លួននៅក្នុងសមុទ្រខ្មៅ។ នាវាចម្បាំងរបស់រុស្ស៊ីបានបាញ់គ្រាប់ចូលទៅលើកោះនោះដោយកាំភ្លើងធំនៅលើនាវារបស់ពួកគេ។ បន្ទាប់​ពី​ការបាញ់ប្រហារ ទាហាន​រុស្ស៊ី​មួយ​ក្រុម​បាន​ចូលចត​នៅឆ្នេរកោះ ហើយក៏បានដណ្តើមកាន់កាន់យក​កោះ​ពស់បានដោយជោគជ័យ។ នៅថ្ងៃដដែរ កងកម្លាំងរុស្ស៊ីបានផ្តើមការវាយប្រហារលើមូលដ្ឋានទ័ពអាកាសឈូហ៊ូអ៊ី ដែលជាកន្លែងផ្ទុកដ្រូនប្រភេទ Bayraktar TB2។ ការ​វាយ​ប្រហារ​នេះ​បាន​បង្ក​ការ​ខូច​ខាត​ដល់​កន្លែង​ស្តុក​ប្រេង និង​ហេដ្ឋារចនាសម្ព័ន្ធក្បែរៗនោះ។

កាលពីថ្ងៃទី២៤ ខែមីនា មន្ត្រីអ៊ុយក្រែនបាននិយាយថា នាវារបស់រុស្ស៊ីបានចូលចតនៅទីក្រុងប៊ែរឌានស្ក៍ តែក្នុងនោះមាននាវាចំនួនពីរត្រូវបានកំទេចដោយគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែន។

ចលនាតស៊ូរបស់ប្រជាជនអ៊ុយក្រែន

ជនស៊ីវិលអ៊ុយក្រែនបានរួមគ្នាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដោយពួកគេបានស្ម័គ្រចិត្តចុះចូលជាមួយអង្គភាពការពារទឹកដី ផលិត បរិច្ចាគស្បៀងអាហារ សាងសង់របាំងការពារយោធា និងជួយដឹកជញ្ជូនជនភៀសខ្លួន។ល។ ជាការឆ្លើយតបទៅនឹងការអំពាវនាវពីទីភ្នាក់ងារដឹកជញ្ជូនអ៊ុយក្រែន ប្រជាជនស៊ីវិលបានរុះរើ ឬផ្លាស់ប្តូរផ្លាកសញ្ញាផ្លូវគោក សាងសង់របាំងបណ្តោះអាសន្ន និងបិទច្រកផ្លូវផ្សេងៗ។ របាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញអំពីបាតុកម្មតាមដងផ្លូវប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅក្នុងទឹកដីកាន់កាប់ ហើយជារឿយៗវាបានវិវត្តទៅជាជម្លោះពាក្យសម្ដី និងការប្រឈមមុខដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី។

ក្នុង​ករណី​ខ្លះ មនុស្ស​មួយចំនួនបានយកខ្លួនប្រាណរបស់គេទៅ​រារាំង​យានយន្ត​យោធា​រុស្ស៊ី ហើយវាជាវិធីសាស្ត្រមួយដែលបង្ខំឱ្យកងកម្លាំងរុស្ស៊ីដកថយទៅក្រោយវិញ។ ប្រតិកម្មរបស់ទាហានរុស្ស៊ីចំពោះចលនាតស៊ូរបស់ជនស៊ីវិលគឺមានជាច្រើនទម្រង់ខុសៗគ្នាដែលក្នុងនោះមានដូចជា ការចូលរួមចរចាជាមួយក្រុមបាតុករ ការបាញ់គំរាមទៅលើអាកាស ឬដោយផ្ទាល់ទៅក្នុងហ្វូងមនុស្ស។ នៅអំឡុងពេលឈ្លានពាន គេឃើញមានការចាប់ឃុំខ្លួនក្រុមបាតុករជនជាតិអ៊ុយក្រែនជាច្រើននាក់ ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ពីការបាត់ខ្លួន ការប្រល័យជីវិត ការចាប់ធ្វើចំណាប់ខ្មាំង ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងអំពើហិង្សាផ្លូវភេទមកលើប្រជាជនអ៊ុយក្រែនដែលប្រព្រឹត្តដោយយោធារុស្ស៊ី។

អន្តរាគមន៍ពីយោធាបរទេស

  រុស្ស៊ី
  អ៊ុយក្រែន
  ប្រទេស​ដែល​បាន​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ដល់​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​រុស្ស៊ីចូលឈ្លានពាន
  រុស្ស៊ី
  អ៊ុយក្រែន
  ប្រទេសដែលបញ្ជូនជំនួយអ្វីមួយ រួមទាំងជំនួយមនុស្សធម៌ទៅកាន់អ៊ុយក្រែន

