Jump to content

បុណ្យភ្ជុំបិណ្ឌ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៩:០៤ ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយ Sovannasky (ការពិភាក្សា | ការរួមចំណែក) (សូមប្រែសម្រួលជាអត្ថបទស្តង់ដារ)

បុណ្យភ្ជុំបិណ្ឌ

ឯកសារ:Bay Ben Throwing During Pchum Ben Day.jpg
Cambodian people prepare Bay Ben at 3 am throwing to Preta near Vihara.

Image From Professor Preap Chanmara (2004)

ឆ្នាំបង្កើត ប្រហែល ស.វទី៩
រជ្ជកាល យសោវរ្ម័នទី១​
លទ្ធិជំនឿ ជំនឿសែនដូនតា
ការបើកទ្វារឋាននរក ១៥ ថ្ងៃ
សាសនាប្រតិបត្តិ ពុទ្ធសាសនា ព្រហ្មញ្ញសាសនា

បុណ្យភ្ជំុបិណ្ឌ (អង់គ្លេស: Pchum Ben Day) គឺជាពិធីបុណ្យសាសនាដ៏ធំមួយរបស់កម្ពុជា ដែលរួមបញ្ចូលនៅសាសនាខ្មែរដើម​ សាសនាព្រហ្មញ្ញ និង សាសនាព្រះពុទ្ធ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេឱ្យនិយមន័យថា "ពិធីសែនដង្វាយជូនដូនតា"​ (Ancestor Offering Ceremony) ដែលជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យជូនដល់សាច់ញាតិរបស់ពួកគេ ដែលបានធ្វើមរណៈកាល កន្លងទៅហើយយ៉ាងណាក្ដី ដែលពិធីបុណ្យនេះ ត្រូវបានពលរដ្ឋខ្មែរគ្រប់រូបចាត់ចូលជាថ្ងៃចងចាំ និង សេចក្ដីនឹករលឹក ចំពោះគ្រួសារ និង ញាតិកា ទាំងប្រាំពីរសណ្ដាន របស់ពួកគេផងដែរ ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានប្រារព្ធ​ឡើងតាមរដ្ឋប្បវេណីខ្មែរ ដែលកំណត់យកថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះ នាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនឧទ្ទិសថ្វាយដល់ដូនតា របស់ពួកគេ រៀងរាល់មួយឆ្នាំម្ដង ។[]

ឯកសារយោង

  1. Centre de documentation et de recherche sur la civilisation khmère (1981) Culture khmère, Issue 1, Publisher: CEDORECK, Sketching an Institutional History of Academic Knowledge Production in Cambodia Original from the University of Michigan.