Jump to content

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៨:៤៥ ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ ដោយ LegalCouncil (ការពិភាក្សា | ការរួមចំណែក) (បង្កើតទំព័រថ្មី)

សាវតារ

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយប្រកាសលេខ ២៩០ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ស្ដីពីការបង្កើតក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានកែសម្រួលជាបន្ដបន្ទាប់ និងជាចុងក្រោយត្រូវបានជំនួសដោយអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីធានានីត្យានុកូលភាព សង្គតិភាព និងសុខដុមភាព នៃការតាក់តែងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ដែលជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចូលរួមចំណែកដល់ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ៖ មជ្ឈមណ្ឌលឧត្តមានុវត្តន៍ច្បាប់ ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បេសកកម្ម៖ បង្កើនសមត្ថភាពនិងប្រសិទ្ធភាព នៃការតាក់តែងនិងការអនុវត្តច្បាប់ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

យុទ្ធសាស្រ្ត

  • យុទ្ធសាស្រ្តទី១៖ បង្កើតចំណេះដឹងច្បាប់
  • យុទ្ធសាស្ត្រទី២៖ ប្រឹក្សាច្បាប់
  • យុទ្ធសាស្ត្រទី៣៖ បង្កើនប្រសិទ្ធភាពអនុវត្តច្បាប់

មុខងារនិងភារកិច្ច

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារនិងភារកិច្ចជាសារវន្ត ដូចខាងក្រោម៖

  • បង្កើតនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្នាដៃឧបករណ៍នីតិសាស្ត្រ តាមវិស័យគតិយុត្ត
  • ធានានីត្យានុកូលភាព សង្គតិភាព​ សុវត្ថិភាព វិបុលភាព នៃសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
  • ពិនិត្យវាយតម្លៃ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌសមត្ថកិច្ច ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ផ្សព្វផ្សាយនិង បង្កើនប្រសិទ្ធភាពការយល់ដឹងស្តីពីការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
  • ពិនិត្យនិងដោះស្រាយបណ្តឹង ឬវិវាទពាក់ព័ន្ធនានា
  • សម្របសម្រួលយន្តការអន្តរក្រសួង ស្ថាប័ន ពាក់ព័ន្ធការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។

សមាសភាព និងរចនាសម្ព័ន្ធ

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសមាសភាព ដូចខាងក្រោម៖

  • រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន
  • រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន
  • ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ជារដ្ឋលេខាធិការ​ ឬអនុរដ្ឋលេខាធិការ ០១ រូប អនុប្រធានប្រចាំការ
  • អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
  • អគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
  • អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
  • អគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
  • ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម សមាជិកអចិន្រ្តៃ។

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានលេខាធិការដ្ឋានមួយជាសេនាធិការ ដែលមានរចនាសម្ព័ន្ធ ដូចខាងក្រោម៖

  • ប្រធាន
  • អនុប្រធាន
  • ផ្នែកនីតិកម្មចំណូល ផ្នែកនីតិកម្មចំណាយ ផ្នែកបច្ចេកវិទ្យាព័ត៌មាននីតិកម្ម និង ផ្នែកគាំទ្រទូទៅ។

ទំនាក់ទំនង

  • អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
  • លេខទូរសព្ទ័៖ (855) 23 890 666, (855) 12 970 120
  • អ៊ីម៉ែល៖ legalcouncilmef@gmail.com
  • គេហទំព័រ៖ lc.mef.gov.kh

ឯកសារយោង