ចាប់តាំងពីឆ្នាំ២០១៤ មក សហរាជាណាចក្រ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូបានផ្តល់ជំនួយយោធាដែលមិនផ្តល់ផលប៉ះពាល់គ្រោះថ្នាក់ដល់ជីវិតជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន។[] នៅពេលដែលរុស្ស៊ីកំពុងប្រមូលផ្តុំឧបករណ៍ និងកងកម្លាំងយោធារបស់ខ្លួននៅតាមព្រំដែនអ៊ុយក្រែន សហរដ្ឋអាមេរិកក៏សម្រេចយល់ព្រមអនុញ្ញាតឱ្យរដ្ឋសមាជិកណាតូមួយចំនួនផ្ទេរអាវុធដែលផលិតដោយអាមេរិកទៅកាន់អ៊ុយក្រែន។[] បន្ទាប់ពីការឈ្លានពានបានចាប់ផ្តើម ប្រទេសសមាជិកណាតូ រួមទាំងអាល្លឺម៉ង់ផង បានយល់ព្រមផ្គត់ផ្គង់គ្រឿងសព្វាវុធ ប៉ុន្តែណាតូក្នុងនាមជាអង្គការមួយមិនបានធ្វើសកម្មភាពដូចគ្នានោះទេ។[][][] អង្គការណាតូ និងប្រទេសជាសមាជិករបស់ខ្លួនក៏បានបដិសេធមិនបញ្ជូនកងទ័ពចូលទៅក្នុងទឹកដីអ៊ុយក្រែនផងដែរ ព្រោះថាវានឹងប្រថុយនឹងសង្រ្គាមទ្រង់ទ្រាយធំមួយ[][] អ្នកជំនាញមួយចំនួនបានចាត់ទុកសេចក្តីសម្រេចបែបនេះថាជាគោលនយោបាយសម្របសម្រួល។[][១០]

កាលពីថ្ងៃទី២៦ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្លីងកិនបានប្រកាសថា លោកបានរៀបចំទឹកដីប្រាក់ចំនួន ៣៥០ លានដុល្លារទុកជាជំនួយយោធា រួមទាំងប្រព័ន្ធប្រឆាំងគ្រឿងការពារ និងប្រឆាំងយន្តហោះផងដែរ។[១១][១២] នៅថ្ងៃបន្ទាប់ សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួននឹងផ្តល់ជំនួយយោធាដែលស្មើនឹងទឹកប្រាក់ចំនួន ៤៥០ លានអឺរ៉ូ (៥០២ លានដុល្លារអាមេរិក) និង ៥០ លានអឺរ៉ូ (៥៦ លានដុល្លារអាមេរិក) បន្ថែមទៀតសម្រាប់ជំនួយឧបករណ៍ដែលមិនប៉ះពាល់ជីវិតទៅដល់អ៊ុយក្រែន ដោយមានប្រទេសប៉ូឡូញដើរតួជាមជ្ឈមណ្ឌលចែកចាយ។[១៣][១៤] ក្នុងអំឡុងសប្តាហ៍ដំបូងនៃការឈ្លានពាន ប្រទេសសមាជិកណាតូបានផ្គត់ផ្គង់អាវុធប្រឆាំងរថក្រោះជាង ១៧,០០០ គ្រឿងដល់អ៊ុយក្រែន[១៥] ហើយនៅពាក់កណ្តាលខែមីនា ចំនួននេះត្រូវបានគេប៉ាន់ស្មានថាបានកើនច្រើនជាង ២០,០០០ គ្រឿងទៅទៀត។[១៦]

លោកអាណាតូលី ប៊ីប៊ីលូវ ប្រធានាធិបតីនៃរដ្ឋអូសេទីខាងត្បូងដែលជារដ្ឋបំបែកខ្លួនពីប្រទេសចចជីបានប្រកាសនៅថ្ងៃទី២៦ ខែមីនាថា កងទ័ពអូសេទីខាងត្បូងនឹងត្រូវបញ្ជូនចូលប្រទេសអ៊ុយក្រែន។[១៧][១៨] ក្រោយមក វាត្រូវបានបញ្ជាក់ឱ្យច្បាស់ថា លោកប៊ីប៊ីលូវបានសម្តៅលើប្រជាជនអូសេទីដែលមានសញ្ជាតិរុស្ស៊ីឬជាអ្នកបម្រើការក្នុងជួរយោធារុស្ស៊ីនៅឯមូលដ្ឋានយោធាទីបួននៃកងទ័ពរុស្ស៊ីទី ៥៨ ដែលកំពង់ឈរជើងនៅក្នុងរដ្ឋអូសេទីខាងត្បូងនេះឯង។[១៩][២០]

