អំបូរភាសាអូស្ត្រូអាស៊ី
អូស្ត្រូអាស៊ី | |
---|---|
មន-ខ្មែរ | |
ការចែកចាយភូមិសាស្ត្រ | អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងអាស៊ីខាងកើត |
ចំណាត់ថ្នាក់ភាសាវិទ្យា | អំបូរភាសាចម្បងមួយរបស់ពិភពលោក |
ភាសាដើម | ប្រូតូ-អូស្ត្រូអាស៊ី |
ផ្នែករង | |
ISO 639-5 | aav |
Glottolog | aust1305 |
![]() ភាសាអំបូរអូស្ត្រូអាស៊ី |
អំបូរភាសាអូស្ត្រូអាស៊ី(ពីមុនហៅថាអំបូរភាសាមន-ខ្មែរ)គឺជាអំបូរភាសាមួយដ៏ធំនៃអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង។ គេនិយមនិយាយភាសានៅក្នុងអំបូរនេះនៅតាមតំបន់ផ្សេងៗនៃប្រទេសចិនខាងត្បូង ប្រទេសថៃ ប្រទេសនេប៉ាល់ ប្រទេសបង់ក្លាដែស ប្រទេសភូមា ប្រទេសម៉ាឡេស៊ី ប្រទេសឡាវ និងប្រទេសឥណ្ឌា ព្រមទាំងទូទាំងប្រទេសកម្ពុជានិងប្រទេសវៀតណាម។ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ១១៧,០០០,០០០ នាក់។ នៃភាសាទាំងនេះ មានតែភាសាខ្មែរ ភាសាមន និងភាសាវៀតណាមដែលមានប្រវត្តិសាស្ត្រដែលបានកត់ត្រាពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្នកាល មានតែភាសាខ្មែរនិងភាសាវៀតណាមដែលគេប្រើជាភាសាផ្លូវការថ្នាក់ជាតិ។ នៅប្រទេសភូមានិងប្រទេសថៃ ភាសាមនត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាភាសាជនជាតិដើមភាគតិច។ នៅប្រទេសភូមា ភាសាវ៉ាត្រូវជាភាសាផ្លូវការរបស់រដ្ឋវ៉ា។ នៅប្រទេសឥណ្ឌា ភាសាសាន់ថាលីត្រូវបានគេទទួលស្គាល់ថាជាភាសាកំណត់ (scheduled language) ដែលអាចប្រើបានជាផ្លូវការ។ ក្រៅពីនេះ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ីសុទ្ធតែជាភាសាដែលត្រូវបាននិយាយដោយជនជាតិដើមភាគតិចនិងមិនមានឋានៈផ្លូវការទេ។
Ethnologue បានកំណត់ថាមាន១៦៨ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ី ដែលត្រូវបានបែងចែកជា១៣អំបូរ។ ភាសាវិទូគិតថាអំបូរភាសានេះជាអំបូរភាសាដើមរបស់អាស៊ីអាគ្នេយ៍ដីគោក រីឯអំបូរភាសាផ្សេងៗទៀតបានចូលមកក្នុងតំបន់នេះនៅពេលក្រោយ។