Jump to content

អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៥:៥៣ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០០៨ ដោយ Kiensvay (ការពិភាក្សា | ការរួមចំណែក)

អាកាសយាន្តដ្ឋានអន្តរជាតិក្រុងព្រះសីហនុ (IATA: KOS, ICAO: VDSV) ស្ថិតនៅចំងាយ១៨គ.ម ពីក្រុងព្រះសីហនុ។ វាជាអាកាសយាន្តដ្ឋានអន្តរជាតិទី៣របស់កម្ពុជា។ អាកាសយាន្ដដ្ឋាននេះពីដើមមានឈ្មោះថា ព្រលានយន្ដហោះកងកេង ដែលត្រូវបានសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ៦០ ដោយសហភាពសូវៀត។ អាកាសយាន្ដដ្ឋានបានផ្អាកដំនើរការមួយរយៈក្រោយសម័យសង្គ្រាម មុននឹងបើកដំនើរការឡើងវិញនៅថ្ងៃទី១៥ មករា ២០០៧។ ផ្លូវរត់របស់វាត្រូវបានពង្រីកអោយមានប្រវែង ២២០០ម៉ែត​ ដើម្បីមានលទ្ឋភាពទទួលយន្តហោះប្រតិកម្មដូចជា Boeing 737 បាន។

ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានទីតាំងនៅប៉ែកខាងកើតចំងាយ១៨គីឡូម៉ែត្រពីក្រុងព្រះសីហនុ គឺជាព្រលានយន្តហោះអន្តរជាតិទី៣នៅប្រទេសកម្ពុជាយើង។ ព្រលានយន្តហោះនេះត្រូវបានគេដឹងថាជាព្រលានយន្តហោះកងកេង។ក្រុងព្រះសីហនុកាលពីមុនត្រូវបានគេហៅថាកំពង់សោម។

ព្រលានយន្តហោះនេះត្រូវបានបង្កើតឡើងយ៉ាងពិតប្រាកដនៅសតវត្សទី១៩៦០ដោយមានការជួយពីសហភាពសូវៀត។ នៅក្នុងកំឡុងពេល និងក្រោយពេលរបបខ្មែរក្រហមពុំមាននរណាម្នាក់ប្រើព្រលានយន្តហោះនេះទេ ព្រលានយន្តហោះនេះបានបើកសារជាថ្មីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៧។ ផ្លូវនៃព្រលានយន្តហោះនេះត្រូវបានគេពង្រីកអោយមានប្រវែង២២០០ម៉ែត្រ ដែលត្រូវបានអនុញ្ញាតអោយយន្តហោះ ទំហំធំដូចជាយន្តហោះប្រភេទប៉ូអ៊ីញ៧៣៧ចុះចតបាន។

ពត៌មានខ្លះៗអំពីអាកាសយាន្តដ្ឋាន

  • អ្នកប្រតិបត្តិការ៖ Societé Concessionnaire des Aéroports
  • ផ្លូវរត់៖ ប្រវែង២២០០ម៉ែតក្រាលកៅស៊ូ
  • ក្រុមហ៊ុនអាកាសចរណ៍បំរើការអោយអាកាសយាន្ដដ្ឋាន៖ ក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវេយស៍ និងក្រុមហ៊ុនអាកាសចរណ៍សៀមរាបអ៊ែរវេយស៍


សូមមើលផងដែរ