កម្លាំងស្ម័គ្រចិត្តបរទេស

កំណត់សម្គាល់

ឯកសារយោង

  1. Losh, Jack (25 February 2022). "Kharkiv's Resistance to Russia's War Has Already Begun". Foreign Policy. Archived from the original on 25 កុម្ភៈ 2022. Retrieved 29 មីនា 2022.
  2. "Military assistance to Ukraine" (PDF). House of Commons Library. 25 February 2022. Retrieved 8 មេសា 2022.
  3. Brennan, Margaret; Watson, Eleanor (20 January 2022). "U.S. and NATO to surge lethal weaponry to Ukraine to help shore up defenses against Russia". CBS News. https://www.cbsnews.com/news/u-s-nato-ukraine-weapons-defense-russia/. 
  4. "NATO to deploy thousands of commandos to nations near Ukraine". Al Jazeera. 25 February 2022. https://www.aljazeera.com/news/2022/2/25/nato-allies-to-provide-more-weapons-to-ukraine-stoltenberg-says. 
  5. "Germany to ship anti-aircraft missiles to Ukraine — reports". Deutsche Welle. 3 March 2022.
  6. "Defence Secretary statement to the House of Commons on Ukraine: 9 March 2022". GOV.UK. Retrieved 8 មេសា 2022.
  7. Chalmers, John (24 February 2022). "NATO has no plans to send troops into Ukraine, Stoltenberg says". Reuters. https://www.reuters.com/world/europe/nato-has-no-plans-send-troops-into-ukraine-stoltenberg-says-2022-02-24/. 
  8. Dimsdale, Connie (25 February 2022). "How the response to Russia's invasion would be different if Ukraine was a Nato member". i.
  9. Bond, Ian (22 February 2022). "The west knows the cost of appeasement. We can't rule out any option for stopping Putin". The Guardian. Retrieved 8 មេសា 2022.
  10. Lewis, Simon; Melander, Ingrid (4 March 2022). "NATO rejects Ukraine no-fly zone, unhappy Zelenskiy says this means more bombing". Reuters. https://www.reuters.com/business/aerospace-defense/nato-meets-ukraine-calls-no-fly-zone-hinder-russia-2022-03-04/. 
  11. Vogt, Adrienne; Said-Moorhouse, Lauren; Ravindran, Jeevan; Wilkinson, Peter; Yeung, Jessie; Lendon, Brad; George, Steve; Wagner, Meg (26 February 2022). "Blinken authorizes $350 million more in US military assistance to Ukraine". CNN. https://www.cnn.com/europe/live-news/ukraine-russia-news-02-26-22/h_a84870443012615e6811285f23d9c6fb. 
  12. Vogt, Adrienne; Said-Moorhouse, Lauren; Ravindran, Jeevan; Wilkinson, Peter; Yeung, Jessie; Lendon, Brad; George, Steve; Wagner, Meg (26 February 2022). "$350 million in US military assistance will include "anti-armor and anti-aircraft systems," official says". CNN. https://www.cnn.com/europe/live-news/ukraine-russia-news-02-26-22/h_92d1e845587a41545188ed1394c640ff. 
  13. "EU shuts airspace to Russian airlines, will buy Ukraine arms". Associated Press. 27 February 2022. https://apnews.com/article/russia-ukraine-business-europe-olaf-scholz-nato-91c93ef0dc7e759d202c0eee9c070ea5. 
  14. "Ukraine war: EU to buy and deliver weapons to Kyiv, says Ursula von der Leyen". 27 February 2022. https://www.euronews.com/2022/02/27/eu-to-buy-and-deliver-weapons-to-ukraine-the-first-time-the-bloc-has-financed-military-sup. 
  15. Schmitt, Eric (12 March 2022). "The White House approves $200 million in arms and equipment for Ukraine.". The New York Times. https://www.nytimes.com/2022/03/12/us/politics/biden-ukraine-weapons.html. 
  16. Emmott, Robin; Melander, Ingrid (17 March 2022). "NATO vows more help for Ukraine, begins planning to adapt to 'new reality'". https://www.reuters.com/world/europe/nato-begin-planning-more-troops-eastern-flank-after-russias-ukraine-invasion-2022-03-16/. 
  17. "Georgian breakaway region says it sent troops to Ukraine to 'help protect Russia'". The Times of Israel. 26 March 2022. Retrieved 13 មេសា 2022.
  18. "Georgia's Breakaway Region Sends Troops to Ukraine". The Moscow Times. 26 March 2022. Retrieved 13 មេសា 2022.
  19. "Военных из Южной Осетии отправили в зону спецоперации на Украине". RBK TV. 26 March 2022. Retrieved 13 មេសា 2022.
  20. "More S. Ossetian Servicemen Sent to Ukraine". Civil.ge. 28 March 2022. Retrieved 13 មេសា 2022.