Jump to content

ពានក្រុម ជើងឯកកម្ពុជា

ពីវិគីភីឌា
ពានក្រុម ជើងឯកកម្ពុជា
ឯកសារ:Cambodian League Cup Logo.jpg
ឈ្មោះ​ផ្លូវការណ៍ ខេមបូឌានលីគខាប់

Cambodian League Cup (CLC)

រៀបចំដោយ Cambodian Premier League
ការរកឃើញ 2022
រដ្ឋតំបន់ កម្ពុជា
ចំនួនក្រុម 16
ម្ចាស់ពានបច្ចុប្បន្ន ភ្នំពេញក្រោន F.C.
ទូរទស្សន៍ ដៃគូ

ពានក្រុម ជើងឯកកម្ពុជា (អង់គ្លេស: Cambodian League Cup) ហៅកាត់ថា (CLC) គឺជាការប្រកួតបាល់ទាត់ប្រចាំឆ្នាំ និង ជាពានរង្វាន់ដ៏សំខាន់ក្នុងកីឡាបាល់ទាត់ក្នុងស្រុករបស់កម្ពុជា ដែលរៀបចំដោយក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា Cambodian Premier League (CPL) វាបើកចំហសម្រាប់ក្លឹបណាមួយនៅក្នុងកម្រិតទាំង២ នៃប្រព័ន្ធលីគបាល់ទាត់កម្ពុជា ក្លឹបសរុបចំនួន ១៦ ដែលរួមមាន ក្លឹបមកពីកម្រិតកំពូល នៃលីគទី១ និង ក្លឹបដែលជ្រើសយកតែ ៨ក្រុម ដែលមកពីលីគទី២ ដើម្បីគូរផ្គងសម្រាប់ការប្រកួតដណ្ដើមពាននេះ ។[]

ស្ថានភាព

Status

ឯកសារ:Cambodian League Cup.jpg
Cambodian League Cup Trophy

ពានក្រុម ជើងឯកកម្ពុជា (Cambodian League Cup) គឺជាពានរង្វាន់ក្នុងស្រុកមួយក្នុងចំណោមពានរង្វាន់ក្នុងស្រុកចំនួន 3 ដែលអាចទទួលបានដោយក្រុមលីគកម្ពុជា ។ គំនិតផ្តួចផ្តើមសម្រាប់ Cambodian League Cup គឺមកពីលោក សាតូសុិ សៃតូ (Satoshi Saito) ដែលមើលឃើញការប្រកួតក្នុងស្រុកបន្ថែម ក្នុងការដកស្រង់បទពិសោធន៍រវៀងក្លឹបមកពី លីគកំពូលកម្ពុជា និង ក្លឹបមកពី កម្ពុជាលីគទី២ ការប្រកួតពានរង្វាន់ Cambodian League Cup 2022 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យកីឡាករទាំងអស់នៃផ្នែកទី 1 និងទី 2 នូវឱកាសបន្ថែមទៀតដើម្បីបង្ហាញពីកម្រិតនៃសមត្ថភាពទាំងក្នុងលីគរបស់ក្លឹបពួកគេ ហើយ Cambodian League Cup នេះក៏ជាការប្រកួតផ្លូវការណ៍ក្រោមការគ្រប់គ្រងរបស់ Cambodian Premier League ផងដែរ ។ ការបើកទំព័រសករាជថ្មី នៃការប្រកួតលើកដំបូងដែលកម្មវិធីប្រកួតប្រជែងចាប់ផ្តើមពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ ។[]

ទម្រង់លីគ

League Format

ការ​ចូល​រួមប្រកួត​គឺ បើក​ចំហ​សម្រាប់​ក្រុម​ទាំង​អស់​ដែល​ប្រកួត​ក្នុង លីគកំពូលកម្ពុជា និង កម្ពុជាលីគទី២ ដែលជ្រើសយកតែ ១៦ក្រុម ប៉ុនណោះដែលមានសិទ្ធក្នុងការចាប់ឆ្នោតក្នុងពូល ក្នុងចំណោម ៤ពូល ។ ក្រុមដែលស្ថិតក្នុងពូលត្រូវទាត់សន្សំពិន្ទុក្នុងពូល ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ ១ និង​លេខ ២ ពី​ក្រុម​ទាំង​ពីរ​នឹង​មាន​សិទ្ធិ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ការប្រកួតនឹងមិនប្រើច្បាប់ស៊ុតបញ្ចូលទីគិតជាពិន្ទុគ្រាប់បាល់នោះទេ ហើយការប្រកួតនឹងឈានទៅដល់ការបន្ថែមម៉ោង ដើម្បីស៊ុតបាល់ប៉េណាល់ទី ដើម្បីកាត់សេចក្ដី ។

មើលផងដែរ

See also

ឯកសារយោង

  1. Jose Rodriguez T. Senase (2022) Cambodian League Cup 2022 kicks off this weekend, Website: khmertimeskh.com, Publication: © 2022 Virtus Media Pte., Ltd. (Khmer Times) April 27, 2022
  2. GRANT CARULLO (2022) Cambodian League Cup announced Website: khmernights.com, Publication: APRIL 27, 2022 @ Khmernights.com 2021. All rights reserved.