ពានក្រុម ជើងឯកកម្ពុជា
ពានក្រុម ជើងឯកកម្ពុជា | ||
ឯកសារ:Cambodian League Cup Logo.jpg | ||
ឈ្មោះផ្លូវការណ៍ | ខេមបូឌានលីគខាប់
Cambodian League Cup (CLC) | |
រៀបចំដោយ | Cambodian Premier League | |
ការរកឃើញ | 2022 | |
រដ្ឋតំបន់ | ![]() | |
ចំនួនក្រុម | 16 | |
ម្ចាស់ពានបច្ចុប្បន្ន | ភ្នំពេញក្រោន F.C. | |
ទូរទស្សន៍ ដៃគូ |
|
ពានក្រុម ជើងឯកកម្ពុជា (អង់គ្លេស: Cambodian League Cup) ហៅកាត់ថា (CLC) គឺជាការប្រកួតបាល់ទាត់ប្រចាំឆ្នាំ និង ជាពានរង្វាន់ដ៏សំខាន់ក្នុងកីឡាបាល់ទាត់ក្នុងស្រុករបស់កម្ពុជា ដែលរៀបចំដោយក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា Cambodian Premier League (CPL) វាបើកចំហសម្រាប់ក្លឹបណាមួយនៅក្នុងកម្រិតទាំង២ នៃប្រព័ន្ធលីគបាល់ទាត់កម្ពុជា ក្លឹបសរុបចំនួន ១៦ ដែលរួមមាន ក្លឹបមកពីកម្រិតកំពូល នៃលីគទី១ និង ក្លឹបដែលជ្រើសយកតែ ៨ក្រុម ដែលមកពីលីគទី២ ដើម្បីគូរផ្គងសម្រាប់ការប្រកួតដណ្ដើមពាននេះ ។[១]
ស្ថានភាព
Status
ពានក្រុម ជើងឯកកម្ពុជា (Cambodian League Cup) គឺជាពានរង្វាន់ក្នុងស្រុកមួយក្នុងចំណោមពានរង្វាន់ក្នុងស្រុកចំនួន 3 ដែលអាចទទួលបានដោយក្រុមលីគកម្ពុជា ។ គំនិតផ្តួចផ្តើមសម្រាប់ Cambodian League Cup គឺមកពីលោក សាតូសុិ សៃតូ (Satoshi Saito) ដែលមើលឃើញការប្រកួតក្នុងស្រុកបន្ថែម ក្នុងការដកស្រង់បទពិសោធន៍រវៀងក្លឹបមកពី លីគកំពូលកម្ពុជា និង ក្លឹបមកពី កម្ពុជាលីគទី២ ការប្រកួតពានរង្វាន់ Cambodian League Cup 2022 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យកីឡាករទាំងអស់នៃផ្នែកទី 1 និងទី 2 នូវឱកាសបន្ថែមទៀតដើម្បីបង្ហាញពីកម្រិតនៃសមត្ថភាពទាំងក្នុងលីគរបស់ក្លឹបពួកគេ ហើយ Cambodian League Cup នេះក៏ជាការប្រកួតផ្លូវការណ៍ក្រោមការគ្រប់គ្រងរបស់ Cambodian Premier League ផងដែរ ។ ការបើកទំព័រសករាជថ្មី នៃការប្រកួតលើកដំបូងដែលកម្មវិធីប្រកួតប្រជែងចាប់ផ្តើមពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ ។[២]
មើលផងដែរ
See also
ឯកសារយោង
- ↑ Jose Rodriguez T. Senase (2022) Cambodian League Cup 2022 kicks off this weekend, Website: khmertimeskh.com, Publication: © 2022 Virtus Media Pte., Ltd. (Khmer Times) April 27, 2022
- ↑ GRANT CARULLO (2022) Cambodian League Cup announced Website: khmernights.com, Publication: APRIL 27, 2022 @ Khmernights.com 2021. All rights reserved.